Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោកឧត្ដម​សេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ កាលពីថ្ងៃទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ វេលាម៉ោង​១៤និង៥០​នា​ទី​ នៅ​ចំណុច​ភូមិ​អូរ​ញ​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ លោក​វរសេនី​យ៍ឯក​ ឈឿង​ គឹម​សុង​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​បាន​ដឹកនាំ​កម្លាំង​ជំ​នាញ​ សហការ​ជាមួយ​​ ក្រុមអន្តរាគមន៍​បង្ការបង្រ្កាប រួមជាមួយកម្លាំង​នគរ​បាលស្រុកថ្មគោលផង​ ចុះ​ប្រតិបត្តិការ​បង្ក្រា​ប​ករណី​លេងល្បែង​ស៊ីសង​(​ភ្នាល់អាប៉ោង​ )​ ឬ​ហៅថាអាចោរជេីងមួយ​ចំនួន០១​ករណី​ ដោយ​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​០៧​នាក់ ​ដែលជាអ្នកស្និទ្ធិបំផុតជាមួយអាចោរជេីងមួយនេះ។ សមត្ថកិច្ចចាប់យកបានវត្ថុ​តាង​ដក​ហូត​មាន​៖ -​

    December 12, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញបានបន្តចុះអប់រំណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលមិនចូលរួម សហការជាមួយអាជ្ញាខណ្ឌ ក្នុងកាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ នៅលើសួនច្បារវត្តបទុមវតី។ ជាក់ស្ដែង វេលាម៉ោង១១:០០នាទីយប់ ថ្ងៃសៅរ៍ ១២ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ប្រមាណជា១០០នាក់ បន្តចុះធ្វើរដ្ឋបាលនៅលើសួនច្បារ មុខវត្តបទុមវតី ដែលយុវជនប្រុសស្រី បានផឹកសុីឡូឡា ពេញសួនច្បារ(អាចចាត់ទុកថាជាក្មេងទំនើង) និងដើម្បីធ្វើការប្រកាស់

    December 12, 2020
  • ព័ត៌មានជាតិ

    ខេត្តកោះកុង-សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងជាង០១រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្សារចាស់ស្ថិតនៅភូមិ១ សង្កាត់ដងទង់ មានករណីហិង្សា រវាងដន្លងនិងដន្លងឈានដល់ការផ្ទុះអាវុធបណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់ ហើយភាគីអ្នកបាញ់ក៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។ យោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បង្ហាញថា៖ ជនសង្ស័យឈ្មោះ សោម សារឿន ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរ (ជាសោធននិវត្តន៍) បានប្រើអាវុធខ្លីបាញ់លើជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់ដងទង់ មុខរបរនេសាទ បណ្តាលឲ្យរងរបួសលើដងខ្លួន២កន្លែងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចថាករណីនេះកើតឡើងទំនងជាដោយសារ ភ្លើងប្រចណ្ឌ័ពីជនសង្សយ័ ទៅលើជនរងគ្រោះដែលត្រូវជាដន្លង ថាស្រឡាញ់ប្រពន្ធរបស់ខ្លួន។ សមត្ថកិច្ចឲ្យដឹងបន្ថែមថា

    December 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តដឹកដីម៉ាកហ៊ីយ៉ានដាយធុនធំរបស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន បោះពួយលឿនដូចហោះ រេចង្កូតបុកឡើងសួនច្បារពុះចែកផ្លូវទៅបុករូបសំណាកព្រះអង្គទេពប្រណម បណ្ដាលឲ្យរូបចម្លាក់ព្រះអង្គទេពប្រណម ត្រូវបានបាក់បែកខូចខាតយ៉ាងដំណំខ្ទាតរាយប៉ាយពេញថ្នល់ និងបាក់ព្រះកេសតែម្ដង ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោង០៤:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចរូបសំណាកព្រះអង្គទេពប្រណម (ច្រមុះជ្រូកផ្លូវភ្លោះ) ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រថយន្តបង្កជាប្រភេទរថយន្តប៉ែនដឹកដីធុនធំ ម៉ាកហ៊ីយ៉ានដាយ (HYUNDAI) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-9368 បិទអក្សរសម្គាល់របស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន បើកបរដោយបុរសម្នាក់ និងរួមដំណើរបុរស២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណទាំងអស់

    December 12, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង គឺមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីទេ និងមិនមានអ្នកជាសះស្បើយថ្មីផងដែរ។ គិតមកទល់ពេលនេះ សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤០នាក់ដដែល (ស្រី១៩នាក់ និងប្រុស២១នាក់) ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    December 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នគរបាលផ្នែកប្រឆាំងបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ បញ្ជូនឡើងតុលាការពាក់ព័ន្ធ និងករណីប្រើវោហាស័ព្ទដៀមដាម ថ្នាក់ដឹកនាំ «ទិញម៉ាសពាក់ឲ្យមាន់»។ សំណុំរឿងនេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ឲ្យលោកព្រះរាជអាជ្ញារង ប្លង់ សុផល ធ្វើការសាកសួរ ហើយដំណើរការនីតិវិធីកំពង់បន្ត។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ លោកបានឲ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH

