- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អាចោរព្រៃផ្សៃដោះកញ្ចក់ទ្វារផ្នែកខាងក្រោយចេញទាំងផ្ទាំង ហើយលូកយកកូនសោបើកទ្វារបានយ៉ាងងាយស្រួល ចូលរើកកាយប្រមូលយកទ្រព្យសម្បត្តិបានមួយចំនួន និងម៉ូតូមួយគ្រឿង យកទៅបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះល្វែងលេខ15C ក្នុងបុរីឈូកមាស ជិតផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ម៉ូតូដែលត្រូវបានចោរគាស់ផ្ទះយកទៅបាត់នោះ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-9208, និងសម្ភារៈបាត់បង់មាន លុយដុល្លារ ៣៨០$, លុយខ្មែរ ១៥ម៉ឺនរៀល ។ បើតាមសម្ដីកូនស្រីម្ចាស់ផ្ទះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅយប់ថ្ងៃកើតហេតុ រូបគេបានចូលសម្រាកជាមួយឪពុកម្ដាយ
November 11, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ៣៦៥នាក់ ដែលក្នុងនោះមាន ៣១៥នាក់ និងវត្ថុសំណាក ២៣នាក់ដែលនៅសល់ថ្ងៃទី ១០ វិច្ឆិកានោះ ទទួលបានលទ្ធផល អវិជ្ជមានកូវីដ១៩ ទាំងអស់ និងនៅសល់ចំនួន ៥០នាក់ទៀតត្រូវធ្វើបន្តនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។ ក្រសួងរកឃើញអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួនសរុប “១៤៨១នាក់” ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលក្នុងនោះអ្នកវិជ្ជមានកូវីដ១៩ មានចំនួន ៤ នាក់ (បានរាយការណ៍ជូនជាសាធារណរួចហើយ)
November 11, 2020 - ព័ត៌មានជាតិ
(ស្អាង)៖ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល សមត្ថកិច្ចឈានដល់បង្រ្កាបជនគ្រឿងញៀន ដែលបាញ់តដៃសមត្ថកិច្ចនោះបានហើយ នៅវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ក្រោយឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោង ។ ជនសង្ស័យឈ្មោះ លៀន ទិត្យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ បន្ទាប់ពីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឡើងដោយជនសង្ស័យ ។ ដំណាក់ការដំបូងសមត្ថកិច្ច បានរំដោះប្រពន្ធជនសង្ស័យ ពីទីតាំងកន្លែងពួកគេលាក់ខ្លួន ដើម្បីបញ្ចៀសពីការយកប្រពន្ធធ្វើជាចំណាប់ខ្មាំងគំរាមលើសមត្ថកិច្ចក្នុងកិច្ចប្រតិបត្តិការ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ បន្ទាប់ពីរំដោះនិងឃាត់ខ្លួនប្រពន្ធជនសង្ស័យជាមេក្លោងគ្រឿងញៀន ហើយសមត្ថកិច្ចរកវិធានការយ៉ាងណា ឱ្យកូនជនសង្ស័យចាកចេញពីកន្លែងផ្ទះមេខ្លោងគ្រឿងញៀនលាក់ខ្លួន និងជម្លៀសកូនជនសង្ស័យចេញពីទីតាំងកន្លែងកើតហេតុ ទៅកាន់ផ្ទះរបស់ឪពុកម្ដាយជនសង្ស័យ។ ក្នុងដំណាក់កាលនោះ
November 11, 2020 - កូវីដ-១៩
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងពីករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១នាក់ និងមិនមានអ្នកជាសះស្បេីយទេ។ ករណីវិជ្ជមានកូវីដ១៩ នេះគឺនៅលើស្រ្តីជនជាតិអាមេរិកកាំងអាយុ ៣៥ឆ្នាំ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក មកកម្ពុជាតាមរយៈជើងយន្តហោះកូរ៉េខាងត្បូង និងមកដល់កម្ពុជាតាំងពីថ្ងៃ ០៤ វិច្ឆិកា ឆ្នាំ២០២០ ហើយទើបធ្វើតេស្តលើកទី២ បានរកឃើញវិជ្ជមានកូវីដ១៩។ រីឯ លទ្ធផលតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌០៣វិច្ឆិកា និងព័ត៌មានលំអិតទាក់ទងជាមួយនឹងស្រ្តីជនជាតិអាមេរិកដែលវិជ្ជមានកូវីដ១៩នោះ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖
November 11, 2020 - សិល្បៈ
អ្នកនាង ពេជ្រ សូលីកា តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ជាមួយនឹងស្វាមី បានសម្រេចចិត្តសហការណ៍គ្នាជាពាណិជ្ជករប៉ុន្មាននាក់ទៀត ដើម្បីបង្កើតក្រុមហ៊ុនមួយឈ្មោះថា បុណ្យ “BONH” ដែលជាក្រុមហ៊ុនផលិតនូវផលិតផលកាត់ដេរ និងបង្កើតម៉ូតសំលៀកបំពាក់ដែលជាស្នាដៃកូនខ្មែរ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក។ ក្រៅពីនេះ ពេជ្រ សូលីកា ក៏បានបញ្ជាក់ថា នាងនឹងយកចំណូលខ្លះ ដើម្បីចែករំលែកទៅកាន់ក្មេងកំព្រាផងដែរ។ នៅលើទំព័រ Facebook របស់ ពេជ្រ សូលីកា បានរៀបរាប់ថា៖ “ពិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបង្កើតក្រុមហ៊ុន បុណ្យ “ BONH” ផលិត កាត់ដេរ និងបង្កើតម៉ូតសំលៀកបំពាក់ដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងប្រទេស ។ ក្រុមហ៊ុនយើងខ្ញុំ
