Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យុវជនម្នាក់ដែលជាអ្នកស័្មគ្រចិត្ត ខណៈកំពុងបើកម៉ូតូទៅជួយសម្រួលរថយន្តសង្រ្គោះបន្ទាន់ដឹកអ្នកជំងឺនោះ ស្រាប់តែទាក់ដៃចង្កូតដួលចូលក្រោយមហាយឡេឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល២A-៨៩៦៦ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ក្រោយបញ្ជូលដល់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ហេតុការណ៍ដ៏តក់ស្លត់នេះបានកើតឡើងកាលវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ចក់ ទី អាយុ ២១ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ៣៨៨ ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ មិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូយ៉ាងលឿន ដើម្បីជួយសម្រួលចរាចរណ៍រថយន្តសង្រ្គោះមកពីខេត្ត ចូលរាជធានីភ្នំពេញ ហើយក៏ទាក់ដៃចង្កូតជាមួយរថយន្តសង្រ្គោះ ដួលហើយអូសចូលរថយន្ត

    November 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភក្រ័ អភិបាលរងខណ្ឌ បានចុះបង្រ្កាបកន្លែងលេងល្បែងស៊ីសងមួយកន្លែង នៅចំនុចបេនឡាន មុខផ្សារច្បារអំពៅ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ តែហួសចិត្តពេលកម្លាំងចម្រុះចុះទៅដល់ បានត្រឹមតែដកហូតវត្ថុតាងដកហូត ទូរទស្សន៍ ០១គ្រឿង, កុំព្យទ័រ ០១ឈុត, ម៉ាស៊ីនព្រីន ០១គ្រឿង, ក្ដារអុក ០១, កាស្យូ(គិតលេខ) ចំនួន០១, ក្រដាសឆ្នោត មួយចំនួន។ រួចធ្វើកំណត់ហេតុ ដកហូតយកទៅរក្សាទុកតែប៉ុណ្ណោះ ៕

    November 17, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះរបស់ អធិការដ្ឋាននគរបាលស្រុកពញាឭ បានឲ្យដឹងថា ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីធ្វើឲ្យខូចខាតដោយចេតនា នូវបូជនីយដ្ឋានសាសនា ឬបូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា កើតហេតុថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩៖០០នាទីព្រឹក នៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណវត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់រួមមាន៖ ១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ

    November 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ អគ្គិភ័យឆាបឆេះរោងស្នាក់នៅតូចៗ ចំនួន៥រោង ស្ថិតក្នុងដីឡូតិ៍មួយកន្លែង ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អគ្គិភ័យនេះបានឆាបឆេះឡើងនៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងតូចៗ ចំនួន៥រោងអស់ទាំងស្រុង។ ដែលមានម្ចាស់ដីឈ្មោះ អ៊ីម សារឿន ជួលទៅអោយឈ្មោះ ឆាង ហួ ភេទប្រុស អាយុ ៥២ឆ្នាំ ប្រកបរបរ រើសអេតចាយ។ នៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរ

    November 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ២១:០០នាទី។ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង

    November 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងដល់សិស្ស-និស្សិត ដែលកំពុងសិក្សាតាមគ្រឹះស្ថានសិក្សាទេសចរណ៍ និងបដិសណ្ឋារកិច្ចទាំងអស់ បានឲ្យជ្រាបថា៖ ដើម្បីចូលរួមផ្ដល់ជំនាញបន្ថែមសំដៅពង្រឹងសមត្ថភាពដល់សិស្ស-និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន Alliance Plus Solution ក្នុងការទ្រទ្រង់បណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសប្អូនៗសិស្ស-និស្សិត ឲ្យទទួលបានចំណេះដឹង ជំនាញ និងឥរិយាបទខ្ពស់ ក្នុងការបម្រើការងារក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍សូមប្រកាសជ្រើសរើសសិស្ស-និស្សិត ទាំងពីរភេទចូលរួមវគ្គបណ្ដុំបណ្ដាលឥតគិតថ្លៃ លើជំនាញកក់សំបុត្រយន្តហោះ(Ticketing and Reservation) តាមប្រព័ន្ធ AMADEUS នៅរាជធានីភ្នំពេញចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដូចខាងក្រោម៖ ១. លក្ខខណ្ឌជ្រើសរើស – ជាសិស្ស-និស្សិត កំពុងសិក្សាតាមបណ្ដាលគ្រឹះស្ថានសិក្សាទេសចរណ៍

    November 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ផ្តើមអនុវត្តការបន្តឹងទៅលើយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ បន្ទាប់ពីបានអប់រំផ្សព្វផ្សាយហើយនៅតែមានអ្នកល្មើសធ្វើឱ្យខូចខាតផ្លូវថ្នល់ និងស្ពាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់ចូលរួមគោរពអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវនៅឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ

    November 17, 2020
  • សិល្បៈ

    កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងខ្សែវីដេអូខ្លីមួយអំពីក្មេងស្រីម្នាក់សម្បូរខ្មៅស្រអែម រស់នៅខេត្តមណ្ឌលគិរី មានសមត្ថភាពច្រៀងបានយ៉ាងពិរោះរណ្តំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយទៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង នេះបើយោងតាមការឲ្យដឹងរបស់គណនីហ្វេសប៊ុក ញុិល ថែធួន។ វីដេអូចម្រៀងរបស់ប្អូនស្រីទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជន រហូតធ្វើឲ្យតារាកំប្លែងល្បីឈ្មោះ នាយ ពែកមី បានប្រកាសស្វែងរកប្អូនស្រី ដើម្បីហៅប្អូនស្រីថត។ បន្ទាប់ពីបានទាក់ទងជាមួយប្អូនស្រីរួច នាយ ពែកមី បានបញ្ជាក់ថា “ថ្ងៃ១៩នេះគាត់ឡេីងមកភ្នំពេញជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ​ ថ្ងៃ២០ខ្ញុំថតតែម្តង​ ហេីយនឹងផុសក្នុងពេលឆាប់ៗ​ អរគុណបងប្អូនដែលគាំទ្រ”៕

    November 17, 2020
  • សិល្បៈ

    ភ្នំពេញ៖ ក្រោយពីបាត់មុខនៅក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមក ស្រាប់តែពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពិធីករដ៏ល្បីឈ្មោះមួយរូប គឺលោក ភោ សុផានិត ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០«ឃ១»ដ.ច.ន ចុះថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០ ចេញដោយលោក

    November 17, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានបញ្ជាទៅ​អធិការ​ស្រុក​ អោយរៀបចំ​បញ្ជូន​សំណុំ​រឿង​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត​ ហ្វត​ ស្លាក​លេខ​ 2BJ-2235 ភ្នំពេញ​ ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ ដេីម្បី​ដោះស្រាយ​ ហេីយ​លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ នឹងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត​។ លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ បានបន្ថែម​នៅលើហ្វេសបុកថា៖ “ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះអោយបាន។ ម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។ លឺដំណឹងថាតេទៅគំរាមជនរងគ្រោះទៀត អាណិតគាត់ទាំងពីរខ្លាំងណាស់ ស្អែកនេះនិងអោយតំណាងយកថវិកាបន្តិចបន្តួចដើម្បីជូនគាត់ទាំងពីរដើម្បីព្យាបាលខ្លួន”។ យោងតាមការបញ្ជាក់ពី ស្នងការដ្ផាននគរបាលខេត្តកំពត មុននេះបន្តិច បានឲ្យដឹងថា ស្នងការបានស្គាល់អត្តសញ្ញាណរបស់ម្ចាស់រថយន្តបង្កហើយ

    November 17, 2020