Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ វិសម្ពាធមួយ ដែលបានកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតកៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១៨ ឈ្មោះ ម៉ូឡាវ ដោយដើរចូលទៅភាគកណ្តាលប្រទេសហ្វីលីពីន។ តាមការព្យាករណ ព្យុះនេះនឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលនៅពេលចូលមកដល់ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ រួចបន្តដំណើរចូលលើតំបន់ប៉ាសុងរបស់ប្រទេសឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានស្ថានភាពដូចខាងក្រោម៖ +

    October 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក ឡិចស៊ីស RX-300 ស៊េរីឆ្នាំ២០២០ បើកបោះពួយបត់ឆ្លងផ្លូវ ទៅបុកគូទរថយន្ត Mercedes ស៊េរីទំនើបដែលចតស្ងៀមតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យខ្ទាតក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមពេញកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃសៅរិ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្តុប អតីតរោងកុនប្រាសាទពេជ្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តទំនើបម៉ាកឡិចស៊ីស (LEXUS RX-300) ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា V-V 5499 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណម្នាក់

    October 25, 2020
  • ចំណេះដឹង

    ព្រះសង្ហារ ឬសញ្ញាជាតិ គឺជាត្រាប្រពៃណី និងផ្លូវការសម្រាប់ព្រះចៅក្រុងកម្ពុជាធិបតី គឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរូបសញ្ញាសំខាន់ៗ និង អត្ថន័យដូចតទៅ៖ ពន្លឺឆពណ្ណរង្សី នៅពីលើតំណាងឲ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុ រាស្ត្រប្រកបដោយទសពិធរាជធម៌ និង តំណាងឲ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។ មកុដរាជ្យ តំណាងឲ្យ មន្រ្តីរាជការ និងប្រជារាស្រ្ត ទាំងអស់គាំទ្រ និងលើកស្ទួយព្រះ មហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ព្រះខ័នរាជ្យ នៅក្រោមមកុដរាជ្យតំណាង ឲ្យ អំណាចនៃអាវុធដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ព្រះ មហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និង យុត្តិធម៌។ សញ្ញា នៅពីលើព្រះខ័នរាជ្យតំណាងឲ្យភាពនៃជោគជ័យ

    October 25, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នេះ មានការរិះគន់ពេញហ្វេសបុកដោយសារតែពេទ្យធ្មេញម្នាក់ ដែលមានគ្លីនីកធ្មេញឈ្មោះ មេត្រី បានធ្វើពិធីទទួលស្វាគមន៍ទូតសុច្ឆន្ទ: ជាមួយឈ្មោះកក្កដា សោភ័ណ្ឌ ដោយប្រើសុទ្ធតែសឺមីរូបព្រះសង្ហារ ឬសញ្ញាជាតិ ធ្វើការផ្លាស់ប្តូរ ប្រគល់ឲ្យគ្នាទៅវិញទៅមក។ ការបង្ហាញបែបនេះធ្វើឲ្យមានការរិះគន់ជាខ្លាំង ដោយបុគ្គលរូបនេះយកព្រះសង្ហារ ឬសញ្ញាជាតិ ជាត្រាប្រពៃណី និងផ្លូវការសម្រាប់ព្រះចៅក្រុងកម្ពុជាធិបតី គឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យកមកប្រើប្រាស់មិនដឹងពីអត្ថន័យ។ មុននេះបន្តិចបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញសារសុំទោសដោយបានរៀបរាប់ថា៖ ខ្ញុំសូមទោសចំពោះការប្រេីក្របព្រះសង្ហារ​ក្នុងពិធីចុះហត្ថលេខាជាទូតសុច្ឆន្ទៈជាមួយគ្លីនីកមេត្រី ជាដំបូង​ ខ្ញុំពិតជាសោកស្តាយណាស់ហេីយខ្ញុំក៏សូមទោសជាខ្លាំងទៅកាន់បងប្អូនទាំងអស់គ្នា​ចំពោះរឿងដែលបានកេីតឡើង​កន្លងទៅពាក់ព័ន្ធនិងការប្រេីប្រាស់ក្របមានរូបព្រះសង្ហារ។ ខ្ញុំពិតជាពុំបានដឹងកិច្ចការនៃការរៀបចំ​នេះទេ ព្រោះថាខាងពិធីការរបស់ក្រុមហ៊ុនជាអ្នករៀបចំ ហើយក្នុងនាមខ្ញុំទៅចុះហត្ថលេខានោះគឺទៅក្នុងនាម​ជាទូតសុច្ឆន្ទៈរបស់គ្លីនិកនោះតែប៉ុណ្ណោះ។ ជាមួយនិងកំហុសមួយនេះ​ សូមបងប្អូនទាំងអស់មេត្តាអភ័យទោស​ដល់រូបខ្ញុំក៏ដូចជាខាងគ្លីនិកផង។

