- Khmernote Media
- សុខភាព
ជំងឺឆ្អឹងទន់ សំដៅទៅលើករណីទន់ឆ្អឹងបណ្ដាលមកពីកង្វះវីតាមីន D បង្កឲ្យបាក់ឆ្អឹងទាំងមនុស្សចាស់ ក្មេងៗ ខណៈមនុស្សពេញវ័យ អាចបណ្តាលឲ្យទៅជាកោងឆ្អឹង ពិសេសឆ្អឹងនៅត្រង់ជើងសម្រាប់ទប់លំនឹង និងទ្រដងខ្លួនជាដើម។ ជំងឺនេះខុសពីពុកឆ្អឹងត្រង់ថា ពុកឆ្អឹងធ្វើឲ្យឆ្អឹងស្ដើងជាងមុន និងងាយបាក់។ មនុស្សពេញវ័យគេហៅថារោគឆ្អឹងទន់ ចំពោះក្មេងគេហៅជំងឺ Ricket ភាគច្រើនកើតលើស្ត្រី និងពេលខ្លះស្ត្រីកំពុងមានផ្ទៃពោះ ក៏អាចកើតដូចគ្នា។ ១.រោគសញ្ញាជំងឺនេះមានអ្វីខ្លះ? រោគសញ្ញាឧស្សាហ៍ជួបប្រទះរួមមាន៖ – ឆ្អឹងឆាប់ប្រេះ ស្រួយ ឬបាក់ – ខ្សោយសាច់ដុំ វិបត្តិនេះកើតឡើងនៅកន្លែងតំណរវាងសាច់ដុំ និងឆ្អឹង បង្កឲ្យពិបាកដើរ ឬដើរវៀចតែម្តង – ឈឺចុកណែនឆ្អឹងចាប់ពីត្រគាកចុះក្រោម ចង្កេះ ជើង
November 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់ក្រុមការងារខ្មែរណូតនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា តុលាការបានសម្រេចប្រគល់លោកស្រី ទ្រី សុផានិត ដែលត្រូវជាបងស្រីបង្កើតរបស់លោកស្រី ទ្រី ដាណា អោយក្រុមគ្រួសារមើលថែរក្សាវិញ ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ ។ គួររំលឹកថា មានមតិមួយចំនួនលើកឡើងថា លោកស្រី ទ្រី ដាណា ថៅកែលក់ពេជ្រដ៏ស្តុកស្តម្ភ និងតែងតែធ្វើសកម្មភាពមនុស្សធម៌ ហេតុអ្វីបែរជាមកប្តឹងបងស្រីបង្កើត គឺលោកស្រី ទ្រី សុផានិត គ្រាន់តែរឿងបរិហារកេរ្តិ៍បែបនេះ ? ក្រឡេកមកមើលខ្លឹមសារសំខាន់ នៃដីកាបង្គាប់អោយនាំខ្លួនលោកស្រី
November 14, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ សហការជាមួយកម្លាំងនគរបាល មានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ៦ នាក់ នៅចំណុចបូរីគជ់អាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយទូដែក) យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង ស៊ីវវុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ
November 14, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានឲ្យក្រុមការងារខ្មែរណូតដឹងថា មានក្មេងស្រីអាយុទើប១៦ឆ្នាំម្នាក់ ស្រលាញ់ប៉ះចំបុរសជនជាតិចិនរហូតមានផ្ទៃពោះ៣ខែ រងទឹកភ្នែករងដោយសារការវាយដំលើរូបរាងកាយ មួយថ្ងៃៗស្គាល់តែកណ្ដាប់ដៃសង្សារវាយដំ រហូតដល់សន្លប់ស្ដូកស្តឹង ហើយដឹកតាមកង់បីបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនាវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខុនដូប្រេសស៊ីស រ៉ូប៊ី ដែលមានទីតាំងនៅតាមផ្លូវលេខ៣២០ ស្ថិតសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា យុវតីដែលរងគ្រោះខាងលើមានឈ្មោះ លីង យ៉ាង អាយុ១៦ឆ្នាំ កំពុងមានផ្ទៃពោះ៣ខែ មុខរបរលក់ដូរ ស្នាក់នៅក្នុងខុនដូរ ប្រេសស៊ីស រ៉ូប៊ី មានស្រុកកំណើតនៅខេត្តព្រៃវែង។ ប្រភពពីស្រ្តីម្នាក់ដែលត្រូវជាមិត្តភ័ក្រនារីរងគ្រោះបានឲ្យដឹងថា លីង យ៉ាង និងបុរសជនជាតិចិនខាងលើនោះគឺជាសង្សារនឹងគ្នា
November 14, 2020 - កូវីដ-១៩
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី០១នាក់ និងមិនមានករណីជាសះស្បើយនោះ។ ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា គឺនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ១៤នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៦៧វត្ថុសំណាក (ក្នុងចំនួននេះមានអ្នកធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៦នាក់)។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖
November 14, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាបុរសជនជាតិអាមេរិកកាំង អាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន មកដល់កម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
November 14, 2020 - សង្គម
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការនាំខ្លួនអ្នកលក់អនឡាញល្បីឈ្មោះ ទ្រី សុផានិត ទៅធ្វើការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែអ្នកនាង ទ្រី សុផានិត ហាក់មានបញ្ហាសុខភាព បណ្តាលអោយសន្លប់បាត់ស្មារតី
November 13, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃនេះកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការនាំខ្លួនអ្នកលក់អនឡាញល្បីឈ្មោះ ទ្រី សុផានិត ទៅធ្វើការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែអ្នកនាង ទ្រី សុផានិត ហាក់មានបញ្ហាសុខភាព បណ្តាលអោយសន្លប់បាត់ស្មារតី ហើយត្រូវបានសមត្ថកិច្ចសែងដាក់ឡានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ទាក់ទងនឹងករណីប្តឹងនេះអ្នកនាងទ្រីដាណា
November 13, 2020 - សិល្បៈ
តាមការអោយដឹងពីលោក អ៉ឹម ជីវ៉ា នៅលើទំព័រ Facebook របស់លោកបានអោយដឹងថា តារាចម្រៀង ណុប បាយ៉ារិទ្ធ បានជួបទុក្ខធំដោយសារជីដូនរបស់លោក ដែលមានជន្មាយុ ៩៧ឆ្នាំ បានទទួលមរណភាព។ ក្នុងនោះដែរគេសង្កេតឃើញថា លោក នី កូ ដែលជាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ក៏បានផ្លាស់ប្តូរ Profile កាន់ទុក្ខជូនជីដូនរបស់លោកដែរ ស្របពេលដែលកញ្ញា តាក់ ម៉ា ក៏កាន់ទុក្ខដូចគ្នា ដោយឡែកចំពោះលោក ណុប បាយ៉ារិទ្ធ បានកោរសក់បួសដើម្បីសងគុណជីដូន។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពរបស់តារាចម្រៀង៣ដួងនេះ តម្តល់ធ្វើបុណ្យទៅតាមប្រពៃណី នៅផ្ទះលេខ ២៣៩
November 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣៤នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ៤៦៧-F7 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្ដាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧:០០នាទីល្ងាច។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ ៕
November 13, 2020









