- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យនៅសេសសល់ក្នុងសកម្មភាពអំពើប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែន ០៩នាក់ទៀត បន្ទាប់ពីជនសង្ស័យ០២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌចាប់ខ្លួនបាន ខណៈពួកគេរត់គេចទៅដល់ខេត្តកំពត។ ជនសង្ស័យ០២នាក់នោះត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចហើយ ក្រោយពីបង្ក្រាបចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះស្ថិតនៅកន្លែងកម្សាន្តមួយកន្លែងទំនប់ប្រទាក់ក្រឡា ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មានឈ្មោះ ចាន់ ថន ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ អៀ គីមស្រ៊ន ភេទប្រុស អាយុ១៨ឆ្នាំ និងដកហូតវត្ថុតាងម៉ូតូដែលធ្វើសកម្មភាពប្លន់ចំនួន០២គ្រឿង ។ សូមរំលឹកថា
November 16, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក-គសចគ បានឲ្យដឹងថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កើតឡើងចំនួន ៨លើក បណ្តាលឱ្យមានអ្នកស្លាប់ ៦នាក់ របួសធ្ងន់ ៤នាក់ របួសស្រាល ៣នាក់ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ១៣នាក់។ គ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញនេះ បណ្តាលឱ្យខូចខាតយានរួមមាន៖ ១. ម៉ូតូ ៨គ្រឿង ២. រថយន្តធុនតូច ៦គ្រឿង ៣. រថយន្តធុនធំ ២គ្រឿង។ មូលហេតុគ្រោះថ្នាក់គឺបណ្ដាលមកពីបើកបរលើសល្បឿន ៣លើក មិនគោរពសិទ្ធិ ៣លើក មិនប្រកាន់ស្តាំ ១លើក
November 16, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវលក់ ២,៩០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៦០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ២,៩៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៥៥០រៀលក្នុងមួយលីត្រ ៕
November 16, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងចំពោះសាធារណជនឲ្យបានជ្រាបថា៖ បច្នុប្បន្ននេះ អាកាសធាតុមានការប្រែប្រួល ហើយមានខ្យល់ត្រជាក់នៃរដូវរងារបានមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារឲ្យមានបានល្អ និងចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុបណ្ដាលមកពីអាកាសធាតុចុះត្រជាក់នេះ ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់អាកាសធាតុត្រជាក់ខ្លាំងនូវសារអប់រំសុខភាព ការបង្ការសុខភាពដូចខាងក្រោម៖ ១. ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែ ធ្នូ ដល់ខែមករា នៃឆ្នាំគឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺដង្ហើមបណ្ដាលពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កជារោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះ ពោះវៀន ដោយពពួកវីរុសជាដើម។ ២. ទារក កុមារ និងមនុស្សមានវ័យចំណាស់
November 16, 2020 - សង្គម
នាពេលកន្លងទៅ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះក្រុមកុមារតូចៗជាច្រើនននាក់ ដែលមិនមានជីវភាពធូរធារដូចគេ តែមានចិត្តស្រលាញ់ និងសេចក្តីក្លាហានចូលប្រឡងប្រណាំងកង់ ទាំងខ្លួនមិនមានសម្លៀកបំពាក់ និងស្បែកជើងត្រឹមត្រូវ និងជាពិសេសមិនមានកង់ល្អៗ ថ្លៃៗដូចគ្នា។ សេចក្តីក្លាហានរបស់ពួកគេបានឆក់យកបេះដូងទាំងអ្នកចូលរួមទស្សនាការប្រកួត ក៏ដូចជាមហាជនជាច្រើនតាមបណ្តាញសង្គម។ ក្រោយទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមមក សប្បុរសជនជាច្រើនក៏បានបរិច្ចាគថវិកា និងអំណោចជាច្រើនដល់ក្រុមប្អូនៗផងដែរ ហើយថ្មីៗនេះលោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី បានអនុញ្ញាតអោយប្អូនមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់! ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង
November 16, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទី នៅចំណុចរបងវត្តថ្វាបង្គុំ ផ្លូវ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ លី សុបញ្ញ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល មិនចាំលេខ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា (ពិនិត្យទឹកនោមមានសារធាតុញៀន)។ ទី២-ឈ្មោះ អ៊ុក សាវី ភេទប្រុស
November 16, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង០៦និង៣០នាទី នៅចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យបណ្ដាលអោយឆាបឆេះរថយន្ត ០១គ្រឿង ម៉ាកវីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-8781 ខូចខាតអស់ទាំងស្រុង។ រថយន្តខាងលើនេះជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះ ម៉េង សាមឌី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកែវឡាតឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងប្រព័ន្ធអគ្គិសនីក្នុងរថយន្ត ៕ ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
November 16, 2020 - ព័ត៌មានជាតិ
កម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០២និង៣០នាទីទៀបភ្លឺ សហការជាមួយ កម្លាំងជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកឆែប បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០៩នាក់ នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលបានលួចឆ្លងដែនពីប្រទេសចិន ចូលមកប្រទេសកម្ពុជា ដោយឆ្លងកាត់តាមប្រទេសឡាវ។ នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ០៩នាក់ ស្រី ០៤នាក់ មាន ១.ឈ្មោះ Ding Yuan ភេទប្រុស អាយុ ២៨ឆ្នាំ, ២.ឈ្មោះ Sheng Liy Wei
November 16, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល ៖ រថយន្តកូរ៉ូឡាមួយគ្រឿង បើកបត់ឆ្វេងត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវបុរសម្នាក់បើករថយន្ត Range Rover ស៊េរីទំនើប ក្នុងល្បឿនលឿន បើកទៅបុកចំចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបោកផ្ទប់ខឿនសួនច្បារពុះចែកផ្លូវ និងបង្គោលស្លាកសញ្ញា ខូចខាតរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ចំណែកឯរថយន្តកូរ៉ូឡាបាក់កាឡេកង់មុខនិងខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវក្រវាត់ក្រុងទី២ (ហៅផ្លូវ៥០ម៉ែត្រ) ជិតស្តុបព្រែកហូរ ក្នុងភូមិតាក្ដុលខាងត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ ដើរចេញពីហាងមួយកន្លែង រួចឡើងបើករថយន្ដមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិចចាស់
November 16, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាបានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតនឹងបញ្ជូនចេញទៅជួុយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។ នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកា ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេស។ សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕
November 16, 2020









