- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ អ៉ី តារា អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានរីរុសកូវីដ១៩ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ឈ្មោះ
December 7, 2020 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ ដែលជាបុគ្គលិកហាងលក់អាហារ Carl’s Jr Burger សាខាទួលទំពួង។ ជុំវិញការរកឃើញវិជ្ជមានកូវីដ១៩ នៅហាងលក់អាហារនេះ ក៏មានបងប្អូនអ្នកសារព័ត៌មានបានសួរទៅកាន់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធតេឡេក្រាមដែរថា “ជម្រាបសួរលោកជំទាវ មានអ្នកកុម្ម៉ង់ប៊ឺហ្គ័រពីហាងខាងតាមរយ:សេវាកម្មដឹកជញ្ជូន តើអាហាររបស់គាត់ទទួលអាចមានហានិភ័យឬទេ? ចុះចំពោះបុគ្គលិកដឹកជញ្ជូននោះ?” ជុំវិញការសាកសួរនេះ លោកជំទាវបានឲ្យដឹងថា “គឺដូចខ្ញុំបានជម្រាបអញ្ចឹងសុំធ្វេីចត្តាឡីស័ក ហេីយតាមដានសុខភាព” ដោយលោកជំទាវធ្លាប់បញ្ជាក់ថា “បេីគិតតាមបច្ចេកទេស គឺអ្នកដែលបានប៉ះពាល់គាត់ផ្ទាល់និងប្រយោល ក្នុងប្រហែលពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ
December 6, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅសាង អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro
December 6, 2020 - កូវីដ-១៩
បើតាមការអោយដឹងពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា វីរុសកូវីដ-១៩ អាចរស់នៅលេីក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ថ្ងៃ ប៉ុណ្ណោះ ។ លោកជំទាវបានបញ្ជាក់បន្ថែមនៅក្នុងគ្រុបតេឡាក្រាម ដែលយើងទើបនឹងទទួលបានថា៖ “ខ្ញុំយល់ថា រិតតែលំបាកណាស់ទៅទៀត ដោយសារវីរុសកូវីដ-១៩ នេះ អាចរស់នៅលេីក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ថ្ងៃ នេះបេីតាមការបញ្ជាក់របសអ្នកសិក្សាវិទ្យាសាស្ត្រៃប្រទេសអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០។ ដូច្នេះហេីយ
December 6, 2020 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធតេឡេក្រាមបានឲ្យដឹងថា “ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់នោះ ខ្ញុំសូមជម្រាបជូនដូចតទៅ ៖ ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម ដូចជា សំបោរ ឫស្លេសទឹកមាត់ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហេីយមិនបានលាងដៃនឹងសាប៊ូ ឫអាល់កុល ឫទឹកជែលសម្រាប់លាងដៃ ភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលេីក្រដាស់ប្រាស ហេីយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហេីយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់
December 6, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរសម្នាក់បោកក្បាលនឹងថ្នល់ រងរបួសដេកស្ដូកស្ដឹងក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូ PCX ក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវជនជាតិចិនបើករថយន្ត NISSAN NAVARRA បើកទៅបុកខ្ទាតប្លោងបោកផ្ទប់នឹងថ្នល់ អូសជាច្រើនម៉ែត្រ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចខាងលិចក្រសួងដែនដី ៥០ម៉ែត្រ ផ្លូវបំបែកជាបួន លើផ្លូវ៩៩ កែងផ្លូវ៤៣៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ខ្មែរណូតដឹងថា មុនពេលកើតហេតុនោះ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GO-3168
December 6, 2020 - អន្តរជាតិ
ប្រទេសសិង្ហបុរី ដែលជាប្រទេសអភិវឌ្ឍន៍មួយនៅតំបន់អាស៊ាន បានសម្រេចចូលរួមវិភាគទានថវិកាចំនួន ៥លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩ និងបែងចែកទៅប្រទេសក្រីក្រមួយចំនួន ក្នុងនោះក៏មានកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយ រវាងក្រសួងសុខាភិបាល និងក្រសួងការបរទេស នៃប្រទេសសិង្ហបុរី។ សេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេសដែលចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់បន្ថែមថា៖ «ដើម្បីជាផ្នែកមួយ នៃការគាំទ្ររបស់យើង នៅលើគោលការណ៍វ៉ាក់សាំងពហុភាគីនិយម និងការទទួលបាន ព្រមទាំងការបែងចែកវ៉ាក់សាំងនេះដោយស្មើភាព ប្រទេសសិង្ហបុរី នឹងរួមចំណែកវិភាគទានចំនួន ៥លានដុល្លារអាមេរិក ទៅក្នុងយន្តការទទួលបានមុន នៃកម្មវិធីទទួលបានវ៉ាក់សាំងសាកល (COVAX) ដែលនឹងជួយដល់ប្រទេសចំនួន ៩២ ដែលមានចំណូលទាប និងចំណូលមធ្យមកម្រិតទាប ឱ្យទទួលបាននូវវ៉ាក់សាំងតាមរយៈយន្តការ COVAX នេះ» ។
December 6, 2020 - ព័ត៌មានជាតិ
សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៣០ គីឡូក្រាម។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ០១:៤៧នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំកិច្ចប្រតិបត្តិការនេះផ្ទាល់ដោយលោក
December 6, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅសាង អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro
December 6, 2020 - ព័ត៌មានជាតិ
យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមសារសំលេងមួយដែលអង្គភាពសារព័ត៌មានយើងទើបទទួលបាននៅមុននេះបន្តិចបានអោយដឹងថា សម្តេចតេជោ ចេញវិធានការក្តៅដោយបានណែនាំអោយអាជ្ញាធររាជធានី ខេត្ត ត្រូវបានការចុះទៅណែនាំនៅតាមទីតាំងនិងក្រុមហ៊ុនទាំងអស់អោយធ្វើការអនុវត្តវិធានការសុវត្ថិភាព អនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅក្នុងនោះដែរសម្តេចតេជោ បានសង្កត់ធ្ងន់ថាប្រសិនបើនៅតាមទីតាំងអាជីវកម្ម រឺ ក្រុមហ៊ុន ណាមួយមិនអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ត្រូវប្រើអំណាចរបស់រដ្ឋបាលរាជធានី ខេត្ត ធ្វើការផ្អាកអាជីវកម្មទាំងនោះជាបណ្តោះអាសន្នសិន។ ការចេញវិធានការក្តៅនេះដែរត្រូវបានធ្វើឡើងក្រោយពេលដែលឃើញហាង Pedro មិនបានគោរពវិធានការណែនាំរបស់ក្រសួង ដែលតម្រូវអោយអតិថិជនរបស់ខ្លួនពាក់ម៉ាស ហើយបានចម្លងជំងឺកូវីដ-១៩ ខ្លាំងជាងគេ៕
December 6, 2020









