- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ អ្នកវិជ្ជមានថ្មី១នាក់នោះ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ទីម ស្រីពេជ្រ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងផងដែរថា សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤០នាក់
December 11, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី១នាក់នោះ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ទីម ស្រីពេជ្រ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 11, 2020 - សង្គម
អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ដែលប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់គាត់នៅលើបណ្តាញសង្គមហ្វេសបុក ដោយគាត់បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងកិច្ចការងារមនុស្សធម៌ និងសង្គម។ ជាក់ស្តែងអ្នកនាងស្រីអូន បានបញ្ជាក់ឲ្យដឹងថាអ្នកស្រី និងស្វាមី បានបរិច្ចាគថវិកា រហូតដល់ទៅ ៨០២ លានរៀល សម្រាប់ការងារសង្គមក្នុងខែ ១២ ដែលជាខែខួបកំណើតកូនស្រីរបស់អ្នកនាង។ អ្នកនាងបានសរសេរលើហ្វេសបុកឲ្យដឹងថា៖ ” ខួបកំណេីតស្រីតូចអាយុ ២ឆ្នាំ ខ្ញុំស្រីអូននិងស្វាមីមានកាដូជាថវិកាចំនួនសរុប ៨០២,០០០,០០០រៀល (២០ម៉ឺន៥រយដុល្លារ) ជួយដល់សង្គមសំរាប់ខែ ១២នេះ។ ទី១ ជួយដល់រដ្ឋាភិបាល ៦០០,០០០,០០០រៀល(១៥មុឺនដុល្លា) សំរាប់ទិញវ៉ាក់សាំងការពារកូវីត១៩ ទី២
December 10, 2020 - ព័ត៌មានជាតិ
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺមួយទាក់ទងនឹងករណីប៉ូលិសសក្តិ៤ម្នាក់ បាញ់២គ្រាប់ សំដៅមកលើគូទំនាស់ តែផ្លាតត្រូវធ្លាយប្រអប់ជើងវិញ ហើយបើកឡានគេចបាត់ ដែលសារព័ត៌មានមួយចំនួនបានដាក់ថា ជាមន្ត្រីនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ។ ពេលនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការបំភ្លឺដូចខាងក្រោម៖ “ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមឱ្យបានជ្រាបពាក់ព័ន្ធ ករណីផ្ទុះអាវុធ កាលពីវេលាម៉ោង ១១៖២០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ចំនួន០២គ្រាប់នៅចំណុចមុខផ្ទះ យីហោ ពេជ្រម៉ូម៉ូចាក់សាក់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ
December 10, 2020 - សង្គម
កាលពីម្សិលមិញ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ គណនីហ្វេសបុកឈ្មោះ Bopha Kim បានបង្ហោះវិដេអូឲ្យដឹងពីបុរសម្នាក់ដែលចូលផ្សារដីហុយ ត្រូវបានឲ្យម៉ាស់ពាក់ ស្រាប់តែគាត់ប្រកែកតឹងសរសៃក មិនព្រមពាក់ ថែមទាំងបោះម៉ាស់ចោលទៀត។ ថ្ងៃនេះ រដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញបុរសម្នាក់ឈ្មោះ រនី សាគី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះទី៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយបោះចោលមិនទទួលយកម៉ាសពីក្រុមការងារសង្កាត់ភ្នំពេញថ្មី ដែលចុះផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» តាមការណែនាំរបស់ក្រសួងសុខាភិបាល។ បុរសខាងលើបានទទួលស្គាល់នូវកំហុសរបស់ខ្លួនធ្វើការសុំទោសជាសាធារណៈ
