Khmernote Media
  • ព័ត៌មានជាតិ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចេញសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ជូនចំពោះ Tan Sri Dato ‘Dr CHEN LIP KEONG ដែលបានចូលរួមចំណែកជា ថវិកាចំនួន ៥.០០០.០០០(ប្រាំលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺ COVID-19 ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា៕

    December 11, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមការងារទទួលបានព័ត៌មានស្តីពីករណីចែករំលែកសារកម្មវិធី Telegram ដោយធ្វើការបន្លំអត្តសញ្ញាណជាថ្នាក់ដឹកនាំក្នុងគោលបំណងចម្លងមេរោគកុំព្យូទ័រ។ បន្ទាប់ពីការវិភាគបឋមលើឯកសារមេរោគ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាឯកសារ ក្នុងសារដែលបានចែករំលែកនោះមានបង្កប់នូវកូដមេរោគ (Malicious Code) ដែលមានគោលបំណងដូចខាងក្រោម៖ – អូសទាញជនរងគ្រោះទាញយកឯកសារ ZIP File ដែលមានបង្កប់មេរោគ EXE ដែលបានផ្ញើមកកាន់ប្រអប់សារ Telegram – នៅពេលចុចលើឯកសារ “Document.docx~.exe” វានឹងថតចម្លង និងដំណើរការឯកសារ “chrome.dll” – ឯកសារ DLL បង្កប់នូវកូដមេរោគ បញ្ចូលក្នុង

    December 11, 2020
  • ព័ត៌មានជាតិ

    បន្ទាប់ពីមានការត្អូញត្អែរពីអ្នកប្រើប្រាស់ អំពីបញ្ហាកាត់ទឹកប្រាក់ទូរសព្ទ ពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗ ដោយមិនបានដឹង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះបានចេញសេចក្តីណែនាំ ដល់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យសហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឱ្យដំណើរការលេខកូដ*1200# ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្តាច់រាល់សេវាបន្ថែមដែលមិនមានតម្រូវការប្រើប្រាស់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តទៅ។ ក្រសួងសូមបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ៖ – សេវាទូរសព្ទចល័ត (Mobile Service) សំដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអីុនធឺណិត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែ ជាដើម។ – សេវាឌីជីថល (Digital Service)

    December 11, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម រោងចក្រផលិតខ្សែក្រវាត់ អ៊ិនធើណល យូនៀន អ៊ិនដាសស្រ្ទី បង្កការផ្អើលដល់សន្តិសុខ ភ័យស្លន់ស្លោរទាក់ទងទៅនគរបាលខេត្តកំពង់ស្ពឺ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍កាលពីវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ របស់សមត្ថកិច្ចបានអោយដឹងថា គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម បានបំផ្លាញនូវសម្ភារគ្រាប់ស្នោ កាវស-លឿង តាំងប៉ាវ។ តាមការឱ្យដឹងបន្ថែម ពីម្ចាស់ឃ្លាំងឈ្មោះ Xiao Xi Ji ភេទស្រី ជនជាតិចិន ទីតាំងខាងលើគឺជាឃ្លាំងស្ដុកវត្ថុធាតុដើម សម្រាប់ផលិតខ្សែក្រវាត់ក្នុងគ្រោះអគ្គិភ័យនេះបង្កការខូចខាតសម្ភាររួមមាន៖ ឆេះឃ្លាំងទំហំ ៤២ម៉ែត្រ

    December 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ពិតជារឿងមិនគួរឲ្យជឿសោះ ដែលយុវជនម្នាក់អាយុ៣២ឆ្នាំ បែរជាទៅចាប់រំលោភសេពសន្ថវៈ លោកយាយអាយុ៨១ឆ្នាំ រហូតបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកលោកយាយរងគ្រោះអាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ

    December 11, 2020
  • សិល្បៈ

    អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់អ្នកឧកញ៉ា រៀបរាប់ ពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន អ្នកឧកញ៉ាបានសរសេរថា៖ “សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សគឺជាឯកសារដែលត្រូវបានការពារ និងទទួលស្គាល់ទូទាំងពិភពលោក។ សិទ្ធិនីមួយៗក្នុងចំណោមសិទ្ធិមនុស្សជាមូលដ្ឋានទាំង៣០របស់យើង គឺមានសារៈសំខាន់ដូចៗគ្នា។ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព!”។ គួរបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង

    December 11, 2020
  • ព័ត៌មានជាតិ

    ពលករខ្មែរម្នាក់ ឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងបន្ទប់៥១១ ជាការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ ២០២០ ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយក្រសួងសុខាភិបាលតម្រូវអោយធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡង លីវ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ លោតពីជាន់ទី៥ បណ្តាលអោយធ្លាយដំបូលសាលារៀនសុធារស និងរងរបួសគួរសម កាលពីថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​។ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ខ្ញុំសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដែលបច្ចុប្បន្ន​ បានដឹងខ្លួន​ និងនិយាយបាន​ខ្លះៗហេីយ

    December 11, 2020
  • កូវីដ-១៩

    (អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៧០,៦៥៧,១៩៣ ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៨៧,០៨៣នាក់ស្លាប់ និងជាង ៤៦.៥លាននាក់ បានជាសះស្បើយឡើងវិញ។ តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៦៣៦,២៧៩ករណី និងមានមនុស្សជាង ១ម៉ឺននាក់ស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៦,០០៦,៤២៥ បានឆ្លង,

    December 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋខ្មែរនៅបរទេស ដែលកំពុងជាប់គាំងនៅបរទេសដោយសារជំងឺកូវីដ-១៩ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនធម្មតាដែលអស់ ឬជិតអស់សុពលភាពប្រើប្រាស់ អាចបំពេញបែបបទស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ ឬស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅ Osaka, Nagoya, Fukuoka, និង Sendai​ ។ បែបបទនៃការស្នើសុំ – បំពេញពាក្យស្នើសុំលិខិតឆ្លងដែនធម្មតាថ្មី (អាចទាយយកពីគេហទំព័រស្ថានទូត) – ភ្ជាប់មកជាមួយនូវឯកសារដូចបានកំណត់ក្នងពាក្យស្នើសុំខាងលើ សូមបញ្ជាក់ជូនថា សាមីជនត្រូវបង់កម្រៃសេវាទៅតាមការកំណត់របស់រដ្ឋ តាមរយៈអាណាព្យាបាល ឬសមាជិកក្រុមគ្រួសារដែលតម្រូវទៅបំពេញបែបបទជំនួស នៅនាយកដ្ឋានលិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការស្នើសុំលិខិតឆ្លងដែនធម្មតា សូមផ្ញើរសារចូលទំព័រFacebook របស់ស្ថានទូត ឬទំនាក់ទំនងលេខទូរសព្ទ ០៨០

    December 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២:៤០នាទីជិតភ្លឺ កម្លាំងជំនាញ (ក៩) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុស សុវឌ្ឍនៈ នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួលពីលោក

    December 11, 2020