November 10, 2020 - កូវីដ-១៩
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News ឲ្យដឹងថា នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លទ្ធផលនៃការធ្វើតេស្ដមនុស្សទាំង ៣១៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកានោះ បង្ហាញថា «អវិជ្ជមាន» ជំងឺកូវីដ-១៩ ទាំងអស់។ ហើយលោកជំទាវ យក់ សម្បត្តិ ក៏បានបញ្ជាក់បន្ថែមថាចំនួន ៣១៥នាក់ ដែលបានធ្វើតេស្តមាននៅភ្នំពេញ២៤២នាក់ និងតាមបណ្តាខេត្ត១២៣នាក់ ហើយថ្ងៃស្អែកនឹងធ្វើតេស្តលើអ្នកពាក់ព័ន្ធបន្តទៀត៕
November 10, 2020 - កូវីដ-១៩
គិតមកត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកដែលឆ្លងជំងឺ កូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា មានចំនួន០៤នាក់ ដោយក្នុងនោះមាន ៣នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិ ហុងគ្រី ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្ម ហុងគ្រី។ ក្នុងនោះដែរអ្នកជាប់ពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវបានក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ និងរកឃើញចំនួន ១១៦៦នាក់។ ចំណែកឯនៅក្នុងខេត្តព្រះវិហារវិញ មន្ទីរសុខាភិបាលខេត្តក៏បានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការរកឃើញអ្នកសង្ស័យបានប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន២៥នាក់ ដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ដូចគ្នា ហើយអ្នកទាំង២៥ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កផងដែរ៕
November 10, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក វិធានការសំខាន់ៗនេះ មានដូចខាងក្រោម: ១៖ នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ (មានដាច់ខាតដើរចេញក្រៅផ្ទះ ឬទីកន្លែងធ្វើចត្តាឡីស័ក)។ ២៖ តាមដានរោគសញ្ញានៃជំងឺ ដោយវាស់កម្តៅជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើកម្តៅលើពី៣៧.៥អង្សារ ឬមានរោគសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥។ ៣៖ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ – រស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់តឹក/បង្គន់ផ្សេងពីគ្រួសារ។ បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ។ – ពាក់មាស់ជាប់ជានិច្ច
November 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយរឹបអូស ជាង ៦គីឡូក្រាម នៅរាជធានីភ្នំពេញ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនវេលាម៉ោង២១:៤០នាទី កម្លាំងជំនាញ (ក១១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុនណារត្ន័ន៍ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
November 10, 2020 - សង្គម
ប្រិយមិត្តប្រាកដជាបានដឹងពីព្រឹត្តិការណ៍ថ្ងៃទី ៣ វិច្ឆិកា ដែលមានអ្នកប៉ះពាល់ទាំងផ្ទាល់ និងប្រយោលជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសហុងគ្រី រហូតមកដល់ពេលនេះចំនួន អ្នកវិជ្ជមានកូវីដ១៩ មានចំនួន ៤នាក់។ ទន្ទឹមនឹងនេះសម្តេចតេជោហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគន្លាត អនាម័យ លាងដៃឲ្យបានញឹកញាប់ជាដើម។ ងាកមកមើលផ្ទះលោកពូ អ្នកមីងម្នាក់ ដែលធ្វើឲ្យមានការចាប់អារម្មណ៍គឺគាត់តទឹកដាក់ធុង ដាក់សាប៊ូសម្រាប់លាងដៃ ជាយូរណាស់មកហើយ តាំងពីជំងឺកូវីដ១៩ ផ្ទុះដំបូងៗមកម្លេះ។ នេះជាអំពើល្អមួយ និងជាពលរដ្ឋល្អក្នុងការចូលរួមជួយសង្គម ស្របពេលមេរោគមួយនេះកំពុងវាយប្រហារពេញពិភពលោក។ តាមគណនីហ្វេសបុករបស់លោក Chenda Ly បានរៀបរាប់ឲ្យដឹងថា៖ ជាទីគួរឱ្យកត់សម្គាល់៖ ចំណុចស្តុបឬស្សី២ ផ្លូវលេខ:161 ផ្ទះលេខ:
November 10, 2020









