Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌បន្តអំពាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមផ្អាកពិធីរៀបមង្គលការនិងកម្មវិធីផ្សេងៗ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ទាំងអស់គ្នា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។ ឯកឧត្ដម ចម្រើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នដែលប្រទេសកម្ពុជាកំពុង ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩នេះ ចំពោះការប្រារព្ធពិធីជួបជុំ ដូចជាពិធីជប់លៀង និងពិធីមង្គលការ នៅអំឡុងពេលនេះ សូមពន្យារពេលសិនទៅ ព្រោះថា បើនៅតែធ្វើទៀត ក៏មិនចំណេញដែរ ដោយសារតែការជួបជុំតម្រូវឱ្យមានការរក្សាគម្លាត ពីគ្នាជាដើមនោះ ហើយក៏មិនប្រាកដថាការប្រារព្ធពិធីជួបជុំនៅអំឡុងពេលនេះមានអ្នកចូលរួមនោះដែរ។ ថ្លែងក្នុងកម្មវិធី «ជីវិតយើង សង្គមយើង»របស់វិទ្យុជាតិកម្ពុជា ក្រោមប្រធាន បទស្តីពីអាពាហ៍ពិពាហ៍ក្នុងបរិបទកូវីដ-១៩ ឯកឧត្ដមបានបន្តថា

    December 10, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយឡានធំសង្ស័យថា ដាច់ហ្វ្រាំងបានបុករះឡាននិងម៉ូតូជាច្រើនគ្រឿង ហើយបន្តទៅបុកចូលផ្ទះនិងហាងលក់អាគុយខ្ទេចខ្ទី ផ្អើលពេញចំណុចគល់ស្ពាន គីហ្សូណា ខេត្តកំពង់ចាម នាវេលាម៉ោងជិត១១ ថ្ងៃត្រង់ទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ភ្លាមៗនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួន តៃកុងរថយន្តបង្កវ័យក្មេងបានផងដែរ។ មុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញធុនធំមួយគ្រឿង បើកបរចុះពីលើស្ពានទិសដៅចូលក្រុងកំពង់ចាម លុះមកជិតដល់ក្រោមទំនងរថយន្ដដាច់ហ្វ្រាំង ក៏បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ដែលក្បែរនោះ ហើយបន្ដរបុកចូលផ្ទះប្រជាពលរដ្ឋ ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរ ប៉ុន្ដែមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ខាងក្រោមនេះគឺជាវីដេអូស្តែងៗនៅកន្លែងកើតហេតុ ដែលប្រជាពលរដ្ឋនៅម្តុំថតបាន៖

    December 10, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយឡានធំសង្ស័យថា ដាច់ហ្វ្រាំងបានបុករះឡាននិងម៉ូតូជាច្រើនគ្រឿង ហើយបន្តទៅបុកចូលផ្ទះនិងហាងលក់អាគុយខ្ទេចខ្ទី ផ្អើលពេញចំណុចគល់ស្ពាន គីហ្សូណា ខេត្តកំពង់ចាម នាវេលាម៉ោងជិត១១ ថ្ងៃត្រង់ទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ភ្លាមៗនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួន តៃកុងរថយន្តបង្កវ័យក្មេងបានផងដែរ ។ មុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញធុនធំមួយគ្រឿង បើកបរចុះពីលើស្ពានទិសដៅចូលក្រុងកំពង់ចាម លុះមកជិតដល់ក្រោមទំនងរថយន្ដដាច់ហ្វ្រាំង ក៏បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ដែលក្បែរនោះ ហើយបន្ដរបុកចូលផ្ទះប្រជាពលរដ្ឋ ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរ ប៉ុន្ដែមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕ ដោយ៖ បងម៉េង ខ្មែរណូត

    December 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមកាចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យបញ្ជាក់ឲ្យដឹងថា៖ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាកច្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ ក្រសួងនឹងប្រគល់សិទ្ធអំណាច និងការទទួលខុសត្រូវទាំងស្រុងដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សាទាំងក្នុងដំណាក់ការរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។ ក្រសួងសម្រេចកំណត់ សម័យប្រឡង៖ ១១ មករា ២០២១

    December 10, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ បុរសជនរងគ្រោះម្នាក់ត្រូវបានខ្មាន់កាំភ្លើងម្នាក់ បានបើករថយន្ត CHEVROLET តាមមកបាញ់ដល់មុខផ្ទះ ដើម្បីបញ្ចេញកំហឹងបណ្តាលឲ្យរងរបួសជើងខាងស្តាំ ខណៈពេលដែលជនរងគ្រោះ បានជូនមិត្តចេញពីផឹកស៊ីមកផ្ទះវិញ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១:២៥នាទីយប់ ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះយីហោ “ពេជ្រម៉ូម៉ូ ចាក់សាក់” ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាប់ព្រំប្រទល់សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនដៃដល់ត្រូវបានជនរងគ្រោះអះអាងថាស្គាល់ច្បាស់ណាស់ ព្រោះស្គាល់គ្នាតាំងពីនៅតូចៗ គឺឈ្មោះ គៀត សុផារ៉ែន អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ ក្រសួងមហាផ្ទៃ ឋានន្តរសក្ដិពាក់សក្តិ៤

