- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោងជិត១១យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានយុវជនកំពុងបន្សាបគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចំរុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរកឃើញវិញចំនួន០៧នាក់ និងកំពុងតាមស្វែងរកអ្នកកំពុងរត់គេចបន្តទៀត។ បើតាមសមត្ថកិច្ចថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនិតិសម្បទាកែវផុសនេះមានចំនួនសរុប ១០៣នាក់ ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌល ស្តារនីតិសម្បទាក្រាំងធ្នង់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាជនរងគ្រោះដោយសារគ្រឿងញៀន(មិនមែនជាអ្នកជាប់ទោស) ដែលចាំបាច់ត្រូវស្តារនិតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀនពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗបន្ថែមទៀតដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ៕ ប្រភព៖ លោក Huy Bunleng
November 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់នារីស្រស់ស្អាត់ម្នាក់បានបង្ហោះពីករណីចោរចូលមកបើកទ្វារផ្ទះរបស់នាង នៅពេលយប់អាធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលមានខ្លឹមសារថា៖ ចោរគាស់ទ្វារយកម៉ូតូ PCX និងកង់២ទៀត ជិះកង់ធ្វេីដូចរេីសសំរាម តែធាតុពិតប្រុងនឹងចូលលួចទេ សោរធ្វើautoតេលេចុចចោរគាស់ងាយ🙃ទ្រព្យគ្រាន់តែជារបស់ក្រៅខ្លួន សំណាងវាមិនចូលផ្ទះអាករ😪 ចូរបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា ទីតាំងនៅបឹងកេងកេង ប្អូនខ្ញុំនិយាយមិនច្បាស់របស់របបរយកបានគឺក្រៅផ្ទះ មានកង់ ម៉ូតូ helmet មិនមែនក្នុងផ្ទះទេ៕
November 21, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមានករណីជាសះស្បើយថ្មី០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកឯអ្នកជាសះស្បើយគឺលោក ស ចិត្រា ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា។សូមអានព័ត៌មានលំអិតខាងក្រោម៖
November 21, 2020 - សង្គម
ប្អូនស្រី យ៉ង់ ស្រីនីត ក្មេងស្រីដែលទើបតែទទួលបានប្រជាប្រិយភាពខ្លាំង និងត្រូវបានគេស្គាល់ពីទេពកោសល្យ នៃទឹកដមសម្លេងដ៏ពីរោះ ជាមួយនឹងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗ។ ស្រីនីត ជាសិស្សរៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ស្ថិតក្នុងវ័យ ១១ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែប្អូនបានផ្លាស់ទីលំនៅ និងការសិក្សាមកខេត្តមណ្ឌលគិរី។ ឆ្លៀតពីរៀននៅសាលា ស្រីនីត បានដើរលក់ចេកចាប ដើម្បីជួយសម្រួលជីវភាពរស់នៅក្នុងគ្រួសារ។ ទោះបី ប្អូនស្រី ជួបការលំបាកមួយចំនួនក្នុងជីវិតរស់នៅក៏ពិតមែន ក៏ប៉ុន្តែប្អូននៅតែមានក្តីបំណង ទៅថ្ងៃអនាគតចង់ក្លាយជាគ្រូបង្រៀន និងជាអ្នកចម្រៀង។ យោងតាមការបង្ហោះរបស់នាយពែកមីបានឲ្យដឹងថា ៖ ស្រីនីតមកដល់ហេីយផ្ទះខ្ញុំហេីយ យប់នេះគេងជាមួយកូនស្រីខ្ញុំ នាងមិនសូវមានខោអាវល្អរស្លៀកទេ គាត់ចង់រៀននៅភ្នំពេញ បងប្អូនណាស្រលាញ់អាណិតស្រីនីត ចង់ជួយនាង
November 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ដ្រីចរាចរណ៍ត្រូវផាកពិន័យអ្នកល្មើសច្បាប់ទាំងអស់កុំលើកលែង បើទោះបីជាអ្នកទាំងនោះមានតួនាទី ឬខ្នងធំប៉ុណ្ណាក៏ដោយ។ បើយោងតាម ផេកFacebook របស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា មន្ដ្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្ដឱ្យបានត្រឹមត្រូវទៅតាមច្បាប់ ហើយកុំភ័យខ្លាចនូវការអន្ដរាគមន៍ណាមួយ ចំពោះអ្នកដែលបើកបរខុសច្បាប់ឱ្យសោះ។ ឯកឧត្ដមឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការផាកពិន័យអ្នកល្មើសច្បាប់មិនលើកលែងនេះ ដោយសារកន្លងមានអ្នកដែលបើកបរខុសច្បាប់ តែងតែអាងអ្នកនេះ អាងអ្នកនោះ ដែលធ្វើឱ្យមានការលំបាកដល់មន្ដ្រីចរាចរណ៍ ក្នុងការអនុវត្ដច្បាប់ចំពោះជនទាំងនោះ។ ឯកឧត្ដមឧត្តមសេនីយ៍ឯកបន្ថែមថា ការអនុវត្ដច្បាប់ចរាចរណ៍គឺគ្មានការលើកលែងនោះទេ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។
