- Khmernote Media
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាថ្មីមួយឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ជាបណ្ដោះអាសន្ន រហូតរង់ចាំព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបិទបញ្ចប់ និងមានការណែនាំថ្មី។ យោងតាមសារសម្លេង តេឡេក្រាមរបស់ឯកសារសាធារណៈ បានឲ្យដឹងថា ៖ ” ឯកឧត្ដម អគ្គស្នងការនគរបាលជាតិ សម្រេចផ្អាកការផាកពិន័យអំពើល្មើសចរាចរណ៍ រយៈពេល ១៥ថ្ងៃ។ មន្ត្រីនគរបាលត្រូវ «សម្រួលចរាចរណ៍» ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕
December 1, 2020 - ព័ត៌មានជាតិ
សមត្ថកិច្ចនគរបាល និងគយ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅញូហ៊្សីលែននិង អូស្ត្រាលី តាមរយៈកញ្ចប់បញ្ញើញប្រៃសណីយ៍ ជិត ៣ គីឡូក្រាម។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
December 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលកំពុងជិះម៉ូតូ Nex-II ចេញពីធ្វើការបិទតែមម៉ូតូ នៅអូរឬស្សីត្រលប់ទៅផ្ទះវិញ មកដល់ក្រោយវិទ្យាល័យព្រះយុគន្ធរ ស្រាប់តែជួបក្មេងស្ទាវមួយក្រុមមានគ្នាច្រើន ជិះម៉ូតូជិត១០គ្រឿង ប្រដាប់ដោយដាវសាម៉ូរៃ និងកាំបិត បានជិះដេញតាមមកពីក្រោយ មកស្ទាក់ផ្លូវ រួចកាប់មួយដាវពីក្រោយចំមួកសុវត្ថិភាពបណ្ដាលឲ្យដួល ហើយជនរងគ្រោះស្ទុះរត់បំបុកចេញ គេចខ្លួនចូលក្នុងផ្ទះអ្នកជិតខាងទាន់ និងស្រែកហៅឲ្យគេជួយដែរ ទើបក្រុមនោះនាំគ្នាកាប់កម្ទេចម៉ូតូដែលដួលកណ្ដាលផ្លូវនោះតែម្ដង ។ ជនរងគ្រោះឈ្មោះ គង់ វុទ្ធី អាយុ១៨ឆ្នាំ មុខរបរជាងបិទតែមម៉ូតូនៅម្ដុំអូរឬស្សី ផ្លូវសុកហុក ខណ្ឌ៧មករា មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសខ្លួនប្រាណ (ដោយសារក្មេងស្ទាវម្ខាងទៀតយកមួកសុវត្ថិភាពព្រួតវាយ) ។ បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា
December 1, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងអត្ថបទមួយថា “ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ក្នុង១ថ្ងៃ ៣ដង អាចការពារមិនឆ្លងវីរុសកូវីដ១៩” ដែកអត្ថបទនេះធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា តើអត្ថបទនេះពិតឬមិនពិត? ជុំវិញករណីនេះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសច្រានចោល ខ្លឹមសារចែកចាយនៅលើបណ្តាញសង្គមថា ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ក្នុង១ថ្ងៃ៣ដង នឹងមិនឆ្លងវីរុសកូវីដ-១៩៕
December 1, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ សរុបប្រវែង ១០៨,៧៤ គ.ម. និងស្តារ-កែលម្អដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងចូលរួមសម្រួលចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង ទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ការស្ថាបនាហេដ្ឋាសម្ព័ន្ធផ្លូវក្រុង មានជាអាទិ៍ ប្រព័ន្ធរំដោះទឹកភ្លៀង និងទឹកកខ្វក់ ផ្លូវថ្នល់ ផ្លូវថ្មើរជើង ការរៀបចំកែលម្អដងស្ទឹងសៀមរាប លម្ហសាធារណៈ ជាដើម ដោយគោរពតាមគោលការណ៍នគរូបនីយកម្ម នឹងធានានូវសុខដុមនីយកម្ម វប្បធម៌និងបរិស្ថាន នឹងធ្វើឱ្យក្រុងសៀមរាបស័ក្តិសមជាទីក្រុងបេតិកភណ្ឌនិងទេសចរណ៍ប្រវត្តិសាស្ត្រនិងធម្មជាតិកម្រិតអន្តរជាតិ។ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប
December 1, 2020 - ព័ត៌មានជាតិ
ព្រះសីហនុ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទីបានសហការជាមួយ លោកវរសេនីយ៍ទោ លី ណារឿន នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០៣នាក់ តាមជើងយន្តហោះចេញលេខ LQ908 (KOS-CAN) ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០៣នាក់នេះ មាន ១. ឈ្មោះ SHANG MUNAN ភេទស្រី អាយុ ៣៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសបម្រើសេវាផ្លូវភេទ, ២.
December 1, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី០៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំង។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ ។
December 1, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៣នាក់ទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីទាំង០៣នាក់នោះមានស្រីចំនួន០២នាក់ និងទារកម្នាក់ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ គិតមកទល់ពេលនេះ អ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មានចំនួនសរុប១៧នាក់ហើយ។ រូបតំណាង ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន ២,៦២១នាក់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ដូច្នេះចំនួនសរុប ដែលបានធ្វើតេស្តនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា មានចំនួន ៤,៨៣៩នាក់ ដែលក្នុងចំនួននេះ លទ្ធផលតេស្តបង្ហាញថា មានអ្នកវិជ្ជមានកូវីដ១៩ថ្មី សរុបចំនួន១៧នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
December 1, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៣នាក់ទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីទាំង០៣នាក់នោះមានស្រីចំនួន០២នាក់ និងទារកម្នាក់ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ គិតមកទល់ពេលនេះ អ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មានចំនួនសរុប១៧នាក់ហើយ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 1, 2020 - កូវីដ-១៩
កាលពីពេលថ្មីៗនេះមានការចែករំលែកខ្សែអាត់សំលេងមួយខ្សែរបស់ជនអនាមិកបង្កការវឹកវរក្នុងសង្គម បាននិយាយថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានវិជ្ជមាន កូវីដ-១៩។ សារសំលេងនោះដែរត្រូវបានគេចែករំលែកតៗគ្នា ហើយនៅមុននេះបន្តិចលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងចំពោះខ្សែអាត់សំលេងមួយនេះ ដោយលោកជំទាវបានឆ្លើយតបថា៖ “នៅល្ងាចថ្ងៃទី២៩ លទ្ធផល វិជ្ជមាន វីរុសកូវីដ-១៩ មិនមានឈ្មោះ ឯ.ឧ. កើត រិទ្ធិ ទេ។ ខ្ញុំសុំបញ្ជាក់ថា មកទល់ម៉ោងនេះ ពេលនេះ គឺមិនទាន់មានលទ្ធផលបង្ហាញថាគាត់មានវីរុសកូវីដ-១៩ នោះទេ។ តើសម្លេងនេះជាសម្លេងអ្នកណា មកពីណា មានប្រភពមកពីណា? ខ្ញុំសុំច្រានចោលទាំងស្រុងតែម្តង។
November 30, 2020









