Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ រថយន្ត Ford Raptor ដ៏ទំនើប បើកចូលបុរី យ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Hyundai SantaFe ខ្ទេចយ៉ាងដំណំ ហើយ Raptor មិនទាន់អស់ល្បឿន បន្តទៅបុកឡើងជាប់រង្វង់មូលដឺស្ដារ ផ្លាទីនីម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែមានការប្រកែកគ្នាយកត្រូវរៀងខ្លួន ផ្អើលក្រុមសន្តិសុខរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយនេះកើតឡើងកាលពីវេលាម៉ោង០០:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចរង្វង់មូលមួយកន្លែង មុខក្លោងទ្វារចូលគម្រោង ដឺស្ដារផ្លាទីនីម ផ្លវបេតុង ក្នុងបរិវេណបុរីប៉េងហួត(បឹងស្នោ) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    November 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត Audi Q7 ស៊េរីទំនើប ក្នុងល្បឿនលឿន ដល់ផ្លូវបំបែកបួងចង្កូត មិនទាន់ក៏ជ្រុលបុកចូលហាងលក់ស្រាក្រឡុកខណៈភ្ញៀវកំពុងអង្គុយផឹកបណ្តាលឲ្យរត់ចែកជើងគ្នាទាន់ រងការខូចខាតតែសម្ភារ និងមិនមានមនុស្សរងរបួសឡើយ។ ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខអគ្គិសនីកម្ពុជា (សាខាទួលពង្រ) ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមសាក្សីនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញថា ទីតាំងខាងលើកំពុងទទួលភ្ញៀវជាច្រើនចូលអង្គុយផឹកស្តាប់តន្ត្រីយ៉ាងសប្បាយ ខណៈមកដល់វេលាកើតហេតុស្រាប់តែមានរថយន្តម៉ាកAudi Q7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-7897 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន

    November 28, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបានធ្វើកំណាយស្រាវជ្រាវនៅទួលត្រពាំងបុស្ស ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដែលមានទីតាំងនៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ បានប្រទះឃើញឡដុតកុលាលភាជន៍បុរាណមួយ ដែលតាមការសន្និដ្ឋានបឋមប្រហែលជាស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរ។ លោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនិងជាប្រធានក្រុមកំណាយបានឱ្យដឹងថា ការជ្រើសរើសទីតាំងធ្វើកំណាយនៅលើទួលត្រពាំងបុស្ស ដើម្បីឱ្យដឹងច្បាស់ថាទួលនេះជាកន្លែងផលិតភាជន៍សម័យបុរាណមែនឬអត់ ព្រោះកន្លងមកមានអ្នកស្រាវជ្រាវមួយចំនួនប្រទះឃើញសំណល់បំណែកភាជន៍ជាច្រើនរាយប៉ាយលើទួល នៅលើខ្នងទំនប់ ដែលមានទីតាំងនៅផ្នែកខាងលិចក្លោងទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថាទីតាំងនេះជាឡដុតភាជន៍សម័យបុរាណនៅឡើយទេ។ ដូច្នេះតាមរយៈបំណែកភាជន៍និងបំណែកដីដុតដែលបន្សល់ទុកនៅលើទួលធំវែងរហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួនយល់ស្របគ្នាថា ទីតាំងនេះមានភាគរយខ្ពស់អាចជាឡដុតភាជន៍សម័យបុរាណ។ គម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយតាមរយៈការធ្វើកំណាយ

