- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ឃ្លាំងសម្ងួតស្រូវ នៅក្នុងរោងម៉ាស៊ីនកិនស្រូវដ៏ធំមួយកន្លែង ជាប់ផ្លូវជាតិលេខ២ ស្ថិតភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញសង្គ្រោះពន្លត់អគ្គិភ័យរាជធានី និងខេត្តកណ្ដាល ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងមានឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សម្ងួតស្រូវ។ មូលហេតុ៖ ភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ ដោយទីតាំងខាងលើ គឺជាប្រភេទសំណង់ឃ្លាំងថ្ម ប្រក់ស័ង្កសី (ទំហំ៤០ម៉ែត្រx ៧០ម៉ែត្រ)។ ហើយសម្ភារខូចខាត៖ រោងដាក់សំបកបាវទំហំ៣ម៉ែត្រ x២០ម៉ែត្រ។
November 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕
November 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ និងកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងទំពន់ទី១ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូហុងដាឌ្រីមមួយគ្រឿង នៅមុខផ្ទះលក់ចាប់ហួយមួយកន្លែង ក្រោយវត្តសន្សំកុសល ហើយជិះយកទៅលក់(ទាំងអត់ឯកសារ) បានលុយ២៨០ដុល្លារ ហើយយកលុយមកលេងល្បែងភ្នាល់អនឡាញ ក្នុង Net-24 ម៉ោងមួយកន្លែង នៅលើផ្លូវ២៤BT សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដើម្បីស្រង់ដើមខ្លះ តែចាញ់អស់ហើយត្រូវសមត្ថកិច្ចចុះមកចាប់ខ្លួនទៀត ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០៥ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២0នេះ នៅចំណុចក្នុងទីតាំងអ៊ិនធឺណិតមួយកន្លែង ដែលមានទីតាំងស្ថិតផ្ទះលេខ1D ផ្លូវលេខ២៤BT ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
November 26, 2020 - សង្គម
បងប្អូននៅចាំទេ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ មានទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ពេលនេះយោងតាម Salath Srey Lang បានសរសេរឲ្យដឹងថា៖ “ធានីកូនមាស❤️ ស៊ន់ ធានី
November 26, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ ករណីរថយន្តដឹកត្រីមួយគ្រឿងបានឆាបឆេះជាអគ្គិភយ័នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជិត៨យប់តាមផ្លូវជាតិលេខ៤ ម្តុំជិតផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ករណីនេះសមត្ថកិច្ចបញ្ជាក់ថា រថយន្តដឹកត្រីនេះប្រភេទ ០៥តោន ផ្លាកលេខ ភ្នំពេញ ៣E-៨៩៣៧ បើកបរដោយឈ្មោះ នុត ណែត ភេទប្រុស អាយុ៣៧ឆ្នាំ ដឹកប្រហិតត្រី ឆ្ពោះទៅភ្នំពេញ និងថាករណីឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តភ្លើងចេញពីក្បាលអាគុយ។ ក្រោយហេតុការណ៍ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យមួយគ្រឿង សហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថនិងសមត្ថកិច្ចពាក់ពន្ធ័ជួយពន្លត់។ ក្រៅពីខូចខាតរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់ទេ៕ ប្រភព៖ លោក Huy Bunleng
November 26, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ ក្មេងៗ៨នាក់ ក្នុងចំណោម៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ករណីព្រួតវាយបុរសខ្មែរឥស្លាមម្នាក់ជាគ្រូបង្ហាត់កីឡាសាច់ដុំ ប្លន់យកម៉ូតូ តែមិនបានសម្រេច។ សកម្មភាពវាយប្លន់យកម៉ូតូនេះ កើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៊ី សា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ រស់នៅភូមិត្រពាំងព្រះ ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យមានគ្នា៩នាក់ ។ ក្នុងនោះ ឈ្មោះ កើត
November 26, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ឲ្យដឹងថា រាជរដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសថៃ។ ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/សិស្សនិស្សិត) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)៕
November 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សព្វថ្ងៃនេះមានប្រជាជនច្រើនទៅអុជធូបបែបន់សុំសេចក្តីសុខ លាភសក្ការៈផ្សេងៗ ជាពិសេសនោះនៅថ្ងៃសីល ឬថ្ងៃពេញបូណ៌មី គេតែងតែឃើញមនុស្សរាប់រយនាក់ ទៅបន់ស្រន់នៅព្រះអង្គដងកើ ដោយអ្នកខ្លះជាវស្លាធម៌ ផ្កាឈូក ចេក និងតង្វាយផ្សេងៗជាច្រើនទៅដាក់ថ្វាយដល់ព្រះអង្គដងកើ។ លើសពីនេះទៅទៀត មានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជា អណ្តើក បក្សី ឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដងកើទៀតផង ។ ចម្លែកតែជនសង្ស័យមួយរូបនេះ បានធ្វើសកម្មភាពយកញញួរវាយពុទ្ធដិមាករព្រះអង្គដងកើ បណ្តាលឱ្យបែកបាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
November 26, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការរាយការណ៍បឋមបានឲ្យដឹងថា ខណៈពេលនេះអគ្គិភ័យកំពុងតែឆាបឆេះឃ្លាំងទុកចោលមួយកន្លែងនៅលេីផ្លូវ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពេលនេះសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យកំពុងធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ៕
November 25, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ កំលាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំដោយ លោកវរសេនីយ៍ទោ ទុន ពិសី នាយរងការិយាល័យ បានចុះអនុវត្ដន៍ច្បាប់ ឃាត់រថយន្ដដែលបានធ្វើការកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យជាក់ស្តែងនៅតាមដងផ្លូវសាធារណៈនិងទីតាំងមួយចំនួននៅក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ទុនពិសី បានអោយដឹងថា យោងតាមអនុក្រឹត្យលេខ ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មាត្រា ៧ ថ្មី ចំណុច ៥(ក) ត្រូវធ្វើការផាកពិន័យ ចំពោះមធ្យោបាយយានយន្តដែលកែច្នៃដំឡើងខុសបទដ្ឋានបច្ចេកទេស ចំពោះរថយន្តធុនស្រាល និងរថយន្តដឹកជញ្ជូនគ្រប់ប្រភេទ។ ជាក់ស្តែង រថយន្ដជាច្រើនគ្រឿងត្រូវបានធ្វើការឃាត់ និងអនុវត្ដន៍តាមច្បាប់ក្នុងរយៈពេលប៉ុន្មានថៃ្ងកន្លងមកនេះ និងបន្ដសហការជាមួយអាជ្ញាធរមូលដ្ឋាន
November 25, 2020