    December 11, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថាកាលពីថ្ងៃទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ម្សិល​មិញតាមបទ​បញ្ជារបស់លោក​ឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បង​ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែល​មានលោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការរួមគ្នាជាមួយ​សមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែល​មានលោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ ជាអធិ​ការ​បានធ្វេីការនាំខ្លួន​បុរសចំនួន០២នាក់​មក​សាកសួរ​ នៅ​ពេលបានទទួល​នូវពាក្យបណ្តឹងរប​ស់ស្រ្តីឈ្មោះ​ លុយ​ ស្រីពេជ្រ​ អាយុ​២១ឆ្នាំ​ រស់​នៅភូមិអូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ជាម្តាយកុមារី​​រងគ្រោះពី​ករ​ណីឪពុកបង្កេីតនិងពូបង្កេីត​រួមគ្នារំ​លោ​ក​សេពសន្ធវ:កូនស្រីរបស់ខ្លួន​ដែលទេីបមានអាយុត្រឹមតែ ០៣ឆ្នាំតែប៉ុ​ណ្ណោះ។ បុរសជាប្តីនិងជាឪពុកមានឈ្មោះ​ ហួន​ ហូ​រ​​ អាយុ​៣១ឆ្នាំ រស់នៅភូមិអូរតានប់​ សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់ដំ​បង​ ព្រមទាំងឈ្មោះ​ ហួន​

    December 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមចុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តផ្អាកជាបណ្តោះអាសន្នការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទនៅទូទាំងប្រទេស ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” នៅតែបន្តរីករាលដាលទៅក្នុងសហគមន៍ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកជាបណ្ដោះអាសន្នការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងសារជាថ្មី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត សាធារណជន សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន នឹងសូមអនុវត្តតាមសេចក្ដីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

    December 11, 2020
  • សង្គម

    ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ប៉ូលិសចរាចរណ៍គំរូ ដែលតែងតែឈរបំពេញការងារមិនថាថ្ងៃក្តៅ ឬក៏ភ្លៀងឡើយ នៅជិតផ្សារច្បារអំពៅ។ លោកពូប៉ូលិសចរាចរណ៍រូបនេះត្រូវបានគេស្គាល់មានឈ្មោះ រស់ ហ៊ន ជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្នលោកពូបានធ្លាក់ខ្លួនឈឺ ហើយខ្វះខាតថវិកាសម្រាប់ព្យាបាលថែមទៀត។ ថ្ងៃនេះដែរ អ្នកនាង ស្រីអូន និងស្វាមីបានសម្រេចបរិច្ចាគថវិកាជូនលោកពូ ៥០០០ដុល្លារ សម្រាប់ព្យាបាលជំងឺ ដោយសារមើលឃើញពីការខិតខំប្រឹងប្រែងរបស់លោកពូកន្លងមក។ អ្នកនាងបានរៀបរាប់ថា៖ នាងខ្ញុំស្រីអូននិងស្វាមីបានជូនថវិការ 20,000,000រៀល (5000$ )ដល់លោកពូ រស់ហ៊ន ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហេីយត្រូវបញ្ជូនជាបន្ទាន់ទៅព្យាបាលនៅប្រទេសថៃ។ក្នុងជីវភាពដែលកំពុងខ្វះខាតរបស់លោកពូ ក្មួយស្ដាប់ហេីយពិតជាអាណិតលោកពូណាស់ក៏សំរេចចិត្តជួយលោកពូភ្លាមៗ😭លោកពូហត់នឿយណាស់ក្នុងការបំពេញការងារនេះ តែគាត់ពិតជាស្រលាញ់ការងារនេះណាស់🙏🏻ក្មួយនៅរង់ចាំស្តាប់ដំណឹងពីលោកពូរហូត🙏🏻 ជូនពរលោកពូឆាប់ជាផងណា🙏🏻កូនៗលោកពូកំពុងព្រួយបារម្ភណាស់រួមទាំងក្មួយនិងបងប្អូនខ្មែរផងដែរ🙏🏻ធ្លាប់តែឃេីញលោកពូនៅច្បារអំពៅ តែឥលូវមិនឃេីញលោកពូទៀតសោះ😭ហឹម ជូនបុណ្យផងបងប្អូនខ្មែរ🙏🏻🙏🏻😭😭 សំរាប់បងប្អូនដែលចង់ជួយលោកពូអាចទាក់ទងកូនលោកពូបាន 017 795957 លោកពូមានជំងឺសាច់ដុះក្រោមថ្លេីម

    December 11, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖  ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាក Audi Q7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ BD-3008 បានបុករះរបងមណ្ឌលសុខភាពព្រែកលួង បណ្តាលអោយខូចយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១យប់ នៅចំណុចមណ្ឌលសុខភាពព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ មូលហេតុប្រហែលជាអ្នកបើកបរមិនបានស្គាល់ភូមិសាស្ត្រច្បាស់លាស់ ពីព្រោះត្រង់ចំនុចផ្លូវនេះគឺជាផ្លូវកោងបត់ស្តាំនឹងបត់ឆ្វេង ហើយគាត់មិនបានបន្ថយល្បឿន ក៏បណ្ដាលអោយបុករបងទម្លុះ របងមណ្ឌលសុខភាពព្រែកលួងតែម្តងទៅ។ ក្រោយកើតហេតុអ្នកបើកបរបានរត់បាត់ បន្សល់ទុករថយន្តនៅហ្នឹងកន្លែងកើតហេតុ ៕ ដោយ៖ បងម៉េង ខ្មែរណូត

    December 11, 2020