    November 28, 2020
  • PR

    នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រុមហ៊ុនដឹកជញ្ចូនរហ័ស BLOC បានសម្រេចនូវកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ គឺការចុះអនុស្សារណៈយោគយល់ជាមួយនឹងក្រុមហ៊ុនហរិញ្ញវត្ថុបច្ចេកវិទ្យារបស់ស៊ីងហ្គាពួរ Fincy ដើម្បីធ្វើសមាហរណកម្មសេវាកម្មទូទាត់ ដើម្បីបង្កើតទំព័រថ្មីសម្រាប់សេវាកម្មដឹកជញ្ចូនរហ័ស BLOC។ Fincy គឺជាក្រុមហ៊ុនហិរញ្ញវត្ថុបច្ចេកវិទ្យាដែលផ្តល់សេវកម្មទូទាត់បច្ចេកវិទ្យាតាមរយៈកម្មវិធីទូរស័ព្ទដៃ ព្រមទាំងសេវាកម្មជាច្រើនដទៃទៀត។ ចំណែក BLOC គឺជាក្រុមហ៊ុនដឹកជញ្ចូនរហ័សក្នុងស្រុកដែលផ្តល់សេវាកម្មដឹកជញ្ចូនរហ័សដល់អតិថិជនទាំងអស់ដែលបានធ្វើការកុម្ម៉ង់ទំនិញផ្សេងៗតាមរយៈកម្មវិធី BLOC ដែលមានទំនិញជាច្រើនប្រភេទរួមបញ្ចូលក្នុងកម្មវិធីតែមួយ ដូចជា អាហារ និង ភេសជ្ជៈ នំបុ័ង និង នំខេក ផ្កាស្រស់ គ្រឿងទេសផ្សេងៗ ផលិតផលកុមារ និង ទារក គ្រឿងសម្អាង និង

    November 27, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងដោយអនុវត្តតាមយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបស្រាវជ្រាវនិងចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (កាច់សោរយកម៉ូតូ) ០១ករណី នៅចំណុចភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង

    November 27, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានសា្លប់បាត់បង់ជីវិត និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន១៣នាក់ ក្រោយពីពួកគាត់បានផឹកទឹកអណ្តូងដៃ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តាមការបញ្ជាក់ពីអ្នកភូមិបានអោយដឹងថា កាលពីថ្ងៃកើតហេតុ ប្រជាកសិករក្នុងភូមិចំនួន១៥នាក់ បាននាំគ្នាទៅច្រូតស្រូវនៅចំណុចអូរូង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ពួកគាត់បានយកទឹកពីផ្ទះទៅផឹកចំនួន ៣០លីត្រដែរ តែដោយការច្រូតស្រូវពេញមួយថ្ងៃ និងខ្វះទឹកផងនោះ ពួកគាត់បានទៅដងទឹកអណ្តូងដៃមួយ នៅជិតចំការឪឡឹកយកមកផឹក។ ក្រោយពីផឹករួចប្រមាណជាង១ម៉ោងក៏មានការពុល និងបានស្លាប់បន្តគ្នាចំនួន២នាក់ និង១៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅឡើយ។ តាមការសន្និដ្ឋានជំហានដំបូងបានអោយដឹងថា អាចមកពីអ្នកចំការប្រើប្រាស់ថ្នាំពុលរួចយកទៅលាងនៅក្បែរអណ្តូងនោះ នាំអោយមានគ្រោះថ្នាក់បែបនេះតែម្តងទៅ នៅព្រឹកនេះផងដែរ អភិបាលខេត្តកំពង់ឆ្នាំងកំពុងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅចែកជូនគ្រួសារសពផងដែរ និងបន្តទៅជួបជនរងគ្រោះក្នុងមន្ទីរពេទ្យនៅរសៀលនេះ ៕ ប្រភព៖

    November 27, 2020
  • PR

    • បទពិសោធន៍វើតឈួល (virtual) អន្តរសកម្មលើកដំបូងដោយ Bentley អាចឲ្យអ្នកទស្សនាជ្រើសរើសរបៀបដែលពួកគេសិក្សាអំពី Bentayga ថ្មី • ជម្រើសផ្សេងៗគ្នាជាច្រើនត្រូវបានផ្ដល់ជូនសម្រាប់អ្នកទស្សនាអាចជ្រើសរើសយកបទពិសោធន៍ដ៏ពិសេសគ្មានពីររបស់ពួកគេផ្ទាល់។ • Bentayga ថ្មីបានអភិវឌ្ឍបន្ថែមពីលើជោគជ័យដ៏មហិមារបស់ម៉ូដែលជំនាន់មុនៗរបស់ខ្លួន • ម៉ាស៊ីនសាំង V8 4.0 លីត្រ ទែរបូភ្លោះ ផ្ដល់នូវកម្លាំងបង្វិល 542 bhp (550 PS) និង 770 Nm។ (ប្រទេសសិង្ហបុរី ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020) ថ្ងៃនេះ

