- Khmernote Media
- កូវីដ-១៩
នៅព្រឹកនេះក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លង COVID-19 ១ ករណីទៀតហើយដែលជាជនជាតិបរទេស ហើយចំពោះអ្នកជាសះស្បើយវិញក៏គ្មានភាពប្រែប្រួលថ្មីដែរ។ អ្នកដែលរកឃើញថាមានឆ្លង COVID-19 នោះគឺជាជនជាតិប៉ូឡូញអាយុ ៤៧ ឆ្នាំធ្វើដំណើរមកពីប៉ូឡូញ និងបន្តជើងហោះនៅកូរ៉េខាងត្បូង រួចមកដល់កម្ពុជាកាលពីថ្ងៃ ១៩ ខែតុលា ឆ្នាំ ២០២០។ ក្រោយទទួលបានលទ្ធផលតេស្តវិជ្ជមានបុរសរូបនោះ ត្រូវក្រសួងបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៨៦ នាក់ (ស្ត្រី៥៨នាក់ និងបុរស ២២៨ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៨០ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៦ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៤
October 21, 2020 - សង្គម
លោក ស៊ូ សោភណ្ឌរិទ្ធី ដែលជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer បានទទូួលមរណៈភាពនៅមុននេះបន្តិច នេះបើតាមការអោយដឹងនៅលើ Facebook របស់នាយព្រែក និងអ្នកជិតស្និទ្ធជាមួយលោកស៊ូ សោភណ្ឌរិទ្ធី បានបង្ហោះតាំងពីពេលលោកចូលសង្គ្រោះបន្ទាន់ រហូតដល់ដង្ហើមចុងក្រោយ។ នាយព្រែកបានបង្ហោះឲ្យដឹងថា៖ “សូមចូលរួមសោកស្ដាយចំពោះគ្រួសារសពបងរិទ្ធី គណ:កម្មការកម្មវិធី Master Chest Khmer កម្មវិធីចាក់ផ្សាយមិនទាន់ចប់ផង មិនគួរបងអាយុខ្លីចឹងសោះ RIP”។ លោក ស៊ូ សោភណ្ឌរិទ្ធី គឺជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer ដ៏ល្បីឈ្មោះមួយរូប ត្រូវបានមហាជនស្គាល់ស្ទើរគ្រប់គ្នា ហើយមរណៈភាពរបស់លោកបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល
October 20, 2020 - សង្គម
ខេត្តមណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ មួយកន្លែងស្ថិតនៅ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ យោងតាមប្រភពព័ត៌មានបឋមដែលទទួលបានពេលនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយផ្ទះដែលរងការឆាបឆេះនោះត្រូវបានគេស្គាល់ថាជា ផ្ទះរបស់កីឡាករ សារី តៃម៉ូ ដែលជាយុវជនឆ្នេីមរបស់ក្រុមយុវជនបឹងកេត។ ក្នុងនោះដែរមហាជនយ៉ាងច្រើនបានសំដែងការសោកស្តាយចំពោះផ្ទះឈើដ៏ប្រណិតរបស់កីឡាកររូបនេះ ដែលផ្ទះមួយនេះមើលពីក្រៅហាក់ធម្មតា ប៉ុន្តែផ្នែកខាងក្នុងរៀបចំរចនាឈើប្រណិតយ៉ាងស្រស់ស្អាត ប៉ុន្តែអ្វីៗបានត្រឹមសោកស្តាយ ព្រោះផ្ទះរបស់ សារី តៃម៉ូ ត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទេសអស់ទៅហើយ៕
October 20, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-មុននេះយោងតាមហ្វេសបុករបស់លោកពូហ៊ុយ ប៊ុនឡេង អ្នកសារព័ត៌មានល្បីឈ្មោះនៅខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ព្រលប់ថ្ងៃទី២០តុលា២០២០នេះ អ្នកភូមិប្រទះឃើញ កូនក្រពើមួយក្បាល មានទម្ងន់ប្រហែល ៦ គីឡូក្រាម នៅក្រោយផ្ទះក្បែរអូរ ជាប់ជើងភ្នំ ម្តុំខាងក្រោយមន្ទីរព័ត៍មានខេត្ត ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ។ បើតាមពលរដ្ឋថា កូនក្រពើនេះទំនងជាកូនក្រពើ រួចចេញពីកន្លែងចិញ្ចឹមណាមួយ ពេលភ្លៀងច្រើនប៉ុន្មានថ្ងៃកន្លងមកនេះ។ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ ប្រភព៖ លោកពូហ៊ុយ ប៊ុនឡេង
October 20, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងលិខិតមួយសន្លឹកដ៏សែនមានអត្ថន័យ ដែលពលរដ្ឋនៅក្នុងភូមិគោកកថិន ឃុំគោកកថិន ស្រុកថ្មពួក បានដាក់វិចខ្វប់ជាមួយបាយស្លឹកចេក ហើយចែកជូនកងទ័ព ដែលចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ដោយមានអត្ថន័យថា «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាជន នៅឃុំគោកកឋិនទូទាំងភូមិ។ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។ ក្រោយសំបុត្រនោះត្រូវបានចែកចាយយ៉ាងច្រើនោះ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអំណរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ យោងតាមការបញ្ជាក់ពី
