Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែវិច្ឆិកា បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន បានរំកិលចុះនិងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ចំណែកនៅក្នុងសមុទ្រចិនខាងត្បូង ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) បាននឹងកំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី៥-៦ ខែវិច្ឆិកា។ ព្យុះនេះពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាទេ។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួល៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ បណ្តាខេត្តនានាមានភ្លៀងខ្សោយដោយអន្លើ។ លើកលែងតែថ្ងៃទី៦-៧ ខែវិច្ឆិកា

    November 3, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយជិះម៉ូតូមិនប្រយ័ត្នបានធ្លាក់ជង្ហុក បន្ទាប់ពីទឹកជំនន់ហូរដាច់ផ្លូវ បណ្តាលឲ្យដួល ហើយត្រូវបានរថយន្តធុនធំមកពីក្រោយកិនពីលើស្លាប់ភ្លាមៗ ឯរថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤​ ក្នុងភូមិព្រៃបឹង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ ស្ត្រីរងគ្រោះមានឈ្មោះ ចិន្ត សុខហេង អាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅភូមិត្រាំគង់​ ឃុំខ្វាវ​ ស្រុកសំរោង​ ខេត្តតាកែវ​។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ តាកែវ 1V-3095 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុដែលស្ថានភាពផ្លូវមានជង្កុកដាច់ផ្លូវបន្ទាប់ពីទឹកជំនន់ ទើបធ្វើឲ្យស្ត្រីរងគ្រោះជិះធ្លាក់ជង្កុកនោះ បណ្តាលឲ្យដួលទៅខាងឆ្វេងដៃ ហើយភ្លាមនោះមានរថយន្តធុនធំមួយគ្រឿងបានបើកមកពីក្រោយកិនស្ត្រីរងគ្រោះ

    November 3, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ- លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នគរបាលបង្ក្រាបបានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនបង្កហេតុ ជាជនជាតិចិនចំនួន៤នាក់ ក្នុងនោះក្រុមជនសង្សយ័បានបាញ់០១គ្រាប់ និងចាក់ជនរងគ្រោះជាជនជាតិចិនដូចគ្នាចំនួន ០៤កាំបិត ។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុច បុរីគុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ជនរងគ្រោះមានគ្នា ០២នាក់ក្នុងនោះ មានម្នាក់រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង ក្នុងក្រុងព្រះសីហនុ ។ ជនរងគ្រោះទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ

    November 3, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចទូរស័ព្ទដៃ ប្រព្រឹត្តិនៅចំណុចក្នុងក្លឹបកម្សាន្ត EPIC-II ក្នុងដីបឹងកក់ ផ្លូវR6 ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១:០០នាទីយប់រំលងអធ្រាត្រ ចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ជនសង្ស័យឈ្មោះ ណន ប៊ុនចាន់មិនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនផ្ទះលេខ២៣ ផ្លូវ២១ សង្កាត់បឹងកក់២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ជនរងគ្រោះឈ្មោះ ទី ហ៊ុយ

    November 3, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ពីការហាមឃាត់គណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Aust-Cam Vitamins, Australla Products, Australla Products house, L&L Australla Products និង Fruit Snecks Cambodia កំពុងផ្សព្វផ្សាយលក់ឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងជាច្រើនប្រភេទគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា ផលិតផលទាំងនេះមិនបានអនុលោមតាមច្បាប់នោះទេ ដើម្បីជៀសវាងការខាតបង់ប្រាក់ និងប៉ះពាល់សុខភាព សូមបងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល

    November 2, 2020
  • សង្គម

    រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ ថាបាត់រថយន្ត PRIUS របស់ខ្លួន ដែលទុកកន្លែងចតរថយន្ត ក្រោយពេលចូលរាំលេងក្នុងក្លឹបកម្សាន្តមួយកន្លែង លុះចេញមកវិញបានមកយករថយន្ត តែរកមិនឃើញរថយន្ត ក៏សួរនាំសន្តិសុខ ស្រាប់តែសន្តិសុខប្រាប់មកវិញថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ ទើបដឹងថាជាចោរ ក៏ផ្អើលឆោឡោឡើងហើយក៏បានផ្ដល់ដំណឹងទៅវិទ្យុ ABC ជួយផ្សាយឲ្យសមត្ថកិច្ចគ្រប់គោលដៅបានដឹង ដើម្បីជួយស្ទាក់ចាប់រថយន្តនោះឲ្យផង។ ក្រោយដាក់ពាក្យបណ្តឹងកាលពីយប់រួចរាល់នោះ ស្រាប់តែស្អែកឡើងមានស្ត្រីម្នាក់បានយករថយន្តដែលបាត់នោះ មកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីស្វែងរកម្ចាស់វិញ ដោយនាងអះអាងថាខ្លួនស្រវឹងនិងច្រឡំសោរឡានយកឡាននោះជិះទៅផ្ទះ លុះព្រឹកឡើងទើបដឹងខ្លួន។ ក្រោយពេលស្ត្រីរូបនោះយករថយន្តមកប្រគល់សមត្ថកិច្ចរួច នាងក៏បានធ្វើការសុំទោសម្ចាស់ឡាន និងធ្វើការសម្របសម្រួលគ្នាចប់សព្វគ្រប់នៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ផ្ទាល់តែម្តង។ គួរបញ្ជាក់ថានៅក្នុងវិដេអូ

