Khmernote Media
  • ព័ត៌មានជាតិ

    កាលពីព្រឹកមិញនេះ នៅលើហ្វេសបុករបស់ ខយ (KOI) បានបង្ហោះ ” សូមជូនពរបងប្អូនអតិថិជនទាំងអស់អោយមានសុខភាពល្អ និងសុវត្ថិភាពគ្រប់ៗគ្នា” ព្រមជាមួយនឹងលិខិតជម្រាបជូនអតិថិជនដោយសម្រេចចិត្តបិទ ខយ សាខា អ៉ីដេន ហ្គាដេន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងលិខិតដដែលក៏បានបញ្ជាក់ថា ការបិទជាបណ្តោះអាសន្ននេះគឺដើម្បីការពារបុគ្គលិក និងអតិថិជនគ្រប់រូប ដោយបានឲ្យបុគ្គលិកធ្វើតេស្ត និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព។ ហើយ ខយ ក៏បានបញ្ជាក់ផងដែរថាមកទល់ពេលនេះមិនទាន់មានបុគ្គលិកណាម្នាក់ឆ្លងមេរោគកូវីដ ១៩នោះទេ គ្រាន់តែបិទដើម្បីបង្ការ និងការពារ៕  

    December 9, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកាបង្ហាញពីទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ និងចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះផងដែរ ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ ហេង គង់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានបរិច្ចាគថវិកាចំនួន១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

    December 9, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ធ្លាប់ធ្វើសកម្មភាពឆក់ជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ ត្រវបានកម្លាំងនគរបាលប៉ុស្តិ៍បែកក្អម សហការជាកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបានភ្លាមៗក្រោយពីបានជិះម៉ូតូចំនួន២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់មិនបានសម្រេច កាលពីវេលាម៉ោង០៨និង ៣០នាទីយប់ថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរសាំងតេលា ផ្លូវបេតុងកែងនឹងផ្លូវ២០០៤ខាងលិចស្តុប ណូគា ប្រមាណ១០០ម៉ែត្រក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះម៉ែនចាន់ វីរ: ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្ដុំសាលារៀនម៉ាយីកូ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកឌ្រីមសង់និងមួយគ្រឿងទៀតម៉ាក ហុងដាប៊ីត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីមិនចាំស្លាកលេខ មិនបានសម្រេច ខណៈនោះជនរងគ្រោះបានជិះម៉ូតូដេញនិងស្រែកចោរៗលុះមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះនឹងកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម កំពុងល្បាតបាននាំគ្នាជិះដេញបំបុកម៉ូតូជនសង្ស័យមួយគ្រឿងបណ្ដាលឲ្យដួល បន្ទាប់មកកម្លាំងនគរបាលក៏បានចាប់បានជនសង្ស័យម្នាក់នៅអង្គុយខាងក្រោយបានភ្លាមៗ។ ចំណែកបក្ខពួក៣នាក់ទៀតនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។ចំណែកជនរងគ្រោះបានជិះបន្តដំណើរទៅមុខបាត់ដោយមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាបក្ខពួកខ្លួនជាច្រើននាក់

    December 9, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឲ្យដឹងថា នារសៀលថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ អមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យ និងបញ្ជាឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាលស្ទឹង។ យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ

    December 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ សម្លេងស្រែកទ្រហោយំ ដង្ហើយហៅឪពុក មនុស្សជាទីស្រឡាញ់ឲ្យភ្ញាក់ដឹងខ្លួនឡើងវិញ ក្រោយបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត ខណ:បុរសម្នាក់បើកម៉ូតូកងបីឥណ្ឌាគេចពីរថយន្តដែលបើកវ៉ាជែងក្នុងល្បឿនលឿន ក៏ជ្រុលចូលជង្ហុកធំបណ្ដាលឲ្យក្រឡាប់អូសជាច្រើនម៉ែត្រ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងជាង០៩យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចជិតផ្សារព្រែកឯង ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ស៊ុន ពិឈីង ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរអ្នករត់កង់បីឥណ្ឌា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ស្នាក់នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ។ ការស្លាប់របស់ជនរងគ្រោះបានបន្សល់ទុកកូនប្រុសម្នាក់ដែលកំព្រាម្ដាយ(លែងលះគ្នា) ឈ្មោះ ស៊ុន ដារិទ្ធ

    December 9, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីទាំង៤នាក់នោះសុទ្ធតែជាបុគ្គលិក និងអ្នកធ្លាប់ចូលហាង Zando បឹងកេងកង និងហាង Pedro ព្រះសីហនុ។ បើគិតមកទល់នឹងពេលនេះ ក្រសួងសុខាភិបាលបានរកឃើញបុគ្គលិកនៅក្នុងហាង Pedro ផ្លូវព្រះសីហនុ ចំនួន០៩នាក់ហើយបានឆ្លងជំងឺកូវីដ១៩ ដែលបុគ្គលិកទាំងនោះរួមមាន៖ ១- បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះ។ ២-

    December 9, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នគរបាលភ្នំពេញថ្មី កាលពីវេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានចុះឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០៣នាក់ ករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត នៅមុខផ្សារថៃហួត ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៣នាក់រួមមាន ទី១-ឈ្មោះ វ័ង ចុងអ៉ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន), ទី២-ឈ្មោះ ជីង អ៉ី ភេទប្រុស អាយុ៣២ឆ្នាំ

    December 9, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីទាំង៤នាក់នោះមាន៖ + បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា។ + បុរសជនជាតិខ្មែរ ឈ្មោះ សង សាន់បញ្ញារិទ្ធ អាយុ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro

    December 9, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ​ ក្រសួងសុខាភិបាលបានរកឃើញអ្នកដែលធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ សុទ្ធតែធ្លាប់បានទៅហាងលក់ទំនិញ Zando ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវត្រសក់ផ្អែម និងហាងលក់ទំនិញ PEDRO ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្រសួងសុខាភិបាលស្នើបងប្អូនប្រជាពលរដ្ឋដែលបានទៅហាងលក់ទំនិញទាំង២ខាងលើ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សូមអញ្ជើញរួសរាន់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល៕

    December 8, 2020
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ឈ្មួញដឹកទំនិញខូចគុណភាព ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន និងធ្វើការដុតកំទេចចោល កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នាវេលាម៉ោង ៨៖២០នាទីព្រឹក កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានធ្វើការបង្ក្រាបបទល្មើសនាំចូលសាច់មាន់ និងប្រហិត ដែលខូចគុណភាពពីប្រទេសថៃមកកម្ពុជា នៅចំនុចក្រុងខេមរភូមិន្ទ។ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង៖ ទំនិញខូចគុណភាពចំនួន ១,០៣៧ គីឡូក្រាម។ បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចយើង ធ្វើការដុតកំទេចចោលដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ទីរពាក់ព័ន្ធ ៕

    December 8, 2020