December 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា នៅថ្ងៃពុធ ០៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា –
December 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នារីរូបស្រស់ម្នាក់ទៅញាំស៊ុបជាមួយនារី២នាក់ទៀត នៅស៊ុបចង្កាក់ រួចបន្តចូលផឹក នៅហាងសាច់អាំង ផាំឃីន PK ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយផឹកស៊ីចប់ នារី២នាក់នោះ បានហៅកង់បីឥណ្ឌា គ្រានាងឡើងជិះចេញទៅទាំងមានសភាពស្រឹងទន់ខ្លួនបាត់បង់ស្មារតី ហើយពេលកង់បីឥណ្ឌាដឹកទៅដល់សួនមុខវត្តបុទុមនារី២នាក់នោះ បានចុះពីកង់បីទុកអោយនាងនៅម្នាក់ឯង និយាយរវើរវាយថាទៅផ្សារថ្មី រួចថាទៅផ្សារឯករាជ្យ ធ្វើឲ្យម្ចាស់ម៉ូតូកង់បីឈឺក្បាលវិលមុខ ដឹកចុះដឹកឡើងនាងដូចជាស្វាង ហើយបានប្រាប់ថាបាត់ទូរស័ព្ទ iPhone 11Pro ភ្នែកបី មួយគ្រឿង និងលុយជាង២៨០០ដុល្លារ នៅសល់តែ៧០០ដុល្លារ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ស្ថិតនៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩
December 10, 2020 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក Royal du Cambodge បានឲ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនៃជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១លានដុល្លារសហរដ្ឋអាមេរិក (ព្រះករុណា ព្រះមហាក្សត្រ ចំនួន
December 10, 2020 - សង្គម
ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ប៉ូលិសចរាចរណ៍គំរូ ដែលតែងតែឈរបំពេញការងារមិនថាថ្ងៃក្តៅ ឬក៏ភ្លៀងឡើយ នៅជិតផ្សារច្បារអំពៅ។ លោកពូប៉ូលិសចរាចរណ៍រូបនេះត្រូវបានគេស្គាល់មានឈ្មោះ រស់ ហ៊ន ជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្នលោកពូបានធ្លាក់ខ្លួនឈឺ ហើយខ្វះខាតថវិកាសម្រាប់ព្យាបាលថែមទៀត។ អ្នកនាងទ្រីដាណា បានបង្ហោះឲ្យដឹងថា៖ ឲ្យតែកាត់ផ្លូវច្បារអំពៅ ឃើញលោកពូរហូត ឡើងចាំមុខ តែបាត់មួយរយៈនេះ ប្ដីខ្ញុំក៏ឆ្ងល់ដែរ តាមពិតគាត់ឈឺ 😢😢😢 ជូនលោកពូ 1000$ ទុកព្យាបាលជំងឺ ក្រុមការងារនឹងយកជូនលោកពូឆាប់ៗនេះ ជូនពរឆាប់ជា 🙏 លោកពូ រស់ ហ៊ន ជាប៉ូលិសចរាចរណ៍គំរូ មិនមើលនឹងភ្នែកទេ ឃើញជួយគេរហូត ហាលក្ដៅ ហាលភ្លៀង។ អរគុណដែលអាជ្ញាធរយកចិត្តទុកដាក់ជួយគាត់
December 10, 2020 - កូវីដ-១៩
កាលពីថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០ កន្លងទៅមានភ្ញៀវឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ២០២០ ហើយក្រសួងបានប្រកាសឲ្យដឹងថាមានវិជ្ជមានកូវីដ១៩ កាលពីព្រឹកម្សិលមិញនេះ ដោយគាត់បានធ្វើដំណើរឆ្លងកាត់ចូលទៅហូបបបរស តាមឿន លក់បបរស នៅក្រុងកំពង់ចាម កាលពីយប់ថ្ងៃទី២ ខែធ្នូ ក្រោយត្រឡប់មកពីខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ និងការពារ អជ្ញាធរបានសម្រេចផ្អាកបណ្ដោះអាសន្នអាជីវកម្មនេះសិន។ អភិបាលក្រុងកំពង់ចាម សម្រេចផ្អាកទីតាំង តាមឿន លក់បបរស នៅក្រុងកំពង់ចាម
December 10, 2020









