Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា៖ ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក ឈន់ វ៉ាន់នួន និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ ម្យ៉ាងទៀត ដេីម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកេីតឡេីងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។ សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨

    December 8, 2020
  • កូវីដ-១៩

    កាលពីព្រឹកមិញនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញ អ្នកវិជ្ជមានថ្មីពីរនាក់ ដែលក្នុងនោះមានបុរសជនជាតិខ្មែរម្នាក់មានឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសរូបនេះជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង ZANDO បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ទាក់ទងនឹងករណីខាងលើ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Freshnews ថា មានមនុស្ស៤នាក់ ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ក្នុងនោះមានម្នាក់ជាយាយបង្កើត និងធ្លាប់រស់នៅជាមួយអ្នកកើតកូវីដ ស្រៀន គឹមស្រ៊ុន។ លោក ប្រាក់

    December 8, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា៖ នៅក្រោមផ្ទៃទឹកទន្លេសាប ដែលខ្មែរមានពាក្យស្លោកដ៏មានប្រជាប្រិយភាពមួយដែលដំណាលមកតគ្នាជាច្រើនជំនាន់មកហើយ៖ «ទីណាមានទឹក ទីនោះមានត្រី»។ ជាអកុសលក្នុងអំឡុង ៥ឆ្នាំចុងក្រោយនេះ មានអ្នកនេសាទជាច្រើនបានត្អូញត្អែរថា គាត់ចាប់សំរាមបានច្រើនជាងចាប់ត្រី។ មានសំរាមជាច្រើនប្រភេទដែលអ្នកនេសាទចាប់បានពីក្នុងទឹកទន្លេជាមួយនឹងត្រីបន្តិចបន្តួច។ នៅពេលកំណើនប្រជាពលរដ្ឋកើនឡើងខ្ពស់ ស្របពេលជាមួយគ្នានោះដែរ សំរាមក៏កើនឡើងយ៉ាងគំហុកផងដែរ ពិសេសកាកសំណល់ប្លាស្ទិក។ គ្រួសារដែលរស់នៅតាមដងទន្លេមួយចំនួនសម្រេចចិត្តបោះសំរាមចោលទៅក្នុងទឹកទន្លេ។ ពួកគាត់ប្រហែលជាមិនបានដឹងទេថា សំរាមប្រចាំថ្ងៃដែលបានលិចចូលក្នុងទឹកទន្លេ មិនបានចេញទៅណាឆ្ងាយពីផ្ទះរបស់គាត់ ឬពីជីវិតរស់នៅរបស់គាត់ទេ វាបានលិចចុះទៅក្នុងទឹក ទាក់ជាប់ត្រី និងសម្លាប់ត្រីដែលជាអាហារដ៏សំខាន់របស់ប្រជាជនខ្មែរយើងដោយមិនដឹងខ្លួន។ រូបថតទាំងអស់នេះ ថតបានពីចំណុចទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ វាបានបង្ហាញអំពីសំរាមដែលអ្នកនេសាទចាប់បានពីក្នុងទន្លេជាមួយនឹងត្រីមួយចំនួន

    December 8, 2020
  • សុខភាព

    មាន​ម៉ាក់ប៉ា​មួយ​ចំនួន​ចូលចិត្ត​ដាក់​ទណ្ឌកម្ម​កូន​ដោយ​ការ​ញ៉ឹង មួល ផ្ទាត់​ស្លឹក​ត្រចៀក​កូន ដោយ​មិន​ដឹង​ថា​ទង្វើ​បែប​នោះ​គ្រោះថ្នាក់​ចំពោះ​កូន​ខ្លាំង​ណាស់។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​លេង​មួល ញ៉ឹង ផ្ទាត់ ច្បូត​ស្លឹកត្រចៀក នាំ​ឲ្យ​ខ្ទាំ​ ដាច់​សរសៃ​ឈាម​ក្នុង​ស្លឹក​ត្រចៀក រហូតហូរ​កក​ទៅ​ជា​ដុំ​ឈាម ដែល​ទាមទារ​ត្រូវ​ធ្វើការ​វះកាត់។ ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​អំពើ​ហិង្សាវិញ ថរឹតតែគ្រោះថ្នាក់​ដល់​មាន​បញ្ហា​រហូត​ប៉ះពាល់​ការ​ស្ដាប់​របស់​កូន​ទៀត ព្រោះ​បើ​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង ឬ​ជ្រុល​ខ្លាំង​រហូត​មាន​ចេញ​ឈាមផ្នែក​ខាង​ក្នុង​ក្រដាស់ត្រចៀក។ លោក​បន្ថែម​ទៀត​ថា ការ​វ៉ៃ​កូន​ចំ​ត្រចៀក អាច​បណ្ដាល​ឲ្យ​ដាច់​រហែក​ក្រដាស​ត្រចៀក និង​នាំឲ្យ​ថ្លង់​ក៏​មាន ប៉ុន្តែ​បើ​យើង​គ្រាន់តែ​លេង​មួល ញ៉ឹង ច្បូត​ស្លឹកត្រចៀក មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ តែ​ក៏​មិន​គួរ​លេង​ដែរ ព្រោះ​វា​នាំ​ឲ្យ​ឈឺ​ចាប់ និងហានិភ័យដទៃទៀតនៅពេលក្រោយ។ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បញ្ជាក់​ថា បើ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​គួរ​លេង

