Khmernote Media
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​ ៖​ សាកសព​ទារិកា​ម្នាក់​ត្រូវ​បាន​អ្នក​ថែ​សួន​ និង​រុក្ខជាតិ​ប្រទះ​ឃើញ​នៅ​ក្នុង​ថង់​ខ្មៅ​មួយ​ ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​ផ្លុ​ង​ចោល​ លើ​សួន​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ នៅ​ម៉ោង​០៧​និង​៤០​នាទី​ ថ្ងៃ​ទី​២៥​ខែតុលា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ក្រោម​ដើមឈើ​លើ​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ​ ផ្លូវ​លេខ​៦១​កែង​ផ្លូវ​លេខ​៩៦​ ភូមិ​ទី​១​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​ ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ​ លី​ វណ្ណៈ​ ភេទ​ប្រុស​ មុខរបរ​កម្មករ​សួនច្បារ​និង​រុក្ខជាតិ​ បានអោយ​ដឹង​ថា​:​នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៧​និង​២០​នាទី​ ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​ធ្វើការ​សំអាត​សួនច្បារ​កន្លែង​កើតហេតុ​ខាងលើ​ រហូត​ដល់​ម៉ោង​០៧​និង​៤០​នាទី​ក៏​បានឃើញ​ស្បោង​ខ្មៅ​មួយ​នៅ​ក្រោម​ដើមឈើ​ ដោយ​មានការ​សង្ស័យ​ក៏​បាន​បើក​មើលឃើញ​មាន​សព​ទារិកា​នៅ​ក្នុង​ថង់​ខ្មៅ​នោះ​ រួច​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ។​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់​

    October 26, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្រាប់ខណ្ឌដង្កោ ដែលបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងអស់រយៈពេលជាង១០ថ្ងៃមកហើយ តែពេលនេះ ទឹកបានស្រកអស់ជាច្រើនហើយ។ ប្រជាពលរដ្ឋ និងកម្មកររោងចក្រ ចំនួន ៧៧៦នាក់ ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ បានជួយដឹកជញ្ជូន ដើម្បីចូលទៅយកសម្ភារៈរបស់ខ្លួនក្នុងរោងចក្រ និងដឹកជញ្ជូនប្រជាពលរដ្ឋមួយចំនួននៅក្នុងផ្ទះរបស់ពួកគាត់ផងដែរ។ សូមជម្រាបថា ខណ្ឌដង្កោ បានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេលជាង១០ថ្ងៃមកហើយ។ តាមរបាយករណ៍ របស់លោក ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រង់កងសង្រ្គោះមានប្រសាសន៍ថា សម្រាប់ថ្ងៃនេះ នៅផ្សារព្រែកជ្រៃបានដឹកជញ្ជូន ចំនួន ៦៨ដង ស្មើនឹងប្រជាពលរដ្ឋចំនួន

    October 26, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ដែលកំពុងរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ច្រើន ដោយសារទឹកជំនន់ ដោយមិនបានចាប់អារម្មណ៍ ម្យ៉ាងមិនបានប្រយ័ត្ន ក៏ជិះជ្រុលធ្លាក់ជង្ហុកដួលបោកតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង០៦:១៥នាទីព្រលប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុជាសំណាងល្អ ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ RRC711 នៃកងពលតូចលេខ៧០ កំពុងយុទ្ធដំណើរវិលត្រឡប់ពីបេសកម្មវិញ បានប្រទះឃើញ ក៏ចុះជួយសង្គ្រោះ និងជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1AP-8333 ត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅទី២

    October 26, 2020
  • ព័ត៌មានជាតិ

    (​ភ្នំពេញ​)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើការប្រកាសជាសាធារណៈដាក់ឲ្យដំណើរការបណ្តោះអាសន្ននូវផ្លូវក្រោមដីចោមចៅ ។ គួរបញ្ជាក់ផងដែរថា ផ្លូវក្រោមដីចោមចៅគឺជាផ្លូវតភ្ជាប់ចរាចរ ពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ឋរុស្សុី មានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ

    October 26, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការប្រកាសនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកម្ចាស់ស្លាកលេខរថយន្តជាច្រើន ដែលបានជ្រុះបាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា សូមប្រកាសម្ចាស់រថយន្ត ស្លាកលេខរថយន្ត ដែលបានជ្រុះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខបុរីញូវថោន , អាចមកទទួលយកវិញបាន។ ដូច្នេះប្រសិនបើម្ចាស់រថយន្តបានឃើញស្លាកលេខរបស់ខ្លួន សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 092 400 406 មន្រ្តីប៉ុស្តិ៍កន្ទោក និង 071 555 5527 (ផ្នែកសេនាធិកា)៕

