- Khmernote Media
- សិល្បៈ
ឌី សូនីតា តារាសម្តែង និងចម្រៀងស្រីដែលមានទេពកោសល្យ និងសមត្ថភាព ជាពិសេសគឺមានប្រជាប្រិយខ្ពស់ក្នុងស្រទាប់យុវវ័យ។ កាលពីពេលថ្មីៗនេះ គាត់បានទម្លាយរឿងពិតរបស់ខ្លួនខណៈដែលនាងមិនទាន់រៀបការស្រាប់តែមានផ្ទៃពោះជិតគ្រប់ខែទៅហើយ និងបានលាក់បាំងពីមហាជនអស់រយៈពេលយ៉ាងយូរ។ តារាសម្តែងរូបស្រស់ម្នាក់នេះ មានផ្ទៃពោះជាមួយនឹងលោក អេឡេចហ្សូរ៉ា ដែលជាតារាសម្តែងដូចគ្នា ហើយនាងក៏បានសុំទោសដល់មហាជនចំពោះការមានផ្ទៃពោះទាំងមិនទាន់រៀបការ ព្រោះខ្លួនជាតារា ជាមនុស្សរបស់មហាជន។ នៅថ្ងៃនេះតារាសម្តែង ឌី សូនីតា បានសម្រាលបានកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ ដែលមានឈ្មោះថា «Smile» «ញញឹម »។ ឌី សូនីតា បានបង្ហោះថា ៖ “បានជួបគ្នាហើយកូន 🥰 ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ
October 22, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែងស្ថិតនៅក្នុងភូមិ ៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យមានឈ្មោះ ង្វៀង យ៉ាំងវ៉ាង ភេទប្រុស អាយុ២៥ឆ្នាំរស់នៅផ្ទះបណ្ដែតទឹកភូមិសង្កាត់ខាងលើ។ ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ ហើយដកហូតបានថ្នាំញៀនមួយកញ្ចប់ ដាវសាំម៉ូរ៉ៃមួយដើម របាំងមុខមួយ និងកាណូតមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ចែកចាយគ្រឿងញៀននៅតាមដងទន្លេ។ ក្រោយឆែកឆេររួច សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យគ្រឿងញៀនខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ ចំណែកជនសង្ស័យដែលជាមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ទៀតឈ្មោះ ថាយង្វៀងយ៉ាំងយាក បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់៕
October 22, 2020 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបង្ហោះលក់កាំភ្លើងតាមបណ្ដាញសង្គម Facebook នៅខេត្តស្វាយរៀង។ ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ អ៊ាន សម្បត្តិ អាយុ៣២ឆ្នាំ នៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ហើយជននេះបានផ្សព្វផ្សាយលក់កាំភ្លើងគ្រប់ប្រភេទ តាមបណ្ដាញសង្គមហ្វេសប៊ុក។ តាមការបញ្ជាក់ពីជនសង្ស័យបានឲ្យដឹងថា ខ្លួនបានបង្កើតគណនីហ្វេសប៊ុកជាច្រើនដែលសុទ្ធតែជាគណនីក្លែងក្លាយ និងបានធ្វើសកម្មភាពផ្សព្វផ្សាយលក់កាំភ្លើងទំនើបៗ កាំភ្លើងបាញ់សត្វ និងកាំភ្លើងហ្គាសគ្រប់ប្រភេទ ដោយធ្វើការនាំចូលពីប្រទេសជិតខាងយកមកលក់ក្នុងទឹកដីកម្ពុជាតែម្ដង។ ប៉ុន្តែមានគណនីខ្លះប្រើសម្រាប់បោកប្រាស់អ្នកទិញ គឺនៅពេលដែលកម្មង់ទិញឥវ៉ាន់ហើយ គេតម្រូវឲ្យអ្នកទិញវេរលុយឲ្យគេទាំងអស់ ហើយភាគច្រើនគេមិនបានផ្ដល់ទំនិញឲ្យនោះទេ។ បច្ចុប្បន្នកម្លាំងនគរបាលរបស់នាយកដ្ឋាន កំពុងរៀបចំនីតិវិធីបញ្ជូនជនសង្ស័យទៅតុលាការ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលលេងតាមបណ្ដាញសង្គម
October 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មេក្លោងជួញដូរគ្រឿងញៀនជាជនជាតិចិនចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាប និងដកហូតវត្ថុតាងគ្រឿងញៀនជាងមួយគីឡូក្រាម។ ប្រតិបត្តិការបានធ្វើឡើងដោយអនុវត្តន៍តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន វេលាម៉ោង ១១នឹង២៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់
October 22, 2020 - សង្គម
បើតាមការបញ្ជាក់របស់កញ្ញា ចេស៊ីកា ដែលជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Master Chef Khmer នៅលើ Facebook របស់នាងថា សម្តេចអគ្គមហាសេណាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើថវិកាចូលបុណ្យសពដើម្បីចូលរួមរំលែកទុក្ខលោក រិទ្ធី ដែលជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធី Master Chef Khmer។ “សូមអរគុណដល់ សម្តេចអគ្គមហាសេណាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ដល់កូនចៅ ពេលកូនចៅជួបគ្រាលំបាក
