- Khmernote Media
- ព័ត៌មានជាតិ
កាលពីថ្ងៃមិញនេះក្រសួងការបរទេសកម្ពុជាប្រកាសផ្លូវការថា “ប្រមុខការទូតហុងគ្រី ឆ្លងជំងឺកូវីដ១៩” ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ ធ្វើចត្តាឡីស័ក។ នៅមុននេះបន្តិចសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារក្នុងហ្វេសបុករបស់សម្តេចមុននេះ ដោយសម្តេចបានប្រាប់ពីលទ្ធផលធ្វើតេស្តដំបូងគឺ “អវិជ្ជមាន” តែសម្តេចនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត។ សម្តេចតេជោបានសរសេររៀបរាប់ថា៖ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៍មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣វិច្ឆិកា២០២០ ម្សិលមុិញមាន វិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ ពីកម្ពុជា។ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន ប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ ទំនងទាំងអស់ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង ជម្ងឺកូវីដ១៩នោះទេ។ ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ
November 4, 2020 - សង្គម
មិនថាស្ថិតនៅក្នុងកាលៈទេសៈណានោះ យើងតែងឃើញ ក្រុមហ៊ុនរថយន្ត ISUZU Cambodia អ្នកចែកចាយផ្ដាច់មុខរថយន្ដ Isuzu ភីក អាប់ (Pick Up) និង SUV នៅក្នុងប្រទេសកម្ពុជា តែងចូលរួមសកម្មភាពចែករំលែក ជួយប្រជាជនកម្ពុជាក្នុងគ្រាមានអាសន្នជានិច្ច។ ជាក់ស្ដែងនៅក្នុងពេល កម្ពុជាជួបប្រទះនូវគ្រោះធម្មជាតិ ទឹកជំនន់ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនក៏បាននាំយកនូវអំណោយ ជាច្រើនមានដូចជា អង្ករ 5,000 Kg មី 200កេស ត្រីខ ក៏ដូចជាថវិការ ដើម្បីចុះចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលបានរងគ្រោះពីទឹកជំនន់នៅក្នុងខេត្តកំពង់ស្ពឺ ចំនួន 200 គ្រួសារ
November 4, 2020 - ព័ត៌មានជាតិ
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ លោក ភីធើ ស៊ីចាតូ (Péter Szijárto) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែល លោករដ្ឋមន្ត្រី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា លោករដ្ឋមន្ត្រី មានលទ្ធផលវិជ្ជមាន។ បើតាមក្រសួងការបរទេស, សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ ដែលមកដល់ប្រទេសកម្ពុជា បានធ្វើតេស្តរកមេរោគកូវីដ១៩ និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា «គ្មានវីរុសកូវីដ-១៩» មុនពេលចេញដំណើរមកកម្ពុជា។ទោះជាយ៉ាងនេះក្តី បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល។
November 4, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង០១៖៥០នាទីព្រឹក ចំណុចមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីអំពើលួចសំបុត្រចូលទស្សនាកម្សាន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ចំនួន ៦០០សន្លឹក។ ជនសង្ស័យមានឈ្មោះ ទូច វាន់ឌឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបើកបរ រថយន្ត។ សម្ភារបាត់បង់៖ សំបុត្រចូលទស្សនាកម្សាន្ត មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ
November 4, 2020 - PR
ថ្ងៃទី 26 ខែតុលា ឆ្នាំ 2020, Goodwood, West Sussex ក្រោមនិន្និវារណ៍ ម៉ោង 10.00 ព្រឹក GMT • ការទទួលសមាជិកហាត់ការថ្មីដែលបានស្វាគមការមកកាន់គ្រួសារ Rolls-Royce • ចំនួនក្នុងបញ្ជីនៃអ្នកចូលរួមនៅក្នុងគម្រោងសញ្ញាប័ត្រហាត់ការ Sir Ralph Robins • ចាប់តាំងពី 2006 មកទល់នឹងពេលនេះ នៅក្នុងឆ្នាំទី 15 របស់ខ្លួន កម្មវិធីបានបណ្ដុះបណ្ដាលយុវជនក្មេងៗជាង 150 រូប • ដែលនេះតំណាងឲ្យការចូលរួមចំណែកដ៏សំខាន់នៅក្នុងការការបណ្ដុះបណ្ដាលជំនាញ និងអប់រំបច្ចេកទេសនៅក្នុងវិស័យផលិតកម្មរបស់ចក្រភពអង់គ្លេស
