- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋ មិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ និងសំណូមពរ ក្នុងប្រអប់សារ ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានខ្លឹមសារថា ÷ “សូមគោរពលោកស្នងការសូមលោកជួយមើលមានករណីល្បែងស៊ីសងបៀរនិងខ្លាឃ្លោកលេងរាល់ថ្ងៃចាប់ពីម៉ោង 3:00 រហូតដល់យប់ជ្រៅរំខានដល់អ្នកជិតខាងនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ នៅក្រោយសាលាបឋមសិក្សាព្រែកសំរោង ខ្ញុំសូមអរគុណ សូមលោកជួយមើលផង”។ ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោស្នងការ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនដំណឹងនេះដល់លោកអធិការនគរបាលក្រុងតាខ្មៅស្រាវជ្រាវនិងអនុវត្តជំនាញ ។ បន្ទាប់មកលោកអធិការបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅចុះស៊ើបអង្កតទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍។ ជាលទ្ធផល៖ នៅថ្ងៃទី១៥
November 15, 2020 - ព័ត៌មានជាតិកូនផ្សោតមួយក្បាលងាប់នៅទន្លេមេគង្គ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ខណៈសល់ប្រហែលជា៩០ក្បាលប៉ុណ្ណោះ
(ត្បូងឃ្មុំ)៖ កូនសត្វផ្សោតឈ្មោលមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានចម្ងាយជាង៥០គីឡូម៉ែត្រពីតំបន់ ដែលពួកវារស់នៅក្នុងខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រុកក្រូចឆ្មារ និងអង្គការ WWF នាថ្ងៃ១៥ ខែវិច្ឆិកានេះ។ កូនផ្សោតដែលបានងាប់នេះ មានអាយុប្រមាណ៧ថ្ងៃ ទម្ងន់១២គីឡូក្រាម និងមានប្រវែង ១០៣ សង់ទីម៉ែត្រ។ គេបានប្រទះឃើញសាកសព របស់វានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមអាជ្ញាធរស្រុកក្រូចឆ្មារបានឱ្យដឹងថា មកដល់ពេលនេះ គេនៅមិនទាន់ដឹងមូលហេតុថា កូនសត្វផ្សោតខាងលើងាប់ដោយសារអ្វីនៅឡើយទេ។ ថ្វីដ្បិតមូលហេតុនៃការស្លាប់របស់កូនផ្សោតនេះ ហាក់មានភាពស្រពិចស្រពិល ប៉ុន្តែអ្នកជំនាញនៃអង្គការ WWF បានដាក់ការសង្ស័យទៅលើការប្រើឧបករណ៍នេសាទខុសច្បាប់ ដែលនាំឱ្យមានការគំរាមកំហែង
November 15, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តារាសម្តែងជើងចាស់ហុងកុងម្នាក់របស់ TVB លោក Savio Tsang (曾伟权) បានទទួលមរណៈភាពនៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដោយសារជម្ងឺមហារីកសួត នៅវ័យ ៥៨ឆ្នាំ ។ តារាវ័យ ៥៨ឆ្នាំរូបនេះបានកើតជំងឺមហារីកសួតតាំងពីដើមឆ្នាំនេះ ប៉ុន្តែគាត់គ្រាន់តែបានប្រាប់គេថា គាត់មានបញ្ហាសួតតែប៉ុណ្ណោះ រហូតដល់កាលពីថ្ងៃសុក្រ ទើបទទួលបានដំណឹងថាគាត់ស្ថិតក្នុងមន្ទីរពេទ្យ។ គួរបញ្ជាក់ថា លោក Savio Tsang (曾伟权) កើតនៅថ្ងៃទី ២២
November 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចម្នាក់ខ្ទាតដួលបោកនឹងថ្នល់ រងរបួសជើងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានយុវជន៣នាក់ ជិះម៉ូតូ Let’s ឌុបគ្នា(អត់ពាក់មួកសុវត្ថិភាព) ចូលគោលដៅអនុវត្តច្បាប់ចរាចរណ៍ ហើយបន្ថែមល្បឿនបំណងគេចខ្លួន បែរជាទៅបុកសមត្ថកិច្ចម្នាក់ ខណៈពេលកំពុងតែឈរអនុវត្តច្បាប់ចរាចរណ៍ បណ្ដាលឲ្យដួលតែម្ដង នៅគោលដៅអនុវត្តច្បាប់របស់អធិការដ្ឋានដ្ឋាននគរបាលខណ្ឌដូនពេញ នៅរង្វង់មូលសម្ដេចសង្ឃជួនណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០:៣៥នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំណែកឯយុវជនទាំងបីនាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។ សមត្ថកិច្ចដែលរងរបួសមានឈ្មោះ គៀង ចំរ៉ុង អាយុ៣៥ឆ្នាំ ឋានន្តរសក្ដិអនុសេនីយ៍ឯក(ស័ក្តបី) បម្រើការនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
November 15, 2020 - ព័ត៌មានជាតិ
យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅប៉ុស្តិ៍អូរឬស្សី ខណ្ឌ៧មករា ដេីម្បីចុះទៅធ្វេីការណែនាំអប់រំ និងដកខ្សែដែលម្ចាស់ផ្ទះចងបាំងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វេីដំណេីរ។ គួរបញ្ជាក់ថាកាលពីព្រឹកមិញនេះមានការភ្ញាក់ផ្អើលដោយសារតែម្ចាស់ផ្ទះលក់ថ្នាំពេទ្យមួយកន្លែងនៅម្តុំផ្សារអូរឬស្សី បានគូសគំនូរពណ៌ស ដាក់ខ្សែចង មិនឲ្យអ្នកថ្នើរជើងឆ្លងកាត់ ដែលធ្វើឲ្យមានការរិះគន់ជាខ្លាំងក្នុងបណ្តាញសង្គមហ្វេសបុក៕
