Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា បានឲ្យដឹងថា ព្យុះទី២១ ឈ្មោះអេតូ (ETAU) បានកំពុងធ្វើបន្តដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករណ៍ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើត ប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា។ ដោយឡែកនៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ (VAMCO)។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះនឹងចូលមកដល់លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកលើវិសម្ពាធទាបមុននឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួល៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ

    November 10, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ផ្ទះលក់បាយម្ហូបការហ្វេពេលព្រឹក និងមានលក់ចាបហួយ ផ្ទះមានលក់នំកង ចំនួន២ខ្នង៤ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាភ័យស្លន់ស្លោ អ្នកខ្លះជញ្ជូនឥវ៉ាន់រត់ចេញមកក្រៅ អ្នកខ្លះបាញ់ទឹកពន្លត់ តែមិនរលត់ក៏ហៅរថយន្តពន្លត់អគ្គិភ័យ ជាង២០គ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងជាបន្តបន្ទាប់ ។ ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះឡើងកាលពីម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់ចាប់ហួយ និងបាយកាហ្វេ ផ្ទះលេខ២៥ និងលេខ២៧ ដែលស្ថិតនៅខាងត្បូងរង្វង់មូលផ្សារដើមថ្កូវ១៥០ម៉ែត្រ ផ្លូវលេខ៤៣០ ក្រុម១១ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យដែលក្រុមការងារខ្មែរណូតទទួលបាននោះ ផ្ទះកើតហេតុជាម្ចាស់ប្រភេទសំណង់ ថ្មក្រោមឈើលើ (ទំហំ

    November 10, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា ថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៣នាក់​ (ដែលក្រសួង​ បានចេញសេចក្តីប្រកាសព័ត៌មានពីល្ងាចនៃថ្ងៃដដែលនេះរួចហេីយ)​ និងមិនមានអ្នកជាសះស្បេីយ​។ រីឯ​ការធ្វេីតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌០៣វិច្ឆិកា​ មានចំនួន ១១៦៦នាក់ ដែលទទួលលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាចំនួន ១១៤៣នាក់ នៅសល់ ២៣នាក់ទៀត យកសំណាកវិភាគថ្ងៃនេះ។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ​ ៖

    November 10, 2020
  • ព័ត៌មានជាតិ

    មុននេះប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថារកឃើញវិជ្ជមានកូវីដ-១៩ លើតំណាងរាស្ដ្រ និងមន្ដ្រី សរុបចំនួន៣រូបបន្ថែមទៀត ដែលពាក់ព័ន្ធជាមួយរដ្ឋមន្ដ្រីការបរទេសហុងគ្រី ស្រាប់តែមានជនបំពុលសង្គមបានយករូបភាពចាស់របស់ឯកឧត្តម សួស យ៉ារ៉ា ភ្ជាប់ជាមួយនឹងរូបថ្នាក់ដឹកនាំផ្សេងទៀត ដែលចូលរួមបុណ្យឯករាជ្យជាតិតាំងពីឆ្នាំ ២០១៩ មកបំពុលថាជារូបថតកាលពីព្រឹកមិញនេះ។ ឥលូវនេះឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានបង្ហោះបំភ្លឺការពិតថា៖ ដោយបានឃើញនូវរូបភាពរបស់ខ្ញុំ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវបានបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម និងដោយបានផ្សាភ្ជាប់ខ្ញូំទៅនឹងឯកឧត្តម សួស យ៉ារ៉ា ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានឆ្លងជំងឺកូវីដ-១៩។ ខ្ញុំសូមជម្រាបជូនដល់សាធារណៈជនទាំងអស់ថា រូបភាពទាំងនោះ គឺជារូបភាព ចាស់ កាលពីឆ្នាំ២០១៩ កាលដែយើងទាំងអស់គ្នាបានទៅចូលរួមបុណ្យឯករាជ្យជាតិ។ ស្ថានភាពសុខភាពរបស់ខ្ញុំមានភាពប្រក្រតី ហើយក្នុងរយៈកាលក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកានេះ ខ្ញុំមិនបានជួបប្រាស្រ័យទាក់ទងជាមួយឯកឧត្តម

    November 9, 2020
  • កូវីដ-១៩

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។ មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖ + ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា + ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ +

