- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីទាំង២នាក់នោះមាន បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកដំណើរមកពីប្រទេសជប៉ុន ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩។ ម្នាក់ទៀតជាបុរសជនជាតិខ្មែរឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក
December 10, 2020 - សង្គម
កាលពីថ្ងៃមិញនេះ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ គណនីហ្វេសបុកឈ្មោះ Bopha Kim បានបង្ហោះវិដេអូឲ្យដឹងពីបុរសម្នាក់ដែលចូលផ្សារដីហុយ ត្រូវបានឲ្យម៉ាស់ពាក់ ស្រាប់តែគាត់ប្រកែកតឹងសរសៃក មិនព្រមពាក់ និងបានឆ្លងឆ្លើយយ៉ាងច្រើនទៀតផង។ យ៉ាងណាមិញខាងផ្សារនៅតែណែនាំឲ្យពាក់ម៉ាស់ ដើម្បីការពារកុំឲ្យឆ្លងកូវីដ១៩ និងធ្វើតាមវិធានការរបស់ក្រសួងសុខាភិបាល។ តែយ៉ាងណាបុរសដដែលនៅតែមិនព្រមពាក់ និងប្រកែកដដែលរហូតចុងក្រោយបានបោះម៉ាស់ដែលខាងផ្សារឲ្យ ទៅដីថែមទៀត។ ទង្វើបែបនេះពិតជាបំពានវិធានការរបស់ក្រសួងសុខាភិបាល និងទទួលបានការរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គមហ្វេសបុកផងដែរ បន្ទាប់ពីគណនីហ្វេសបុកឈ្មោះ Bopha Kim បានធ្វើការបង្ហោះវិដេអូមួយនេះ៕
December 9, 2020 - សង្គម
ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ប៉ូលិសចរាចរណ៍គំរូ ដែលតែងតែឈរបំពេញការងារមិនថាថ្ងៃក្តៅ ឬក៏ភ្លៀងឡើយ នៅជិតផ្សារច្បារអំពៅ។ លោកពូប៉ូលិសចរាចរណ៍រូបនេះត្រូវបានគេស្គាល់មានឈ្មោះ រស់ ហ៊ន ជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្នលោកពូបានធ្លាក់ខ្លួនឈឺ ហើយខ្វះខាតថវិកាសម្រាប់ព្យាបាលថែមទៀត។ កាលពីរសៀលថ្ងៃមិញនេះ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បាននាំយកថវិកាចំនួន ៤ ០០០ ០០០រៀល របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់
December 9, 2020 - កូវីដ-១៩
មណ្ឌលគីរី៖ យោងតាមការបង្ហោះរបស់ផេកហ្វេសបុក ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានចុះផ្សាយឲ្យដឹងថា៖ អភិបាលក្រុងសែនមនោរម្យ ប្រកាសផ្អាកបណ្ដោះអាសន្នអាជីវកម្ម រីលេក្ស ហៀលរីសត ដែលមានទីតាំង ស្ថិតនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដោយសារ ភ្ញៀវដែលមកស្នាក់នៅទីនេះ ត្រូវបានក្រសួងសុខាភិបាល រកឃើញមានវិជ្ជមានវីរុសកូវីដ-១៩។ កាលពីថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០ កន្លងទៅមានភ្ញៀវឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ បានទៅហាង Zando
December 9, 2020 - PR
(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀ Ganzberg នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ការចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ
December 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោក (WHO) ពុំទាន់ទទួលស្គាល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណាមួយនៅឡើយទេ គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តាមបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់បញ្ជាក់ថា៖ “ខ្ញុំសូមជម្រាបជូនថា អង្គការសុខភាពពិភពលោក WHO នៅមិនទាន់មានការបញ្ជាក់ទទួលស្គាល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ណាមួយនោះទេ ប៉ុន្តែរឿងចរាចរ ឬក៏ទិញលក់វ៉ាក់សាំងនោះ គឺអាស្រ័យទៅលើច្បាប់ប្រទេសនីមួយៗ”។ លោកជំទាវក៏បានបន្ថែមផងដែរថា អង្គការសុខភាពពិភពលោក
