Khmernote Media
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះមានគណនី Facebook មួយមានឈ្មោះថា Seang Saihong បានយករូបភាពមួយចំនួនមកផ្សព្វផ្សាយបង្កការវឹកវរក្នុងសង្គមជាពិសេសប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ពាក់ព័ន្ធនិងជំងឺ កូវីដ-១៩ ដែលបានឆ្លងចូលសហគមន៍ថ្មីៗនេះ។ ម្ចាស់គណនីខាងលើនេះដែរត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការកោះហៅមកសួរនាំ ដោយនាងបានឆ្លើយថា ផុសតាមគេតាមឯងប៉ុណ្ណោះ។ យោងតាមការបញ្ជាក់នៅលើទំព័រ Facebook ស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង បានរៀបរាប់ថា៖ “អត់ដឹងរឿងពិតអ្វីសោះ​តាមគេតាមឯងយករូប​ភាពមកផ្សព្វផ្សាយនាំបង្កភាពវឹកវរក្នុងសង្គមត្រូវបានកោះហៅមកសាកសួរនៅស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង៖ អនវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ ស្រ្តីវយ័៣៤ឆ្នាំម្នាក់រស់នៅក្រុងបាត់ដំបង​ ដែលបាន​ផ្សព្វផ្សាយរូបភាពមិត្តភ័ក្ត្រ​ចែកចាយឱ្យក្នុងគ្រុបទាក់ទងនឹងករណីជម្ងឺ​CO​VID-19 នៅខេ​ត្តបាត់ដំបងក្នុងខណៈដែលស្រ្តូីអ្នកផុសផ្សព្វផ្សាយនេះ​មិនបានដឹងការពិត​នាំបង្កឱ្យមានការភាន់ច្រឡំ​និងភ្ញាក់ផ្អេីល​ក្នុងបណ្តាញសង្គមត្រូវបានសមត្ថ​កិច្ច​នគរ​បាលខេត្តបា ត់ដំបង​ ហៅមកសាកសួរឱ្យបញ្ឈប់សក​ម្ម​ភាពផ្សព្វផ្សាយនេះ​ នាព្រឹកថ្ងៃទី​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០២០៕”

    November 30, 2020
  • ព័ត៌មានជាតិ

    យោងតាមសារសំលេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមការងារយើងទើបនឹងទទួលបាននៅពេលថ្មីៗនេះ គឺសម្តេចតេជោ បានប្រកាសអោយអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខេត្តសៀមរាប ធ្វើសកម្មភាពជាបន្ទាន់ដោយធ្វើការផ្អាកចំពោះការជួបជុំដែលមានមនុស្សច្រើន និងផ្អាកការរៀបចំអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃទី០១ ខែធ្នូ ដល់ថ្ងៃទី១៥ រឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលធ្វើឲ្យចំនួនអ្នកមានផ្ទុកកូវីដ-១៩ សរុបទាំងអស់មានចំនួន ១៤ នាក់៕

    November 30, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់សម្តេចថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ! ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនថា ខ្ញុំត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដោយសារតែកាលពីម៉ោង ៨ និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី ។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ ក៏បានចូលរួមដែរ ដោយគាត់បានពាក់ម៉ាស់

    November 29, 2020
  • កូវីដ-១៩

    កាលពីយប់មិញនេះ លោកជំទាវយក់ សម្បត្តិ បានបញ្ជាក់ឲ្យដឹងពីការរកឃើញអគ្គនាយកពន្ធនាគារ មានវិជ្ជមានជំងឺកូវីដ១៩ ដែលសង្ស័យឆ្លងពីភរិយា និងរកឃើញ ៤ករណីទៀតក៏វិជ្ជមានកូវីដ១៩ដែរ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធនាគារ។ នៅព្រឹកនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថាថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៧នាក់​ និងអ្នកជាសះស្បេីយ​ ០២នាក់។ សូមអានព័ត៌មានលម្អិតស្តីពីករណីលេីកដំបូងនៃការចម្លងចូលសហគមន៌​ មានភ្ជាប់ជូនខាងក្រោមនេះ​ ៖

    November 29, 2020
  • កូវីដ-១៩

    លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកជំទាវ យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ។ ភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រៅពីអគ្គនាយកពន្ធនាគារ

    November 29, 2020
  • ព័ត៌មានជាតិ

    យោងតាមអង្គភាពសារព័ត៌មាន Fresh News បានឲ្យដឹងថាលោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកជំទាវ យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ។ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ លោកស្រី យក់

    November 28, 2020
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់​ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស សូមជម្រាបជូន សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា គណនីហ្វេសប៊ុកឈ្មោះ Veth Vannon បានធ្វើការបង្ហោះព័ត៌មានមួយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ សូមបញ្ជាក់ជូនថា គណនីដែលបានផ្សព្វផ្សាយមិនមែនជាគណនីហ្វេសបុករបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវទេ និងសូមថ្កោលទោសចំពោះជនទាំងឡាយណាដែលបង្កើតព័ត៌មានក្លែងក្លាយធ្វើមានការភាន់ច្រឡំ និងធ្វើឱ្យបាត់បង់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋមកលើសមត្ថកិច្ចផងដែរ។ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងរូបភាពដែលបានផ្សព្វផ្សាយនេះ និងសូមអញ្ជើញម្ចាស់គណនីហ្វេសប៊ុកVeth Vannon ចូលមកធ្វើការបំភ្លឺ និងបកស្រាយ ព្រមទាំងសហការជាមួយសមត្ថកិច្ច ដើម្បីស្រាវជ្រាវស្វែងរកជនដែលបានបង្កើតគណនីក្លែងក្លាយដោយបានប្រើប្រាស់រូបថត និងឈ្មោះថ្នាក់ដឹកនាំ

    November 28, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរឆ្លងកាត់ទីតាំងប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅសួរច្បារខាងមុនព្រះរាជដំណាក់ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ដូច្នេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព

    November 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្នាំញៀនចំនួន២១កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ចាក់អង្រែលើ រកឃើញនិងដកហូតបានពីជនសង្ស័យម្នាក់ និងធ្វើការចាប់ខ្លួនភ្លាមៗ ពីបទជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៤:៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចូង វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ សមត្ថកិច្ចដកហូតបានក្រាមសថ្លាចំនួន២១កញ្ចប់តូច និងកំប៉ុងជ័រចំនួន១ ពីជនសង្ស័យ។ មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ សហការជាមួយ នគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចផ្លូវ៦០ម៉ែត្រ ក្បែរសំណង់មិនរៀបរយ ក៏ប្រទះឃើញជនសង្ស័យខាងលើ ដោយមានការសង្ស័យក៏ឃាត់ឆែកឆេរ

    November 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់ បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត PRUIS តាក់ស៊ីមួយគ្រឿង បន្ទាប់ពីត្រូវបានរថយន្ត ALPHARD បើកបរដោយជនជាតិចិន បំពានស្លាកសញ្ញាទៅបុកពីចំហៀងពេញទំហឹង ហើយបើករត់ទាំងបែកកង់មុខ យកទៅទុកចោលមុខខុនដូរ ហើយចុះគេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០១:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវលេខ២៩៤ កែងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យខ្មែរណូតដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA -PRIUS ) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-8529

    November 28, 2020