- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោក (តាមប្រព័ន្ធFacebook)។ ករណីនេះកើតឡើងកាលពីថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៦ និង ០៥ នាទី នៅចំណុចភូមិអូរដឹម សង្កាត់ចោមចៅទី៣ខ ណ្ឌពោធិសែនជ័យភ្នំពេញ។ ជនរងគ្រោះចំនួន ០១ នាក់ មានឈ្មោះ ឃួន គន្ធា ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ទូរស័ព្ទអនឡាញ នៅភូមិអូរដឹមសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យភ្នំពេញ ចំណែកឯជនសង្ស័យចំនួន
November 27, 2020 - ព័ត៌មានជាតិ
ព្រះសីហនុ ៖ មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍មកថា មានជនជាតិចិន០១នាក់ ពាក់អាវយឺត ពណ៌ក្រហម ឈរនៅកន្លែងស្ងាត់ នៅចំណុចអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលដំណឹងភ្លាម នៅវេលាម៉ោង០៣និង០០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងនោះ ក៏ប្រទះឃើញមានជនសង្ស័យ ០១ នាក់ ជាជនជាតិចិន ដូចដែលប្រជាពលរដ្ឋរាយការណ៍មក សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនោះ និងបានធ្វើការត្រួតពិនិត្យក្នុងខ្លួន រកឃើញអាវុធខ្លី ០១ដើម ម៉ាក K59 ,បង់កាំភ្លើង ០១ មានគ្រាប់ចំនួន ០៤
November 27, 2020 - ព័ត៌មានជាតិ
ស្ទឹងត្រែង៖ នៅវេលាម៉ោង ០៩:១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀបបូក ខេត្តស្ទឹងត្រែង ជនរងគ្រោះចំនួន ៣នាក់ បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យម្នាក់ឈ្មោះ លី គ្រីយ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតមកដល់ចូលប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថនៅស្នាក់ការសន្តិសុខ ៧២២ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ មូលហេតុដោយជនសង្ស័យរូបនេះបានយកក្រដាសប្រាក់ក្លែងក្លាយទិញអីវ៉ាន់របស់ពួកគាត់។ ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែ កម្លាំងបានធ្វើការត្រួតពិនិត្យក្នុងហោប៉ៅ និងក្រោមកែប ម៉ូតូរបស់ជនសង្ស័យចាប់យកវត្ថុតាងរួមមានក្រដាសប្រាក់ ១ម៉ឺនរៀលក្លែងក្លាយចំនួន១៨សន្លឹក, ក្រដាសប្រាក់១០ដុល្លារក្លែងក្លាយចំនួន១១សន្លឹក, លុយរៀលសុទ្ធចំនួន
November 27, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម៖ ១. សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ២. សង្កាត់ផ្សារដេប៉ូ ១+២+៣ ខណ្ឌទួលគោក ៣. សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ៤. សង្កាត់ព្រែកថ្មី និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ៥. សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា
November 27, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ប្រភពមួយបានលួចបង្ហើបនៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នគរបាលម្នាក់ ឈ្មោះ ហីង តុលា អាយុ ៣១ឆ្នាំ ឋានន្តរស័ក្ត អនុសេនីយឯក នៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ត្រូវបានឃាត់ខ្លួន កាលពីេវលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀន រួចបញ្ជូនចាត់ការតាមនីតិវិធី ។ លោកមេប៉ុស្តិ៍ស្រះចក ពុំទាន់បញ្ជាក់ពីករណីនេះនៅឡើយទេ ដោយក្រុមការងារយើង បានសាកសួរតាមប្រព័ន្ធតេលាក្រាម និងខលសាកសួរ មិនលើកទូរស័ព្ទ តែប្រភពបង្ហើបទៀតថា ប៉ូលិសម្នាក់នេះ ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ជនសង្ស័យ៨នាក់ បានចង្អុលថា
November 27, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទីតាំងហាងម៉ាស្សាដែលមានយីហោ DIAMOND MASSAGE ដែលបានបង្ហោះក្នុងបណ្ដាញសង្គម ដែលបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ នឹងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងផ្ទះលេខ ៤៨C ផ្លូវ២២២ ភូមិ៤ ក្រុម១៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សេង ហៀង ជាព្រះអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានសមាសភាពចូលរួមដូចខាងក្រោម÷ 1-លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ
November 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីនេះៗមានការចែកចាយតគ្នាជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពតៃកុងបើករថយន្តធន់ធំ២គ្រឿងបានបើកបរកៀរគ្នាពេញផ្លូវ ថែមទាំងយកដុំថ្មគប់គ្នាថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវលីយ៉ុងផាត់ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានសំណូមពរឲ្យសមត្ថកិច្ចធ្វើការឃាត់តៃកុងរថយន្តនោះយកមកព្រមាន និងធ្វើការអប់រំ ដើម្បីកុំឲ្យប្រព្រឹត្តទង្វើបែបនេះទៀត ព្រោះវាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ៕
November 26, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះបង្ក្រាប និងបិទអាជីវកម្មទីតាំងម៉ាស្សាយីហោ «Diamond Massage» នៅខណ្ឌដូនពេញ ក្រោយមានការចែកចាយវីដេអូតាមបណ្ដាញសង្គម Facebook សង្ស័យថាទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។ តាមវិដេអូដែលគេនិយាយទូរស័ព្ទបានឲ្យដឹងថា នៅហាងម៉ាស្សាមួយនេះបានបញ្ជាក់ពីសេវាកម្មនៅក្នុងហាងមានដូចជា មានបុគ្គលិកមុជទឹកឲ្យភ្ញៀវ (នារីមុជទឹកឲ្យបុរស) និងបានបញ្ជាក់ថាមានសេវាកម្មបន្ធូរអារម្មណ៍ភ្ញៀវដោយប្រើដៃ ហើយសេវាកម្មទី៣ បញ្ជាក់ថាបុគ្គលិកមុជទឹកជាមួយភ្ញៀវ និងបន្ធូរអារម្មណ៍ប្រើមាត់ទៀតផង។ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថាដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចបានសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន និងហៅសន្តសុខរូបនេះទៅសួរនាំបន្តទៀត។ សូមប្រិយមិត្តរងចាំតាមដានព័ត៌មានបន្តទៀត៕
November 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ករណីរក្សាទុកជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤:៣៥នាទី កម្លាំងជំនាញ(ក៧) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ័រ វុទ្ធ និងមានការសម្របសម្រួលពីលោក សុិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើប អង្កេតស្រាវជ្រាវបង្ក្រាបករណីរក្សាទុកជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលផ្លូវលំ
November 26, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយ លោកវរសេនីយ៍ទោ លី ណារឿន នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១០នាក់ តាមជើងយន្តហោះចេញលេខ ZA493 (KOS-CTU) និងលេខ ZA493 (KOS-CTU) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ និង ០៥ឆ្នាំ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ១០នាក់នេះ រួមមាន៖
November 26, 2020