November 4, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៥៨នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលដឹកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចាត់វិធានការជម្រុញដល់លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់។ ក្នុងបទល្មើសជាក់ស្តែងបន្ទាប់ពីទទួលបាននូវបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជុំ វិចិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃទទឺង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ថាមានជនមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូរបស់ខ្លួនទៅបាត់កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០
November 4, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសជម្រាបជូនសាធារណ:ជន ពិសេសបងប្អូនអ្នកប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា នៅពេលនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទទួលហេីយនូវបណ្តឹងរបស់ លោក ឆោម ពិសម័យ ភ្នាក់ងារសារព័ត៌មាន (កោះសន្តិភាព) ប្រចាំខេត្តបាត់ដំបងដែលលោកទទួលរងការគំរាមកំហែងដល់ជីវិតតាមបណ្តាញសង្គម។ នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង បានចាត់វិធានការជាបន្ទាន់ដល់ផែនជំនាញឱ្យធ្វេីការស្រាវជ្រាវស៊េីបអង្កេតលេីករណីនេះហេីយ ករណីស្រាវជ្រាវរកឃេីញថា ពិតជាមានអំពេីល្មេីសច្បាប់ មែននោះសមត្ថកិច្ចនគរបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នក ប្រព្រឹត្តិ ។ សេចក្តីដូចបានជម្រាបជូនខាងលើសូមសា ធារណជនមេត្តាជ្រាប និងសូមបន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕ (ក្រុមការងារប្រតិកម្មរហ័ស) ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
November 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសព័ត៌មានស្ដីពី ស្ថានភាពអាកាសធាតុ ឲ្យបានជ្រាបថា៖ ព្យុះទី១៩ ឈ្មោះ ហ្គោនី(GONI) បាននិងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង។ តាមការព្យាករ ព្យុះនេះ បានផ្លាស់ប្ដូរទិសដៅបន្តិចចូលមកផ្នែកខាងលើនៃភាគខាងត្បូងប្រទេសវៀតណាម ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា
November 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្ត Range Rover ស៊េរីទំនើប បោះពួយលឿនដូចហោះ រេចង្កូតទៅបុករូបសំណាក់ព្រះពុទ្ធរូប បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងរបួស២នាក់ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តបង្កជាប្រភេទរថយន្ត ស៊េរីទំនើបម៉ាក RANG ROVER VELAR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-1669 បើកបរដោយបុរសម្នាក់ និងរួមដំណើរបុរស២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណទាំងអស់ ។ ប្រភពពីពលរដ្ឋម្នាក់បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ
November 4, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ដោយសារតែមិនមានការប្រុងប្រយ័ត្នមួយភ្លែតរបស់នារីម្នាក់បានបើករថយន្តព្រូសឱនរើសទូរស័ព្ទដៃក៏ជ្រុលចង្កូតទៅបុកឡំប្រឺតាហើយរុញទៅបុកកន្លែងលក់បាយឆា មីឆា គុយទាវ រងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឲ្យម្ចាស់ឡំប្រឺតារងរបួសក្បាលនិងជង្គង់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចច្រកចូលបុរីឡាយគង់ តាមបណ្ដោយផ្លូវលេខ២១៧(ចំការដូង)ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុដំបូងឡើយគេឃើញកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GW-6741 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Toyota Prius ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2AV-8202 បើកបរដោយនារីម្នាក់ធ្វើដំណើរស្របទិសគ្នាជាមួយកង់បីឥណ្ឌា បានមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌាខ្ទាតទៅបុកចូលកន្លែងលក់បាយឆាមីឆា-គុយទាវ
November 4, 2020









