- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញផ្សាយនូវទស្សនាវដ្តី «ព្រះនគរ» ដែលអត្ថបទទាំងអស់កើតចេញពីការស្រាវជ្រាវនៅក្នុងតំបន់ឧទ្យានអង្គរ។ ខ្លឹមសារនៃអត្ថបទទាំងអស់ ពុំស្ថិតនៅក្នុងប្រភេទសំណេរឃោសនាឡើយ ដ្បិតគោលបំណងធំ គឺពុំមែននិយាយពីអាជ្ញាធជាតិអប្សរាខ្លួនឯង តែនិយាយពីអតីតរាជធានីយសោធរ ពោលគឺព្រះនគររបស់ខ្មែរ។ យោងតាមបុព្វបទសំណេររបស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទស្សនាវដ្ដី «ព្រះនគរ» Journal Of Angkor Studies ផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨នៅប្រាសាទបាគង ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្តនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារ។ អត្ថបទទាំងអស់សរសេរដោយអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ។ រីឯប្រភេទប្រធានបទវិញក៏មានច្រើនបែបដូចជា អត្ថបទពិចារណាទូទៅលើការអភិវឌ្ឍរាជធានីអង្គរ អត្ថបទលក្ខណៈបច្ចេកទេសដូចជា ការលម្អិតផែនទីបុរាណស្ថានដោយយោងតាមទិន្នន័យថ្មីៗនៃបច្ចេកវិទ្យាLiDAR ការសិក្សាពិនិត្យសមាសធាតុនៃថ្មដែលខ្មែរបុរាណយកមកសាងប្រាសាទ និងរោងជាងសិតសំរិទ្ធនៅព្រះរាជវាំងអង្គរធំ។
December 5, 2020 - សង្គម
ថ្មីៗនេះមានការចែករំលែកជាច្រើនទាក់ទងនឹងបងប្រុសម្នាក់មានឈ្មោះ Chiva Vann Vorawatt ដែលគាត់បានបញ្ជាក់ច្បាស់ៗថា គាត់មានមុខរបររកស៊ីរត់កង់បីឥណ្ឌា ហើយប៉ុន្មានថ្ងៃនេះគាត់ត្រូវបានគូស្នេហ៍ភរិយាថ្មី ដែលគាត់ធ្លាប់អញ្ជើញចូលរួមពិធីមង្គលការរបស់គាត់កន្លងមក Chat មកទារលុយចំណងដៃ តែដោយសារគាត់រត់ Passapp មិនបានលុយច្រើនព្រោះរដូវកាលកូវីដទើបគាត់ខកខានមិនបានចងលុយ និងចូលរួម តែភាគីគូស្នេហ៍ភរិយាថ្មី បានផ្ញើលេខកុងឲ្យគាត់វេរលុយថ្លៃចំណងដៃដែលបានជំពាក់ ដែលមានទឹកប្រាក់ចំនួន ៣០$ ទីបំផុតបងប្រុស Chiva Vann Vorawatt ក៏បានផ្ញើជូន ៤០$ រួចផ្សំជាមួយនឹងការប្រាក់បួនឆ្នាំគាត់ឲ្យ លើស ១០$ ហើយពេលនេះគាត់ចង់ចែករំលែកមេរៀនដូចខាងក្រោម៖ ” ពីខ្ញុំអ្នករត់ ផាសអាប់ បង់រំលោះ🥺 ថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថាបងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលលឺ
December 5, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺមាន០៦នាក់ជាបុគ្គលិកហាង Pedro (ក្រសួងបានបញ្ជាក់កាលពីម្សិលមិញ) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ។ កាលពីម្សិលមិញនេះ មន្ត្រីសុខាភិបាល បានចេញទៅយកអ្នកជំងឺកូវីដ១៩ទាំងអស់មកធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ កន្លងទៅថ្មីៗនេះ ស្ត្រីម្នាក់ជាបុគ្គលិកហាង Pedro ក្នុងចំណោមបុគ្គលិក០៧នាក់ ដែលជាអ្នកជំងឺកូវីដ១៩ បានបង្ហោះវីដេអូរៀបរាប់អំពីស្ថានភាពសុខភាព និងអាការៈកើតមាន ក្រោយឆ្លងជំងឺកូវីដ១៩នេះ។ ចង់ដឹងថា គាត់និយាយអ្វីខ្លះ? ទស្សនាវីដេអូខាងក្រោម៖
December 5, 2020 - ព័ត៌មានជាតិ
ភ្នំពេញ: កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម សហការជាមួយកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន៥នាក់ និង វៀតណាមម្នាក់ ដែលបើកកន្លែងជួញដូរផ្លូវភេទ ។ ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ F102 ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ថ្លែងប្រាប់ថា ជនសង្ស័យ៦នាក់ រួមមាន ៖ ១-ឈ្មោះ សៀ អ៉ីរុង
