Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមផេកហ្វេសបុក KING of FatBike បានរៀបរាប់ឲ្យដឹងថា៖ វប្បធម៌នៃការចែករំលែក និងការលើកទឹកចិត្តចំពោះក្មួយប្រុសដែលមានឆន្ទះខ្ពស់ក្នុងការស្រឡាញ់កីឡាប្រណាំងកង់។ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)បានចាត់តំណាងអោយ(ក្រុមកង់១៥៧)យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា កាលពីថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ដែលគាត់ស្រលាញ់កីឡាជិះកង់​ បានចូលរួមប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ដែលមាន ឪពុកឈ្មោះ​ ពេជ្រ​ ថា​ ជាកម្មករសំណង់និងម្តាយឈ្មោះ ប្រ៉ុយ​ មុំ​ កំពុងមានជំងឺប្រចាំកាយ និងមានបងប្អូនចំនួន៥នាក់​

    November 11, 2020
  • ព័ត៌មានជាតិ

    កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។ មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖ + ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា + ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ + ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី

    November 11, 2020
  • កូវីដ-១៩

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បញ្ចេញម៉ាស់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ចំនួន២លានម៉ាស់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស់ និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩ ទៀត៕ ប្រភព៖ Freshnews

    November 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ រថយន្ត Hilux Vigo បុកជាមួយកង់បីឥណ្ឌា នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យម្ចាស់កង់បីរងរបួស ជង្គង់និងត្រចៀក ហើយរេចង្កូតទៅបុកទម្លុះទ្វារហាងយីហោ “នំប៉ាវ ” បណ្ដាលឲ្យខូចខាតសម្ភារៈអស់ជាច្រើនទៀត ចំណែករថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ និងបាក់កាឡេកង់បើកទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ១៤៣ កែងផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ភាគីខាងរថយន្តម៉ាកតូយ៉ូតា ហីលុច្សវីហ្គោ (TOYOYA HILUX Vigo) ពណ៌ផ្ទៃមេឃ ស៊េរីឆ្នាំ២០១៨ ដែលមានលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ នៅជាប់កញ្ចក់រថយន្ត គឺពាក់ស្លាកលេខភ្នំពេញរដ្ឋ

    November 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្មេងទំនើង ដែលកាន់កាប់អាវុធខុសច្បាប់ (ដាវសាំម៉ូរ៉ៃ) ដែលកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនឃាត់ខ្លួន កាលពីដើមខែមិនា ចេញមកវិញបែរជាមិនព្រមកែខ្លួនកាន់តែហ៊ានឈានដល់ប្រព្រឹត្តិបទល្មើស ត្រូវបានកម្លាំងជំនាញបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបានរួមទាំងបក្ខពួក០៦នាក់ (ដែលពាក់ព័ន្ធមុខសញ្ញាស្ទាក់វាយប្លន់ម៉ូតូ នៅរាជធានីភ្នំពេញ) ដោយឃាត់ខ្លួនបាននៅចំណុចភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ជនសង្ស័យវ័យក្មេងទាំង៦នាក់នេះរួមមាន៖ ១.ឈ្មោះ ផល្លី ចាន់ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។ ២.ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិដើមចាន់

    November 11, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ GANSHAW JOHN EDWARD ភេទប្រុស កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៦៣ មុខរបរម្ចាស់សណ្ឋាគារបាត់ធ័ប្លាយភី ជនជាតិអាមេរិកាំង ពីបទគំរាមកំហែងហែកកេរ្តិ៍។ សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ចោម សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មុខរបរចុងភៅ ស្ដីពីឈ្មោះ GANSHAW JOHN EDARD បានបង្ហោះរូបភាពអាសអាភាសរបស់ខ្លួនឲ្យទៅខ្លួន ហើយនិយាយគំរាមកំហែងទារលុយចំនួន៨ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាតរបស់ខ្លួនជាសាធារណៈ។

    November 11, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហោះសារលិខិតរបស់ឯកឧត្តម ដូណាល់ ជេ. ត្រាំ ( Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។ Message from The Honourable Donald J. Trump, President of the United States of America, conveyed to

    November 11, 2020
  • ព័ត៌មានជាតិ

    ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញថា កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជា ចំរើន បានធ្វើខ្លឹមសារ អមជាមួយរូបភាពសកម្មភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ” ជួយ share ចែករំលែកផងកុមារីម្នាក់នេះ ត្រូវបានឪពុកចុងធ្វើបាបរាល់ថ្ងៃ…” ។ ករណីនេះត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវរកប្រភពពិតប្រាកដនៃករណី។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សន និងការពារអនីតិជន បានចាត់តាំងអនុវត្តជំនាញតាមខ្សែបណ្ដោយ ជាលទ្ធផលរកឃើញថា ប្រភពម្ចាស់គណនីឈ្មោះ ជា ចំរើន មានលំនៅដ្ឋាននៅខេត្តសៀមរាប។ ផ្អែកតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញការិយាល័យជួញដូរមនុស្ស

    November 11, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក BTV Cambodia បានឲ្យដឹងថា នៅមុននេះបន្តិច មានរថយន្តស្ទូចរបស់អង្គភាពអគ្គិសនីកម្ពុជា បើកបរខ្វះការប្រុងប្រយ័ត្ន បានបុក និងទាក់ខ្សែភ្លើងបណ្តាលឱ្យបាក់រលំបង្គោលភ្លើងមួយដើម តាមបណ្តោយផ្លូវ១០៨កែងផ្លូវ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តែមិនបណ្តាលឱ្យមានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

    November 11, 2020
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ មន្ត្រីសាខា (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឃាត់រ៉ឺម៉កម៉ូតូ១គ្រឿងដឹកសាច់មាន់គ្មានច្បាប់ និងខូចគុណភាពទំងន់ជិត៤០០គីឡូក្រាមនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ស្ថិតភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា (ក.ប.ប) ខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការណែនាំពីឯកឧត្តមមន្ត្រីក្រសួងពាណិជ្ជកម្ម និងអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីមានវិធានការទប់ស្កាត់ទំនិញគ្មានច្បាប់និងខូចគុណភាពដែលឈ្មយញលួចនាំចូលពីប្រទេសជិតខាង ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋទិញបរិភោគ។ លោកបានបញ្ជាក់ថា ជាការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យហើយមន្ត្រីសាខា (ក.ប.ប) ខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវ ហើយបានកំណត់មុខសញ្ញាឃាត់ម៉ូតូសណ្តោងរ៉ឺម៉កចំនួន១គ្រឿងតាមបណ្តោយផ្លូវជាតិលេខ៥៨ បានធ្វើពិនិត្យរកឃើញមានសាច់មាន់ជានច្រើនស្បោងស្មើទំងន់៣៥០គីឡូក្រាម ដែលឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ គោលបំណងឈ្មួញនាំចូលមកចែកចាយនៅផ្សារក្រុងប៉ោយប៉ែតរឺអាចចេញលក់តាមផ្សារមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។

    November 11, 2020