October 22, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ក្មេងទំនើង បង្ហោះម៉ូតូ ១ក្រុម ត្រូវបានកម្លាំងនគរបាលខណ្ឌ សហការជាមួយសន្តិសុខក្រុមហ៊ុន OCIC បង្រ្កាបចាប់បាននៅថ្ងៃទី ២១ ខែ តុលា ២០២០ វេលាម៉ោង ៦ល្ងាច ចំនុចមហាវិថីOCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូបាន ៥ គ្រឿង និងយុវជន ៨ នាក់ យកមកប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីធ្វើការអប់រំ៕
October 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើជាន់ទី២១ របស់អគារការដ្ឋានសំណង់មួយ យីហោ ជិនយ៉ាងស៊ីង ខណៈមានជនជាតិចិនជាង៣០នាក់ទៀត បាននាំគ្នាបិទផ្លូវ ធ្វើការតវ៉ាទាមទារឲ្យថៅកែបើកប្រាក់ខែចំនួន៣ខែ អោយពួកគាត់។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំនុចអាគារយីហោជិនយ៉ាងស៊ីង ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោក អាំង សិរីពិសិដ្ឋ អភិបាលរងទទួលផែនសំណង់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានក្រុមកម្មករសំណង់ជនជាតិចិនមួយក្រុមប្រហែលជាង៣០នាក់ក្នុងនោះមានកម្មករជនជាតិខ្មែរដែរ បាននាំគ្នាប្រមូលផ្ដុំ លើកស្លាកពិដា បិទផ្លូវលេខ៥០៨តវ៉ា ដោយសាតែក្រុមហ៊ុនមិនបានបើកប្រាក់ខែអោយចំនួន
October 22, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរកក្មេងស្រីម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៃតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ។ ក្មេងស្រីរងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ មុខរបរសិស្ស រៀននៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់បណ្ដោះអាសន្ននៅអូរ៥ ស្ថិតភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សូមបញ្ជាក់ថាប្រតិបត្តិការស្វែងរកក្មេងស្រីខាងលើ គឺធ្វើឡើងនៅវេលាម៉ោង០២រសៀល បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដោយប្រើប្រាស់កម្លាំងសរុបរបស់ខេត្តធ្វើការរុករកនៅលើទីតាំងដែលក្មេងស្រីខាងលើរអិលជើងធ្លាក់ចូល និងទីតាំងផ្សេងទៀត រហូតដល់ម៉ោង១៨ និង០០នាទីយប់ នៅតែមិនទាន់រកឃើញ។
October 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីហូបចុកជ្រុលបន្តិច បើករថយន្ត TACOMA ប្រញាប់ទៅមើលប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យ បានពាក់កណ្ដាលផ្លូវក៏ងោកមួយភាំង រេចង្កូតទៅបុកពីក្រោយរថយន្ត Ford ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងពីរគ្រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅនាម៉ោង១០យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ត្រង់ចំណុចមុខស្ថានីយ៍ប្រេង PTT លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ្វត(Ford) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-2257 បើកបរដោយបុរសម្នាក់ និងយុវជនម្នាក់ទៀតជាអ្នករួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច
October 22, 2020 - សង្គម
កាលពីពេលថ្មីៗនេះមានគណនី Facebook មួយឈ្មោះថា Kim Vang បានបង្ហោះព័ត៌មានស្តីពីអំពើហឹង្សាមួយនៅលើបណ្តាញសង្គម ដែលបានសរសេរប៉ះពាល់ដល់កិត្តិយសសមត្ថកិច្ច។ ភ្លាមៗមិនបានប៉ុន្មានក្រុមការងារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺដូចខាងក្រោមថា៖ “សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសបុកឈ្មោះ Kim Vang ដែលបានចុះផ្សាយបំភ្លេីសខុសពីការពិត ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច ការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Kim Vang នេះគឺជាព័ត៌មានមិនពិត ជាក់ស្តែងករណីហិង្សានេះ ត្រូវបានភាគីទាំងសងខាងយល់ព្រមសម្របសម្រួលបញ្ចប់រឿងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំពីខាងណាឡេីយ ដោយភាគីបង្កយល់ព្រមទទួលកំហុស និងសងជំងឺចិត្តចំនួន ១,០០០ដុល្លាដល់ជនរងគ្រោះសម្រាប់យកទៅព្យាបាលរបួស ។ ករណីឈ្លោះបង្ករបួសស្នាមនេះបានកើតឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទី នៅមុខផ្ទះលេខ៨ ផ្លូវលេខ១៩៣កែង២៩៨
October 21, 2020









