Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត PRUIS មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកបង្គោលភ្លើងស្តុបវត្តលង្កាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចស្តុបវត្តលង្កា ផ្លូវសុរាម្រឹត កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស (TOYOTA PRIUS) ពាក់ស្លាកលេខភ្នំពេញ 2AO-1480 បានធ្វើដំណើរតាមបណ្ដោយផ្លូវសុរាម្រិត

    October 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តកុងតឺន័រដឹកស៊ីម៉ងត៍រាប់តោន បុកម៉ូតូ Beat កិនអូសទាំងមនុស្សរាប់រយម៉ែត្រ បណ្ដាលឲ្យសាកសពបែកសាច់គួរឲ្យអាណោចអាធ័ម ស្លាប់ចោលប្រពន្ធកូនរួមទាំងក្រុមគ្រួសារ ចំណែកតៃកុងរថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៥០ម៉ែត្រ កែងផ្លូវទំនប់៧មករា ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុ គេឃើញសាច់ញាតិជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ អាឡោះអាល័យយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវដូច្នេះ៕  ដោយ៖​ បងម៉េង ខ្មែរណូត

    October 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកលួចគាស់កញ្ចក់រថយន្តស៊េរីទំនើបម៉ាក Lexus ៥៧០ បានសម្រេចបម្រុងរត់ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចនៅម៉ោង ១០យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ៧ (ក្នុងបុរី ប៉េង ហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កុល ប៊ុនថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ សោម សុចិត្ត ភេទប្រុស

    October 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចេញល្បាតពេលរាត្រីបង្ក្រាបគ្រឿងញៀន ៣ករណីផ្សេងគ្នា នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១១:០៥នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍ទាំង៧ ត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបង្កើនការយកចិត្តទុកដាក់ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលដឹកនាំដោយលោកអធិការរង២រូប គឺលោកវរសេនីយ៍ទោ គង់ សុវង្ស និងលោកវរសេនីយ៍ត្រី ឃុន រតនា និងលោកអនុសេនីយ៍ឯក

    October 28, 2020
  • ព័ត៌មានជាតិ

    រាជធានៅភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា

    October 28, 2020
  • PR

    ក្រុមហ៊ុន Chow Tai Fook គឺជាក្រុមហ៊ុនលក់គ្រឿងអលង្ការដ៏ល្បីល្បាញមួយមកពីប្រទេសហុងកុង ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩២៩។ ហើយក្រុងហ៊ុននេះក៏មានសាខានៅតាមបណ្តាលប្រទេសមួយចំនួនដូចជាចិន កូរ៉េ អាមេរិក ជប៉ុន និងអាស៊ីអាគ្នេយ៍។ នៅពេលនេះ Chow Tai Fook បានមកដល់ទឹកដីកម្ពុជាផងដែរ ក្នុងនោះ Chow Tai Fook ក៏បានប្រើប្រាស់នៅបច្ចេកទេសធ្វើមាសរឹងតែមួយគ្មានពីរ ដើម្បីបង្ហាញរូបរាងថ្មីនៃការរចនាគ្រឿងអលង្ការមាសសុទ្ធបែបទាន់សម័យ។ គ្រឿងអលង្ការដែលត្រូវបានជ្រើសរើសប្រើប្រភេទមាស 24K (៩៩៩ មាសសុទ្ធ) នឹងល្អឥតខ្ចោះសម្រាប់ពិធីផ្លូវការធំៗនានា ដែលផ្តល់ជូននូវការលាយបញ្ចូលគ្នា និងការរៀបចំឲ្យមើលទៅស៊ីគ្នាបំផុត ដើម្បីបង្ហាញពីស្ទីលល្អឥតខ្ចោះតែមួយគ្មានពីររបស់អ្នកពាក់ គ្រឿងអលង្ការនេះ។ 1. ម៉ូតបន្តោងខ្សែដៃថ្មីរបស់