November 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត Ford Ranger ពណ៌ត្រេអ៊ី ស្លាកលេខខេមរភូមិន្ទ ក្នុងល្បឿនលឿន ទៅបុកទ្រូងផ្លូវ រួចបន្តទៅបុកជញ្ចាំង និងទ្វារផ្ទះចុងភៅ អ៊ឹង ផេងផេង បណ្ដាលឲ្យបាក់ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១:១៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្តុបទំនប់ទឹក ស្ថិតនៅតាមផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ខ្មែរណូតថា នៅមុនពេលកើហេតុ រថយន្តបង្កម៉ាក Ford Ranger ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01 2-4761 បើកបរដោយបុរសម្នាក់
November 20, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) និងលេខ១ នៅតំបន់អាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីជម្ងឺបានល្អជាងគេ ។ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្បុជា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា កម្ពុជាមានចំនួនអ្នកព្យាបាលជាសះស្បើយជំងឺកូវីដ១៩ សរុបទូទាំងប្រទេសមានចំនួន ២៩៤នាក់ អ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប ៣០៤នាក់ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ
November 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ចំនួន ០៣នាក់ ជនជាតិខ្មែរចំនួន ០២នាក់ និងជនជាតិប៉ាគីស្ថានចំនួន ០១នាក់ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ នឹងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។
November 20, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ យ៉ាងហោចណាស់ យុវជន២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីចេញពីផឹកស្រាក្រឡុក ជិះម៉ូតូឌុបគ្នាលឿនពេក ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តដែលចតស្ងៀមចំពីក្រោយ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់យ៉ាងរន្ធត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២:២៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតាមផ្លូវបេតុង ខាងក្រោយពេទ្យឯករាជ្យ-១ ចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ ហោល ថេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅសិប្បកម្មទឹកកក នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។
November 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្ត NX200t បានបើកបំពានស្លាកសញ្ញាក្នុងល្បឿនយ៉ាងលឿន ទៅបុកជាមួយរថយន្ត CAMRY ពេញទំហឹង នៅផ្លូវបំបែកជាបួន ហើយរេចង្កូតទៅបុកបង្គោលស្លាកសញ្ញា បាក់រាបដល់ដី និងខូចខាតរថយន្តទាំងពីរគ្រឿង ខ្ទេចយ៉ាងដំណំ បើកទៅមុខលែងរួចនោះ ស្រាប់តែមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយប្រាវទៀត ដោយភាគីមិត្តភក្តិម្ចាស់រថយន្តទាំងពីរ បានឈ្លោះប្រកែកគ្នាបែកផ្សែងយកត្រូវរៀងខ្លួន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ២៤០ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក CAMRY
November 20, 2020