    December 8, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកា ដែលសម្តេចតេជោបានប្រកាសថា ទទួលបានថវិកាជាងម្ភៃលានដុល្លារ នៅរសៀលថ្ងៃទី ០៨ ធ្នូ នេះ ក្នុងនោះផងដែរ អ្នកនាងទ្រី ដាណា និងស្វាមី បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០ម៉ឺនដុល្លារផងដែរ។ អ្នកនាងបានបញ្ជាក់លើហ្វេសបុកថា៖ នាងខ្ញុំនិងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ ក្នុងពេលដ៏លំបាកនេះ😊😊 ទឹកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមីបានចូលរួមតាមធនធាន កម្លាំងចិត្ត

    December 8, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកា ដែលសម្តេចតេជោបានប្រកាសថា ទទួលបានថវិកាជាងម្ភៃលានដុល្លារ ក្នុងនោះផងដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន បរិច្ចាគថវិកា៤០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ផងដែរ៕

    December 8, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ និង៤០នាទី មានករណីអគ្គិភ័យឆាបឆេះនៅហាងយីហោ យ៉ាឃុន កាយ៉ា ថូស នៅចំណុចផ្ទះលេខ២៩ ផ្លូវលេខ២៩៤ ក្រុមទី២៣ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយធ្វើឲ្យខូចខាត ផ្ទុះកន្ទុយម៉ាស៊ីនត្រជាក់ ០៥គ្រឿង។ តាម​ប្រភពពី​​សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់​អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់​អគិ្គភ័យជាច្រើន​គ្រឿង៖ -ក្រសួងមហាផ្ទៃ ០១ គ្រឿង -ទីក្រុងកោះពេជ្រ ០៤ គ្រឿង -ស្នងការនគរបាលរាជធានីភ្នំពេញ ០៣គ្រឿង ហើយប្រើប្រាស់ទឹកអស់ ចំនួន

    December 8, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហើយអ្នកទាំង២នាក់នោះ បានធ្លាប់ចូលទៅក្នុងហាងលក់សំលៀកបំពាក់ ZANDO សាខាបឹងកេងកង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ បន្ទាប់ពីអ្នកជំងឺទាំង២នាក់ធ្លាប់ចូលក្នុងហាងនោះ មន្ត្រីសុខាភិបាលក៏បានចុះទៅធ្វើការត្រួតពិនិត្យ និងចុះយកសំណាកបុគ្គលិកនៅហាងលក់សំលៀកបំពាក់នោះទាំងអស់ទៅធ្វើតេស្ត ដើម្បីរកមេរោគ។ បន្ទាប់ពីត្រូវមន្ត្រីសុខាភិបាលចុះយកសំណាកបុគ្គលិកទាំងអស់រួចមក ថ្មីៗនេះហាងលក់សំលៀកបំពាក់ ZANDO បានចេញសេចក្តីជូនដំណឹងថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ លើបុគ្គលិកហាង ZANDO សាខាបឹងកេងកងចំនួន២៩នាក់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ គឺអវិជ្ជមានទាំងអស់។ បុគ្គលិកទាំងអស់ត្រូវរង់ចាំការធ្វើតេស្តលើកទី២ជាថ្មីម្តងទៀត៕

    December 8, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ បានបញ្ជាក់លើទំព័រហ្វេសបុកផ្លូវការរបស់សម្តេចថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារ សុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះមានជាង១៨លានដុល្លារអាមេរិកដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិនិងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយ បណ្តាញផ្សព្វផ្សាយផ្សេងទៀត។ នៅមានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖ ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយះធនាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេននិងជំរាបជូនថាក្នុងករណីយមានការផ្ទេរតាមធនាគារនេះ

    December 8, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង​ ១១:១០នាទីយប់​ ទទួលបានសារពីប្រជាពលរដ្ឋភ្លាម​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានទាក់ទងទៅប៉ុស្តិ៍ភ្លាមដេីម្បីចុះដល់ទីតាំងជួបជុំផឹកសុីបង្កសម្លេងរំខានភ្លាម​ ដេីម្បីធ្វេីការណែនាំអប់រំ​ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែ​រ​ ។ សូមគោរពសិទ្ធអ្នកខាង​ ជាពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។ សូមបងប្អូនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយពាក់ម៉ាសឲ្យបានត្រឹមត្រូវ រក្សាគំលាត និងលាងដៃឲ្យបានញឹកញាប់ ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩៕

    December 8, 2020