Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ មន្ទីរពេទ្យខេត្តកោះកុង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ឈ្មោះ វុធ ចិន្តា មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បានឈឺពោះសម្រាលកូននៅលើស្ពានកោះកុង ភ្លាមៗក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះទៅជួយសង្គ្រោះ និងសម្រាលកូននៅលើស្ពានកោះកុងបានដោយជោគជ័យ បន្ទាប់មកក៏បានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីថែទាំសុខភាពបន្ត ៕ ប្រភព៖ មន្ទីរពេទ្យខេត្តកោះកុង

    October 24, 2020
  • ព័ត៌មានជាតិ

    សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកឈ្មោះ​ At Sokvichet ដែលជាឪពុករបស់ក្មេងដែលបង្ហោះម៉ូតូ​តាមទីសាធារណ: បានសរសេរផុសខុសពីការពិត​ ( ដោយបានសរសេរថាគ្រាន់តែកូនគាត់ទំនេរចេញពីរៀន​ ជិះម៉ូតូដេីរលេង​ អត់ពាក់មួកសុវត្ថិភាព​ ម្តេចមិនធ្វេីការផាកពិន័យ​ ….) តាមពិតការផុសរបស់គណនីហ្វេសបុកខាងលេីគឺជាព័ត៌មានមិនពិត​ ជាក់ស្តែងមិនមែនជាការចាប់ផាកពិន័យដោយមិនពាក់មួកសុវត្ថិភាពនោះទេ​ គឺសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនដោយសារក្មេងទាំងពីរនាក់នោះបានបង្ហោះម៉ូតូតាមផ្លូវសាធារណ:​ ដែលធ្វេីឲ្យបាត់បង់សណ្តាប់ធ្នាប់​ ជាពិសេសអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ​ ។ ដំណេីររឿងជាក់ស្តែង​ ​កាលពីថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ​២០២០​ វេលាម៉ោង​ ១៧:០០នាទី​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់​ បានចេញល្បាតពួនស្ទាក់​ ដេីម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ជាពិសេសដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋាន​ ពេលមកដល់ក្នុងបរិវេណកោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ ក៏បានឃេីញក្មេង២នាក់នេះ​

    October 24, 2020
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្លាំងការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅតាមផ្លូវខ្សែបន្ទាត់ព្រំដែននៅចំណុចចន្លោះបង្គោលព្រំដែនកម្ពុជាឡាវ លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កម្លាំងប្រតិបត្តិការ បានបញ្ជាក់ថា ពេលយប់កម្លាំងព្រំដែនតែងចុះប្រតិបត្តិការជាប្រចាំទើបនៅវេលាម៉ោង៣ទៀបភ្លឺក៍ប្រទះឃើញម៉ូតូ បើកពេលយប់ហើយក៍ហៅធ្វើការឆែកឆេរ តែម្ចាស់ម៉ូតូទុកម៉ូតូចោលរត់ចូលព្រៃបាត់។ ករណីនេះយើងទៅធ្វើការត្រួតពិនិតម៉ូតូនោះមានឥវ៉ាន់ច្រកការុងពណ៌លឿងចំនួន២ និងពិនិត្យមើលឃើញគ្រឿងញៀនសរុបចំនួន៤២កញ្ចប់ ។ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉នមេបញ្ជាការតំបន់ប្រតិបត្តិការសឹងស្ទឹងត្រែង បានចាត់ទុកថា នេះជាអំពើល្មើសច្បាប់ដែលក្រុមឧក្រិដ្ឋជនហ៊ានប្រព្រឹត្តនាំចូលពីប្រទេសឡាវមក ។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការស្មើឱ្យនាយទាហាន និងពលទាហាន ត្រូវពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងទាំងអស់ នៅតាមព្រំដែន រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ

    October 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អាណោចអាធ័មណាស់! ស្ត្រីម្នាក់នាំចៅស្រីអាយុជាង១ខួប ទៅលេងផ្ទះបងប្អូន លុះពេលត្រលប់មកវិញជិះកង់បីឥណ្ឌាមួយគឿងក្នុងល្បឿនលឿនចាក់គួរគេចម៉ូតូ បណ្ដាលឲ្យផ្អៀងធ្លាក់ស្ត្រីជាជីដូនលើថ្នល់ ហើយត្រូវកង់បីក្រឡាប់ពីលើបណ្ដាលឲ្យមុតចំក ដេកស្លាប់ក្នុងថ្លុកឈាម និងបន្សល់ចៅស្រីអាយុជាង១ខួបខ្លួនប្រាណប្រលាក់សុទ្ធតែឈាមជីដូន ត្រូវបានសមត្ថកិច្ចជួយថែទាំបណ្ដោះអាសន្ន ចំណែកកង់បីដែលក្រឡាប់នោះក៏ខ្ទាតទៅបុកប៉ះម៉ូតូ TODAY មួយគ្រឿងទៀតបណ្ដាលឲ្យដួលរងរបួសស្រាលផងដែរ ។ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅនាម៉ោងជាង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅត្រងចំណុចជិតស្នាក់ការភូមិឬស្សី ផ្លូវបេតុង ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ភ្លាមៗនោះ កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានឃាត់ខ្លួនមនុស្ស២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតជាអ្នកបើកបរកង់បីឥណ្ឌា យកទៅសាកសួរនាំផងដែរ៕