October 20, 2020 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ គួរបញ្ជាក់ថា ពលរដ្ឋក្នុងភូមិគោកកថិន ឃុំគោកកថិន ស្រុកថ្មពួក បានវិចខ្ចប់បាយស្លឹកចេក អោយកងកម្លាំងហូប ក្រោយពីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ។ ពេលដែលកម្លាំងបើកកញ្ចប់បាយដើម្បីហូបស្រាប់តែឃើញលិខិតថ្លែងអំណរគុណមួយដែលមានខ្លឹមសារថា÷ ខ្ញុំបាទ ញាណ សំខឿនព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹងសូមអរគុណបងៗទាហានទាំងអស់គ្នា។ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថាថ្ងៃទី១៩.១០.២០ វរសេនាតូចលេខ៥១៤
October 20, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ ធនាគារជាតិនៃកម្ពុជានឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០.០០០.០០០ ដុល្លារអាមេរិក (ហាសិបលានដុល្លារអាមេរិក) ក្នុងសប្តាហ៍នេះ។ ចំពោះអត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាសនាព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្តែង៕
October 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនសង្ស័យ២ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនក្រោយគេធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥ នាទីរំលាងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ ឈ្មោះហៃ ណាវុធ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។ ទី២ ឈ្មោះចាន់ មករា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ន់ អង់ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ។ បើតាមសំដីជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានចេញមកពីធ្វើការហើយមកដល់បន្ទប់ជួលទុកម៉ូតូនៅមុខបន្ទប់ដោយចាក់សោរក ហើយចាក់សោរបន្ទល់ក៏បានចូលទៅមុជទឹក ពេលដែលមុជទឹករួចគាត់ក៏បានមកមើលម៉ូតូស្រាប់តែអត់ឃើញ ពេលនោះគាត់បានស្លៀកកន្សែងរួចក៏ហៅម៉ូតូអ្នកដែលនៅក្បែរគ្នាអោយជិះជូនដើររកស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅម្ដុំលោក៥ ក៏ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋ ស្របពេលនោះកម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣
October 20, 2020 - ព័ត៌មានជាតិ
ពលរដ្ឋក្នុងភូមិគោកកថិន ឃុំគោកកថិន ស្រុកថ្មពួក បានវិចខ្ចប់បាយស្លឹកចេក អោយកងកម្លាំងហូប ក្រោយពីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ។ ពេលដែលកម្លាំងបើកកញ្ចប់បាយដើម្បីហូបស្រាប់តែឃើញលិខិតថ្លែងអំណរគុណមួយដែលមានខ្លឹមសារថា÷ ខ្ញុំបាទ ញាណ សំខឿនព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹងសូមអរគុណបងៗទាហានទាំងអស់គ្នា។ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថាថ្ងៃទី១៩.១០.២០ វរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ ទទួលបានលិខិតមួយសន្លឹកដាក់ក្នុងកញ្ចប់បាយ។ ជាការផ្តល់កំលាំងចិត្តយ៉ាងធំធេងដល់កំលាំងយើង អរគុណ 🙏🙏 សូមបញ្ជាក់ប្រជាពលរដ្ឋក្នុងឃុំគោកកថិន អោយតែមានកងកម្លាំងចុះជួយធ្វើអ្វីមួយក្នុងមូលដ្ឋាន តែងតែ ដាំបាយវិចខ្ចប់ ក្នុង១គ្រួសារ១កញ្ជប់ ជូនកងកម្លាំងហូប។ ប្រភព៖ ទទក
October 20, 2020 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ មួយកន្លែងស្ថិតនៅ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ យោងតាមប្រភពព័ត៌មានបឋមដែលទទួលបានពេលនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយផ្ទះដែលរងការឆាបឆេះនោះត្រូវបានគេស្គាល់ថាជា ផ្ទះរបស់កីឡាករ សារី តៃម៉ូ ដែលជាយុវជនឆ្នេីមរបស់ក្រុមយុវជនបឹងកេត៕
October 20, 2020