December 5, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនគណនីហ្វេសបុកឈ្មោះ ម៉ាក់ ម៉េងហ័ង ដែលបានផ្សព្វផ្សាយនៅលើគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា “បងប្អូនជិះម៉ូតូឡានយប់ៗគួរប្រុងប្រយ័ត្នម្នាក់នេះឈរចាំគប់ដំថ្មម៉ងនៅគល់ស្ពានជិតស្ដុបព្រែកហូរនៅគល់ស្ពានផ្លូវ50ម គប់ផ្ទះខ្ញុំចង់រាល់យប់នឹងតែអត់ដឹងថាធ្វើម៉េចជួយយោបល់ម្នាក់1ផង” ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវករណីខាងលើបន្ទាន់ បន្ទាប់មកលោកអធិការបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ ចុះទៅទីតាំងដែលបានរាយការណ៍ធ្វើការស្រាវជ្រាវ ។ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ បានបញ្ជាក់ឱ្យដឹងថា យុវជនដែលកាន់ដុំថ្មក្នុងវីដេអូនោះមានឈ្មោះ
December 5, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺមាន០៦នាក់ជាបុគ្គលិកហាង Pedro (ក្រសួងបានបញ្ជាក់កាលពីម្សិលមិញ) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ។ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៧៩នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៣៣៤នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៦នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែក
December 5, 2020 - ព័ត៌មានជាតិ
អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ35ឆ្នាំ មានអាស័យដ្ឋាន ផ្ទះលេខ12 ផ្លូវsk05 បុរីពិភពថ្មីកួរស្រូវ3 ស្ថិតភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោមានមុខរបរជាអ្នកលក់ online ដែលមាន page ឈ្មោះ MC Cosmetic។ កាលពីថ្ងៃទី2 ខែធ្នូឆ្នាំ2020 ម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា” ផ្សារជពូវ័ន្តបិទហើយអ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់5នាក់ទៀតក៏បានឆ្លងដែរ”
December 5, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺមាន០៦នាក់ជាបុគ្គលិកហាង Pedro (ក្រសួងបានបញ្ជាក់កាលពីម្សិលមិញ) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ។ ខាងក្រោមនេះគឺជាអត្តសញ្ញាណរបស់បុគ្គលិកហាង Pedro ទាំង០៦នាក់ ដែលវិជ្ជមានកូវីដ១៩។ ដូច្នេះប្រសិនបើបងប្អូនធ្លាប់មានទំនាក់ទំនងជាមួយនឹងបុគ្គលទាំង០៦នាក់នេះ សូមរាយការណ៍ទៅការក្រុមការងារក្រសួងសុខាភិបាល ដើម្បីឲ្យមន្ត្រី
December 5, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺមាន០៦នាក់ជាបុគ្គលិកហាង Pedro (ក្រសួងបានបញ្ជាក់កាលពីម្សិលមិញ) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កងសង្គ្រោះបន្ទាន់៧១១បានជួយសង្គ្រោះ បងស្រីម្នាក់ដែលសម្រាលកូន នៅក្នុងបន្ទប់ទឹក(បន្ទប់ជួល) តែម្នាក់ឯង (ខណៈប្តីចុះចោលទៅមានស្រីថ្មីបាត់) កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ បងស្រីត្រូវបានរថយន្តសង្គ្រោះរបស់ក្រុមសង្គោះ៧១១ នៃកងពលតូចលេខ៧០ ចុះជួយសង្គ្រោះនិងដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ដោយសារប្អូនស្រីឆ្លងទន្លេពុំមានប្តីនិងមានជីវភាពខ្វះខាតទៀតនោះ ក្រុមសង្គ្រោះបានផ្តល់ថវិកាបន្តិចបន្តួចជូនដល់ប្អូនស្រីថែមទៀត។ អ្វីដែលរំភើបនោះគឺអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដែលបានជួយសម្ភពដល់បងស្រីយ៉ាងយកចិត្តទុកដាក់ថែមទៀតផង។ ក្រុមសង្គ្រោះមាន៖ សារុន គង្គា(បើកបរ) កញ្ញា ហុក គីមហេង, លោកស្រី សន សុភានី, កញ្ញា អ៉ិន
December 4, 2020









