- Khmernote Media
- ព័ត៌មានជាតិ
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនិតិជន នៅចំណុចក្នុងផ្ទះសំណាក់បឹងឈូកបន្ទប់លេខ២០៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ តាមពាក្យបណ្តឹងរបស់អាណាព្យាបាល ក្មេងស្រីរងគ្រោះដែលបានប្តឹង។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២១ និង០០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បង្កដោយជនសង្ស័យឈ្មោះ រុំ ចាន់សារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់ បឹងឈូក
November 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកព្រុសមួយគ្រឿង ពណ៌ស បើកបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យក្រឡាប់ បង្កជាអគ្គិភ័យឆាបឆេះកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២២ និង៥៤នាទីយប់ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ មន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ម្ចាស់រថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយពីមានហេតុការណ៍កើតឡើង ) ។ ចំណែកឯសម្ភារៈខូចខាត ៖ ឆេះរថយន្តព្រុស ពណសពាក់ផ្លាកលេខភ្នំពេញ ២BF-៤១៨៤ អស់ទាំងស្រុង និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ ក្នុងហេតុការណ៍នេះពុំបណ្ដាលឲ្យ មានមនុស្សស្លាប់ និងរបួសឡើយ
November 23, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មធ្យោបាយចូលគោលដៅមានចំនួន ២,៤៣៩គ្រឿង ម៉ូតូ ១,៧៧៥គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៨៤៣គ្រឿង មានម៉ូតូចំនួន ៦៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈពេល២២ថ្ងៃ (ចាប់ពីថ្ងៃ០១ ដល់ថ្ងទី២២ ខែវិច្ឆិកា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មធ្យោបាយចូលគោលដៅមានចំនួន ៩៣,៦៨១គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ១៦,៣៩៨គ្រឿង មានម៉ូតូចំនួន ១១,៣៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
November 23, 2020 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋល្អ សូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ចូលផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានខ្លឹមសារថា «ជំរាបសួរបង មានល្បែងស៉ីសងមួយកន្លែង ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅម្ដុំព្រែកលុបហួសទី ឃុំឈើទាល ប្រហែល ៣០០ម មានស្ពានមួយហើយមានផ្លូវលំមួយចុះទៅក្រោម ដែលមានម្ទាស់ផ្ទះឈ្មោះ អ៊ុក ប៊ុនធឿន »។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់លោកអធិការនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវករណីនេះ។ ជាលទ្ធផល៖ នៅថ្ងៃទី២២
November 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ រថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី បានបុកជាមួយរថយន្តស៊េរីទំនើប Land Cruiser ស៊េរីឆ្នាំ២០២១ ទើបទិញមិនបានមួយអាទិត្យផង នៅចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយតៃកុងឡានស៊ិនទ្រីរត់បាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-5500 ស៊េរីឆ្នាំ២០២១ ទើបទិញមិនបានមួយអាទិត្យផង
November 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីមនុស្ស២ក្រុម ដោយម្ខាងម៉ូតូ៣គ្រឿង៦នាក់ ជិះម៉ូតូតាមផ្លូវងាកមើលមុខគ្នា ក៏ប៉ះពាក្យសំដីជាមួយម្ខាងទៀតតែ២នាក់ទេ តែអូសក្រឡាជិះរត់ទៅហៅគ្នាម៉ូតូប្រហែល៧ ទៅ៨គ្រឿង រហូតដល់ថ្នាក់បើកឆាកប្រយុទ្ធគ្នា បណ្តាលឲរបួសធ្ងន់មនុស្សម្នាក់ បន្សល់ទុកម៉ូតូ២គ្រឿងខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចម្ដុំផ្សារស៊ីឡឹប លេីផ្លូវ២២២ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ បើតាមសម្ដីឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ៤១ ផ្លូវ៣៥៨ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជាអ្នកជិះពីក្រោយម៉ូតូស៊ុយហ៊្សុយគីឡេត បានរៀបរាប់ប្រាប់ខ្មែរណូតថា នៅមុនពេលកើតហេតុ ឈ្មោះ លីម គឹមហុង