    November 9, 2020
  • ព័ត៌មានជាតិ

    អគ្គីសនីខេត្តបាត់ដំបង់បានប្រកាសឲ្យដឹងថា៖​ ករណី Trip Auto Recloser F9-03 កាលពីវេលាម៉ោង ០៩:៤០នាទី ដែលបណ្ដាលឲ្យដាច់​ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃស្រុកកំរៀង ខេត្ត​បាត់​ដំបង និងផ្នែកខ្លះនៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន មូលហេតុដោយសារមានប៉េងប៉ោងហោះជាប់លើខ្សែបណ្ដាញ MV ស្ថិតនៅភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ បញ្ហានេះក្រុមការងារបានត្រួតពិនិត្យរួចរាល់ បានភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ជាបន្តបន្ទាប់ និងមានចរន្តឡើងវិញទាំងស្រុងនៅម៉ោង ១៤:០០នាទី។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ ថ្ងៃចន្ទ ០៩រោច

    November 9, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចសម្តេចតេជោហ៊ុនសែន បានមានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់សម្តេចថា៖ ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២។ លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀតនឹងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨វិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការ៣វិច្ឆិកា)។ ព្រឹត្តិការ(៣វិច្ឆិកា)នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមានឬ អវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកំរិតកុំអោយមនុស្សកើនឡើង តម្រូវអោយអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័កកុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័កថែមទៀតដែលនឹងធ្វើអោយកាន់តែលំបាកប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។ ដើម្បីបញ្ជៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាអោយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពី កម្លាំងនគរបាលឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់។ នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការ៣វិច្ឆិកាអោយបានឆាប់តាមរយៈកុំអោយកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំអោយកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការ៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យាពេល។

    November 9, 2020
  • ព័ត៌មានជាតិ

    យោងតាមកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា អ្នកការទូតកម្ពុជាចំនួន០២នាក់ និងបុគ្គលិកក្នុងស្រុកចំនួន០២នាក់នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។ ក្រោយពួកគាត់ទាំង០៤នាក់បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបណ្ជា។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីសក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀតនៅថ្ងៃនេះ៕

    November 9, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣ទៅ៤នាក់ បានចូលទៅបន្លំលួចយកកាបូបលុយនៅកន្លែងលក់គ្រឿងក្រអូប និងប្ដូរប្រាក់មួយកន្លែង បានសម្រេច ដែលនៅក្នុងកាបូបនេះមានលុយដុល្លារ និងលុយខ្មែរផង សរុបប្រហែល ៥,០០០ដុល្លារ រួចបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:៤៥នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់គ្រឿងក្រអូបនិងប្ដូរប្រាក់និងភេសជ្ជៈមួយកន្លែងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ស្រ្តីម្ចាស់ផ្ទះមិនទាន់ស្គាល់ឈ្មោះទេ ចំណែកជនសង្ស័យមានគ្នាពី៣ទៅ៤នាក់ ហើយអ្នកយកកាបូប គឺជាបុរសម្នាក់ ហើយក្រោយលួចយកបានមានបុរសម្នាក់ទៀត ជាអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ១គ្រឿងទៅដឹកចេញគេចខ្លួនបាត់ស្រមោល។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបាននាំគ្នាចូលទៅកាន់តូបលក់ដូរខាងលើ ហើយអ្នកខ្លះធ្វើជារកទិញនេះ និងខ្លះទៀតធ្វើជារកទិញនោះ ដើម្បីបន្លំ ហើយខណៈពេលដែលម្ចាស់តូបជាប់រវល់តែយករបស់របរលក់ឲ្យជនសង្ស័យម្នាក់ជាបុរស

    November 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ០៧រោចខែកត្តិកឆ្នាំជូនទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង១១ និង១៥នាទី អនុសេនីយ៏ឯកព្រឹម ទៀក ឋាខ:នាយរងប៉ុស្តិ៍ទទួលបាន​ទូរសព្ទ័ពីប្រជាពលរដ្ឋ ម្នាក់រស់នៅភូមិ ព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅបានទូរសព្ទ័រាយការណ៍ថា មាននគរបាលផ្នែកបង្ការ ពន្លត់អគ្គិភ័យនៅខណ្ឌដង្កោចំនួន៦នាក់ជាមួយមធ្យោបាយធ្វើដំណើររួមមាន÷ រថយន្តម៉ាកFORD RANGER ពណ៍ទឹកក្រូច​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-0304 និងម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AX-6848 សម្រាប់ធ្វើជា​មធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀនពេលនោះកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលដើមមៀនចុះដល់កន្លែងកើតហេតុដើម្បីហៅអ្នកទាំង០៦នាក់នោះមកប៉ុស្តិដើម្បីសួរនាំ។ សូមបញ្ជាក់ថាអ្នកទាំង០៦នាក់មានឈ្មោះដូចខាងក្រោម÷ ១-

    November 9, 2020