- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរី ពាក់ស្លាកលេខនគរបាល បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ រថយន្តដាច់កង់មុខទៅរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩:នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខច្រកចូលភូមិសាមគ្គី ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខនគរបាល 2-1470 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មមួយកង់ខ្ទាតចេញពីជួរ ឯរថយន្តបង្កដាច់កាឡេកង់ខាងមុខខាងឆ្វេងបើកទៅមុខលែងរួច។ បន្ទាប់មកអ្នកបើកបរឃើញសភាពមិនស្រួល បានហៅម៉ូតូកង់បីជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
October 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប បានឃាត់ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈចំនួន ០៤នាក់ និងម៉ូតូ ០២គ្រឿង។ ក្មេងទំនើងដែលបង្ហោះម៉ូតូមានឈ្មោះ វង្ស កែវមុន្នីស័ក្ក, ភ័ក្រ សុវណ្ណរិទ្ធិ, រីម ដារ៉ុង, សៀន សុបញ្ញាភារៈយុទ្ធ។ បច្ចុប្បន្នក្មេងទំនើងមួយក្រុមខាងលើបានធ្វើការអប់រំ នឹងកិច្ចសន្យា ហើយបានឲ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញដើម្បីអប់រំណែនាំបន្ត ចំណែកម៉ូតូត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកលៀប ចំនួនបីថ្ងៃទើបធ្វើការប្រគល់ឲ្យទៅវិញ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
October 28, 2020 - កូវីដ-១៩
មុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ពីករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ២នាក់បន្ថែមទៀត និងមិនមែនករណីជាសះស្បើយទេ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នេះ។ ករណីវិជ្ជមានវីរុសកូវីដ១៩ ២នាក់ថ្មីនេះគឺលើបុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ និងអាយុ ២៣ឆ្នាំ ធ្វើដំណើរពីជប៉ុន និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាថ្ងៃទី ២៦ តុលា ២០២០ នេះ។ សូមប្រិយមិត្តអានលិខិតខាងក្រោម សម្រាប់ព័ត៌មានលំអិត៖
October 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាអុកឡុកបោកសម្ភារៈអ្នកលក់ម្ជូរ និងគាស់ស្រាបៀរចាក់ចោលលេង បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋពេញសួនច្បារមុខវត្តបទុមវតី ត្រូវបានសមត្ថកិច្ចនាំទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ ភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចសួនមុខវត្តបុទុមតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អោយ នៅមុនកើតហេតុគេឃើញបុរសខាងលើ មិនដឹងជិះអ្វីមកទេ បានទិញស្រាបៀរ៤-៦កំប៉ុង មកអង្គុយលើបង់ក្បែរកន្លែងគេផឹកស៊ី និងលក់ដូរលើសួនច្បារមុខវត្តបទុមវត្តី កន្លែងកើតហេតុខាងលើ រួចផឹកតែម្នាក់ឯង លុះផឹកអស់៣-៤កំប៉ុង ទំនងជាស្រវឹងបន្តិចហើយ គ្រាន់តែឃើញស្ត្រីម្នាក់ដែលជាអ្នកលក់ម្ជូរ បានដើរអំពាវនាវលក់ម្ជូរ ស្រាប់តែបុរសរូបនោះ ហៅអ្នកលក់ម្ជូរដើម្បីទិញហើយយកម្ជូរទាំងនោះ បោកចោលម្ដងមួយកញ្ចប់ៗ បែកខ្ចាយពេញកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកអង្គុយហូបអាហារនៅជិតនោះយ៉ាងខ្លាំង ហើយក្រោយមកបុរសម្នាក់នោះ ប្រាប់ថាខ្លួនជាអ្នកទទួលខុសត្រូវ
October 27, 2020 - ព័ត៌មានជាតិ
បន្ទាប់ពីបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាសាធារណៈ ដំណាក់កាលទី២ អនុវត្តបានយ៉ាងល្អប្រសើរ តាមការណែនាំ និងធានាបាននូវការសិក្សារបស់សិស្សប្រកបដោយសុខសុវត្ថិភាព ជាពិសេសអនុវត្តបានខ្ជាប់ខ្ជួនតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) រួចមក។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
October 27, 2020 - PR
លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និងជាពាណិជ្ជករថៃនៅកម្ពុជា បានបរិច្ចាគជំនួយចាំបាច់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិតាមរយៈ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃសៅរ៍ ទី ២៤ ខែតុលា ឆ្នាំ ២០២០។
