- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សម្ពាធខ្ពស់ Sub-Tropic បានរំកិលចុះក្រោមគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយខ្យល់មូសុងឦសាន្តកម្រិតបង្គួរ។ ទន្ទឹមនោះរដូវវស្សាឆ្នាំ២០២០ សន្មតថាបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ ។
November 24, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា គួរឱ្យអនិច្ចាទីសក្ការបូជា«ព្រះអង្គជប់»នៃភ្នំគូលែន! កន្លែងដែលធ្លាប់តែល្បីល្បាញ និងមានពុទ្ធបរិស័ទមកពីគ្រប់ទិសទីផ្តល់ការគោរពប្រណិប័តន៍ បែរជាត្រូវមកគ្របដណ្តប់ដោយសំរាមរប៉ាតរប៉ាយគួរឱ្យស្អប់ខ្ពើមទៅវិញ។ ក្នុងឱកាស«ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២០» អនុញ្ញាតឱ្យខ្ញុំលើកយកប្រធានបទនេះមកពិភាក្សា និងរិះគិតពិចារណាបន្តិច សង្ឃឹមថានឹងបានលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការថែរក្សាអនាម័យបរិស្ថាន ជាពិសេសនៅក្នុងតំបន់សក្ការបូជា និងតំបន់ឧទ្យានជាតិដូចជាព្រះអង្គជប់នេះ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានដើរឡើងមកដល់«ព្រះអង្គជប់»ចាប់តាំងពីខ្ញុំបានបំពេញតួនាទីជាអភិបាលស្រុកបន្ទាយស្រី។ ខ្ញុំតែងតែបានលឺពីកិត្តិស័ព្ទ ភាពខ្លាំងពូកែស័ក្តិសិទ្ធិ និងសក្តានុពលខាងផ្នែកទេសចរណ៍សាសនានៃកន្លែងដ៏វិសិដ្ឋមួយនេះ ប៉ុន្តែដោយហេតុតែទីនេះជាតំបន់ឧទ្យានជាតិ និងជាបន្ទាត់ព្រំប្រទល់ខណ្ឌចែករវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ(ត្រឹមច្រកឡើងនៅជើងភ្នំស្ថិតក្នុងស្រុកបន្ទាយស្រី ចំណែកផ្លូវឡើងនិងផ្នែកខាងលើស្ថិតក្នុងស្រុកស្វាយលើ) ខ្ញុំតែងតែមិនបានចាត់ទុកទីនេះជាតំបន់គ្រប់គ្រងរបស់រដ្ឋបាលស្រុកបន្ទាយស្រីនោះទេ។ តែថ្មីៗនេះ រដ្ឋបាលស្រុកទទួលបានសំណូមពរពីប្រជាពលរដ្ឋឱ្យជួយពិនិត្យលើបញ្ហាសំរាម និងកាកសំណល់នានាដែលបានចោទជាបញ្ហាប្រឈម ទើបសម្រេចប្រមូលបងប្អូនប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត ប្រជាការពារ ព្រមទាំងចាប់ដៃគូសហការជាមួយក្រុមហ៊ុនចំបុីសៀមរាប
November 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អាណោចអាធ័មណាស់! បុរសម្នាក់ស្លាប់ក្នុងអណ្តាតភ្លើង ហើយម្នាក់ទៀតរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗខណៈពួកគាត់ចេញពីធ្វើការសំណង់ ហើយនាំគ្នាស្ងោរមាន់ ហូបបាយជុំគ្នា ស្រាប់តែផ្ទុះកំប៉ុងហ្គាស បណ្តាលអោយស្លាប់ និងរបួសតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង០៧:១០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលគ្មានលេខមួយកន្លែង ក្នុងបន្ទប់លេខ៣៤ ផ្លូវលំ ក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ព្រេង ខា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ បានបាត់បង់អាយុជីវិត និងឈ្មោះ ព្រេង ឃីង
November 24, 2020 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរជាតិ បានឲ្យដឹងថា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺជូនសាធារណជន អំពីករណីមានការប៉ះទង្គិចដោយប្រើអំពើហិង្សារវាងមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្តល្មើសច្បាប់ កើតហេតុនៅវេលាម៉ោង៩៖១៧នាទីព្រឹក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដូចសេចក្ដីខាងក្រោម៖
November 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថាអ្នកនាំពាក្យក្រសួងបរិស្ថាន៖ សត្វដំរីអាស៊ីមួយក្បាលដែលជាអំណោយពីប្រទេសប៉ាគីស្ថាន នឹងមកដល់កម្ពុជានៅចុងខែវិច្ឆិកានេះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វដំរីអាស៊ីមួយក្បាលនេះ ភេទឈ្មោល និងមានអាយុ៣៥ឆ្នាំ ហើយត្រូវបានដាក់ឈ្មោះថា កាវ៉ាន់។ ឯកឧត្តម បន្តថា នៅពេលសត្វដំរីឈ្មោលនេះដឹកមកដល់កម្ពុជា នឹងត្រូវផ្ទេរទៅព្រៃនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលថែរក្សាដោយអង្គការ CWS និងក្រសួងបរិស្ថាន។ ឯកឧត្តម មានប្រសាសន៍ថា ការមកដល់នៃសត្វដំរីនេះ នឹងជួយឱ្យការអភិរក្សដំរីអាស៊ីដែលជាប្រភេទសត្វកម្រ ឱ្យជាប់គង់វង្សយូរអង្វែងនៅកម្ពុជា។ យោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការធ្វើការងារផ្នែកអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ បានបង្ហាញថា
November 23, 2020 - សិល្បៈ