November 15, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមន្ត្រីនគរបាល ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គោករកា ដេញតាមចាប់ខ្លួន ក្រោយជនសង្ស័យរូបនេះបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ស្ត្រីម្នាក់កំពុងឈរចាំប្ដីក្បែរម៉ូតូឲ្យដោះសម្លៀកបំពាក់ រួចចាប់នាងរំលោភរហូតទាល់តែបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះ និងសមត្ថកិច្ចប្រើល្បិចធ្វើជាណាត់ជួបគ្នាដើម្បីចាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះ ភូមិគប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យក្រុមការងារខ្មែរណូតដឹងថា ជនសង្ស័យមានឈ្មោះ ខេម វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ (ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០)។ ចំណែកជនរងគ្រោះ មានអាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម
November 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីចំណាស់ជាអ្នកអនាម័យប្រចាំផ្ទះថៅកែម្នាក់ បានកប់ក្រោមគំនរផ្ទះកញ្ចក់លំហែកាយ ក្រោយបាក់រលំចូលក្នុងទឹក ក្នុងបរិវេណផ្ទះវីឡាស្កឹមស្កៃមួយកន្លែងនោះ ឥលូវនេះបានរកឃើញហើយ សមត្ថកិច្ចកំពុងតែកាយយកសាកសពរបស់ស្ត្រីរងគ្រោះចេញមកខាងក្រៅ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ក្នុងបរិវេណផ្ទះវីឡាស្កឹមស្កៃមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងដីឡូត៍មួយកន្លែង តាមផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមសម្ដីក្រុមគ្រួសារបានបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះថៅកែចំណុចខាងលើ ជាស្ត្រីមេម៉ាយ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ តាមប្រជាពលរដ្ឋបានឲ្យក្រុមការងារខ្មែរណូតយើងដឹងថា កាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃសៅរិ៍
November 15, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នាថ្ងៃទី១៣ និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០៩នាក់ ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ឆ្នាំ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០៩នាក់នេះ មាន ១-ឈ្មោះ CHEN SHIRONG ភេទប្រុស អាយុ ៣០ឆ្នាំ, ២-ឈ្មោះ LAN TIAN ភេទប្រុស អាយុ
November 15, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង០៥នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ២០២០ ទីតាំងផឹកសុីបង្កសម្លេងរំខាន៤កន្លែងផ្សេងគ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្កាត់អូបែកក្អម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងដេីម្បីធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋតាមរយ:ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕
November 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់អ្នកអនាម័យប្រចាំផ្ទះថៅកែម្នាក់ បានកប់ក្រោមគំនរផ្ទះកញ្ចក់លំហែកាយ ដែលបាក់រលំចូលក្នុងទឹក ក្នុងបរិវេណផ្ទះវីឡាស្កឹមស្កៃមួយកន្លែង ដែលម្ចាស់ទីតាំងលាក់លៀម ព្រោះកើតហេតុតាំងពីម៉ោងជិត១១ព្រឹក សុខចិត្តសម្ងំកកាយរកស្ត្រីរងគ្រោះ តែអស់ជម្រើស រហូតដល់ព្រលប់ថ្ងៃដដែល ទើបបែកធ្លាយផ្អើលដល់អ្នកស្រុកភូមិចុះទៅចោមរោមមើលកុះករពេញមុខផ្ទះវីឡា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងបរិវេណផ្ទះវីឡាស្កឹមស្កៃមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងដីឡូត៍មួយកន្លែង តាមផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមសម្ដីក្រុមគ្រួសារបានបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះថៅកែចំណុចខាងលើ ជាស្ត្រីមេម៉ាយ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ
November 15, 2020









