- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយពីធ្វេីសកម្មភាពឆក់ខ្សែករ ពីស្ត្រីម្នាក់បានសម្រេច ក្រោយមកក៏បានជិះម៉ូតូរត់គេចខ្លួន តែជនសង្ស័យរូបខាងលេី ភ័យក៏បើកម៉ូតូជុលទៅបុកនិងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចផ្លូវ២៧៤ កែង២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ចាន់ មនោរង្សី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអនឡាញ (ប្រើប្រាស់នូវសារធាតុញៀន) ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ
November 10, 2020 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា។ ក្រសួងបានឲ្យដឹងថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើដល់ខេត្តដែលមានការពាក់ព័ន្ធ អនុវត្តតាមអ្វីដែលមានចែងក្នុងលិខិតខាងក្រោម៖
November 10, 2020 - សុខភាព
ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្រសួងសុខាភិបាលកម្ពុជាបានចេញវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័កសារជាថ្មី ដែលក្នុងនោះមាន ១០ ចំណុចសំខាន់ៗ។ ក្រសួងបានបញ្ជាក់ថា បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាទឹកប្រាក់ពី ២០០,០០០ រៀល ដល់ ១,០០០,០០០ រៀល និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។ រូបភាព៖ CDC ១. នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១៤ ថ្ងៃ ២. តាមដានរោគសញ្ញានៃជំងឺ ៣. នៅដាច់ដោយឡែកពីសមាជិកគ្រួសារ ៤. ប្រើសម្ភារៈដោយឡែកពីសមាជិកគ្រួសារ ៥. លាងដៃជាមួយសាប៊ូ និងទឹកស្អាតឲ្យបានញឹកញាប់ ៦. ខ្ទប់មាត់ច្រមុះ
November 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ រោងចក្រធុនតូចផលិតទឹកកកអនាម័យមួយកន្លែង បានធ្លាយចេញឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កកទឹកឲ្យរឹងកក) សាយភាយចេញមកខាងក្រៅ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ជាពិសេសអ្នកនៅក្រោមខ្យល់ ធ្វើឲ្យពិបាកដកដង្ហើម ទើបបងប្អូនអ្នកភូមិយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស អ្នកខ្លះយកក្រមាមកខ្ទប់ច្រមុះ ចេញមកឈរនៅមុខរោងចក្រទឹកកក ស្នើសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ និងចុះពិនិត្យមើលផង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងរោងចក្រធុនតូចផលិតទឹកកកយីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នៅក្នុងភូមិចំពុះក្អែក ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមសម្ដីប្រជាពលរដ្ឋម្នាក់ ដែលមានទីលំនៅក្បែររោងចក្រផលិតទឹកកកនោះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅពេលគាត់មកពីដឹកប្រពន្ធមកផ្ទះវិញ បានឆ្លងកាត់ចំណុចរោងចក្រកើតហេតុនោះ
November 10, 2020 - សង្គម
យោងតាមការបង្ហោះឲ្យដឹងរបស់ប្អូនស្រីឈ្មោះ ឧបាសិកា រ៉េត រស្មី បានរៀបរាប់ពីរឿងហួសចិត្តមួយដែលក្រុមគ្រួសារបុរសម្នាក់បាននាំបងប្អូនទៅផ្ទះខាងកូនក្រមុំ ដើម្បីចូលស្តីដណ្តឹង ស្រាប់តែពេលទៅដល់ទីតាំងដែលខាងស្រីបានប្រាប់ក៏ទាក់ទងលែងចូល និងដើរសួរគេពេញភូមិថាស្គាល់ទេ ចុងក្រោយទើបដឹងថាចាញ់បោកគេ ក៏សម្រេចចិត្តឡើងឡានមួយគ្រួសារទៅស្រុកវិញ។ សូមអានការរៀបរាប់របស់ប្អូនស្រីខាងក្រោមនេះ៖ ករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញ9/11/20/20 ខ្ញុំអាណិតចាស់ទំខាងកូនកំលោះនិងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះខេត្តកំពង់ស្ពឺមកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំនិងវត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំជិត100ដងដូរលេខខលផងក៏មិនលើកហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវពូូគាត់ដើរសួរគេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទំខាងគាត់ថានៅត្រពាំងកក់ជាប់ភូមិខ្ញុំ របស់ដល់ម៉ោង11:30នាទី ទើបខ្ញុំនិយាយជាមួយកូនកំលោះនិងចាស់ទុំខាងគាត់ថាគេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន ហើយក៏ខ្ញុំនិយាយថាបើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែនគេប្រាកដជាខ្វាយខ្វល់ខលរកប្អូនថាមកដល់ណាៗហើយអូនខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាបគំនិតពួកខ្ញុំហើយក៏ សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថា ខាងកូនក្រមុំនោះបោកគេមែនហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយគេសូមកុំធ្វើបាបគេ 😢😢😢
