Khmernote Media
  • សុខភាព

    រាង​កាយ​មនុស្ស​យើង​ត្រូវ​ការ​ចំណី​អាហារ​ដើម្បី​ការ​លូតលាស់ តែ​យើង​ក៏​មិន​ត្រូវ​ញ៉ាំ​ដោយ​មិន​ខ្វល់​ថា អាហារ​ណា​គួរ​ ឬ​មិន​គួរ​ញ៉ាំ​នោះដែរ។ តាម​ការ​ពន្យល់​របស់​លោក​សាស្ត្រា​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក ចំណី​អាហារ​ខ្លះ​ក៏​ផ្តល់​ផល​មិន​ល្អ ឲ្យ​យើង​ខូច​សុខភាព ឲ្យ​យើង​កើត​ជំងឺ​មហារីក។ លោក​វេជ្ជបណ្ឌិត​ថា ចំណី​អាហារ​ខាង​ក្រោម​នេះ បង្ក​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ថ្លើម ដែល​យើង​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ចៀសវាង។ ១. ជ្រក់ ជា​ទូទៅ​ពលរដ្ឋ​កម្ពុជា​ចូល​ចិត្ត​ញ៉ាំ​ជ្រក់​ណាស់ លោក​វេជ្ជបណ្ឌិត​ថា យើង​ស្រមៃ​មើល​ជ្រក់​ដែល​ដាក់​ក្នុង​កែវ មាន​ទឹក​ដែល​មាន​រសជាតិ​ប្រៃ​ជូរ​ហឹរ តែ​បើ​យើង​សង្កេត​នៅ​ពី​លើ​ទឹក​ជ្រក់​នោះ​មាន​ដុះ​ផ្សិតសៗ ដែល​ផ្សិត​នោះ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត​ថា មិន​មែន​ផ្សិត​ទាំង​អស់​សុទ្ធ​តែ​គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​​ផ្សិត​​ក្នុង​ជ្រក់​នោះ​មាន​ផ្សិត​ម្យ៉ាង​ឈ្មោះ Belta Alpha Toxin ដែល​ផ្សិត​ប្រភេទ​នេះ​បង្ក​ការ​ពុល​ទៅ​លើ​កោសិកា​ថ្លើម ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​មហារីក​ថ្លើម​ខ្ពស់។ ២.

    December 2, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ស៊យធំហើយ! ៣នាក់បងប្អូនជីដូនមួយ មកពីស្វាយរៀង លក់ឡានបានលុយសុទ្ធ១ម៉ឺនដុល្លារ នាំគ្នាដោះខោអាវចូលម៉ាស្សា បានមួយសន្ទុះ ស្រាប់តែនារីៗម៉ាស្សាប្រឌិតរឿងថា “ប៉ូលិសចុះមកចាប់ឥលូវហើយ ព្រោះរដូវកាលកូវីដប៉ូលិសមិនឲ្យបើកទេ” ដោយមិនគិតថ្លៃសេវាម៉ាស្សាទៀត ព្រោះខ្លាចប៉ូលិសមកទាន់ ក៏ប្រញាប់ប្រញាល់ស្លៀកពាក់ហើយនាំគ្នាចេញទៅ ដល់ពេលទៅសំរាកនៅផ្ទះសំណាក់ លុះពេលដកលុយមករាប់ ក៏ស្រែកឆោឡោ បាត់លុយអស់ ៥ពាន់ដុល្លារ និងប្ដូរលុយដុល្លារសែនឆេងម៉េង៦០០ដុល្លារ ជំនួសវិញ ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានចុះឡាយផ្ទាល់ផងដែរ តែមិនឃើញសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅកន្លែងកើតហេតុឡើយ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងមួយកន្លែងបើកហាងម៉ាស្សាកោសជប់ (មិនមានយីហោ) លើផ្លូវ២០០៤ (ខាងត្បូងផ្ទះសំណាក់ច័ន្ទរះ២០០ម៉ែត្រ ) ស្ថិតក្នុងសង្កាត់កាកាបទី១

    December 2, 2020
  • ព័ត៌មានជាតិ

    សត្វដំរីឈ្មោល អាយុ៣៥ឆ្នាំមួយក្បាល ឈ្មោះថា ខាវ៉ាន់(Kaavan) ដែលបញ្ជូនមកពីប្រទេសប៉ាគីស្ថាន សម្រាប់ ជាអំណោយដល់កម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា នឹងត្រូវដាក់ឱ្យបង្កាត់ពូជជាមួយដំរីញីចំនួន៣ក្បាល នៅដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១ ខែធ្នូនេះ បានបញ្ជាក់ថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះនឹងត្រូវយកទៅចិញ្ចឹមក្នុងដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុកចំនួន៣ក្បាល គោលបំណង បង្កើនប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ចៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ

    December 2, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមទាក់ទងនឹងករណីក្រុមគ្រួសារអ្នកបើកបររថយន្តរបស់ឯកឧត្តម ឆែម សាវុធ ចំនួន០៦នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ បានមកលេងផ្ទះនៅខេត្តកំពង់ចាម។ ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីជៀសវាងនូវការយល់ច្រលំ ឬបកស្រាយខុសទាក់ទងនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តកំពង់ចាមធ្វើការបំភ្លឺថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលដែលក្រសួងសុខាភិបាល បានរកឃើញវិជ្ជមានកូវីដ១៩ លើអ្នកទាំង០៦នាក់នេះ។ ហើយនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល ដែលបានរាយការណ៍ជូនមករដ្ឋបាលខេត្តកំពង់ចាមថា អ្នកទាំង០៦នាក់ មានវិជ្ជមានកូវីដ១៩ ហើយពួកគាត់បានធ្វើដំណើរមកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីសួរសុខទុក្ខបងប្អូនកាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា កន្លងទៅ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម អ៊ុន

    December 2, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ តាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យផ្សារទំនើបអ៉ីអន១ បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះតទៅ បន្ទាប់ពីមន្ត្រីសុខាភិបាលបានពិនិត្យសំណាកមនុស្សជាង ៣២០០នាក់ ទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន១ បានបិទដំណើរការអាជីវកម្មអស់រយៈពេល០៣ថ្ងៃ ក្រោយពេលក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើខ្លួនស្រ្តី ជនជាតិខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ គិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល

    December 2, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមកឈប់មុខផ្ទះចុះដើរ ទៅបើកទ្វារចូលផ្ទះ ដោយមិនបានដកសោរម៉ូតូចេញ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ រត់ឡើងជិះចេញទៅ ឃើញដូច្នេះម្ចាស់ម៉ូតូក៏ស្ទុះទៅទាញចង្កូត បណ្តាលឲ្យដួល ភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយជនរងគ្រោះមួយប្រាវទើបអ្នកជិតខាងឃើញមកជួយចាប់ជាប់ប្រគល់ជូននគរបាលតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីកំបូល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះស៊ុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោល។ ចំណែកជនរងគ្រោះឈ្មោះ ជន កុសល ភេទប្រុស អាយុ១៩ ឆ្នាំមុខរបរលក់ដីឡូ ស្នាក់នៅបុរីពិភពថ្មី សង្កាត់កន្ទោក

    December 2, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៣នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកដំណើរចូលមកកម្ពុជាទាំងអស់ មិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ ដោយក្នុងនោះមាន បុរសជនជាតិខ្មែរចំនួន០២នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់។ គិតមកទល់ពេលនេះ អ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មានចំនួនសរុប១៧នាក់ដដែល។ រូបតំណាង ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ វត្ថុសំណាកពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា មានចំនួន ៧,១៣១នាក់ ត្រូវបានធ្វើវិភាគរួចហើយ ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៧នាក់ (ក្រសួងបានប្រកាសរួចហើយ)

    December 2, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៣នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកដំណើរចូលមកកម្ពុជាទាំងអស់ មិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ ដោយក្នុងនោះមាន បុរសជនជាតិខ្មែរចំនួន០២នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    December 2, 2020
  • ព័ត៌មានជាតិ

    យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង០១គ្រួសារទទួលបានថវិកាចំនួន២ម៉ឺនរៀលក្នុង០១ថ្ងៃ រយៈពេល១៥ថ្ងៃ សរុបចំនួន៣០ម៉ឺនរៀល ដោយថវិកានេះរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ រូបតំណាង ១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ២- អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន ៣- អ្នកដែលចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ ៤- អ្នកដែលមានជីវភាពខ្វះខាត សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៦៣៧ ៧៧៧, ០១២ ៩៩៨ ១២៧, ០១២

    December 1, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់ផ្កាម្នាក់ ត្រូវបានរថយន្តដឹកខ្សាច់ធុនធំ បើកបុកពីក្រោយដួលចូលក្រោមកង់រថយន្តកិនទាំងមនុស្សទាំងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ផ្កាប់មុខនឹងថ្នល់លើកដៃដង្ហើយហៅគេឲ្យជួយ រហូតដាច់ខ្យល់ស្លាប់គួរឲ្យអាសូរ បន្ទាប់ពីជិះម៉ូតូគប់មូលមួយគ្រឿង មកពីលក់ផ្កាវិញ ធ្វើដំណើរត្រលប់ទៅផ្ទះ ខណៈពេលបើកម៉ូតូយឺតៗបម្រុងបត់ឆ្វេងត្រលប់ក្រោយ បែរជាត្រូវបានរថយន្តដឹកខ្សាច់បើកមកបុកពីក្រោយបណ្ដាលឲ្យដួល ហើយកិនថែមទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចស្តុបច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស ទល់មុខស្នាក់ការកាសែតរស្មីកម្ពុជា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ក្រុមការងារខ្មែរណូតដូច្នេះថា ដំបូងឡើយ មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ បានបើកបរម៉ូតូមួយគ្រឿង ម៉ាកគប់(ស៊េរីចាស់) ពណ៌ទឹកប៉ិចចាស់ ពាក់ស្លាកលេខ ០៩៨៨-កណ១ ដឹកកេសនិងកញ្ច្រែងសម្រាប់ដាក់លក់ផ្កា

    December 1, 2020