Khmernote Media
  • សិល្បៈ

    តារាកំប្លែងវ័យចំណាស់ តាចេក ត្រូវបានជួបទុក្ខថ្មីមួយទៀតគឺទឹកជំនន់ជន់លិចផ្ទះរបស់ខ្លួនដែលមានទីតាំងនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នេះបើតាមការអោយដឹងពីលោក អ៉ឺម ជីវ៉ា ខណៈពេលលោកយកអំណោយទៅជូនតារាកំប្លែងរូបនេះ។ លោក អ៉ឹម ជីវ៉ា ក៏បានបង្ហោះសារនៅលើ Facebook របស់ខ្លួនថា៖ “អាណិតតារាកំប្លែង តាចេកណាស់ រងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់លិចផ្ទះ ហើយខ្ញុំបាទ និងក្រុមការងារ យកអំណោយមកជូនតារាកំប្លែង តាចេក ដែលរងគ្រោះដោយទឹកជំនន់ នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ! ផ្លូវលំបាកខូចឡាន ជាប់ត្រាក់ទ័រមិនសំខាន់ សំខាន់កម្លាំងចិត្តមុះមុត ទោះនេះជាអំណោយដែលចេញពីទឹកចិត្តផ្ទាល់ ទោះបីអំណោយវាមានតិចតួចតែជាទឹកចិត្តនឹករលឹកគ្នាមិនបោះបង់ចោលគ្នា

    October 20, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១រសៀល មុននេះបន្តិចក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពទឹកទនេ្លមេគង្គ ដោយក្នុងសេចក្តីប្រកាសព័ត៌មាននោះបានអោយដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ភ្ជាប់នឹងវិសម្ពាធ ដែលបាននឹងកំពុងបន្តអូសបន្លាយពីលើកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី៤ ទៅ៦ថ្ងៃខាងមុខនេះ។ តែទោះជាយ៉ាងណាក្តីក្រសួងបានក៏បានបញ្ជាក់ថា កាហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ និងសូមអោយសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ៕

    October 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សាកសពបុរសម្នាក់អណ្ដែតទឹក មានសភាពហើមស្អុយរលួយជាប់ជាមួយវល្លិ៍ត្រកួន ត្រូវបានក្រុមរុករកនិងសង្គ្រោះរបស់អង្គភាព៧១១ ប្រទះឃើញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅទីតាំងក្នុងបុរីឡាផាម ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងជួយយកសាកសពឡើងលើគោក។ សពនៅពុំទាន់ស្គាល់អត្តសញ្ញាណនិងស្លាប់ដោយសារមូលហេតុអ្វីពិតប្រាដកនោះទេ រងចាំសមត្ថកិច្ចធ្វើកោសលវិច័យ ៕ ដោយ៖ បងម៉េង ខ្មែរណូត

    October 20, 2020
  • សិល្បៈ

    តារាសម្តែងល្បីឈ្មោះគឺកញ្ញា ឌី សូនីតា បានទម្លាយរឿងពិតរបស់ខ្លួនខណៈដែលនាងមិនទាន់រៀបការស្រាប់តែមានផ្ទៃពោះជិតគ្រប់ខែទៅហើយ និងបានលាក់បាំងពីមហាជនអស់រយៈពេលយ៉ាងយូរ។ តារាសម្តែងរូបស្រស់ម្នាក់នេះ មានផ្ទៃពោះជាមួយនឹងលោក អេឡេចហ្សូរ៉ា ដែលជាតារាសម្តែងដូចគ្នា ហើយនាងក៏បានសុំទោសដល់មហាជនចំពោះការមានផ្ទៃពោះទាំងមិនទាន់រៀបការ ព្រោះខ្លួនជាតារា ជាមនុស្សរបស់មហាជន។ ឌី សូនីតា បានរៀបរាប់ថា៖ “នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុករឺក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ។ មូលហេតុនិងហេតុផលនៃរឿងនាងខ្ញុំបានបកស្រាយនៅក្នុងវីដេអូនេះអស់ហើយ សង្ឃឹមថាកាដុងនឹងនៅតែជាមនុស្សម្នាក់នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែអោយតម្លៃនិងជាតារាម្នាក់ដែលធ្វើអោយបងប្អូនសើចសប្បាយរីករាយរហូតទៅ។ សូមទោសហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលអធ្យាស្រ័យ #Smile #comming# #soon-“។ សូមទស្សនាវិដេអូរបស់តារាសម្តែង ឌី សូនីតា ទាំងអស់គ្នា៖

    October 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់កំពុងដើរតាមផ្លូវត្រូវជនមិនស្គាល់មុខពីរនាក់ ជិះម៉ូតូឌុបគ្នាប្រដាប់ដោយដុំឥដ្ឋប្រហោង បានធ្វើសកម្មភាពវាយនិងគប់ បណ្ដាលឱ្យបែកក្បាលហូរឈាមពេញមុខ ដេកដួលក្នុងថ្លុកឈាម ដោយសង្ស័យជារឿងគំនុំ ហើយជិះរត់គេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩:១០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវបេតុង នៅជិតផ្សារចាក់អង្រែ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បន្ទាប់ពីកើតហេតុ គេឃើញមានអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ចាក់អង្រែក្រោម រួមទាំងសមត្ថកិច្ចខណ្ឌមានជ័យ ដែលនៅក្បែរនោះ បានចុះទៅជួយហៅកង់បីឥណ្ឌាមកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ បើតាមលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានអោយដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកបានប្រាប់អោយលោកប្រធានភូមិ ដែលនៅជិតនោះ

