- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរស៣នាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយថែមទាំងបំពានភ្លើងស្តុបទៀត ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស LX-570 ពេញទំហឹង បណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ទាំងបីនាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:១០នាទីយប់ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអតីតរង្វង់មូលអាងទឹក ផ្លូវព្រះមុនីរ៉េត(២១៧) កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនកើតហេតុបន្តិច គេឃើញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា (VIVA) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-9870 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ
November 9, 2020 - ព័ត៌មានជាតិ
កណ្ដាល ៖ ជនសង្ស័យម្នាក់ ព្រោះតែខឹងនឹងនារីជាអតីតគូរដណ្ដឹងខ្លួនផ្តាច់ពាក្យ ក៏យកកូនកាំបិតចាក់ទៅលើនារីរងគ្រោះ បណ្ដាលឲ្យរងរបួសជាទម្ងន់។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៨.ខែវិច្ឆិកា.ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចតាមផ្លូវ ភូមិស្ទឹងជ្រៅ.សង្កាត់ដើមមៀន ក្រុងតាខ្មៅ.ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ.មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រា ក្រឡុក(គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ/សង្កាត់កើតហេតុ មុខរបរ នៅផ្ទះ។ ចំណែកវត្ថុតាងចាប់យក៖ កូនកាំបិតចុងស្រួច ប្រវែង៩សង់ទីម៉ែត្រ មានប្រឡាក់ឈាម០១
November 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង នៅត្រង់ចំណុចឃ្លាំងដែក ផ្លូវ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២០:០០នាទីយប់នេះ ថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ សមាសភាពចូលរួមសរុប ៥០នាក់ រួមមានកម្លាំងអធិការខណ្ឌចំនួន ២៥នាក់, កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់, កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ១៥នាក់ ។ ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យដូចជា
November 9, 2020 - ចំណេះដឹង
កាលពីយប់មិញនេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចែករំលែកចំណេះដឹងជាមួយនឹងរឿងអានហើយគួរឲ្យជក់ចិត្ត និងចម្លែក ពីភាពដូចជាចម្លងគ្នារវាងលោកប្រធានាធិបតី Lincoln និង លោកប្រធានាធិបតី Kennedy ដោយឯកឧត្តមបានរៀបរាប់ឲ្យដឹងថា៖ ដោយថ្ងៃនេះ ជក់និយាយពីរឿងប្រធានាធិបតីអាមេរិកទៅហើយ សូមបន្តមួយភាគទៀតចុះ ។ មានប្រធានាធិបតីអាមេរិក ២ នាក់ដែលមានរឿងហាក់ដូចជាចម្លងពីគ្នា នោះគឺលោកប្រធានាធិបតី Lincoln និង លោកប្រធានាធិបតី Kennedy ។ ដំបូង គឺទាំងលោក Lincoln និង លោក Kennedy បានចាប់ផ្តើមជីវិតជាមេបញ្ជាការនាវា ហើយ អ្នកទាំង
November 9, 2020 - កូវីដ-១៩
ភ្នំពេញ៖ ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្តីជូនព័ត៌មានពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី លើបុរសជនជាតិខ្មែរ ២នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយទេ។ ករណីវិជ្ជមានវីរុសកូវីដ១៩នោះ គឺជាករណីនាំចូលទាំងពីរនាក់ ដែលធ្វើដំណើរមកពីប្រទេសជប៉ុន តាមជើងយន្តហោះកូរ៉េខាងត្បូង។ ចំពោះករណីអ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី នៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញ ៥២ នាក់បន្ថែមទៀត។ បន្ទាប់ពីធ្វើតេស្តវិភាគសំណាកគឺទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ធ្វើឲ្យចំនួន សរុបអ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី កើនឡើង ៩៤៤នាក់។ ក្រសួងនៅតែបន្តឲ្យអ្នកប៉ះពាល់បន្តធ្វើចត្តាឡីស័ក និងពិនិត្យសំណាកបន្តទៀត តាមថ្ងៃដែលបានកំណត់។ ដើម្បីឲ្យជ្រាបលំអិត សូមអានលិខិតប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖
November 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយរថយន្តស៊េរីទំនេីប Range Rover បេីកបោះពួយក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកដួលរលំអស់២ផ្ទាំង និងរថយន្តខ្ទេចអស់មួយកំណាត់មុខយ៉ាងដំណ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត ទេីបមិនបណ្ដាលឲ្យអ្នកបេីកបររងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតមានឡើងនៅវេលាម៉ោង០១:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្កុបប្រាសាទពេជ្រ លេីផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ ស្ថិតក្នុងភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក RANGE ROVER ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-5549 បេីកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់
November 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង បើកលឿនពេកដល់ផ្លូវកោង ចាប់ហ្រ្វាំងនិងបួងចង្កូតមិនទាន់ ស្រាប់តែជ្រុលទៅបុកជញ្ជាំងរោងចក្រ បណ្តាលឲ្យខ្ទេចមួយកំណាត់មុខរួញគៀបជាប់តៃកុង ហេីយថែមទាំងឆ្លងភ្លេីងឆេះ ផ្អេីលបងប្អូនប្រជាពលរដ្ឋជួយពន្លត់ទាន់និងជួយគាស់យកតៃកុង អស់ពេលជាងកន្លះម៉ោង មិនអាចយកចេញបាន ទេីបទាក់ទងទៅក្រុមសង្គ្រោះ៧១១ ចេញរថយន្តកាត់ដែក មកជួយអន្តរាគមន៍ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អេីលនេះបានកេីតឡេីងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលេីផ្លូវបេតុង(ខាងកេីតផ្សារទួលពង្រ) ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រធុនធំមួយគ្រឿង ពណ៌លឿង (មិនមានស្លាកលេខ) បើកបរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ
November 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំពីការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដោយក្រសួងបានធ្វើការស្នើដល់មាតាបិតា អ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រី និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សា សូមអនុវត្តវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖ – ផ្អាកបញ្ជូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្នចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច ផ្ដល់ព័ត៌មានទៅគ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានមានវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ – បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាំវិធានតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើរទៅមន្ទីរអប់រំ យុវជន និងកីឡាជាទៀងទាត់។ ទទួលបានសេចក្ដីណែនាំនេះ សូមមាតាបិតា អ្នកអាណាព្យាបាល ត្រូវអនុវត្តសេចក្ដីណែនាំនេះឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់
November 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ ដកហូតម៉ូតូ២គ្រឿង និងសម្ភារៈជាច្រើន ដែលជាវត្ថុតាងមួយចំនួនទៀត នៅចំណុចផ្លូវទំនប់៧០ ផ្ទះលេខ៥៧ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីម៉ោង០៧យប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ក្នុងប្រតិបតិការនេះដែរ ការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយលោកនាយរងប៉ុស្តិ៍ស្រះចកនិងលោកមេភូមិ ធ្វើការឆ្មក់បង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ម៉ូតូ២គ្រឿងរួមមាន៖ – ទី១៖ ម៉ូតូម៉ាក (nex) ពណ៌សពាក់ស្លាកក្លែងក្លាយ (1BA-9456) – ទី២៖ ម៉ូតូ MSX
November 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីមានខ្សែរយៈចាត់តាំង ជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីប្រទេសឡាវមកកម្ពុជា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០និង៤៥នាទី។ កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក
November 7, 2020









