- Khmernote Media
- ព័ត៌មានជាតិ
(បាងកក)៖ យោងតាមការបញ្ជាក់ពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា កាលពីរាត្រីថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោក ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក ក្រោមអធិបតីភាព ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន ១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។ សូមជម្រាបថា
December 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តប្រភេទ Off-Road ម៉ាក MAVERICK បើកឡើងស្ពានសុខៗ បែរជារេចង្កូតទៅបុកប៉ះខឿនចិញ្ចើមស្ពានច្បារអំពៅ បណ្ដាលឲ្យខូចខាតបន្តិចបន្តួច ហើយបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ រហូតបើកលែងទៅមុខ ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើលផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:២៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅលើស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ) ស្ថិតក្នុងភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តប្រភេទ Off-Road ម៉ាក MAVERICK ពណ៌ខ្មៅ (គ្មានស្លាកលេខ) មានបិទ Sticker TEA BRARY
December 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ក្មេងទំនើង២ក្រុម ជិះដេញវាយគ្នាពេញផ្លូវ គ្រាន់តែខឹងរឿងងាកមើលមុខឌឺដងគ្នា ចេញចរិកជើងកាង កើតចេញជាហិង្សាវាយតប់គ្នាប្រសេចប្រសាចដូចក្នុងរឿងហុងកុង បណ្ដាលឲ្យមានអ្នករងរបួសបែកក្បាល ៤នាក់ បង្កអស្ថេរភាព អសន្តិសុខសង្គមយ៉ាងខ្លាំង តែត្រូវបានកម្លាំងល្បាតខណ្ឌ-ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងធ្វើការល្បាតទប់ស្កាត់បទល្មើស ប្រទះឃើញក៏បានចេញអន្តរាគមន៍ ធ្វើការឃាត់បានទាំង២ក្រុម សរុប១២នាក់ និងម៉ូតូ៥គ្រឿង ។ ហេតុការណ៍ដ៏បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៩៖០០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតបណ្តោយផ្លូវសុរ៉ាម្រិត និងផ្លូវព្រះសីហនុ ត្រង់ចំណុចក្បែរសាលាករុកោសល្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានប្រាប់ក្រុមការងារខ្មែរណូតថា ក្រុមក្មេងស្ទាវក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនបាន១២នាក់នោះមាន ៖ -ក្រុមទី១
December 7, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែលបានរាយការណ៍អំពីករណីមានមនុស្សមួយក្រុមតែងតែជួបជុំប្រើប្រាស់គ្រឿងញៀនភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តដល់កម្លាំងជំនាញ ដើម្បីចុះដល់ទីតាំងភ្លាមៗ នៅវេលាម៉ោង២១:៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ បានសហការណ៍ជាមួយនឹងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគបាលខណ្ឌ បានចុះដល់គោលដៅ ដែលប្រជាពលរដ្ឋបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានការជួបជុំប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះលេខ៤៨ ផ្លូវ២២៧ ក្រុម៥៣ ភូមិ៩ ក្នុងសង្កាត់ផ្សារដើមគរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ (ប្រុស២ ស្រី២) វត្ថុតាងរួមមានដាវសាម៉ូរ៉ៃ កែឆ្នៃ ចំនួន៥ដើម កាំបិតតាំងតោចំនួនមួយ កាំភ្លើងជ័រមួយដើម និងផ្លាកលេខចំនួនមួយ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរបន្ថែមដើម្បីបន្តអនុវត្តតាមនីតិវិធី និងកសាងសំណុំរឿងទៅតុលាការ ៕
December 7, 2020 - កូវីដ-១៩
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៧,៣៦០,៨៤៩ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៤១,១៦៧នាក់ស្លាប់ និងជាង ៤៦.៥លាននាក់ បានជាសះស្បើយឡើងវិញ។ តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៥១៨,៤០៤ករណី និងមានមនុស្សជាង ៧ពាន់នាក់ស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៥,១៥១,០១៨បានឆ្លង, ជាង២៨ម៉ឺននាក់ស្លាប់។ដោយឡែកព្រឹកថ្ងៃទី៧ ខែធ្នូ
December 7, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយសុំលុយម្តាយ១ម៉ឺនរៀលមិនបានខឹងវាយបំផ្លាញរបស់ក្នុងផ្ទះអស់ជាច្រើន។ ករណីនេះកើតហេតុនៅ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១.១០នាទី ស្ថិតនៅចំណុច ភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ព្រឿង លន់ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ (ត្រូវជាម្ដាយបង្កេីត)។ ចំណែកឯជនសង្ស័យមានឈ្មោះ វឿន សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
December 7, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនៅលើហ្វេសប៊ុក កាលពីរាត្រី ថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២០ថា ព្រឹកមិញ សម្តេចបាននិយាយដល់ការត្រៀមបម្រុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា សម្តេចក៏បានបញ្ជាក់ថា” ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជន ដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជនដើម្បីប្រយុទ្ធប្រឆាំង ជាមួយកូវីដ-១៩ជំនួសវិញ“។ សម្តេចបន្តថា ពេញមួយថ្ងៃនេះ ការបំផ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេស ឫ បិទរាជធានីភ្នំពេញ ក្នុងពេល ប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈសម្តេចជា ប្រមុខនៃរាជរដ្ឋាភិបាល
December 7, 2020 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៥ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣: ០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មក អធិការដ្ឋាននគរបាលស្រុកតំបែរ ថា មានករណីលេងល្បែងស៊ីសងខុសច្បាប់(បៀរ)ក្នុងភូមិ រួចមក លោកវរសេនីយ៍ទោ ស៊ាន ម៉េងស៊ា អធិការរងទទួលការងារព្រហ្មទណ្ឌ បានដឹកនាំ កម្លាំងចំនួន ០៥នាក់ ចុះបង្ក្រាបកន្លែងល្បែងស៊ីសងខុសច្បាប់(បៀរ) នៅចំណុចភូមិឈើទាលជ្រុំ ឃុំគោកស្រុក
December 7, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី ២ នាក់ ដែលក្នុងនោះមានស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង៨៖៣០នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ (ដោយមិនបានការពារត្រឹមត្រូវ)។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលអ្នកទាំង២នាក់ជាបងប្អូននឹងគ្នា ដោយម្នាក់ ជាបុរសជនជាតិខ្មែរ
December 7, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ដែលធ្វើការនៅ Pedro ផ្លូវព្រះសីហនុ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ បានចូលក្នុងហាង Zendo បឹងកេងកង (ដោយមិនបានការពារត្រឹមត្រូវ)។ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១០៧នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៥២៣នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ថ្មី
December 7, 2020