ដូចដែលបងប្អូនមហាជនបានជ្រាបខ្លះហើយថា មួយរយៈចុងក្រោយនេះគេសង្កេតឃើញសប្បុរសជនជាច្រើនបានធ្វើការផ្តល់នូវជំនួយផ្សេងៗដល់ប្អូនស្រី យ៉ង ស្រីនីត ដែលជាក្មេងស្រីម្នាក់មានសម្បូរខ្មៅស្រអែម រស់នៅខេត្តមណ្ឌលគិរី មានសមត្ថភាពច្រៀងបានយ៉ាងពិរោះរណ្តំ ហើយនាងមាន អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយទៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។ ស្រាប់តែថ្មីៗនេះ លោក គួច ខេវិន ដែលគេស្គាល់ថាជាផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះម្នាក់បានបង្ហាញក្តីបារម្ភរបស់ខ្លួនចំពោះប្អូនស្រី យ៉ង ស្រីនីត ដោយលោកបានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “គ្រាដែលបានឃើញនូវទិដ្ឋភាពតាមរយៈនៃប្រព័ន្ធទំនាក់ទំនងសង្គម facbook/ YouTube ស្តីពីសកម្មភាព យិតយោងប្រតោងប្រទាញ ជ្រោងពីមុខ រុញពីក្រោយ ឲ្យពីក្រោម ថែមពីលើ ទាំងលុយកាក់ ថវិកា និងផ្តល់នូវក្តីសង្ឃឹមទុកជាមុនពីមនុស្សម្នាជាច្រើនទាំងខ្ពស់ ទាំងទាប
November 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២:៣០នាទី មានជនរងគ្រោះ២នាក់ ស្រីម្នាក់ប្រុសម្នាក់ បានមកទីស្នាក់ការប៉ុស្តិ៍ដើម្បីសុំកិច្ចសហការទៅយកម៉ូតូនៅកន្លែងផ្ញើក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវ៨០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពេលនោះលោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក កំពុងតែអង្គុយហូបបាយម្នាក់ឯង កម្លាំងផ្សេងទៀតក៏បាននាំគ្នាទៅហូបបាយរៀងៗខ្លួន បន្ទាប់មកលោកនាយប៉ុស្តិ៍បានធ្វើការត្រួតពិនិត្យលើពាក្យបណ្តឹងរបស់ជនរងគ្រោះ បានឃើញថាជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អមពីករណីចោរលួចម៉ូតូហុងដាប៊ីត ពណ៌ក្រហម ដែលមានស្លាកលេខ 1IM 3686 ដែលត្រូវចោរលួចហើយយកមកផ្ញើទុកនៅក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនោះលោកនាយប៉ុស្តិ៍ កាន់ វណ្ណៈ ក៏បានតេទៅប្រាប់អ្នកទទួលខុសត្រូវកន្លែងផ្ញើម៉ូតូ
November 23, 2020 - ព័ត៌មានជាតិ
សៀមរាម៖ វាជារឿងដែលហួសចិត្តមួយ និងតែងតែកើតមានជារើយៗនៅបញ្ហាបែបនេះ គឺបញ្ហានៃការគូសវាសអក្សរលើជញ្ជាំងសិលានៅតាមប្រាសាទនានា ឥលូវនេះក៏មានបុរសម្នាក់បានសរសេរឈ្មោះរបស់ខ្លួននៅលើជញ្ជាំងថ្មដែលមានក្បាច់ក្រោមស្នាដៃជាកេរិ៍្តដំណែលរបស់ដូនតា ទង្វើនេះវាប្រៀបបាននឹងការមិនឲ្យតម្លៃសម្រាប់ស្នាដៃដែលលោកបានបន្សល់ទុក។ យោងតាមគណនីហ្វេសបុក នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានឲ្យដឹងថា៖ កាលពីថ្ងៃសៅរ៍ ៦កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩:០០នាទីព្រឹក កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ និងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល
November 23, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ កម្មកររោងចក្រជាច្រើននាក់រងរបួសខណៈរថយន្តដឹកទំនិញមួយគ្រឿង បានបុកពីក្រោយរថយន្តដឹកកម្មករដែលកំពុងចត ហើយជ្រុលបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាក Hyundai ធុនដឹកទំនិញធំ ពណ៌ស ផ្លាកលេខភ្នំពេញ 3B-0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ខេត្តត្បូងឃ្មុំ រួមដំណើរ២នាក់ បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុកពីក្រោយរថយន្តឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ រួមដំណើរមាន២៨នាក់។ ប្រភពដដែលបានបន្តថាក្រោយមក រថយន្តបានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាជាមួយ ម៉ូតូម៉ាក
November 23, 2020 - សង្គម
ប្រិយមិត្តប្រាកដជាបានដឹងហើយថា អ្នកនាងទ្រី ដាណា និង ស្វាមី បានជួបក្មួយប្រុស ពេជ្រ ធារ៉ា ដល់ផ្ទះ កាលពីពេលកន្លងទៅ និងបានសួរគាត់ថាចង់បានអ្វី ក្មួយធារ៉ាប្រាប់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 អ្នកនាង ទ្រីដាណា និង ស្វាមី នឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ថ្មីៗនេះផ្ទះរបស់ធារ៉ាបានសាងសង់ជិតរួចហើយ ដោយអ្នកនាងទ្រី ដាណា បានរៀបរាប់ថា៖ “ជិតរួចរាល់ហើយ ផ្ទះថ្មីជូនគ្រួសារប្អូន ធារ៉ា ដែលតស៊ូចូលរួមប្រកួត ជាមួយកង់ចាស់ 😊😊 មានគេសួរខ្ញុំថា ជួយគេរាល់ដង រើសមនុស្សអត់
November 23, 2020









