- Khmernote Media
- សិល្បៈ
ថ្មីៗនេះ មានការភ្ញាក់ផ្អើលក្រោយពេលតារាចម្រៀងដ៏ល្បីឈ្មោះគឺលោក ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច លោក ម៉ៅ ធនារក្ស រំលោភយកដីទាំងអយុត្តិធម៌។ យោងតាមការបញ្ជាក់ពីលោក ហេង ឡុង បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ) តំណាងអោយលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩ ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី
November 25, 2020 - ព័ត៌មានជាតិ
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។ លោក សយ សុភារិន្ទ មន្ត្រីជំនាញអភិរក្សចម្លាក់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាអ្នកជួសជុលបានលើកឡើងថា ព្រះពុទ្ធបដិមាអង្គនេះមានបញ្ហាមួយចំនួននៅត្រង់ព្រះកេស ព្រះភក្រ្ត ជើងផ្នែកខាងក្រោម និងជើងទម្រទប់លំនឹង។ ដោយសារតែ ជើងទម្រទប់លំនឹងខ្សោយគុណភាព ធ្វើឱ្យទម្ងន់រូបសង្កត់ធ្ងន់លើបាតជើងក្រោម ដែលនាំឱ្យជើងក្រោមប្រេះបែកបាក់ ព្រោះទ្រទម្ងន់ធ្ងន់ពេក។ លោក សុភារិន្ទ បន្តថា ដើម្បីសង្គ្រោះបដិមាឱ្យល្អប្រសើរឡើងវិញ ក្រុមអ្នកអភិរក្សត្រូវតាមដានអង្កេតមើលពីស្ថានភាពខូចខាតជាប្រចាំ ហើយសិក្សាស្រាវជ្រាវចងក្រង និងជួសជុលឱ្យបានទាន់ពេលវេលា បង្ការកុំឱ្យមានបញ្ហាធ្ងន់ធ្ងរដល់បដិមាទាំងមូល។ បច្ចុប្បន្ននេះ អ្វីដែលត្រូវធ្វើដំបូង គឺពង្រឹងជើងក្រោម ផ្លាស់ប្តូរទ្រនល់សម្រាប់ទប់បដិមាឱ្យមានលំនឹងឡើងវិញដើម្បីកាត់បន្ថយកម្លាំងសង្កត់ទៅលើជើងទម្រ។ ចំពោះព្រះកាយបដិមា ក្រុមការងារបានប្រើវិធីសម្អាតស្ងួតដោយប្រើច្រាស ជក់ ទន់ៗបោសធូលី
November 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០០:៣០នាទីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូ Zoomer-X ដែលម្ចាស់គេភ្លេចដកសោរ ហើយជិះរត់គេចខ្លួនបាត់ នៅចំណុចមុខគ្លីនិកយីហោ យីខាង(គ្លីនិកចិន) ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉ៅ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះមិនចាំលេខផ្លូវលេខ៦៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរគ្មាន។ ចំពោះវត្ថុតាងចាប់យក៖ គ្មាន។ ចំណែកជនរងគ្រោះឈ្មោះ
November 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសជាងជួសជុលទូរស័ព្ទម្នាក់ ត្រូវបានរថយន្តប៊ែនយីឌុបកិនធ្លាយពោះវៀនស្លាប់កណ្ដាលផ្លូវយ៉ាងអាណោចអាធម៍ បន្ទាប់ពីជិះម៉ូតូPCXមួយគ្រឿង វ៉ាជែងរថយន្តមួយគ្រឿង ផុតទៅហើយបែរជារអិលដួល ក៏ត្រូវរថយន្តយីឌុបនោះកិនចំពាក់កណ្តាលខ្លួន រួចរថយន្តបើកគេចរត់ប្រមាណជាង១០០ម៉ែត្រទើបឈប់ ហើយតៃកុងចុះគេចខ្លួនបាត់តែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៧:២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចមុខសាលាមីគីវេ ផ្លូវបេតុង (៣០ម៉ែត្រ) ស្ថិតក្នុងដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសដែលបានស្លាប់មានឈ្មោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មុខរបរជួសជុលទូរស័ព្ទ ស្នាក់បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាក PCX
November 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបុរសម្ចាស់ផ្ទះម្នាក់ ក្រោយពីចាប់កូនឈ្នួលរបស់ខ្លួន(អ្នកបម្រើក្នុងផ្ទះ) រំលោភសេពសន្ថវៈរហូតបានសម្រេច។ ការឃាត់ខ្លួននេះធ្វើកាលពីទាបភ្លឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូវលេខ២C បុរីពិភពថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ម.ន.ស.ខ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស
November 25, 2020 - ព័ត៌មានជាតិ
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមជូនលោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន, ឧកញ៉ា លាង ម៉េង ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ជា «អ្នកឧកញ៉ា»៕ ប្រភព៖Freshnews
November 25, 2020 - សុខភាព
ក្រសួងសុខាភិបាលបានជូនសេចក្ដីណែនាំថា ភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងចូលគាល់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ឬចូលជួបសវនាការជាមួយថ្នាក់ដឹកនាំប្រទេស ត្រូវឆ្លងកាត់ ៥ ដំណាក់កាលសិន ដើម្បីទប់ស្កាត់ការចម្លងវីរុស COVID-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ខាងក្រោមជាសេចក្ដីប្រកាសទាំងស្រុងរបស់ក្រសួង៖ ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
November 25, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សចាស់ បានពាក់កណ្ដាលស្ពានក៏រលត់ម៉ាស៊ីនរអិលថយក្រោយមកបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រើនកំណាត់ ឯរថយន្តបង្កបានធ្លាក់ចូលសួនសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអង្គារ៍ទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០២០ នៅចំណុចស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ បើតាមសម្ដីតៃកុងរថយន្តបង្កបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ3F-3064 ចេញពីក្នុងបុរីមួយកន្លែងក្បែរផ្លូវជាតិលេខ១ គោលបំណងឆ្ពោះទៅព្រែកលៀបដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានឡើងស្ពានព្រះមុនីវង្សចាស់ដល់ពាក់កណ្ដាលស្ពាន ក៏បានរលត់ម៉ាស៊ីន ហើយគាត់ជាន់ហ្វាំងដែរតែមិនស៊ី បណ្ដាលរអិលថយក្រោយបុករះបង្កាន់ដៃស្ពានបាក់៣កំណាត់ តែសំណាងល្អគ្មានអ្នកណាម្នាក់រងរបួសនោះឡើយ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ឲ្យមកធ្វើកំណត់ហេតុ និងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕ ដោយ៖ បងម៉េង ខ្មែរណូត
November 25, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប ៖ កម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានចាប់ឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) លើស្រី្តជនរងគ្រោះម្នាក់ទៀត ខណៈពេលនារីរងគ្រោះរូបនោះមិនបាននៅផ្ទះ ដោយមានធុរៈចេញទៅខាងក្រៅ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់គេងរបស់ជនរងគ្រោះ ដែលមិនបានចាក់សោទ្វារ ហើយជនសង្ស័យបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិមួយចំនួន ពេលធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបម្រុងដើរចេញមកក្រៅដើម្បីគេចខ្លួន ពេលនោះត្រូវបានឪពុករបស់ជនរងគ្រោះ បានឃើញជនសង្ស័យ រួចធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗយកមកប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថា
November 25, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina) បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។ ១- ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនអាកាសធាតុអាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរក្នុងនោះមាន៖ + បណ្តាខេត្តភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅរង្វង់ពី ១៨ ទៅ ២១ អង្សាសេ។ + បណ្តារាជធានី ខេត្តដទៃទៀត
November 25, 2020









