Khmernote Media
  • ព័ត៌មានជាតិ

    (ព័ត៌មានបឋម)៖ កាលពីវេលាម៉ោង០៧ និង៣៥នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ និងអ្នកដំណើរ ព្រោះឃើញមានផ្សែងហុយចេញតាមចន្លោះផ្ទះក្បែរច្រកចូលមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ផ្លូវ១៣៤ ជិតស្តុបឋានសួគ៌ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ផងដែរ។ តាមរយៈការរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នៅកន្លែងកើតហេតុ ពុំមានមនុស្សរស់នៅទេ បិទទ្វារចោល៕

    November 13, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការពន្យាពេលនៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រទៅសិក្សានៅព្រះរាជាណាចក្រថៃជំហានទីសម្រាប់ឆ្នាំសិក្សា២០២១-២០២២ បានធ្វើការជូនដំណឹងដល់បេក្ខជន ដែលបានប្រឡងជាប់ជំហានទី១ គម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ ទៅសិក្សានៅព្រះរាជាណាចក្រថៃសម្រាប់ឆ្នាំ២០២១-២០២២ នាសម័យប្រឡងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិជ្រាបថា ការប្រឡងជំហានទី២ ដែលគ្រោងរៀបចំប្រឡងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមណ្ឌលប្រឡងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងការសម្ភាសន៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានផ្អាករហូតដល់មានសេចក្តីជូនដំណឹងថ្មី៕

    November 13, 2020
  • ព័ត៌មានជាតិ

    ដោយក្តីអាណិតអាសូរ​ និងមេីលឃេីញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​និងលេីកទឹកចិត្ត​ ព្រមទាំង​នាំយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​ ៣នាក់​ ដែលរស់នៅក្នុងគ្រួសារក្រីក្រ​ បានចូលរួមប្រកួតកីឡា​ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។ កុមារទាំង​៣នាក់នោះ​រស់នៅភូមិព្រែកតាគង់​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ មាន​ឈ្មោះ ៖​ ១.​​ ពេជ្រ​ ធារ៉ា​ អាយុ​ ១៣ឆ្នាំ,​ ២.​ សុវណ្ណ​ សាលី​ អាយុ​

    November 13, 2020
  • កូវីដ-១៩

    នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមានករណីជាសះស្បើយចំនួន០១នាក់។ ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា គឺនៅថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ៥៦នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៥៣វត្ថុសំណាក (ក្នុងចំនួននេះមានអ្នកធ្វើតេស្តលើកទី១ ចំនួន ១៧៣៤នាក់ និងលើកទី២ បានចំនួន ៨១២នាក់)។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖

    November 13, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយនោះ គឺជាស្ត្រីជនជាតិបារាំង អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានដំណើរមកពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសិង្ហបុរី បានមកដល់កម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    November 13, 2020
  • ព័ត៌មានជាតិ

    អ្នកនាងទ្រី​ ដាណា​ និង​ ស្វាមី​ បានជួប​ក្មួយ​ប្រុស​ ពេជ្រ​ ធារ៉ា​ ដល់ផ្ទះ​ និងបានសួរគាត់ថាចង់បានអ្វី ក្មួយ​ធារ៉ា​ប្រាប់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 អ្នកនាង​ ទ្រី​ដាណា​ និង​ ស្វាមី​ នឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ ប្អូនស្រី​ប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។ សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជុូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ

    November 12, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០០នាទី បានសហការជាមួយ លោកវរសេនីយ៍ឯក យឹម ថាន់នី នាយរងការិយាល័យសើបអង្កេត និងអនុវត្តនីតិវិធី ប្រចាំស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ធ្វើការបញ្ជូនចេញនូវជនបរទេសចំនួន ០១នាក់ ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនបរទេសនេះមានឈ្មោះ NATDA PON SINUAL ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា ៕ ប្រភព៖

    November 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មា​ន បានឲ្យដឹងថា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ(ឌីប្លូម) និងការប្រឡងសញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅរក្សាគុណភាពដូចឆ្នាំមុនៗដដែល។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា «ខ្ញុំសូមជម្រាបជូនសាធារណៈជនឱ្យជ្រាបថាគុណភាពនៃការប្រឡង ឌីប្លូម និងបាក់ឌុប ឆ្នាំ២០២០នេះ គឺរក្សាគោលការណ៍ដូចឆ្នាំមុនៗដដែល ជារួមក្រសួងអប់រំ នៅរក្សាបន្តការអនុវត្ត គឺការណ៍ធំៗចំនួន៤គឺ៖ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល អាចទទួលយកបាន

    November 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ បានរកឃើញគ្រឹះស្ថានសិក្សាចំនួន ២៤ហើយ ដែលជាប់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ២០២០ ក្រសួងអប់រំ បានរកឃើញអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន២៤ គឺ៖ គ្រឹះស្ថានសិក្សាសាធារណៈចំនួន៩, គ្រឹះស្ថានសិក្សាឯកជនចំនួន១០, មន្ទីរអប់រំ

    November 12, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង។ លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ថ្មទាំង៣ដុំ ជាប្រភេទថ្មភក់ទាំងអស់។ ថ្ម២ដុំ ជាចម្លាក់ព្រះពុទ្ធរូបដែលឆ្លាក់មិនទាន់ហើយ និងមួយដុំទៀត ជាចម្លាក់ខឿនប្រាសាទមានលម្អដោយក្បាច់ផង។ វត្ថុទាំង៣នេះ នឹងយកទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីរក្សាសុវត្ថិភាព ចុះលេខបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ សិក្សាស្រាវជ្រាវពីប្រភព ដុសសម្អាត និងទុកជាប្រយោជន៍សម្រាប់កិច្ចការផ្សេងៗ។ ទាក់ទងនឹងការស្ម័គ្រព្រះទ័យប្រគល់វត្ថុបុរាណទាំង៣ជូនអាជ្ញាធរជាតិអប្សរា ព្រះតេជគុណ តាត មហាទី

    November 12, 2020