Khmernote Media
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងស្ត្រីជនសង្ស័យ២នាក់ ដែលនាំចូល រក្សាទុក លក់ និងចែកចាយផលិតផលម៉ាក Pedro ក្លែងក្លាយ ដោយគ្មានការអនុញ្ញាពីក្រុមហ៊ុនដើម ត្រូវបានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជូនទៅតុលាការ បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌កោះហៅ២ដង មិនព្រមចូលខ្លួន។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ កន្លងទៅយោងតាមពាក្យបណ្តឹងរបស់លោក ថាត់ វៃ ប្រធានក្រុមហ៊ុន M.W METROPOLITAN INTERNATIONAL BRAND Co., Ltd កម្លាំងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក

    November 6, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រសួងការបរទេសកម្ពុជាប្រកាសផ្លូវការថា “ប្រមុខការទូតហុងគ្រី ឆ្លងជំងឺកូវីដ១៩” ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ ធ្វើចត្តាឡីស័ក។ នៅព្រឹកនេះដែរ ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះឲ្យដឹងនៅលើទំព័រហ្វេសបុករបស់ឯកឧត្តមកំឡុងពេលធ្វើចត្តាឡីស័កថា៖ “យើងខ្ញុំទាំងពីរនាក់ត្រូវចូលបន្ទប់ក្នុងផ្ទះ រយៈពេល ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះខ្ញុំសូមអភ័យទោសចំពោះការលុបចោលកម្មវិធីជាច្រើនដែលត្រូវចុះមូលដ្ឋានតាមបណ្តាខេត្ត ដែលយើងខ្ញុំបានសន្យាកន្លងមក។ ប៉ុន្តែអ្វីដែលជាភារកិច្ចរបស់ខ្ញុំដែលត្រូវបំពេញជាប្រចាំរាល់ថ្ងៃនោះ នៅតែបំពេញគឺ ការហាត់ប្រាណ ការត្រួតពិនិត្យឯកសារ និងការសម្រេចទៅលើរាល់ឯកសារនានាតាមសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្ញុំ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន៕”  

    November 6, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ និង៥នាក់រងរបួស ដោយសារហេតុការណ៍ក្រឡាប់រថយន្តធ្លាក់ប្រឡាយទឹកដោយខ្លួនឯង។ ហេតុការណ៍បានកើតឡើងតាំងពីម៉ោង០២:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ246-247 ភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានរាយការណ៍ថារថយន្តជួបគ្រោះថ្នាក់ចរាចណ៍ម៉ាកស្តារិច (Hyandai Starex) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-8469 បើកបរដោយជនជាតិខ្មែរ មិនទាន់ស្គាល់អត្តសញ្ញាណ (ស្លាប់) ដោយដឹកអ្នករួមដំណើរ ជនជាតិវៀតណាម១១នាក់ (ក្នុងនោះមានប្រុស០៦នាក់ និងស្រី០៥នាក់)។ ករណីនេះបណ្តាលអោយស្លាប់មនុស្ស ០៧នាក់ ក្នុងនោះមានមនុស្សស្រី០៣នាក់ ប្រុស៤នាក់ នឹងរបួសស្រាល០៥នាក់ ។

    November 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកដែកឆាបចុងស្រួល ប៉ុនប៉ងចាក់ប្លន់យកកង់បីឥណ្ឌាពីមន្ត្រីអាវុធហត្ថម្នាក់ តែមិនបានសម្រេចក៏ត្រូវជនរងគ្រោះទៅដឹកគ្នាមកចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់បាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣:២០នាទីទាបភ្លឺ ឈានចូលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈសាវ៉ីមិច ទល់មុខផ្សារទួលគោក ផ្លូវ២៩៥ កែងផ្លូវ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ សេន ប៉ុនថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងអាហារប៊ូហ្វេ សាខាកោះពេជ្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលគោក មានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ធ្វើដំណើរថ្មើរជើង (អ្នកកាន់ដែកឆាប) ចំណែកឯជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេបានរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះមានឈ្មោះ