    October 25, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នេះផ្ទុះការរិះគន់ពេញហ្វេសបុកដោយសារតែពេទ្យធ្មេញម្នាក់ ដែលមានគ្លីនីកធ្មេញឈ្មោះ មេត្រី បានធ្វើពិធីទទួលស្វាគមន៍ទូតសុច្ឆន្ទ: ជាមួយឈ្មោះកក្កដា សោភ័ណ ដោយប្រើសុទ្ធតែសឺមីរូបព្រះសង្ហារ ឬសញ្ញាជាតិ ធ្វើការផ្លាស់ប្តូរ ប្រគល់ឲ្យគ្នាទៅវិញទៅមក។ ការបង្ហាញបែបនេះធ្វើឲ្យមានការរិះគន់ជាខ្លាំង ដោយបុគ្គលរូបនេះយកព្រះសង្ហារ ឬសញ្ញាជាតិ ជាត្រាប្រពៃណី និងផ្លូវការសម្រាប់ព្រះចៅក្រុងកម្ពុជាធិបតី គឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យកមកប្រើប្រាស់មិនដឹងពីអត្ថន័យ។ គួរបញ្ជាក់ថាព្រះសង្ហារ ឬសញ្ញាជាតិ គឺជាត្រាប្រពៃណី និងផ្លូវការសម្រាប់ព្រះចៅក្រុងកម្ពុជាធិបតី គឺព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរូបសញ្ញាសំខាន់ៗ និង អត្ថន័យដូចតទៅ៖ ពន្លឺឆពណ្ណរង្សី នៅពីលើតំណាងឲ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុ រាស្ត្រប្រកបដោយទសពិធរាជធម៌

    October 24, 2020
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ផេក កងពលតូចលេខ៧០ បានឲ្យដឹងថា៖ ក្រុមការងារ​សង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ ព្រឹក​​ថ្ងៃ​ទី​២៤ ខែតុលា​ ឆ្នាំ​២០២០នេះ បានជួយសង្គ្រោះស្រ្តីម្នាក់ដែលខ្យល់គរដួលក្នុងបន្ទប់ទឹក នៅក្នុងបុរីVIPទី១ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ទឹកភ្លៀង។ តែពេលនេះក្រុមសង្គ្រោះក៏បានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដង្កោផងដែរ៕

    October 24, 2020
  • សង្គម

    មហាជនជាច្រើនតែងតែមានចម្ងល់ទាក់ទងនឹងសកម្មភាពរបស់នគរបាលចរាចរណ៍មួយចំនួនបានហៅម៉ូតូឈប់ ហើយដកសោរម៉ូតូរបស់ពួកគាត់ទុកបណ្តោះអាសន្ន ដោយចង់ដឹងថា តើសកម្មភាពបែបនេះត្រឹមត្រូវតាមច្បាប់ឬក៏យ៉ាងណា? ជុំវិញករណីនេះដែរ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះនៅលើគណនីហ្វេសប៊ុកធ្វើការពន្យល់ការដកសោរម៉ូតូរបស់ប្រជាពលរដ្ឋនេះ ដោយលោកបានឲ្យដឹងថា៖ “លោកពូឧត្តមសេនីយ៍ជាទីគោរព ! តើជាការខុសច្បាប់ទេ នៅពេលដែលនគរបាលចរាចរណ៍ ហៅឈប់ហើយដកហូតយកកូនសោរម៉ូតូរបស់ខ្ញុំ ? បើគ្រាន់តែជិះល្មើសនឹងភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍ សមត្ថកិច្ចមិនគួរដកយកកូនសោរម៉ូតូរបស់អ្នកបើកបរនោះទេ ព្រោះថាគ្មានប្បញ្ញត្តិណាមួយណែនាំឲ្យប្រើវិធាននេះឡើយ។ ប៉ុន្តែបើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ហើយបើករត់ ។ល។ នោះសមត្ថកិច្ចអាចប្រើវិធាននេះបាន។ យោងមាត្រា ៣៥៣ និយមន័យអំពើលួច នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរឹតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។ ដូចនេះមន្ត្រីអនុវត្តន៍ច្បាប់ដែលតែងតែប្រើវិធានដកហូតយកកូនសោរម៉ូតូរបស់អ្នកដទៃ ហើយមកដាក់ក្នុងហោប៉ៅខោរបស់ខ្លួន