December 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង បានឲ្យបញ្ជាក់ឲ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែធ្នូ បានបង្ហាញដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ផ្តើមប្រែប្រួល។ ក្រសួងធនធានទឹកបន្ថែមថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា ចាប់ពី ២២ ដល់ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ចាប់ពី២៨ ដល់ ៣២អស្សាសេ។ ចាប់ពីថ្ងៃទី១១ ដល់ទី១៥ ខែធ្នូ កម្ពុជានឹងទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបមកខ្សោយវិញ។ រីឯបណ្ដាខេត្តជាប់ខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាចាប់ពី ២០ ដល់
December 9, 2020 - សង្គម
ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ប៉ូលិសចរាចរណ៍គំរូ ដែលតែងតែឈរបំពេញការងារមិនថាថ្ងៃក្តៅ ឬក៏ភ្លៀងឡើយ នៅជិតផ្សារច្បារអំពៅ។ លោកពូប៉ូលិសចរាចរណ៍រូបនេះត្រូវបានគេស្គាល់មានឈ្មោះ រស់ ហ៊ន ជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្នលោកពូបានធ្លាក់ខ្លួនឈឺ ហើយខ្វះខាតថវិកាសម្រាប់ព្យាបាលថែមទៀត។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រ៉ា នូ បានឲ្យដឹងថា “🙏🙏នាងខ្ញុំសូមអធ្យាស្រ័យ..សូមរំខាន មិត្តភក្តិ..បងប្អូនទាំងអស់ដែលរស់នៅខណ្ឌច្បារអំពៅយើង..ថាច្បាស់ជាធ្លាប់ឃើញ…ធ្លាប់ស្គាល់..ព្រោះគាត់តែងតែឈរហាលភ្លៀង..ហាលខ្យល់..ហាលក្តៅ…តែឥឡូវនេះបាត់រូបគាត់មិនឃើញឈរធ្វើចរាចរនៅលើផ្លូវទៀតទេ..ដោយគាត់មានជម្ងឺជាទម្ងន់..ហើយក៍មានការខ្វះខាតថវិកា.សម្រាប់ការព្យាបាលជម្ងឺ…សូមជួយគាត់ផង…ៗៗៗ បើបងមានសប្បុរសជន..មានចិត្តអាណិតចង់ជួយគាត់សូមទំនាក់ទំនងលេខ ទូរស័ព្ទ.. 🙏🙏០៧៧ ៨៧ ៩៧ ៧៧🙏🙏សូមអរគុណ ABA: 000473292 KEO MARINOU”៕
December 9, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ ក្រោយពីមានករណីអគ្គិភ័យឆាបឆេះរោងចក្រ ក្រុមហ៊ុន ញូ អ៊ីមេជីណេសិន លីមីតធីតភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាកម្លាំងចុះអន្តរាគមន៍ជាបន្ទាន់ដោយមានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន៣គ្រឿង រថយន្តរបស់ក្រសួងមហាផ្ទៃ ៣គ្រឿង និងរថយន្តបញ្ជាការដ្ឋានអង្គរក្សចំនួន៣គ្រឿង។ ចុះមកធ្វើការពន្លត់ករណីឆេះរោងចក្រនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ ជាលទ្ធផលក្រោយពីមានករណីឆេះជាង១ម៉ោង ខាងជំនាញពន្លត់អគ្គិភ័យបានគ្រប់គ្រងនិងពន្លត់ករណីភ្លើងឆេះក្នុងរោងចក្រឈើកែច្នៃគ្រឿងសង្ហារឹមនេះ បានមួយរយភាគរយ ៕ ដោយ៖ បងម៉េង ខ្មែរណូត
December 9, 2020 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈសារជាសំឡេង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពានាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា បើទោះបីមានវ៉ាក់សាំងក៏ដោយ តែវ៉ាក់សាំងនេះ មិនមែនជាចម្លើយតែមួយគត់ សម្រាប់ការការពារ មិនឲ្យចម្លងវីរុសកូវីដ១៩នោះទេ។ លោកជំទាវ បានសង្កត់ធ្ងន់ថា វាជារឿងគ្រោះថ្នាក់បំផុត ប្រសិនបើប្រជាជនកម្ពុជា គិតថាមានវ៉ាក់សាំងហើយ លែងខ្វល់អំពីការការពារអ្វីទាំងអស់។ លោកជំទាវរដ្ឋលេខាធិការ បានបន្តថាអ្វីដែលជាសាររួមគ្នា ដែលអង្គការសុខភាពពិភពលោក កំពុងអំពាវនាវទៅដល់ បណ្តាប្រទេសក្នុងពិភពលោកទាំងអស់ នោះគឺថានៅពេល ដែលមានវ៉ាក់សាំងនេះប្រើរួចហើយ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចពីវិធានការការពារខ្លួន ជាពិសេសចំណុច៣ នៅតែជាសំខាន់បំផុត
December 9, 2020









