- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមយុវជនវ័យក្មេងតាំងចិត្តធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិតាមដងផ្លូវសាធារណៈចេញដំណើរពីរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ច នគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានចំនួន០៦នាក់ នៅក្នុងខណៈ ដែលក្រុមនេះជិះម៉ូតូចំនួន០៣គ្រឿង ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវនៅចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ករណីខាងលើនេះ បានកើតឡើងនាវេលាម៉ោង១៥និង១០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខាងលិចស្ពានដើមក្រសាំង ក្នុងក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនសង័្សយប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿងមនុស្សចំនួន ០៦នាក់ ធ្វើសកម្មភាព(ឆក់យកប្រាក់) របស់ប្រជាពលរដ្ឋឈ្មោះ ភេន ផល ភេទប្រុស អាយុ ៤២ឆ្នាំ
November 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសចំណាស់ម្នាក់មានកូន៣នាក់(ប្រុស២ស្រីម្នាក់) ត្រូវបានគាត់អះអាងប្រាប់ថា បានកាត់កាលគាត់ជាឪពុកបង្កេីតអាយុ៧៨ឆ្នាំចោល បណ្ដោយឲ្យគាត់ដេីរទៅរកពេទ្យដោយខ្លួនឯង រហូតដេកដួលតាមផ្លូវ ទាំងមានជំងឺប្រចាំកាយ(ទំនងជាជម្ងឺសួត) ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលានៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតាមដងផ្លូវឧញ្ញ៉ាទេពផន(១៨២) សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមអរគុណបងសមត្ថកិច្ចនគរបាលចរាចរណ៍មួយរូប ដែលចុះជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុផងដែរ។ អ្នកជម្ងឺសួតពិតជាលំបាកក្នុងការដកដង្ហេីមណាស់ ខ្ញុំចងចាំមួយជីវិត ព្រោះម្ដាយរបស់ខ្ញុំមានកូនតែខ្ញុំម្នាក់ នៅពេលដែលខ្ញុំគ្មានលទ្ធភាពរកថ្លៃព្យាបាលជម្ងឺគាត់ ខ្ញុំត្រូវបានសប្បុរសជនដែលស្គាល់ខ្ញុំជិតឆ្ងាយជួយឧបត្ថម្ភថ្លៃព្យាបាល រយៈពេលជិត២ខែ តែដោយសារស្ថានភាពម៉ាក់ខ្ញុំធ្ងន់គាត់ក៏បានចាកចោលខ្ញុំទៅ តួយ៉ាងបេីសិនជាអុំប្រុសនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហេីយ តេីអ្នកណានៅមេីលថែរក្សាគាត់ទៅ? សង្ឃឹមថាក៏បង្ហោះរបស់ខ្ញុំនេះ អាចមានអ្នកចែករំលែកបន្តគ្នា ដល់អ្នកមានណាមានទឹកចិត្តជួយគាត់ទាន់ពេលផង ជូនពរលោកអុំជួបសំណាងល្អ អាចមានអ្នកជួយអុំបានធូរស្បើយឡើងវិញផងចុះ ដោយក្ដីគោរព។ បច្ចុប្បន្នគាត់ត្រូវបានបងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចទាក់ទងរថយន្តសាមុយមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យហេីយ។ អម្រែកដែលអ្នករែកឪពុកចោលគង់និងថ្ងៃណាមួយរែកអ្នកចោលវិញមិនខានឡើយ
November 19, 2020 - ចំណេះដឹង
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបង្ហោះដំណឹងពិសេសមួយ ដោយបានបញ្ជាក់ថា៖ ឱកាសមកដល់ហើយ បានទាំងជំនាញ បានទាំងថវិកា សម្រាប់ចំណាយក្នុងកំឡុងពេលរៀនទៀត!!! វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សូមប្រកាសជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ការងារដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានជ្រាបថា៖វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានជ្រើសរើសសិក្ខាកាមឱ្យចូលរៀនលើមុខជំនាញចំនួន៩មុខជំនាញដូចខាងក្រោម÷ ១.ធ្វើម្ហូបខ្មែរ ២.ធ្វើម្ហូបថៃ ៣.ឆុងកាហ្វេ និងភេសជ្ជៈ ៤.ដុតនំប័ុង ៥.ក្រឡុកស្រា ៦.កែសម្ផស្ស សំអាងកាយ និងសាឡន ៧.អ្នកគ្រប់គ្រងគេហកិច្ច ៨.ការកែច្នៃបន្លែ និងផ្លែឈើ ៩.ធុរកិច្ចទេសចរណ៍ និងសហគ្រិនភាព អត្ថប្រយោជន៍ដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលរួមមាន៖ -ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ -ទទួលបានជំនាញច្បាស់លាស់
November 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យុវជន២នាក់លាក់ដាវ១ដើមជាប់ម៉ូតូ គ្រាន់តែឃើញសមត្ថកិច្ចល្បាត ក៏ភ័យស្លន់ស្លោ ជិះរត់គេចខ្លួន យកប្លុងម៉ូតូចោលរត់ចូលទៅបន្ទប់ជួលមួយកន្លែងក្នុងប្លុកផ្សាររន្ទះបាញ់ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយជំនាញ ខណ្ឌចំការមន បានឡោមព័ទ្ធនិងឆ្មក់ចូលឆែកឆេរ ជាក់ស្ដែងមានមនុស្សប្រុសស្រីសរុប៩នាក់ កំពុងពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន និងដកហូតវត្ថុតាង ដាវសាម៉ូរៃ ០១ដើម, ថ្នាំញៀន ១៦កញ្ចប់, និងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវអត់ លេខមួយកន្លែងផ្លូវលំ (ម្តុំផ្សាររន្ទះបាញ់) ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ ជនសង្ស័យប្រុសស្រីចំនួន ៩នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេគឺ គ្រាន់តែដឹងថា ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន ១៦កញ្ចប់