November 22, 2020 - កូវីដ-១៩
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៨,៤៦៦,១៨៣ករណី ហើយក្នុងនោះមនុស្សសរុប ១,៣៨៥,៧០៨នាក់ស្លាប់ និងជាង ៤០លាននាក់ បានជាសះស្បើយឡើងវិញ។ តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូល រកឃើញអ្នកឆ្លងសរុប ៥៦៧,១៨៨ករណី និងមានមនុស្សជាង ៨ពាន់នាក់ស្លាប់។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមករណីឆ្លងទាំងជាង ៥៨លាននាក់ខាងលើ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានអ្នកឆ្លងសរុប
November 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវ៦០ម៉ែត្រវៀចទ្រេតអស់មួយដើម និងដាច់ភ្លើងជិត២០បង្គោលទៀត នៅត្រង់ចំណុចខាងត្បូងស្តុប៦០ម៉ែត្រ ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយសារតែមានរថយន្តទំនើប មិនស្គាល់ម៉ាក តែស្គាល់ស្លាកលេខភ្នំពេញ 2BF-8663 ពណ៌ខ្មៅ បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានរេចង្កូតទៅបុកពេញទំហឹង កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃតម្រង់ទៅបុកដើមឈើបាក់អស់មួយដើម និងបន្តទៅបុកផ្ទប់ជាប់ជាមួយបង្គោលភ្លើង បណ្ដាលឲ្យវៀចអស់មួយដើម តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ ។ បន្ទាប់ពីបើកបុកបង្គោលភ្លើងរួច
November 22, 2020 - សុខភាព
គ្នាយើងធ្លាប់ជួបអាការៈញ័រទ្រូងដែរទេ? អាការៈញ័រទ្រូងជាអារម្មណ៍បេះដូងលោត ឬកន្រ្តាក់ញាប់ខុសពីធម្មតាក្នុងរយៈពេលខ្លី ប៉ុន្មានវិនាទី ឬប៉ុន្មាននាទី ពេលខ្លះក៏អាចមានអារម្មណ៍ញ័រនៅក ឬបំពង់កដូចគ្នា។ ករណីញ័រទ្រូងអាចជាសញ្ញាផ្តល់ដំណឹងគ្រោះថ្នាក់ ប៉ុន្តែករណីខ្លះក៏មិនមែនជាសញ្ញាគ្រោះថ្នាក់ដែរ។ ធម្មតាសញ្ញាញ័រទ្រូងអាចកើតញឹកញាប់ ប៉ុន្តែយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រាកដថាវាគ្រោះថ្នាក់ ឬអត់។ ១.រោគសញ្ញាមានអ្វីខ្លះ? មានអារម្មណ៍ថាបេះដូងកំពុងតែ៖ – ញ័រខ្លាំង – លោតញាប់ពេក – លោតរំលងចង្វាក់ – កន្ត្រាក់ខ្លាំងជាងរាល់ដង អាចញ័រឡើងគ្រប់ពេល ត្រង់ដើមទ្រូងដល់ក ឬបំពង់ក មិនថាយើងកំពុងធ្វើការ ឬសម្រាក ឈរ អង្គុយ ឬដេកនោះទេ។ លើសពីនេះមានសញ្ញាផ្សេងទៀតក្រៅពីសញ្ញាខាងលើ បើយើងប្រទះឃើញមានសញ្ញាស្រដៀងនេះ សូមទៅ ពិគ្រោះជាមួយគ្រូពេទ្យ។
November 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីផ្ទុះអាវុធ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗក្នុងផ្ទះមួយកន្លែង ភ្លាមនោះបងប្រុសជនរងគ្រោះលឺសំលេងផ្ទុះអាវុធក៏ចុះទៅមើល ឃើញប្អូនដេកដួលហូរឈាមទៅហើយ ក៏ស្ទុះទៅលើកប្អូនឡើងរថយន្ត បម្រុងជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់ទៅហើយ ទើបសពលើរថយន្តមិនទាន់បើកចេញទៅឡើយ ចំណែកឯអាវុធខ្លីមួយដើម និងមានស្នាមឈាមនៅក្នុងផ្ទះមិនទាន់មានអ្នកណាប៉ះពាល់ឡើយ នេះជាសេចក្ដីរាយការណ៍បឋមបានឲ្យសការីខ្មែរណូតដឹងនៅមុននេះបន្តិច ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩:៥៥នាទីព្រឹក ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅផ្ទះល្វែងមួយកន្លែង តាមផ្លូវបេតុងលេខ១៩២៨ ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន មានទាំងអាវុធហត្ថខណ្ឌសែនសុខ និងកម្លាំងនគរបាលខណ្ឌសែនសុខ ចុះជួយអន្តរាគមន៍ធ្វើការរសាកសួរតាមជំនាញរបស់សមត្ថកិច្ចផងដែរ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ។ សូមរងចាំដំណឹងបន្ថែម!
November 22, 2020









