Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមប្រដាប់ដោយមួកសុវត្ថិភាព និងខ្សែក្រវាត់ បានជិះឌុបគ្នា មកព្រួតវាយបុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ហើយនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលអស់ នាពាក់កណ្ដាលរាត្រីបុណ្យអុំទូកទី១ ។ ករណីហិង្សាដែលបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រីថ្ងៃបុណ្យអុំទូកទី១នេះ បានកើតមានឡើងកាលពីវេលាម៉ោង១២៖៤៥នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមាត់ទន្លេមុខព្រះបរមរាជវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម្ចាស់កង់បីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ បង្កការភ្ញាក់ផ្អើលពេញមាត់ទន្លេមុខព្រះបរមរាជវាំង ។ ក្រោយពេលជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបាត់ គេឃើញកម្លាំងសមត្ថកិច្ចចុះមក សាកសួរព័ត៌មាន និងយកកង់បីឥណ្ឌារបស់ជនរងគ្រោះ ពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង 1M-3793

    October 31, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចផេក Cambodian Cultural Village ភូមិវប្បធម៌កម្ពុជា បានបង្ហោះនូវសារចុងក្រោយមួយដែលបើកដំណើរការនៅថ្ងៃស្អែកចុងក្រោយមួយថ្ងៃទៀត និងបិទរមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជាទាំងស្រុង ជារៀងរហូត។ យោងតាមផេកបានសរសេររៀបរាប់ថា៖ រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា សូមអរគុណចំពោះពុកម៉ែបងប្អូនដែលអញ្ជើញមកទស្សនា រមណីយដ្ឋាន យើងខ្ញុំនៅ ថ្ងៃទី៣ ដែលជាថ្ងៃបើកដំណើរការរយៈពេល ៤ថ្ងៃ ហើយថ្ងៃស្អែក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាថ្ងៃដែលបើកដំណើរការចុងក្រោយ នៃការបិទរមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា យើងទាំងស្រុង ជារៀងរហូត ។ សូមពុកម៉ែបងប្អូន ទទួលបាននូវសុខភាពល្អ នឹងអនុស្សាវរីយ៌ ល្អៗ ពីរមណីយដ្ឋានយើងខ្ញុំ សូមអរគុណ!

    October 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ចោលប្រពន្ធកូន៣នាក់ បន្ទាប់ពីជិះម៉ូតូ Click មួយគ្រឿង ក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុកកៀរទ្រូងផ្លូវ ដួលបោកនឹងថ្នល់អូសជាច្រើនម៉ែត្រ រងរបួសធ្ងន់បាត់មាត់បាត់ក និងស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១:២៥នាទីយប់ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវព្រះមុនីវង្ស ត្រង់ចំណុចក្រសួងធនធានទឹក និងឧត្តុនិយម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ កុម្ភៈ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅម្ដុំផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានប្រពន្ធនិងកូន៤នាក់ (ប្រុសម្នាក់, ស្រី៣នាក់)

    October 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ ទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។ ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់នេះ ថ្ងៃទី៣០ ខែតលា ឆ្នាំ២០២០នេះ នៅចំណុចហាង ជី រ៉ាន គ្រឿងសមុទ្រ សាច់គោ និងស៊ុបឆ្នាំងភ្លើង ផ្សារចិន ផ្លូវ៧៨(ឡើងកោះពេជ្រ) ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានអោយដឹងថា ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។ អគ្គីភ័យនេះត្រូវបានពន្លត់ចប់សព្វគ្រប់ នៅវេលាម៉ោង១១:៣០នាទីថ្ងៃខែឆ្នាំដដែល ដោយប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៥គ្រឿង

    October 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូអាគុបទៅហាត់ប្រាណ បែរជាមានក្មេងរត់កាត់ពីមុខ ទើបចាប់ហ្វ្រាំងគេច ក៏រអិលខ្សាច់ដួលបោកអូសនឹងថ្នល់ដោយខ្លួនឯង បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ សន្លប់បាត់បង់ស្មារតីមួយសន្ទុះ ត្រូវបានអ្នកឃើញហេតុការណ៍មិនបានឈរមើលដោយភ្នែកទទេរនោះទេ បាននាំគ្នាជួយគ្រាមកអែបខាង ទំរាំបានដឹងខ្លួនវិញ តែងើបមិនរួច ក៏បានជួយទំនាក់ទំនងទៅសាច់ញាតិ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥:១៥នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក CUP ស៊េរីចាស់ ពាក់ស្លាកលេខ ទ-០៤៥៩ ភព១

    October 30, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី០១នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមន្ត្រីផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិប្រចាំបេសកម្មនៅ South Sudan (UNMISS) បានធ្វើដំណើរមកពីប្រទេសស៊ូដង់ខាងត្បូង បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងហោះហើរនៅប្រទេសអេត្យូពី រួចបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    October 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការរដ្ឋានខណ្ឌដង្កោ បានចាប់ខ្លួនជនសង្ស័យម្នាក់ បានពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស យក(ស្នាប់ដៃ) វៃទៅលើជនរងគ្រោះ កាលពីវេលាម៉ោង០៥:៤០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចមុខស្រះទឹក ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វែង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សេង ភារុន