November 19, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២០នេះមានការភ្ញាក់ផ្អើលមួយបន្ទាប់ពីស្រ្តីម្នាក់ឈ្មោះ (ស.ន) អាយុ៣០ឆ្នាំ រស់នៅស្រុកសំពៅលូនបានទៅដាក់ពាក្យបណ្តឹងពីករណី ដែលមានក្រុមជនសង័្សយនាំទៅចែកមាស ចែកប្រាក់ ដែលគេរើស បានហើយនៅទីបំផុតខ្លួនគាត់ទទួលបាន(សំណសុទ្ធ) មួយកូនថង់ នៅចំណុចផ្សារដើមអំពិល ក្នុងមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង។ បន្ទាប់ពីបញ្ហានេះកើតឡើងភ្លាមៗ អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការផ្ស្វព្វផ្សាយ ចែករំលែកយ៉ាងសកម្មអំពីរឿងនេះដោយថា ជាករណីជនសង័្សយដាក់ថ្នាំសណ្តំ ដោះយកទ្រព្យសម្បត្តិពីជនរងគ្រោះទៅវិញ ។ ការផ្សព្វផ្សាយព័ត៌មានដែលខ្វះហេតុផលគ្រប់គ្រាន់ ជាហេតុនាំបង្កទៅជាបាតុភាព (បង្កការភ័យខ្លាចនិងបង្កើតឱ្យមានភាពអាប់អួរ)នៅក្នុងបរិយាកាសសង្គមទីវិញ។ ដោយពិនិត្យឃើញស្ថានភាពបែបនេះអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក
November 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យប់ស្ងាត់ផ្លូវធំទូលាយទៀត ក្មេងស្ទាវមួយក្រុម មកពីក្រុងតាខ្មៅ បបួលគ្នាមកបង្ហោះម៉ូតូប្រសេចប្រសាចពេញផ្លូវ៦០ម៉ែត្រ ចៃដន្យជួបកម្លាំងអន្តរាគមន៍ពិសេសរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កំពុងល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ក៏ប្រដេញតាមឃាត់បាន៧នាក់ និងឃាត់បានម៉ូតូ០៣គ្រឿង រួចនាំមកសាកសួរភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ ទល់មុខការដ្ឋានអាគារខ្ពស់ក្រុមហ៊ុនចិន ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេសខណ្ឌមានជ័យ បានប្រាប់ក្រុមការងារខ្មែរណូតថា មុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូខាងលើនេះ គឺដោយមានបទបញ្ជារបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យនោះ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយរូបលោកដែលជាប្រធានក្រុមផ្ទាល់ បានចេញល្បាតពួនស្ទាក់
November 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើរ ប្រភេទVIP ១៤កៅអី របស់ក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរ បានបើកបោះពួយយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំកន្ទុយរថយន្តស្ទូចធុនធំ កំពុងបត់ស្ដាំពេញទំហឹង បណ្ដាលឱ្យរួញកៀបតៃកុងនិងភ្ញៀវ សរុប៤នាក់ រងរបួសធ្ងន់និងស្រាល បង្កការភ្ញាក់ផ្អើលឡើងដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជួយគាស់យកចេញមកទំរាំបាន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃពុធ ទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវជាតិលេខ៦A ចំណុចបុរីបេងហួត (ជិតស្ពានទី១) ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ រថយន្តខាងលើមានម៉ាកស្តារិច (Hyandai Starex) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-0590
November 19, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ១៨ទាំងអស់ សម្រាប់ការធ្វើតេស្តលើទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋអាចរៀបអាពាហ៍ពិពាហ៍បានធម្មតា។ តាមរយៈសារជាសំលេងរបស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូន ថ្នាក់ដឹកនាំ អភិបាលរាជធានី
November 19, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ១៨ទាំងអស់ សម្រាប់ការធ្វើតេស្តលើទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា នេះ សម្តេចតេជោក៏បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការសាលារៀនឡើងវិញ ដើម្បីសិស្សានុសិស្សបានចូលសិក្សាវិញ។ យោងតាមសារជាសំលេងរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា “នៅទីក្រុងភ្នំពេញ សាលារៀននៅត្រូវបើកដំណើរវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ តាមសំណើររបស់ក្រសួងអប់រំ យុវជន
November 19, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងគឺមិនមានករណីវិជ្ជមានកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ ចំពោះអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គឺនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ១៨ទាំងអស់ សម្រាប់ការធ្វើតេស្តលើទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕
November 19, 2020