    December 10, 2020
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២នាក់នោះ គឺមានម្នាក់ជាករណីនាំចូល និងម្នាក់ទៀតជាអ្នកធ្លាប់ទៅហាង Zando សាខាបឹងកេងកង។ ជុំវិញករណីរកឃើញអ្នកវិជ្ជមានថ្មីនេះ ក៏មានបងប្អូនអ្នកសារព័ត៌មានសួរទៅកាន់លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងគ្រុបតេឡេក្រាម ទាក់ទងនឹងមូលហេតុមិនបង្ហាញរូបថតរបស់អ្នកវិជ្ជមានថ្មីនេះ? លោកជំទាវបានមានប្រសាសន៍ឲ្យដឹងថា “យេីងដាក់រូបថតតែពេលដែលសកម្មក្នុងការរុករក។ តែពេលនេះ មិនមានតម្រូវការដាក់ទៀតទេ ដោយយេីងគោរពសិទ្ធិរបស់បុគ្គលដែរណា។ ដាក់ត្រឹមឈ្មោះសិន នៅពេលយេីងគ្រប់គ្រងបានទាំងស្រុងហេីយ យេីងត្រូវត្រឡប់ទៅរកការមិនបញ្ចេញឈ្មោះទៀតផងដែរ។ អរគុណនូវការយោគយល់លេីបញ្ហានេះ”។ បងប្អូនអ្នកសារព័ត៌មានក៏បានសាកសួរទៅកាន់លោកជំទាវទៀតថា “ត្រង់នេះ មានន័យថាក្រសួងសុខាភិបាល

    December 10, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ កិច្ចប្រតិកម្មរហ័សរបស់លោកអធិការក្រុងតាខ្មៅ បានឲ្យដឹងថា បន្ទាប់ពីទទួលជ្រាបព័ត៌មានប្រជាពលរដ្ឋល្អរាយការណ៍តាមរយៈផេកមហាគ្រួសារតាខ្មៅដែលមានខ្លឹមសារ៖ «ជំរាបសួរបង ខ្ញុំសូមជូនដំណឹងបងបន្តិចនៅក្បែរផ្ទះខ្ញុំមានអ្នកលក់ស្រាក្រឡុក3កន្លែង ជាប់របងសាលាបឋមអនុវត្តប៊ុនរ៉ានីហ៊ុនសែន ខាងជើងរបងសាលាតែម្តង បើកបាស់រំពងសម្លេងរាល់យប់ប្រណាំងគ្នាមិនក្រោមម៉ោង1យប់ទេ ព្រមទាំងសម្លេងអ្នកផឹកសុីទ្រហឹង សូមបងជួយអន្តរាគមន៍ផង សូមអរគុណ🙏»។ បន្ទាប់ពីទទួលបានដំណឹងនេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅ បានបញ្ជាអោយលោក អនុសេនីយ៍ឯក ហោ សំអុល នាយប៉ុស្តិ៍សង្កាត់តាខ្មៅចុះត្រួតពិនិត្យភ្លាម។ ជាក់ស្តែងនៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍សង្កាត់តាខ្មៅបានចុះត្រួតពិនិត្យទីតាំងលក់ស្រាក្រឡុក៣កន្លែង ស្ថិតនៅចំណុចខាងលើ បានលក់ រហូតម៉ោង២យប់មានចាក់ឧបករណ៍បំពងសំឡេង«ធុងបាស់»បង្កការរំខាន បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្បែរគ្រិះស្ថានសិក្សាទៀត។ ដោយយោងតាមបញ្ជាលោកអធិការក្រុងតាខ្មៅនិងការពិនិត្យជាក់ស្តែងរបស់លោកនាយប៉ុស្តិ៍សង្កាត់តាខ្មៅ បានធ្វើកិច្ចសន្យាបញ្ឈប់ទាំង៣ទីតាងនោះតែម្តង។ បងប្អូនប្រជាពលរដ្ឋសូមសាទរកក់ក្តៅនិងគោរពអរគុណសមត្ថកិច្ចទាំងអស់

    December 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ធ្លាប់តែមានករណីចោរឆក់កាបូបលុយ ឆក់ទូរសព្ទ័ដៃ ឆក់យកខ្សែក ឫវត្ថុមានតម្លៃផ្សេងៗ ស្រាប់តែមានហួសចិត្ត ព្រឹកមិញមានចោរឆក់យកត្រីទាំងកន្ត្រកពីបុរសស្ត្រី២នាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នា មកពីទិញត្រីនៅផ្សារច្បារអំពៅ បណ្ដាលឲ្យដួលកណ្ដាលផ្លូវ សំណាងល្អដែលរថយន្តបើកមកពីក្រោយជាន់ហ្វ្រាំងទាន់ គ្រាន់តែរងរបួសរលាត់ដៃរលាត់ជើងទាំងពីរនាក់ប៉ុណ្ណោះ ចំណែកជនសង្ស័យឆក់បានសម្រេច ជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង០៥:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ជិតវិទ្យាល័យច្បារអំពៅ លើផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះ អ៊ុំ ណារិទ្ធ អាយុ៤៩ឆ្នាំ មុខរបរលក់ត្រី ត្រូវជាប្តី និងឈ្មោះ អ៊ុំ ស្រី អាយុ៥០ឆ្នាំ មុខរបរលក់ត្រី

    December 10, 2020
  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់បន្ថែមទៀត ដោយក្នុងនោះអ្នកឆ្លងម្នាក់ ជាករណីនាំចូល ដែលធ្វើដំណើមកពីប្រទេសជប៉ុន និងម្នាក់ទៀតជាអ្នកធ្លាប់បានទៅហាង Zando បឹងកេងកង។ បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ ស្នាក់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់បុគ្គលនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    December 10, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២នាក់នោះ គឺមានម្នាក់ជាករណីនាំចូល និងម្នាក់ទៀតជាអ្នកធ្លាប់ទៅហាង Zando សាខាបឹងកេងកង។ បើគិតមកទល់នឹងពេលនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកធ្លាប់ចូលហាង Zando សាខាបឹងកេងកងចំនួន០៦នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ១៩ មានដូចជា៖ + បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស) រាជធានីភ្នំពេញ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

    December 10, 2020