Khmernote Media
  • សិល្បៈ

    អតីតតារាកំប្លែងល្បីឈ្មោះគឺនាងខ្មឹប បានរត់ទៅលោតទឹកសម្លាប់ខ្លួនផ្អើលអស់គេឯងទាំងយប់ក៏ដូចជាអ្នកសារព័ត៌មានចុះទៅផ្តឹតយករូបភាពផងដែរ។ ការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតរបស់អតីតតារាកំប្លែងរូបនេះ មិនបានសម្រេចនោះទេ ដោយមានគេជួយទាន់ពេលវេលា ទន្ទឹមនឹងគ្នានេះដែរ តាមការសាកសួរពីសំណាក់ក្រុមអ្នកសារព័ត៌មាន ពីការប៉ុនប៉ងសម្លាប់ខ្លួនរបស់អតីតតារាស្រីរូបនេះ នាងបានឆ្លើយប្រាប់ពីដំណើររឿងថា៖ ការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនដោយសារតែនាងមានជំងឺបាក់ទឹកចិត្ត ក្រោយពេលដែលចេញពីមណ្ឌលកែប្រែរួច នាងមិនអាចរកកន្លែងធ្វើការបានទេ ដោយគ្មានអ្នកណាហ៊ានទទួលយកនាង ព្រោះនាងមានប្រវត្តិប្រើប្រាស់គ្រឿងញៀន។ ទោះជាយ៉ាងណាក្តី នាង ខ្មឹប បានរៀបរាប់ទៀតថា មិនត្រឹមតែគ្មានអ្នកទទួលអោយធ្វើការនោះទេ នាងក៏ត្រូវបានគេបដិសេធមិនជួលផ្ទះអោយស្នាក់នៅថែមទៀតផង ដែលធ្វើអោយនាងបាក់ទឹកចិត្តយ៉ាងខ្លាំង ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតបែបនេះតែម្តង៕

    December 8, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសសង្កេតឃើញមានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា “Bist du es im Video?” ជាភាសាខ្មែរមានន័យថា “តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?”។ មេរោគនេះត្រូវបានចែករំលែកតាមរយៈសារ Messennger នៃគណនីមួយទៅកាន់គណនីផ្សេងមួយទៀត និងស្ទើពាសពេញគណនីបណ្តាញសង្គម Facebook ក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីឲ្យកាន់តែងាយយល់ ក្រុមការងារសូមធ្វើការបរិយាយពី ចេតនា និងសកម្មភាព មេរោគ “Bist du es im Video?” ដូចខាងក្រោម៖ –

    December 8, 2020
  • ព័ត៌មានជាតិ

    កាលពីយប់ម្សិលមិញនេះ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ក្នុងនោះផងដែរ មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកា អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ក៏បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៉ី

    December 8, 2020
  • ព័ត៌មានជាតិ

    កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រ Facebook ផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ វ៉ាក់សាំង១លានដូសនោះចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ហើយកម្ពុជាយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ប្រកាសត្រៀមបំរុងថវិកា ដើម្បីទិញវ៉ាក់សាំងបែបនេះ យើងឃើញមានសប្បុរសជនជាច្រើន មានទាំងអ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបបាននាំគ្នាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនសម្តេចតេជោ ដើម្បីយកទៅទិញវ៉ាក់សាំង ដោយក្នុងរយៈពេលតែ១យប់ថវិកាដែលបានបរិច្ចាគទទួលបានជាង១៤លានដុល្លារសហរដ្ឋអាមេរិកមានដូចជា៖ + អ្នកឧកញ៉ា ហុង ពីវ

    December 8, 2020
  • ព័ត៌មានជាតិ

    យោងតាមហ្វេសបុកផេករបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រសាសន៍របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តធម៌ថា៖ ខ្ញុំសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបថា ៖ យោងតាមព័ត៌មានដែលខ្ញុំទទួលបានពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅមុននេះបន្តិច បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី២ របស់ខ្ញុំនៅថ្ងៃនេះ (ថ្ងៃទី៧ ខែធ្នូ) គឺ អវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវនៅបន្តរស់នៅដោយឡែកតាមវិធានចត្តាឡីស័ក និងបន្តធ្វើតេស្តតាមការកំណត់របស់ក្រសួងសុខាភិបាល ជាបន្តទៀត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវជាថ្មីដល់អ្នកដែលមានការពាក់ព័ន្ធក្នុងទំនាក់ទំនងជាមួយខ្ញុំ ទាំងដោយផ្ទាល់ ទាំងដោយប្រយោល សូមបន្តធ្វើចត្តាឡីស័ក

    December 8, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសរូបនេះជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង ZANDO បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    December 8, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសរូបនេះជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង ZANDO បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    December 8, 2020
  • ព័ត៌មានជាតិ

    យោងតាមហ្វេសបុកផេករបស់ ឱសថស្ថាន ច័ន្ទពេញវង់-Pharmacie Chan Penh Vong បានឲ្យដឹងថា៖ ដំណឹងល្អ! លទ្ធផលតេស្តមេរោគកូវីត១៩ នៃសំណាករបស់បុគ្គលិក នៅក្នុង ឱសថស្ថានច័ន្ទពេញវង់ សាខាអូឡាំពិច ត្រូវបានរកឃើញថាអវិជ្ជមានទាំងអស់ ដោយពួកយើងបានអនុវត្តវិធានការការពារយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងឱសថស្ថានរបស់យើងខ្ញុំទទួលបានការសម្អាតមេរោគទាំងបរិវេណខាងក្នុងនិងក្រៅបានស្អាត និងរៀបរយ។ យើងខ្ញុំទាំងអស់គ្នាកំពុងតែត្រៀមខ្លួន ដើម្បីបើកដំណើរការទៅតាមការណែនាំនាពេលខាងមុននេះ សូមពុកម៉ែ បងប្អូនទាំងអស់គ្នាបន្តថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមគ្នាទប់ស្កាត់ជម្ញឺកូវីត១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល សូមអរគុណ សូមជូនពរឲ្យពុកម៉ែ បងប្អូនមានសុខភាពល្អ៕

    December 7, 2020
  • ព័ត៌មានជាតិ

    នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលអាចចាក់អោយមនុស្ស ៥0ម៉ឺននាក់។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសដំបូង សម្រាប់មនុស្ស ៥០ម៉ឺននាក់ ដែលសម្តេចតេជោត្រៀមទិញ គឺសម្រាប់ចាក់ជូន “អ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ”។ ក្រោយពេលទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងបែបនេះ មុននេះបន្តិច អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន Roryal

    December 7, 2020
  • កូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រ Facebook ផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលអាចចាក់អោយមនុស្ស ៥0ម៉ឺននាក់។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសដំបូង សម្រាប់មនុស្ស ៥០ម៉ឺននាក់ ដែលសម្តេចតេជោត្រៀមទិញ គឺសម្រាប់ចាក់ជូន “អ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ”។ ក្នុងនោះផងដែរលោក ខេមរៈ សេរីមន្ត បានប្រកាសនៅលើទំព័រហ្វេសបុកថា៖ “ខ្ញុំបាទខេមរៈសិរីមន្តមានក្តីរំភើបរីករាយណាស់ពេលលឺសម្តេចតេជោមានប្រសាសន៍ថាមានវ៉ាក់សាំងការពារជំងឺកូវីតហើយខ្ញុំសូមចូលរួមថវិកាចំនួន 4,000,000៛ តាមលទ្ធភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ក្នុងការទិញថ្នាំវ៉ាក់សាំងការពារជំងឺកូវីត19 🥰🥰🥰🥰😍😍😍”៕

    December 7, 2020