    November 2, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ដើម្បីផលប្រយោជន៍ខ្លួនឯង មិនបានគិតទៅលើសាសនាខ្លួន ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានលះបង់ទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីកសាងបុណ្យកុសលសម្រាប់ខ្លួនឯងក៏ដូចជាធ្វើបុណ្យឧទិ្ទសដល់ញាតិកា ដែលបានចែកឋានទៅបរមលោក។ បច្ចុប្បន្នមានជនខិលខូចក៏ដូចជាបុគ្គលមួយចំនួនតូច នៅតែបន្តស្វែងរកប្រាក់ តាមមធ្យោបាយបន្លំខ្លួនជាព្រះសង្ឃ ដើររៃអង្គាសតាមលក្ខណៈផ្សេងៗ។ ជាក់ស្ដែង បុគ្គលមួយរូបបានតែងខ្លួនជាព្រះសង្ឃ ហើយដើរបិណ្ឌបាត្រ សូម្បីតែម៉ោងឆាន់ក៏មិនចូលវត្ត លទ្ធផលចុងក្រោយសង្ឃក្លែងក្លាយនេះ ត្រូវបានប្រជាពលរដ្ឋមានការសង្ស័យ ដើរបិណ្ឌបាត្រហួសម៉ោង ក៏ផ្ដល់ដំណឹងជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងត្របែក ធ្វើការឃាត់ខ្លួននាំមកកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរដោយឆែករកឃើញមាន សម្លៀកបំពាក់ (ខោអាវមួយកំប្លេ)។ ការឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយនេះ កើតឡើងនៅកាលពីវេលាម៉ោង០១:៥០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកសង្ឃក្លែងក្លាយនេះមានឈ្មោះ អិន ទេព

    November 2, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារអោយម្ចាស់យានយន្តដែលខកខានការបង់ពន្ធផ្លូវប្រចាំឆ្នាំ ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ នឹងត្រូវទទួលរងការផាកពិន័យ តាមច្បាប់ជាធរមាន។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារក្រើនរំលឹកម្ចាស់យានយន្តមេត្តារួសរាន់អញ្ញើញមកប្រកាសពន្ធឲ្យទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាខាពន្ធដារ ដើម្បីចៀសវាងនូវការកកស្ទះមកប្រកាសបង់ពន្ធនៅជិតថ្ងៃផុតកំណត់ ដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។ ក្នុងករណីមិនបានមកបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ចសារពើរពន្ធ ស្របតាមការកំណត់របស់ច្បាប់ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    November 2, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវលក់ ២,៩៥០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៥៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,០០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៦០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម

    November 2, 2020
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ ករណីក្មេងប្រុសអាយុ២ឆ្នាំ បានធ្លាក់ចូលពាងបណ្តាលអោយលង់ទឹកស្លាប់នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:០០នាទី​ ​ឧប្បត្តិហេតុក្មេងលង់ទឹកពាងស្លាប់​នៅភូមិជេីងពាត​ ឃុំកោះខ្ញែរ​ ស្រុកសំបូរ​ ខេត្តក្រចេះ។ កុមារារងគ្រោះ ឈ្មោះ ផល រ៉ាឌី ភេទប្រុស អាយុ០២ឆ្នាំ មានទីលំនៅភូមិឃុំខាងលេី​ ។ ថ្ងៃកើតហេតុបានឲ្យដឹងថា កុមារារងគ្រោះ បានទៅលេងក្បែរពាងទឹក ហេីយធ្លាក់ចូលក្នុងពាងដាក់ទឹក​ បណ្ដាលអោយលង់ទឹកស្លាប់។ ក្រោយពីមានហេតុការណ៍ខាងលេីកេីតឡេីង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះ​ខ្ញែរ បានចុះទៅកន្លែងកេីតហេតុហេីយធ្វេីការពិនិត្យសាកសពឃេីញថាកុមារារងគ្រោះពិតជាធ្លាក់ចូលពាងទឹកលង់ស្លាប់ពិតប្រាកដមែន​ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

    November 2, 2020