- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពត៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការនគរបាលខេត្តកំពត ខ្ញុំសូមបញ្ជាក់ជូនបន្ថែមនិងបំភ្លឺពាក់ពន្ធ័ការបង្ក្រាបករណីកាប់គ្នារវាងក្មេងពីរក្រុមនៅក្រុងកំពត កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩៖០០នាទី ដែលបណ្តាលអោយផ្ទុះអាវុធផ្លាតទៅលើក្រុមដែលបានកាប់គេ បណ្តាលអោយស្លាប់ពេលបញ្ជូនទៅដល់មន្ទើរពេទ្យ។ ក្នុងករណីខាងលើនេះ សមត្ថកិច្ចមិនមានចេតនាក្នុងការផ្ទុះអាវុធអោយត្រូវជនរងគ្រោះនោះទេ វាជារឿងចៃដន្យ ការដែលផ្ទុះអាវុធនេះ គោលបំណងដើម្បីបង្អាក់ការរត់គេចខ្លួនរបស់ភាគីដែលបានកាប់ទៅលើជនរងគ្រោះម្ខាងទៀតតែប៉ុណ្ណោះ។ ដោយឡែកចំពោះថវិកា $ 4,500 ដែលបានជូនទៅក្រុមគ្រួសារនៃសពមិនមែនជាថ្លៃទិញអាយុជីវិតរបស់ជនរងគ្រោះនោះទេ វាជាថវិការដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពសម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកចំពោះសមត្ថកិច្ចដែលបានផ្ទុះអាវុធ កំពុងត្រូវបានអនុវត្តវិន័យរបស់កងកំលាំងនគរបាលជាតិ និងបញ្ជូនទៅតុលាការតាមនិតិវិធី។ សូមសាធារណៈជនទាំងអស់មេត្តាជ្រាប និងអនុគ្រោះចំពោះកំហុសដែលបានកើតឡើង ៕ ប្រភព៖ ស្នងការដ្ផាននគរបាលខេត្តកំពត
November 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចេញល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បង្ក្រាបបាន ករណីជួញដូរដោយខុសច្បាស់នូវសារធាតុញៀន ឃាត់ខ្លួនមនុស្សប្រុសស្រី ៤នាក់ ដកហូតថ្នាំញៀន ជិត១គីឡូក្រាម កាលពីវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវមុនីរ៉េត មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។ លោកវរសេនីត្រី គីវ ភិវឌ្ឍន៍ អធិការរងខណ្ឌមានជ័យ ទទួលផែនប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្រោយទទួលបានផែនការជាបន្តបន្ទាប់ ក្នុងការរក្សាការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច
November 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្ត SIENNA បើកបោះពួយក្នុងល្បឿនលឿន បានរេចង្កូតទៅបុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ និងផ្ទុះបែកកង់មុខបើកទៅមុខលែងរួច ផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត មិនដឹងថាមានមនុស្សរងរបួស ឬក៏អត់នោះទេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងសន្តិសុខចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកបុរីទួលសង្កែ ផ្លូវបេតុងវាយកូនហ្គោល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាក SIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-1925 បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវបេតុងវាយកូនហ្គោល ទិសដៅពីជើងទៅត្បូង
November 5, 2020 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ កាលពីថ្ងៃព្រហស្បតិ៍ ៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:០០ នាទី មានករណីអគ្គីភ័យឆេះនៅចំនុចផ្សារកំពង់ពពិលស្ថិតក្នុង ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។ + មូលហេតុ: ទូស្សេខ្សែរភ្លើង ។ +ប្រើប្រាស់រថយន្តអគ្គីភ័យអន្តរាគមន៍ចំនួន ២១ គ្រឿង÷ ១- នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ ០៥ គ្រឿង ២- ស្នងការខេត្តកណ្តាលចំនួន
November 5, 2020 - ព័ត៌មានជាតិ
បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រុមប្រតិបត្តិការ នៃគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៉ីណូ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ បានចុះពិនិត្យ ក្រុមហ៊ុន ស៉ិន នីវ ដែលមានទីស្នាក់ការនៅកោះពេជ្រ រាជធានីភ្នំពេញ និងបានរកឃើញថា តំណាងចែកចាយមួយចំនួន ពិតជាបានធ្វើអាជីវកម្មឆ្នោតប្រភេទ Keno ប្រាកដមែន ។ ដូច្នេះ ល្បែងស៊ីសងអនឡាញ
November 5, 2020 - ព័ត៌មានជាតិ
ស្រុកព្រៃនប់-នៅយប់ ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ចុះត្រួតពិនិត្យសន្តិសុខតាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមសមត្ថកិច្ចប្រាប់ថា រកឃើញទូរស័ព្ទដៃចំនួន ០៣កេស ស្មើនឹង ៩៩៧គ្រឿង ពីរថយន្តម៉ាកហៃឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG ១៦១៥ ដែលពាក់ពន្ធ័នឹងសង្សយ័ថាគ្មានឯកសារពន្ធ។ ករណីនេះសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូន មន្ត្រីគយចាត់ចែងបន្តតាមនិតិវិធី៕ ប្រភព៖ លោក Huy Bunleng
November 5, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីជំងឺកូវីដ-១៩ នៅកម្ពុជា ដោយមានអ្នកជាសះស្បើយចំនួន៣នាក់បន្ថែម និងគ្មានវិជ្ជមានថ្មីនោះទេ។ ហើយក្នុងនោះដែរ ក្រសួងសុខាភិបាលក៏បានរាយការណ៍ពីចំនួនអ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ-19 នៅប្រទេសថៃ កាលពីម្សិលមិញ មានចំនួន 628នាក់ និងលទ្ធផលតេស្តដំបូងគឺ “អវិជ្ជមានកូវីដ១៩ ទាំងអស់”។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ លោក ភីធើ ស៊ីចាតូ (Péter Szijárto) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែល លោករដ្ឋមន្ត្រី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ
November 5, 2020 - អន្តរជាតិ
យោងតាមរបាយការណ៍ពី The Associated Press បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងក្នុងកម្ពុជា) ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក បានបង្ហាញថា លោក Joe Biden ដែលជាបេក្ខភាពមកពីបក្សប្រជាធិបតេយ្យកំពុងនាំមុខលោក Donald Trump ដែលជាបេក្ខភាពរបស់បក្សសាធារណរដ្ឋយ៉ាងខ្លាំងក្នុងលទ្ធផល ២៦៤ ទល់នឹង ២១៤ សំឡេង។ គួរឱ្យដឹងផងដែរថា ដើម្បីឈ្នះក្នុងការបោះឆ្នោតនេះបេក្ខភាពទាំង ២ ត្រូវការ ២៧០ សំឡេង៕ អត្ថបទ៖ សេម ប្រភព៖ The Associated Press
November 5, 2020 - សិល្បៈ
មានការភ្ញាក់ផ្អើលមួយក្រោយពេលតារាចម្រៀងល្បីឈ្មោះមួយរូប ដែលគេស្គាល់ស្ទើរពេញប្រទេសគឺលោក ម៉ៃ សុគន្ធ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក កក្កដា សុភ័ណ្ឌ និងទាមទារសងជំងឺចិត្តចំនួន២០០លានរៀល ដែលស្មើរនឹងប្រមាណ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ពាក្យបណ្តឹងលេខ ៧៣០៥ ដែលបានចូលទៅដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញនេះ ត្រូវបានលោក អ៉ឹម ជីវ៉ា បង្ហោះនៅលើទំព័រ Facebook នៅមុននេះបន្តិច។ ទោះជាយ៉ាងណាពាក្យបណ្តឹងមួយនេះមិនត្រូវបានបង្ហាញអោយឃើញពីកម្មវត្ថុនៃពាក្យបណ្តឹងឡើយ ដោយមិនដឹងថាលោក ម៉ៃ សុគន្ធ ប្តឹងលោក កក្ដដា សុភ័ណ្ឌ ពីបទអ្វីឡើយ ខណៈដែលមហាជនកំពុងរង់ចាំការឆ្លើយតបរបស់លោក កក្កដា សុភ័ណ្ឌ ជុំវិញបញ្ហាពាក្យបណ្តឹងមួយនេះ៕
November 4, 2020 - ព័ត៌មានជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ វិធានការសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្កលិក ឬ សិស្សានុសិស្សមានការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូនៃប្រទេសហុងគ្រីនៅកម្ពុជា។
November 4, 2020