    October 29, 2020
  • PR

    ឆ្លៀតក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន៥៨.០០០ដុល្លារអាមេរិក(ហាសិបប្រាំបីពាន់) សម្រាប់ទិញអង្ករចំនួន ១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធចំនួន ១.០០០ កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា

    October 29, 2020
  • សង្គម

    យោងតាមការបង្ហោះរបស់លោកគ្រូពេទ្យ Dou NaRith បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសបុកទាក់ទងនឹងរឿងចម្លែកមួយរបស់អ្នកមីងម្នាក់ ដោយលោកគ្រូបានសរសេរថា៖ នៅលើពិភពលោកយើងនេះមានរឿងផ្លែកជាច្រើនដែលមិនគួរអោយជឿតែបែរជារឿងពិត÷ ថ្ងៃមួយខ្ញុំបានទទួលឆ្លុះក្រពះជូនអ្នកជំងឺស្ត្រីម្នាក់អាយុប្រហែល50ឆ្នាំដើម្បីស្វែងរករោគវិនិច្ឆ័យជូនគាត់ព្រោះគាត់មានអការៈក្អួតចង្អោរគ្រប់ចំណីដែលគាត់បានបរិភោគជាប្រចាំរយះពេល4ខែមកហើយ, ធ្វើអោយគាត់ស្រក់ទំងន់ស្គមស្គាំង, ព្រមទាំងចុកឆ្អល់ចុងដង្ហើមខ្លាំងឡើងៗជាប្រចាំ, គាត់បានទៅពិនិត្យជំងឺច្រើនកន្លែងដោយបានពិនិត្យឈាម, ឆ្លុះអេកូនឹងថតស្កែនពោះ, លទ្ធផលបង្ហាញថាគាត់ប្រហែលជាកើតមហារីកក្រពះបង្កអោយត្បៀតប្រហោងតភ្ជាប់ពីក្រពះទៅពោះវៀនតូច(Pylorus), ទើបចំណីអាហារមិនអាចធ្លាក់ចុះក្រោមរួច, គាត់ត្រូវធ្វើការវះកាត់.. ដោយមានការព្រួយបារម្មណ៌នឹងស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង, គាត់ក៏បានមកពិនិត្យបញ្ចាក់បន្ថែមនៅមន្ទីរពេទ្យជឺរៃភ្នំពេញ… គាត់ត្រូវបានឆ្លុះក្រពះ, ស្ថានភាពពេលខ្ញុំបានឆ្លុះចូលដល់ក្នុងក្រពះរបស់គាត់ដក់ពេញដោយចំណីអាហារចាស់ព្រោះមិនអាចធ្លាក់ចូលទៅពោះវៀនតូចរួច, ខ្ញុំព្យាយាមបញ្ជាកាមេរាឆ្លុះចុះទៅប្រហោងPylorus, មិនឃើញមានត្បៀតប្រហោងនោះទេ, ហើយខ្ញុំក៏ព្យាយាមបញ្ជាកាមេរ៉ាឆ្លុះបន្តចុះចូលក្នុងពោះវៀនតូច(Duodenal bulb)ខ្ញុំបានសង្កេតឃើញគាត់មានដំបៅយ៉ាងធំកំពុងហើមខ្លាំងនឹងរលួយបង្កអោយត្បៀតរុនមិនអាចឆ្លុះចុះផ្នែកខាងក្រោមរបស់ពោះវៀនតូចបាន(D2), ខ្ញុំសូមពណ៌នាបន្ថែមអំពីតំបន់ Duodenal bulb ដែលមានដំបៅរលួយ, ខ្ញុំបានសង្កេតឃើញមានវត្ថុរាងមូលនិងរាងពងក្រពើទំហំប្រហែល 2-3cm កំពុងស្ទះជាប់ក្នុងដំបៅនោះ, ខ្ញុំក៏បានព្យាយាមឆ្លុះចាប់ទាញយកវត្ថុទាំងពីរនោះចេញមកក្រៅ(ពិតជាលំបាកណាស់ព្រោះវារអិលខ្លាំង), ក្រោយពិនិត្យច្បាស់វត្ថុទាំងពីរនោះទើបដឹងថាវាជាគ្រាប់ផ្លែឈើ(អាចជាម្តេញឬគ្រាប់អង្កាំឬគ្រាប់ពុទ្រា) ព្រោះគាត់បានញាំផ្លែវាហើយបានលេបទាំងគ្រាប់, ធ្វើអោយស្ទះហើយបង្កើតជាដំបៅហើមរលួយក្នុងពោះវៀនតូច♡♡♡♡ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះបានជួយគាត់, ហើយបញ្ជាក់ប្រាប់គាត់ថាគាត់មិនកើតជំងឺមហារីកទេ…

    October 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ ដើរអូសវ៉ាលី ស្រែកយំតាមដងផ្លូវ ថាមាន ករណីចោរឆក់សម្ភាររបស់នាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំឯកសារបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់។ លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឱ្យដឹងថា ជនបរទេសនោះឈ្មោះ ZHAO YUYAN ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិចិន បានទទួលពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ

    October 29, 2020