    October 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ផ្លូវលេខ១០៤ ឬផ្លូវ២០A ក្បែររង្វង់មូលកួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២០នេះ នៅតែមិនអាចធ្វើដំណើរបានដដែល ដោយសារទឹកកំពុងហូរខ្លាំង និងហូរច្រោះផ្លូវដាច់បាត់ហើយ។​ ទោះបីយ៉ាងណាគេសង្កេតឃើញថា នៅតែមានបងប្អូនមួយចំនួននៅតែបន្តធ្វើដំណើរតាមផ្លូវមួយនេះ ដែលអាចប្រឈមហានិភ័យ ចំពោះការជាប់ផុងឡាន និងផុងម៉ូតូជាដើម ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដង្កោ ក៏បានជូនដំណឹងរួចរាល់ហើយដែរថា ផ្លូវមួយនេះ ត្រូវបានផ្អាកធ្វើចរាចរទាំងស្រុងជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសាជាថ្មី ។ អ្វីដែលជាបញ្ហាប្រឈម គឺអ្នកដែលត្រូវធ្វើដំណើរទៅលំនៅឋាននៅសង្កាត់មួយចំនួន ដូចជា សង្កាត់រលួស សង្កាត់សាក់សំពៅ និងសង្កាត់គងនយជាដើម ត្រូវស្វែងរកផ្លូវវៀងយ៉ាងឆ្ងាយនាំអោយមានការពិបាកយ៉ាងខ្លាំង។ ទោះបីយ៉ាងណា នេះជាគ្រោះធម្មជាតិ

    October 25, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ឲ្យដឹងថា ពលការិនីម្នាក់ដែលបានធ្វើវីដេអូឃ្លីបបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិនអស់ជាងពីរឆ្នាំដោយរងទុក្ខលំបាក និងស្នើសុុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ ត្រូវបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាពហើយ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ ឯកឧត្តម បានរំឮកឲ្យដឹងថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំនាញបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដែលបានបង្ហោះជាឃ្លីបវីដេអូរយៈពេល១នាទី និង៤៩វិនាទី អះអាងថានាងត្រូវចាញ់បោកមេខ្យល់ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ

    October 25, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០២ និង30នាទី មានករណីក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ នៅចំណុចផ្លូវ បេតុងOCIC ភូមិ ដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ខណៈកម្លាំងសមត្ថកិច្ចរបស់ខណ្ឌជ្រោយចង្វារ កំពុងតែល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម កំពុងបង្ហោះម៉ូតូក៏បានសហការជាមួយសន្តិសុខ OCIC ក៏បានស្ទាក់ឃាត់បាននូវក្មេងទំនើង ដែលបង្ហោះម៉ូតូនោះ ហើយបានយកមកកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយចង្វារ ដោយឃាត់បានមនុស្សចំនួន១១នាក់ ប្រុស ០៩នាក់ ស្រី០២នាក់ នឹងម៉ូតូចំនួន ០៥គ្រឿង។ ១-

    October 25, 2020
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីចំណុចលំអិតមួយចំនួនអំពីគម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ដែលមានដូចខាងក្រោម៖ ១-អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា – ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម – បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម – សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម – ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម – ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម – ជាស្ពានចរាចរទ្វេរទិស

    October 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ជាច្រើនលើក និងបច្ចុប្បន្នជាមុខសញ្ញាយ៉ាងសកម្មកាច់សោរ.ម៉ូតូ .ក្នុងរាជធានីភ្នំពេញ ជាពិសេសតែងតែធ្វើសកម្មភាព (ក្នុងទឹកដីនៃខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌដង្កោ) ពេលនេះត្រូវបានកម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ បង្ក្រាបបាននៅខេត្តព្រៃវែង បានម្នាក់ ចំណែក បក្សពួកម្នាក់ទៀត កំពុងរត់គេចខ្លួន តែទោះជាយ៉ាងណាកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនឹងបង្ក្រាបឲ្យខានតែបាន ចំពោះបក្ខពួកដែលកំពុងគេចខ្លួននេះ ។ ប្រត្តិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម

    October 25, 2020