    November 6, 2020
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ពីស្ថានភាពសុខភាព ខណៈសម្តេចតេជោ កំពុងតែធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ។ សម្តេចតេជោ ក៏បានឲ្យដឹងនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ “ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមកដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ពិនិត្យសម្រេចលើសំណើរបស់ក្រសួងស្ថាប័ននិងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។ ចំណែកអ្នកធ្វើការក្នុងផ្ទះត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។ សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នកពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។ លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣ នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា២០២០។ ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៏ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀត ខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកាដែលពេលនោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែ ចូលបន្ទប់ពុកវិញ។ បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមកមួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលនិងការអនុវត្តដ៏ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែល យើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ។ ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង

    November 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ទីតាំងលួចបើកល្បែងស៊ីសងអេឡិចត្រូនិចមួយកន្លែង យីហោ “មជ្ឈមណ្ឌលកំសាន្ត ហ៊ួយឈាវ“ ដែលពុំមានលិខិតអនុញាតិពីស្ថាប័នពាក់ព័ន្ធ (គ្មានច្បាប់) ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាប ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១២នាក់ ដែលជាបុគ្គលិកនឹងជាភ្ញៀវចូលលេង (ក្នុងនោះមានស្រី០៤នាក់) និងដកហូតទូរហ្គេមមួយចំនួន ។ ការបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងអេឡិចត្រូនិច យីហោ “មជ្ឈមណ្ឌលកំសាន្ត ហ៊ួយឈាវ“នេះ ធ្វើឡើងកាលពីព្រលប់ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ទល់មុខអាគារ The Bridge ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

    November 6, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី ០៦ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលក៏បានរាយការណ៍ពីចំនួនអ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសហុងគ្រី នៅថ្ងៃទី ០៥ វិច្ឆិកា ២០២០ មានចំនួនបន្ថែម ២១២នាក់ ក្នុងនោះមានជនជាតិហុងគ្រីម្នាក់ និងលទ្ធផលតេស្តដំបូងគឺ “អវិជ្ជមានកូវីដ១៩ ទាំងអស់”។ ចំនួនសរុបអ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសហុងគ្រី នៅថ្ងៃទី ០៤ និងទី ០៥ មានចំនួន រហូតទៅ ៨៤០នាក់។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ

    November 6, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ មុននេះបន្តិច សមត្ថកិច្ចប្រាប់ជាបឋមថា រថយន្តធំមួយគ្រឿង មិនដឹងថាមានបញ្ហាអ្វីទេ បានជ្រុលបុកចូលទៅកន្លែងលក់ថ្នាំពេទ្យ ចំរើនចន្ទ័លីដា ម្តុំរង្វង់មូលតោ២ វេលាម៉ោងជាង ៣រសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្តាលឲ្យបុរស២នាក់នៅក្នុងរថយន្តរងរបួស។ បើតាមសមត្ថកិច្ចបានឲ្យដឹងថាក្នុងផ្ទះលក់ថ្នាំពេទ្យបានរងការខូចខាត ប៉ុន្តែមិនមានមនុស្សនៅក្នុងផ្ទះរងគ្រោះថ្នាក់ទេ ហើយភ្លាមៗ សមត្ថកិច្ចបានជួយអន្តរាគមន៍ និងដោះស្រាយការងារតាមនិតិវិធី ៕ ប្រភព៖ Huy Bunleng

    November 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គណៈកម្មាធិការជាតិប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកម្ទេចចោលឱសថខុសច្បាប់ចំនួន៧.៧តោន និងផលិតផលក្លែងក្លាយចំនួន ៥៣៣តោន ដែលកងកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការបានបង្ក្រាប និងរឹបអូសនាពេលកន្លង។ កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បើតាមប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមមសេនីយ៍ មៀច សុផាន់ណា

    November 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺកូវីដ១៩ ចំនួន ០៣នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ ជនជាតិបារាំងម្នាក់ និងជនជាតិ Polish ម្នាក់ មកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយនឹងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19

    November 5, 2020