November 10, 2020 - ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឲ្យអ្នកដែលបានពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ថាឲ្យបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ចៀសវាងការចេញទៅមានទំនាក់ទំនងខាងក្រៅ ទាំងខ្លួនកំពុងធ្វើចត្តាឡីស័ក។ ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ក្រោយពេលមានភរិយាមួយចំនួនរបស់មន្ត្រីកម្ពុជា បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ទាំងខ្លួនត្រូវធ្វើចត្តាឡីស័ក តែបែរជាចេញទៅកម្មវិធីជួបជុំទៅវិញ ដែលនេះជាការធ្វេសប្រហែស នាំឲ្យអន្តរាយ។ ទង្វើបែបនេះបើនរណាម្នាក់មានផ្ទុក COVID-19 អាចនាំឲ្យចម្លងទៅខាងក្រៅ ហើយអាចបាត់បានដានចម្លងចូលសហគមន៍។ ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនោះសូមឲ្យមន្ត្រីជាប់ពាក់ព័ន្ធទាំងអស់ ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវបំផុត រួមទាំងប្រពន្ធកូនផងដែរក៏ត្រូវស្ថិតនៅក្នុងផ្ទះ ព្រោះសុទ្ធតែបានប៉ះពាល់បន្តពីខ្លួន។ ក្នុងនោះសម្ដេចបានណែនាំឲ្យអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯងបានល្អ តែបើមិនអាចធ្វើនៅតាមផ្ទះបានល្អ ត្រូវទៅធ្វើចត្តាឡីស័កដែលក្រសួងសុខាភិបាលរៀបចំ ហើយក៏បានស្នើដល់អាជ្ញាធរត្រូវមានការយាមកាមឲ្យបានតឹងរ៉ឹង ពីសំណាក់កងរាជអាវុធហត្ថ និងនគរបាលជាតិ។ សម្ដេចបានបញ្ជាក់ថា ការដាក់ឲ្យមានកងកម្លាំងចាំឃ្លាំមើលមិនមែនជាការដាក់ឃុំឃាំងទេ
November 10, 2020 - កូវីដ-១៩
យោងតាមការបង្ហោះរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសង្កត់ធ្ងន់ថា សម្តេចអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្នបាន ព្រោះថាច្បាប់មានរួចហើយ ប៉ុន្តែកម្ពុជានៅពេលនេះ ពុំទាន់ដល់ដំណាក់កាលហ្នឹងនៅឡើយទេ។ ថ្លែងក្នុងនៅសារសម្លេង ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទទួលបាននៅយប់ថ្ងៃនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា៖ “ខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទរាជធានីភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ? ព្រោះថាច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាននៅក្នុងដៃរួចហើយ ដូច្នេះ ខ្ញុំអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្ថលេខា ដើម្បីដាក់ប្រទេសជាតិ
November 10, 2020 - ព័ត៌មានជាតិ
ខេត្តកែប៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកែប បានឲ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ប្រចាំខេត្តកែប សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រដ្ឋបាលក្រុងកែប និងប៉ុស្តិ៍នគរបាលការពារផ្សារក្តាម នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះពិនិត្យគុណភាព សុវត្ថិភាពទំនិញ នៅផ្សារក្តាម។ ក្នុងនោះក្រុមការងារបានរកឃើញ និងដកហូតបង្គារស្រស់ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ (ចាហួយ) ចំនួន១៥គីឡូក្រាម និងយកទៅដុតកម្ទេចចោល ៕ ប្រភព៖ រដ្ឋបាលខេត្តកែប
November 10, 2020 - ព័ត៌មានជាតិ
ក្រោយព្រឹត្តិការណ៍ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយរដ្ឋមន្ត្រីរូបនោះឆ្លង COVID-19 និងអ្នកចូលរួមពាក់ព័ន្ធ ៤ នាក់ទៀតឆ្លង សម្ដេចអគ្គមហាសេនាបតីតេជោ បានប្ដូរទៅជាហៅ ព្រឹត្តិការណ៍ ០៣ វិច្ឆិកា វិញចៀសវាងការរើសអើង និងប៉ះពាល់ដល់ប្រទេសទាំង ២ នៅពេលក្រោយ។ ក្រោយព្រឹត្តិការណ៍នោះកើតឡើង ធ្វើឲ្យប្រជាជនកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងក្នុងរាជធានីភ្នំពេញ និងកណ្ដាលបានទទួលរងគ្រោះដំបូង។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ធ្វើឲ្យរាជធានីភ្នំពេញ និងខេត្តកណ្ដាលរំជើបរំជួល ហើយក៏មានខេត្តចំនួន០៥ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ខាងលើផងដែរ រួមមានខេត្តពោធិ៍សាត់ បន្ទាប់មកខេត្តព្រះសីហនុ តាកែវ
November 10, 2020 - ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ PNN News បានឲ្យដឹងថា មន្ត្រីក្រសួងសុខាភិបាលបានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យ ត្រូវបិទដែរទេ ? គឺនៅតែបន្តមិនឲ្យមានការជួបជុំគ្នាច្រើន។ លោកជំទាវ ឱ វណ្ណឌិនអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យបិទដែរទេបច្ចុប្បន្ន? លោកជំទាវ មានប្រសាសន៍យ៉ាងដូច្នេះ៖ យើងនៅតែបន្តណែនាំមិនឲ្យមានការជួបជុំគ្នាច្រើនដដែលតាំងពីដើមឆ្នាំមកម្ល៉េះ ហើយក្រសួងក៏មិនទាន់ដែលបាននិយាយថាអនុញ្ញាតឲ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដែរ។ អ្វីដែលសំខាន់នោះ គឺត្រូវចេះរស់នៅធម្មតា តាមបែបគន្លងថ្មី ដូចដែលខ្ញុំតែងតែពន្យល់ ហេីយថ្ងៃសុក្រទី៦ កន្លងទៅ ខ្ញុំបានពន្យល់ទៀតតាម BTV។ បុគ្គលត្រូវចេះទទួលខុសត្រូវ និងរួមគ្នាទទួលខុសត្រូវ ទើបអាចទប់ស្កាត់ការចម្លងបានល្អប្រសើរ៕
November 10, 2020









