Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា «ឪឡឹកលឿងបន្ទាយស្រី»៖ ផ្អែម ឆ្ងាញ់ ប្លែកអារម្មណ៍ ស្រស់ថ្មីពីធម្មជាតិ! ក្រុមកសិករនៃគម្រោងកសិទេសចរណ៍សាកល្បងនៅក្នុងស្រុកបន្ទាយស្រី កំពុងតែប្រមូលផលពីការខិតខំប្រឹងប្រែងរបស់ខ្លួន បណ្តើរៗហើយ។ បើទោះជាទើបតែដាំបានក្នុងទំហំជាលក្ខណៈគ្រួសារនៅឡើយ ហើយនៅមានកត្តាបច្ចេកទេសខ្លះទៀតត្រូវកែលម្អបន្ថែម ឪឡឹកទាំងអស់នេះទទួលបានការពេញចិត្ត និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកពិសា ព្រមទាំងបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏ធំនៃការធ្វើកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី និងកាលានុវត្តភាពសម្រាប់អ្នកវិនិយោគផងដែរ។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយកសិកម្មនៅក្នុងស្រុកបន្ទាយស្រីឱ្យទៅជាដែនដីកសិទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយ គម្រោងសាកល្បងមួយនេះស្ថិតនៅក្នុងចង្កោមនៃគំនិតផ្តួចផ្តើមជាច្រើនទៀតដែលរដ្ឋបាលស្រុកបានសហការជាមួយអង្គការដៃគូ និងអ្នកបច្ចេកទេសកសិកម្ម ដើម្បីតម្រង់ទិស និងផ្តល់ជំនួយគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារ សំដៅធ្វើយ៉ាងណាឱ្យសហគមន៍កសិករនៅក្នុងស្រុកមានភាពជឿជាក់ និងអាចឈោងចាប់យកសក្តានុពលនៃការធ្វើកសិកម្មសម្រាប់បម្រើឱ្យវិស័យទេសចរណ៍បាន។ កសិទេសចរណ៍ពាក់ព័ន្ធនឹងការដាំកសិផលទាំងឡាយណាដែលមានភាពទាក់ទាញសម្រាប់អ្នកទេសចរ ដូចជាប្រភេទបន្លែ ផ្លែឈើ ឬការចិញ្ចឹមសត្វដែលមានភាពប្លែក ប្រចាំតំបន់ និងតាមបែបធម្មជាតិជាដើម។ ភាគច្រើនតែងលក់បានក្នុងតម្លៃថ្លៃ

    December 4, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែល៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៩៦នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ១,០២៧នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ថ្មី

    December 4, 2020
  • ព័ត៌មានជាតិ

    យោងតាមការអោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះបានអោយដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រមួយរវាងរថយន្តសាម៉ុយ ដឹកសាកសពជនជាតិចិនម្នាក់ ជាមួយនឹងសំណាក់កូវីដ-១៩ ចំនួន៣កេសផងដែរ បានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាជាមួយនឹងម៉ូតូសណ្តោងរឺម៉កមួយគ្រឿង ម៉ាក WAVE បណ្តាលអោយអ្នកបើកម៉ូតូ បានស្លាប់បាត់បង់ជីវិត។ ឯកឧត្តម រដ្ឋមន្ត្រីបានរៀបរាប់ថា៖ “សូមគោរពរាយការណ៍ជូនជ្រាបខ្ពង់ខ្ពស់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង ០៦ និង២០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិង ម៉ូតូ

    December 4, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែល៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ យោងតាមលិខិតរបស់ក្រសួងបានឲ្យដឹងថា៖ ១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ

    December 4, 2020
  • កូវីដ-១៩

    ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី រហូតដល់ទៅ ៤ នាក់បន្ថែមទៀត ដែលកើតទៅលើបុរស វ័យ៣៩ឆ្នាំ ភរិយា និងកូនអាយុ ៣ឆ្នាំរបស់គាត់ ដែលគាត់ជាបងថ្លៃជីដូនមួយរបស់បុរសវ័យ២៣ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ ក្រសួងប្រកាសថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០នេះ។ ចំណែកម្នាក់ទៀតគឺបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ដែលបានប៉ះពាល់ជាមួយនឹងស្រ្តីអាយុ ២១ឆ្នាំ មានផ្ទុកកូវីដ១៩ ដែលក្រសួងប្រកាសកាលពីម្សិលមិញនេះ។ ខាងក្រោមនេះជាអាសយដ្ឋានរបស់អ្នកជំងឺដែលគាត់ស្នាក់នៅ និងធ្វើការ សូមបងប្អូនធ្វើការប្រយ័ត្នឲ្យបានខ្ពស់៖ ១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់

    December 4, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់សម្តេច អំពីទិដ្ឋភាពនៃសកម្មភាពរបស់ ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដែលឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានរកឃើញថា មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងទំព័រ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

    December 3, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលក្រុមការងារអង្គភាពសារព័ត៌មានយើងទើបនឹងទទួលបាននៅមុននេះបន្តិចបានអោយដឹងថា ក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” និងតាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះ និងតាមការសិក្សាផ្នែកមន្ទីរពិសោធន៍ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ៖ ១. ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” អាចជាក្រុមវីរុស clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និង អូស្ត្រាលី ដែលអាចចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ២. តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃវីរុសកូវីដ-១៩

    December 3, 2020
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកគេចំនួន០៥នាក់ ដែលធ្វើសកម្មភាពគប់កញ្ចក់ឡានក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា បណ្តាលឲ្យបែកខូចខាត ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលក្រុងសិរីសោ​ភ័ណ ស្រាវជ្រា និងឈានដល់ការចាប់ឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ក្មេងទំនើងម្នាក់ឈ្មោះម៉ៅ លៀបហេង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិសោ​ភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ក្រោយពីទទួលបណ្តឹងរបស់ឈ្មោះ ស៊ីន ថៃវ៉ាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិបឹងសាឡាង ឃុំទួលគោក ក្រុងភ្នំពេញ បច្ចុប្បន្នអ្នកបើកបរឡានក្រុងរបស់ក្រុមហ៊ុន

    December 3, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែងមានឈ្មោះ “សេងគា” ស្ថិតនៅផ្ទះលេខ ១៥២Eo ផ្លូវលេខ១០៧ ភូមិ៤ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២០នេះ ។ ក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញមានអាល់កុលច្រក ក្នុងប៊ីដុង៣០លីត្រ សរុបចំនួន៥០ប៊ីដុង ដែល៣៩ប៊ីដុង មានប្រភពពីសិប្បកម្មផលិតអាល់កុល ក្នុងស្រុកកោះធំ និង១១ប៊ីដុងទៀត

    December 3, 2020
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ សមត្ថកិច្ចស្រុកគិរីវង់បង្រ្កាបដូចភ្លៀងរលឹម ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍០៣រោច ខែមិគសិរ ឆ្នាំជូត​ទោស័កព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង១ ៥នា ទីព្រឹក លោកវរសេនីយ៍ឯក យុគ​ សា​រ៉ាត់​ អធិការនគរបាលស្រុកបានដឹកនាំកម្លាំងជំនាញចុៈសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច ចេញល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចផ្លូវលំក្រោយភូមិ ស្ថិតភូមិចំបក់ ឃុំគោកព្រេច ស្រុកគិរីវង់​ ខេត្តតាកែវ​ បានប្រទះឃើញមុខសញ្ញាជនសង្ស័យ២នាក់កំពុងជិះម៉ូតូក្នុងសភាពលឿននិងមានការភ័យខ្លាច ក្នុងនោះសមត្ថកិច្ចយើងធ្វើការឃាត់សួរនាំក៏ឃើញកញ្ឆាស្រស់ ក្នុងបាវភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនមុខសញ្ញាទាំង២នាក់នោៈរួមមាន ៖ ១.ជនសង្ស័ឈ្មោៈ អិន ឡង់ឌីវិថេន ភេទប្រុស

    December 3, 2020