    October 24, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបាត់ដំបង ស្ថិតក្នុង​ភាព​ប្រុងប្រយ័ត្ន​ឡើងវិញ ខណៈ​ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​សំឡូត ស្រុក​រុក្ខ​គិរី និង​ស្រុក​ប​វេ​ល បានចាប់ផ្តើម​ស្រក​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​ទឹក​ហូរ​ធ្លា​ក់មក​ប៉ែក​ខាងក្រោម ធ្វើឱ្យ​កម្ពស់​ទឹកស្ទឹង​សង្កែ និង​ស្ទឹង​មោងឫស្សី បានចាប់ផ្តើម​ឡើងជា​ថ្មី​ម្តងទៀត​។​ ​ឯកឧត្តម បាន​បន្ថែមថា ជំនន់​ទឹកភ្លៀង​នៅពេលនេះ​បាន​ប៉ះពាល់​ដំណាំ​ស្រូវ​សរុប​ប្រមាណ ១២៦,៣២៣ហិកតា និង​ខូចខាត​ទាំងស្រុង​ប្រមាណ ៣៩,១៤៤ហិកតា ក្នុងស្រុក​ចំនួន១០ និង​ប៉ះពាល់​ដំណាំ​កសិកម្ម និង​ដំណាំ​ឧ​ស្សហកម្ម​ប្រមាណ ៥៧,៤៦៨ ហិកតា ខណៈ​កម្ពស់​ទឹកស្ទឹង​សង្កែ​បន្ត​កើន​រហូតដល់​កម្ពស់

    October 24, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូថ្មីមួយបង្ហាញពីទិដ្ឋភាពនៅក្នុងពិធីមង្គលការមួយបានយកភ្លេងបាយខុនចងដៃ ទៅ remix បែបញាក់កន្ត្រាក់អារម្មណ៍ដូចភ្លេងនៅក្នុងក្លឹបកម្សាន្ត ចំណែកឯអាចារ្យការវិញបញ្ចេញក្បាច់រាំញាក់ញ័រ ខុសប្រាសចាកពីវប្បធម៌បុរាណរបស់ខ្មែរ ដែលធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ មិនគួរណាយកវប្បធម៌មកលេងសើចបែបនេះ។ ដោយសារតែមើលឃើញភាពមិនត្រឹមត្រូវប្រាសចាកខុសពីទំរង់ដើមវប្បធម៌បុរាណខ្មែរបែបនេះ នៅមុននេះបន្តិចអាចារ្យធំ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើនស្គាល់ថា ជាអ្នកស្រលាញ់វប្បធម៌មួយរូប បានបង្ហោះវីដេអូព្រលះអ្នកយកបទ បាយខុនចងដៃ ទៅ remix បែបញាក់កន្ត្រាក់ដូចភ្លេងនៅក្នុងក្លឹប និងជាពិសេសនោះគឺអាចារ្យការ ដែលរាំញាក់ញ័រនៅក្នុងពិធីមង្គលការមិនដឹងខ្យល់អីរូបនោះ។ ចង់ដឹងថា អាចារ្យធំ និយាយអ្វីខ្លះ? ទស្សនាវីដេអូខាងក្រោម៖

    October 24, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញ្ញាត្តិអោយវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែរក្រវ៉ាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ។ តាមការរៀបរាប់ជំហ៊ានដំបូង​ គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រេីនរយហិកតា​នៅ ខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លាអាមេរិក ប៉ុន្តែក្រោយមកក៏មានមន្រ្តីជាទាហានម្នាក់បានឈូសឆាយយកដីគាត់។ ពេលនេះភាគីចិនយំក៏មិនចេញ​ ព្រោះអស់ដីជាច្រេីនរយហិកតា ខាតបង់លុយជាច្រើនលានដុល្លាអាមេរិក ហេីយលុយ ដែលយកមកទិញដីនេះគឺជាលុយក្រុមហ៊ុនរដ្ឋចិន។ បេីយកដីមិនបានវិញទេ​ ពេលវិលទៅចិនវិញគឺប្រឈមនឹងជាប់គុកទៀផង។ ពេលនេះគាត់បានមកជួបខ្ញុំហេីយ​ ខ្ញុំកំពុងពិនិត្យករណីមួយនេះ​ ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

    October 24, 2020