- Khmernote Media
- ព័ត៌មានជាតិ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន សម្ដែងនូវការអបអរសាទរខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិ កភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។ នៅលើផេកផ្លូវការថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា អបអរសាទរខួបលើកទី២៨នៃការ ដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ
December 14, 2020 - ព័ត៌មានជាតិ
កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រ Facebook ផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ វ៉ាក់សាំង១លានដូសនោះចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ហើយកម្ពុជាយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ប្រកាសត្រៀមបំរុងថវិកា ដើម្បីទិញវ៉ាក់សាំងបែបនេះ យើងឃើញមានសប្បុរសជនជាច្រើន មានទាំងអ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបបាននាំគ្នាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនសម្តេចតេជោ ដើម្បីយកទៅទិញវ៉ាក់សាំង។ តាមរយៈការបរិច្ចាគនោះ មហាជនជាច្រើនមានចម្ងល់ ហេតុអ្វីមិនឃើញលោកឧកញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី
December 14, 2020 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ចំពោះម្ចាស់គណនីហ្វេសបុក សូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «ឈ្លាតឱកាសនេះខ្ញុំសូមស្នើសុំ ស្នងការនគរបាលខេត្តកណ្តាល ដែលមានឯកឧត្តម ឈឿន សុចិត្ត និងបងប្អូនជាមន្ត្រីគ្រប់ជាន់ថ្នាក់ ជួយសម្រួលបញ្ហាការលែងល្បែងស៊ីសង(បៀរ) មិនមានការខ្លាចឆ្លងជម្ងឺឆ្លងCOVID19 ទាល់តែសោះ ហើយមើលទៅប្រជាពលរដ្ឋមួយចំនួនតូច ក៏មិនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចប្រមុខរាជរដ្ឋាភិបាលដែរ។ ខ្ញុំរស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រសិនបើខ្ញុំ ប្រើពាក្យពេចន៍មិនសមគួរ សូមអធ្យាស្រ័យផងចុះ» ។ ក្រោយពីបានទទួលព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល
December 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យុវតីរូបស្រស់សោភាម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រលប់ទៅផ្ទះ ជិតដល់ផ្ទះទៅហើយ ស្រាប់តែត្រូវលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ Scoopy ពណ៌សឌុបគ្នា មកធ្វើសកម្មភាព ឆក់កាបូបរបស់នាង បានសម្រេច កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យុវតីរងគ្រោះមានឈ្មោះ ភួង រាជនី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខកា៨០ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំណែកសម្ភារបាត់បង់រួមមាន ៖ កាបូបចំនួន១ មានលុយចំនួន
December 14, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០២នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយនោះគឺជាស្ត្រីជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ+អាមេរិក អាយុ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅចិន (តៃវ៉ាន់) មកដល់កម្ពុជាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 14, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលភរិយារបស់ឧកញ៉ា ឌួង ឆាយ ដែលធ្លាប់តែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នា បែរជាប្រកាសជាសាធារណៈថា លោកជំទាវបានព្រមព្រៀងលែងលះគ្នាជាមួយលោកឧកញ៉ាទៅវិញ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Deth Malina បានឲ្យដឹងថា “សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ🙏🏻🙏🏻🙏🏻 13.12.2020 Deth Malina”៕
December 13, 2020 - PR