    October 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងបានឡើងដល់៣៩នាក់ហើយគិតត្រឹមថ្ងៃទី២៣ ខែតុលានេះ ប្រជាជនជាង៤ម៉ឺននាក់បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងប៉ះពាល់ដល់ប្រជាជនប្រមាណ ១៣៣,៧៩៤គ្រួសារ ស្មើប្រមាណ ៥៣៥,១៧៦នាក់។ សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលានេះថាគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ មាន៖ + ប្រជាជនជម្លៀសប្រមាណ ១១,៦៤៧គ្រួសារ ស្មើប្រមាណ ៤៦,៥៥៨នាក់ + ប្រជាជនស្លាប់ ៣៩នាក់ + ផ្ទះប៉ះពាល់ប្រមាណ ១១៧,៨៨២ ខ្នង និងខូចខាត ៦៣ខ្នង + សាលារៀនលិចទឹកប្រមាណ

    October 24, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ផេកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា យោងតាមការណែនាំពីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ សេចក្តីជូនដំណឹង ! ដោយស្ថានភាពទឹកជំនន់បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលអោយទឹកហូរច្រោះ បាក់ជើងទេរផ្លូវ ។ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០:០០យប់ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។ សូមសាធារណជនមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យដោយសេចក្តីអនុគ្រោះ៕

    October 24, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី០១នាក់នោះ គឺជាបុរសជនជាតិបារាំង អាយុ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖  

    October 24, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការបញ្ជាក់ពី អាជ្ញាធរជាតិអប្បរា បានឲ្យដឹងថានារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កុលាលភាជន៍ចំនួន១៩ ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកលុលាលភាជន៍ចំនួន៣០ ដែលបានពីការស្តារប្រឡាយនៅបរិវេណថ្នាលបណ្តុះកូនឈើប្រាសាទព្រះខ័នកាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកដើម្បីជួសជុល។ តាមការបញ្ជាក់របស់លោក ញ៉ែម រស្មី មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា កុលាលភាជន៍និងថ្មកិនថ្មាំ ដែលរកឃើញដ៏ច្រើននេះ គឺជីកបាននៅខែមីនា ឆ្នាំ២០២០ នៅពេលក្រុមការងារស្តារប្រឡាយចំនួន១៧០០ម៉ែត្រនៃបរិវេណប្រាសាទព្រះខ័ន។ វត្ថុបុរាណទាំងអស់នេះ ស្ថិតនៅរាយប៉ាយពីគ្នា ក្នុងជម្រៅ១ម៉ែត្រជាង។ ក្រោយប្រទះឃើញ ក្រុមការងារក៏បានរក្សាទុកវត្ថុបុរាណទាំងអស់ រហូតដល់បញ្ចប់ការស្តារប្រឡាយ ទើបប្រគល់ជូនមជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរយកទៅអភិរក្ស ដោយមានការដឹងឭពីនគរបាលបេតិកភណ្ឌជាសាក្សី។ ចំពោះកិច្ចអភិរក្សវត្ថុបុរាណទាំងអស់នេះ អាជ្ញាធរជាតិអប្សរានឹងយកទៅរក្សាទុក ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ដុសសម្អាត រួមទាំងជួសជុលឱ្យផុតពីហានិភ័យទុកជាសម្បត្តិជាតិ

    October 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចយកម៉ាញ៉េតូម៉ូតូ នៅចំណុចមុខផ្ទះលេខ៥AEo ផ្លូវលេខ១៥៣ ក្រុមទី៣៩ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ យឹម ភារុណ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៤សេ ផ្លូវ៣៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២១

    October 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន១៤នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនក្រោយពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួនឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ការបង្ក្រាបបានជនសង្ស័យគ្រឿងញៀនទាំង១៤នាក់ ៣ករណីផ្សេងគ្នារួមមាន៖ ករណីទី១៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានឃាត់ខ្លួនជនសង្ស័យចំនួយ០២នាក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិកប់ភ្លុក និងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យទាំង ០២នាក់មាន៖ ១. ឈ្មោះ នី ចាន់និត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិអង្គកូ ឃុំព្រែកត្រែង សុ្រកស្អាង ខេត្តកណ្តាល។

    October 23, 2020