    October 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្ត Land Cruiser បើកបរដោយប្ដីប្រពន្ធ២នាក់ ក្នុងល្បឿនលឿន បំពានភ្លើងស្តុប ទៅបុកជាមួយរថយន្តស៊េរីទំនើប LEXUS RX200t កណ្ដាលស្តុបផ្សារទួលទំពូង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមើលភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីនាម៉ោង១១យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចស្តុបផ្សារទួលទំពូង ផ្លូវបែកជាបួន លើផ្លូវ១៦៣ កែងផ្លូវ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX200t ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ

    October 20, 2020
  • សង្គម

    កីឡាករប្រដាល់គុណខ្មែរ មឿន សុខហ៊ុច ដែលបងប្អូនមហាជននិងអ្នកនិយមកីឡាប្រដាល់ប្រាកដជាបានស្គាល់ច្បាស់ពីទឹកដៃ ប្រយុទ្ធរបស់កីឡាកររូបនេះ ដោយកាលពីអំឡុងចុងឆ្នាំ២០១៩ កីឡាកររូបនេះធ្លាប់បានបំបាក់កីឡាករថៃ Check Sayam នៅក្នុងទឹកទី៤ យ៉ាងកក្រើកនៅលើសង្វៀនប្រដាល់អន្តរជាតិ នៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍។ ថ្មីៗនេះដែរកីឡាន មឿន សុខហ៊ុច បានរងរបួសបាក់ជើង ខណៈដែលខ្លួនកំពុងរងបន្ទុកបង់ថ្លៃធនាគាររៀងរាល់ខែផងដែរ។ ដោយឃើញពីទុក្ខលំបាកមួយនេះឧកញ៉ា ស្រី ចាន់ថន ក៏បានប្រកាសជួយរ៉ាប់រងថ្លៃព្យាបាលទាំងអស់ដល់កីឡាកររូបនេះ ដោយឧកញ៉ា ចិត្តធម៌ រូបនេះបង្ហោះសារនៅលើបណ្តាញសង្គមថា៖ “ប្អូន មឿន សុខហ៊ុច រងរបួសបាក់ជើង ព្រមទាំងជំពាក់ធនាគារទៀត បងនឹងរាបរងចេញថ្លៃព្យាបាលទាំងអស់ ដល់ប្អូន”៕

    October 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត LEXUS RX300 បត់ថយក្រោយ តែជាប់ហ្គែរក៏ជ្រុលទៅបុកបង្កាន់ដៃដងទង់ព្រះអង្គដងកើ បណ្ដាលឲ្យបាក់បែកខូចខាត ហើយក៏បើកទៅមុខវិញក៏ស្ទុះទៅបុករូបចម្លាក់ក្បាលនាគ បាក់បែកខូចខាតអស់ជាច្រើនទៀត បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ចុះមកឃាត់អ្នកបើកបរបានភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចព្រះអង្គដងកើ មុខព្រះបរមរាជវាំង ផ្លូវស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមសម្ដីសន្តិសុខសាលាខណ្ឌដូនពេញ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា នៅមុនពេលកើតហេតុ ខណៈពេលរូបគាត់កំពុងសម្រាក នៅក្បែរកន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ស្ករ

    October 20, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយជាអង្ករ ចំនួន ១០០ តោន មីចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធចំនួន ១០០០ កេស គិតជាទឹកប្រាក់សរុប ៧៥០០០ ដុល្លារអាមេរិក ដល់ សម្តេចអគ្គមហាពញាចក្រី ហេង

    October 20, 2020
  • សង្គម

    កាលពីម្សិលមិញនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានការបង្ហោះរបស់គណនីហ្វេសបុកឈ្មោះ Sopheak Chan បានលើកឡើងពីហាងគុយទាវលក់ថ្លៃថា៖“ម៉ែអេីយគុយទាវមួយចាន ៣មុឺន អាហារពេលថ្ងៃ ញាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩មុឺន ព្រះ គេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ង ទាហានគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តំលៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតំលៃធម្មតាទៅ កុំលក់ឡេីងពេក បេីគេដឹងថាថ្លៃក៏មិនចូលដែរ”។ ក្រោយពីមានអ្នករិះគន់បន្ទាប់ពីគាត់បង្ហោះខាងលើមក ស្រាប់តែគណនីហ្វេសបុកឈ្មោះ Nhim NaNa ក៏បានស៊ែរព័ត៌មាននេះរួចឆ្លើយតបភ្លាមៗវិញថា៖«កុំស្តាប់តែម្ខាងបង គុយទាវមួយចាន៣ម៉ឺនគឺគាត់កម្មង់គុយទាវសរសៃកែងឌុបដល់ទៅ២ដង ចានឌុបដងញុមលក់ពីរម៉ឺនទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូបគុយទាវហ្នឹងមិនមែនហាងខ្ញុំទេ ហើយបាយម្ហូបគាត់កម្មង់ចំនួន៤មុខគឺ

    October 20, 2020