October 27, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ម៉ែត្របានប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្បែរម៉ូតូទាំងក្បាលសុទ្ធតែឈាម ចំណែកម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុប្រជាជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងហ្នឹងហើយបានប្រទះឃើញបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែល ៣០ឆ្នាំជាងដេកស្លាប់ក្បែរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4819 ទាំងក្បាលសាកសពមានឈាម។ ចំណែកម៉ូតូជនរងគ្រោះខ្ទេចមួយកំណាត់មុខទាំងស្រុង។ ឃើញបែបនេះអ្នកដំណើរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចុះមកដល់កន្លែងកើតហេតុ។ ក្រោយពេលពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចជាករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកលឿនហើយបុករថយន្តពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលស្លាប់តែម្ដង។ ចំពោះសពសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តដឹកសាកសពបុរសខាងលើយកទៅដាក់វត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកករណីខាងលើនេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត៕
October 27, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ដែលបានដេីរស្រែកយំ ហេីយប្រាប់អ្នកសារព័ត៌មានថាគាត់ត្រូវបានចោរឆក់ ជាព័ត៌មានមិនពិត។ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថាត្រូវបានចោរឆក់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ជាព័ត៌មានមិនពិត ជាក់ស្តែងមិនមានករណីឆក់កេីតឡេីងដូចស្ត្រីចិនរូបនេះលេីកឡេីងឡេីយ។ បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃេីញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហេីយបាននាំយកមកធ្វេីការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលេីកឡេីងថាមានករណីចោរឆក់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វេីការសាកសួរ ស្ត្រីរូបនេះបានសារភាពថាមិនមានករណីឆក់កេីតឡេីងមកលេីរូបគាត់នោះទេ ដោយសារតែគាត់ចង់បានលុយដេីម្បីត្រឡប់ទៅប្រទេសចិនវិញ ទេីបប្រឌិតរឿងនេះឡេីង ។
October 27, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពេលមានរថយន្តស៊េរីទំនើបម៉ាក Rolls Royce បានបញ្ចេញរិទ្ធ ដោយសំលេងផ្ទុះកាំភ្លើងបាញ់ឡើងលើជាច្រើនគ្រាប់ និងបាញ់តម្រង់ចំ Passapp ១គ្រាប់ បង្កឲ្យអ្នកធ្វើដំណើរតាមផ្លូវភិតភ័យម្នាក់ៗរត់ចែកជើងគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីបុរសម្នាក់ដែលបានរត់គេចគ្រាប់កាំភ្លើងនៅកន្លែងកើតហេតុនោះបានរៀបរាប់ទាំងទឹកមុខស្លេកស្លាំងថា មុនពេលកើតហេតុគាត់បានលឺសូរសំលេងផ្ទុះ “ភាំងៗៗៗៗ” ជាង១០គ្រាប់ ហើយក៏បានឈប់រកកន្លែងសុវត្ថិភាពក៏បានឃើញរថយន្តមួយគ្រឿងម៉ាក Rolls Royce ពណ៌ស មិនចាំផ្លាកលេខបានបន្តផ្ទុះអាវុធជាច្រើនគ្រាប់ទៀត ហើយបាញ់តម្រង់ចំទៅ Passapp ១គ្រាប់ រួចជិះគេចចេញពេញកន្លែងកើតហេតុបាត់ស្រមោល។ ចំណែកឯអ្នកម្ចាស់ Passapp ក៏មានការភិតភ័យបានជិះចេញពីកន្លែងកើតហេតុដូចគ្នា ដោយបន្សល់ទុកសំបកកាំភ្លើងនៅកន្លែងកើតហេតុចំនួន៤គ្រាប់។ ប្រភពព័ត៌មានមិនច្បាស់ការមួយបានឲ្យដឹងថា
October 27, 2020 - ព័ត៌មានជាតិ
ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសបុកមានការចែករំលែកតៗគ្នា ទៅលើវិដេអូលោកគ្រូម្នាក់អាណិតសិស្សក្រីក្ររហូតដល់ស្រក់ទឹកភ្នែក ទាំងគ្រូទាំងសិស្ស រហូតដល់ទៅអ្នកនាងទ្រី ដាណា បានឃើញ និងឧបត្ថម្ភ។ យោងតាមផេកហ្វេសបុករបស់អ្នកនាងទ្រីដាណាបានឲ្យដឹងថា៖ ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់ 💪💪💪 ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៌អស់ហើយ បើខោវិញពាក់ចងចង្កេះ 😢😢😢 តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។ យ៉ាងណា នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន
October 27, 2020