    October 28, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយវាយបំផ្លាញកញ្ចក់រថយន្តមួយគ្រឿងខ្ទេចយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២០​ វេលា​ម៉ោង​ ១៦ និង៣០នាទី​ ចំណុច ភូមិ​ អំពៅព្រៃ​ទី១​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះ​០១​ នាក់​មានឈ្មោះ​ ជឹម​ សុខអេង​ ភេទប្រុស​អាយុ​៣៣​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ អំពៅព្រៃ​ទី១​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ អាជីវករ។ ជនសង្ស័យ០១នាក់​មានឈ្មោះ​ យឿន​ គឹម​លៀង​ ភេទ​

    October 28, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Mercedes Benz GLS 450 ស៊េរីទំនើបឆ្នាំ២០២១ មួយគ្រឿងគេចពីរ៉ឺម៉កជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបាក់ខូចខាតអស់១កង់ធ្វើឱ្យរថយន្តរងការខូចខាតដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច តែមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចខាងត្បូងប៉ុស្តិ៍ស្វាយប៉ាកប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Mercedes Benz GLS 450 ពណ៌ស តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបើកបញ្ច្រាសពីជើងរួចបត់ឆ្លងផ្លូវ ដែលជាហេតុធ្វើឱ្យរថយន្តជ្រុលល្បឿន គេចម៉ូតូសណ្តោងរ៉ឺម៉កក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលវេរក្បាលនាគមកទិសខាងលិចឆែបតិចតួច។ ដោយឡែករថយន្តបង្កបានដាច់កង់មុខផ្នែកខាងឆ្វេងខ្ទាតចេញពីរថយន្តនិងខូចខាតកំណាត់មុខផ្នែកខាងឆ្វេងផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ច

    October 28, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ជិះម៉ូតូមកតថ្លៃទូរសព្ទ័ iPhone 11 តំលៃជាង៦០០ដុល្លារ ម្ចាស់ហាងប្រហែស ឆក់យកទូរសព្ទ័ ជិះម៉ូតូប្រុងរត់គេច ត្រូវប្រជាពលរដ្ឋនឹងម្ចាស់ហាងចាប់បាន វាយទ្រោមខ្លួន ហេតុការណ៍នេះ បង្ករឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នៅចំនុចហាងលក់ទូរស័ព្ទដៃយីហោ ឬទ្ធីមង្គល តាមបណ្តោយផ្លូវលេខ៩៣ មុខសាលាបឋមសិក្សាពញ្ញាឮ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យដែលចាប់បានរូបនេះមានឈ្មោះ ធី ធឿន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅស្រុកបវិល ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ សយ

    October 28, 2020
  • ព័ត៌មានជាតិ

    ស្រុកកំពង់សិលា-យប់ថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២០​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក​ ចាន់​ ពន្លក​ អភិបាលរងស្រុកចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវជាតិលេខ៤ ក្នុង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានរថយន្តមួយគ្រឿងមកដល់គោលដៅត្រួតពិនិត្យ បានបេីកគេចពីការត្រួតពិនិត្យ​ ប៉ុន្តែសមត្ថកិច្ចបាន​ដេញតាម ឃាត់នាំយកមកគោលដៅត្រួតពិនិត្យវិញ។ រថយន្តនេះម៉ាកស្តារិច​ ពណ៌ទឹកប្រាក់​ ​បេីកបរដោយជនជាតិចិន​ មានទិសដៅពីភ្នំពេញ​ ទៅខេត្តព្រះសីហនុ​ មានអ្នករួមដំណេីរ​ចំនួន០៣នាក់​ (ទាំងអ្នក​បេីកបរ)​ មានឈ្មោះដូចខាងក្រោម​៖ ១.ឈ្មោះ​ Feng Yu​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិចិន​ អ្នកបេីកបរ ២.ឈ្មោះ​ Gao Ying Kai

    October 28, 2020