    November 27, 2020
  • PR

    ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo គឺជាម៉ាកទូរស័ព្ទដែលមានឈ្មោះបោះសម្លេង នឹងមានសន្ទះខ្លាំងនៅតំបន់នៃទ្វីបអាស៊ី សម្រាប់ស្មាតហ្វូននីមួយៗត្រូវបានធ្វើការឌីសាញឡើងឲ្យទាន់នឹងសម័យកាលយុវវ័យ នឹងវិស័យទិចណូឡូជី ។ ក្នុងរយៈពេលពីរឆ្នាំជាងមកនេះក្រុមហ៊ុនស្មាតហ្វូន vivo បានទទួលលទ្ធផលយ៉ាងល្អគួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោក ដូចដែលយើងបានដឹងហើយថាកន្លងមក vivo ធ្លាប់បានចេញទូរស័ព្ទជាច្រើនម៉ូឌែល ដែលមានរូបរាងទាន់សម័យ គុណភាពល្អនិងតម្លៃសមរម្យ ទទួលបានការគាំទ្រនិងមានអ្នកចូលចិត្តយ៉ាងច្រើន។ ក្នុងនោះផងដែល vivoV20 ក៏ទទួលបានការគាំទ្រខ្លាំងនឹងមានការផ្សព្វផ្សាយទៅដល់ប៉ែកអឺរ៉ុបផងដែរ។ មកដល់ឥឡូវនេះ យើងចាប់អារម្មណ៍ឃើញថា ទូរស័ព្ទដៃ vivo ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺ ទូរស័ព្ទ vivo V20 មិនថាពណ៌ មុខងារពិសេសៗ រឺក៏តម្លៃ អាចនិយាយបានថាគឺសាកសមជាមួយនឹងតម្រូវការអ្នកទាំងអស់គ្នា។ យោងតាមព៌តមានដែល vivo

    November 27, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដោយមានការចូលរួមពីអាជ្ញា ធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ZINVO LLC. ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឬស្សី និងផ្ទះលេខ ១១សេ ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង

    November 27, 2020
  • បច្ចេកវិទ្យា

    Minecraft គឺជាហ្គេមដ៏ពេញនិយមមួយ សម្រាប់ក្មេងៗ និងយុវវ័យដែលអាចឱ្យពួកគេបង្កើន និងបង្កើតភាពច្នៃប្រឌិតក្នុងការសាងសង់។ ហ្គេមនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ហើយដែលគេប៉ាន់ប្រមាណថាមានអ្នកលេងដល់ទៅ ២០០លាននាក់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដោយសារតែកម្មវិធីនេះត្រូវបានបង្កើតឡើងដោយប្រើភាសា Java (ភាសាសម្រាប់សរសេរកម្មវិធីកុំព្យូទរ) វាបានធ្វើឱ្យមានភាពងាយស្រួលដល់អ្នកអភិវឌ្ឍកម្មវិធីផ្សេងៗទៀតអាចបង្កើតកម្មវិធី ដើម្បីបន្ថែមមុខងារចូលទៅក្នុងហ្គេមដែលគេហៅថា Modpacks។ បើយោងតាមទិន្នន័យពីក្រុមហ៊ុន Gamepedia បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មាន Minecraft Modpacks ចំនួនប្រមាណ ១៥ ០០០ កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ នៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគដ៏ល្បីបានឱ្យដឹងថា មានកម្មវិធី Minecraft Modpacks យ៉ាងតិចចំនួន

    November 27, 2020