អស្ចារ្យណាស់ ចាកគ័រ(Jaguar)គ្រោងនឹងប្រារព្ធខួបទី 60 នៃរថយន្តស្ព័រ E-Type ក្នុងខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងនូវការវិវត្តន៍ថ្មី ពី E-Typeនោះគឺ Jaguar F-Type។ ពិតជាពិសេសរបស់គេមែន ឡានម៉ាកចាកគ័រ(Jaguar)គំរោងនឹងផលិតឡាន Jaguar F-Typeដែលត្រូវបានរចនាបទដោយដៃតែម្តងហើយមានត្រឹមតែ60គ្រឿងតែប៉ុណ្ណោះនៅទូទាំងពិភពលោក។ ក្នុងឡានមួយគ្រឿង មួយគ្រឿងមិនមែនចេះតែផលិតទេ គឺត្រូវបានត្រួតពិនិត្យដោយដៃផ្ទាល់ ពីអង្គភាពជំនាញពិសេសពី Jaguar Land Rover គឺអង្គភាព SV (Special Vehicle) Bespoke។ បើនិយាយពីពណ៌វិញគឹដឹងតែប្លែកម៉ងជាមួយនឹងពណ៌ដើមរបស់ E-Type ដែលពុំធ្លាប់មានក្នុងត្រកូល Jaguar ឡើយចាប់តាប់ពីឆ្នាំ១៩៦០មកម្ល៉េះ
December 13, 2020 - ព័ត៌មានជាតិ
សាររបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផ្ញើជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។ ខ្ញុំសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបថា ៖ យោងតាមព័ត៌មានដែលខ្ញុំបានទទួលពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី៣ របស់ខ្ញុំនៅថ្ងៃទី១២ ខែធ្នូ គឺ អវិជ្ជមានជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខ្ញុំ ក៏ដូចជាសហការីផ្សេងទៀតដែលទទួលលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ-១៩ លើកទី៣ នេះ នឹងចូលធ្វើការជាធម្មតាឡើងវិញ នៅក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃច័ន្ទ ទី១៤ ខែធ្នូ តទៅ
December 13, 2020 - សង្គម
កាលពីម្សិលមិញនេះ យោងតាមគណនីហ្វេសបុកបងប្រុសឈ្មោះ Sokhy Phal បានបង្ហោះឲ្យដឹងពីករណីលោកពូវ័យចំណាស់អាយុប្រហែល ៦៨ឆ្នាំទៅហើយ ខំប្រឹងបើកម៉ូតូសង់កូរ៉េដឹកដបស្រាថ្នាំខ្មែរដើរលក់និងរើសសំបកកំប៉ុងស្រាបៀរដាក់ថង់ដឹកតាមម៉ូតូស្រាប់តែមកប៉ះជាមួយរថយន្តព្រូស១គ្រឿង ខណះពេលធ្វើដំណើរស្របទិសគ្នាបណ្តាលអោយដួលរងរបួសជើង និងបែកដកស្រាថ្នាំខូចខាតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ក្រោយកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះធ្វើការសម្របសម្រួលលោកពូវ័យចំណាស់វ័យ៦៨ឆ្នាំបានលុតជង្គង់សំពះទាំងជើងឈឺស្ទើរតែក្រោកឈរមិនរួចសុំទោសខាងម្ចាស់រថយន្តព្រូសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។បន្ទាប់ពីមានការចែករំលែកព័ត៌មានតៗគ្នាលើបណ្តាញសង្គមហ្វេសបុក អ្នកនាងស្រីអូន បានបង្ហោះស្វែងរកលោកពូម្ចាស់ម៉ូតូដែលលុតជង្គង់ សុំទោសម្ចាស់ឡាន ដោយក្តីអាណិតអាសូរ ដើម្បីផ្តល់ដើមទុនជូនគាត់រកស៊ី ដោយអ្នកនាងបានសរសេរថា៖ “ហឹម លោកពូអេីយថ្វាយបង្គំដល់ដី🙏🏻ប្រហែលគាត់ភ័យខ្លាំងមិនដឹងរកលុយឯណាសងឡាន😭🙏🏻 ឃេីញរូបភាពនេះខ្លោចចិត្តអាណិតគាត់ណាស់😭ពុកគេពុកយេីងជិះម៉ូតូដឹកអេដចាយប៉ះជាមួយឡានគាត់ថ្វាយបង្គំសុំទោសម្ចាស់ឡាន🙏🏻អរគុណម្ចាស់ឡានដែលអាណិតលេីកលែងទោស🙏🏻 បងប្អូនដែលស្គាល់លោកពូជួយប្រាប់គាត់ផងខ្ញុំចង់ផ្ដល់ដេីមទុនជូនគាត់រកសុី🙏🏻ជួយស៊ែរប្រាប់គាត់ផងបងប្អូន🙏🏻 នឹកស្រមៃកាលប៉ារត់ម៉ូតូឌុបជួបរឿងប្រហែលនេះខ្ញុំខ្លោចចិត្តណាស់😭 ពុកអេីយ🙏🏻😭 អតីតកាលដែលមិនអាចបំភ្លេចបាន😭អ្នកក្រទេីបយល់អារម្មណ៍នេះ🙏🏻😭”៕
December 13, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា តាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានបញ្ជាក់របាយការណ៍ប្រចាំថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២០ ( ពេលព្រឹក) អាជ្ញាធរថៃបានបញ្ជូនព្រះសង្ឃខ្មែរចំនួន ០៤ អង្គ តាមច្រកអន្តរជាតិជាំ ដែលបានស្នាក់នៅខេត្តនគររាជ ប្រទេសថៃ រយៈពេល២ ឆ្នាំ គ្មានលិខិតឆ្លងដែន។ បច្ចុប្បន្ន បន្ទាប់ពីក្រុមគ្រូពេទ្យប្រចាំការនៅច្រកអន្តរជាតិជាំវាស់កំដៅរួចក៏ត្រូវបានបញ្ជូនបន្តទៅធ្វើចត្តាឡីស័កនៅមន្ទីពេទ្យ បង្អែកស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់
December 13, 2020









