Khmernote Media
  • PR

    ពិតជារំភើប ពិតជាប្លែក ជាមួយនឹងកម្មវិធីនៃការប្រគំតន្ត្រីដាក់ឲ្យដេញថ្លៃទៅស្មាតហ្វូនស៊េរីថ្មីចុងក្រោយ vivo V20Series ដែលជាស្មាតហ្វូនដែរមានកម្រាស់ស្តើងជាងគេសម្រាប់ឆ្នាំ2020 នេះផងដែរ។ មុននឹងចូលទៅដល់ព័ត៌មានលំអិតសម្រាប់ការដេញថ្លៃយើងនឹងធ្វើការបង្ហាញពីគុណសសម្បត្តិមួយចំនួនរបស់ vivo V20 នេះវិញ! ស្មាតហ្វូន V20 នេះមានកម្រាស់ស្តើងត្រឹមតែ 7.38mm ហើយវាគឺជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតនៅក្នុងឆ្នាំ 2020 នេះជាមួយនឹងទម្ងន់ត្រឹមតែ 171g ប៉ុណ្ណោះ។ នៅក្នុងការឌីស្សាញរូបរាងដ៏ស្តើងរបស់ស្មាតហ្វូនត្រកូល V20 series នេះគឺមានការបំពាក់នូវបច្ចេកវិទ្យា cutting-edge ចុងក្រោយជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ដែលមានកាមេរ៉ាខាងមុខទំហំ 44MP Eye Autofocus Dual និងកាមេរ៉ាខាងក្រោយទំហំ 64MP

    October 19, 2020
  • សង្គម

    នៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០២០នេះ បានបន្តផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៦៤គ្រួសារ រស់នៅភូមិជ្រាវក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្នុងនោះមានគ្រួសាររងប៉ះពាល់ខ្លាំងមានចំនួន២០គ្រួសារ រងប៉ះមធ្យមមាន ២២ គ្រួសារ និងប៉ះពាល់ធម្មតា២២គ្រួសារ។ លោក លីវ លាងគារ អភិបាលនៃគណអភិបាលស្រុកថ្ពង បានមានប្រសាសន៏ថា ការផ្ដល់អំណោយ នេះសម្រាលការលំបាកដោយផ្ទាល់ សូមផ្តាំផ្ញើសួរសុខទុក្អាណិតអាសូរ និងសូមចូលរួមការសោក ស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ព្រមទាំងសារអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ៖ * សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។ * សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត

    October 19, 2020
  • សង្គម

    ចាប់តាំងពីពាក់កណ្តាលខែតុលា កន្លងមកនេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលខ្យល់ព្យុះ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ជាច្រើន បណ្តាលឲ្យនៅតាមតំបន់មួយចំនួនរងការលិចលង់ ខូចខាតទ្រព្យសម្បត្តិ ជាច្រើន ថែមទាំងមានអ្នកបាត់បង់អាយុជីវិត ដោយសារតែលង់ទឹកផងដែរ ហើយប្រជាពលរដ្ឋរាប់សែននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនរកកន្លែងទីទួលសុវត្ថិភាព។ ខណៈដែលប្រទេសកម្ពុជាកំពុងតែជួបគ្រោះធម្មជាតិ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលមិនទទួលរងផលប៉ះពាល់ បានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះជនរងគ្រោះ ដោយសារទឹកជំនន់ ក៏ដូចជាជួយក្រុមកងទ័ពផងដែរ។ ជាក់ស្តែង ថ្មីៗនេះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ បាននាំគ្នាធ្វើម្ហូបយ៉ាងឆ្ងាញ់ ដើម្បីប៉ូវកំលាំងក្រុមកងទ័ព ដែលចុះជួយជនរងគ្រោះ។ យោងតាមការបញ្ជាក់ពី វរសេនាតូចថ្មើរជើងលេខ ប្រាំដប់បួន បានឲ្យដឹងថា សូមអរគុណ ប្រជាពលរដ្ឋ និងអាជីវករស្រុកម៉ាឡៃ ដែលធ្វើស៊ុបឲ្យកងកម្លាំងហូប ពេលដែលកំពុងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សូមជួនពរប្រជាពលរដ្ឋ

    October 19, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០៖ តោះៗ…មកឱ្យលឿន…! លើកនេះក្រុមហ៊ុន សាមសុង ផ្តល់ជូនប្រូម៉ូសិនថែមជូនកប់សាហាវណាស់…ធានាថាម៉ាពេញចិត្តតែម្តង…!! រាល់ការជាវមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃទី 15 តុលា រហូតដល់ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានកាតចាក់សាំងតម្លៃ $80 នៅ TOTAL ជាមួយនឹងប្រូម៉ូសិនថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត…!!

    October 19, 2020
  • បច្ចេកវិទ្យា

    កាលពីថ្មីៗនេះ មានការធ្លាក់ភ្លៀងបន្តជាច្រើនថ្ងៃ បណ្តាលអោយតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជាបានទទួលរងការប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់ និងមានមនុស្សជាច្រើនបានរងរបួស ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តថា គ្រោះទឹកជំនន់នេះ បានបណ្តាលអោយស្រែចម្ការជាច្រើន ហិកតា រួមទាំងផ្ទះជាច្រើនខ្នងត្រូវបានលិចនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានទទួលរងការខូចខាត។ realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានយកចិត្តទុកដាក់នឹងប្រជាជនដែលកម្ពុជាដែលរងគ្រោះដោយទឹកជំនន់និងជួយពួកគាត់ឆ្លងកាត់ការលំបាក ស្ម័គ្រចិត្តជួយក្នុងគ្រាលំបាក ដោយបានចែកជូននូវសម្ភារៈចាំបាច់មួយចំនួនដល់ប្រជាជននៅតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ។ នៅថ្ងៃទី17ខែតុលា realme បានចូលរួមជាមួយនឹងអ្នកតំណាងរបស់ realme គឺលោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ទិញនូវសម្ភារៈមួយចំនួន ដូចជាភេសជ្ជៈ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន នាំ យកចែកជូនដល់ប្រជាជននៅខេត្តបាត់ដំបង ស្រុកថ្មគោល ឃុំគោកឃ្មុំ ចំនូួន114គ្រួសារ ដើម្បីជួយដោះស្រាយបញ្ហាចាំបាច់មួយចំនួននិងចូលរួមចំណែកឆ្លងការលំបាកនៃគ្រោះទឹកជំនន់ជាមួយគ្នា។

    October 19, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះ ប្រិយមិត្តប្រាកដជាបានដឹងពីករណីម្ចាស់រថយន្ត NX 200T ពណ៌ខ្មៅមួយគ្រឿងដែលបើកបរដោយបុរសជាពេទ្យធ្មេញម្នាក់ដេញបុកបុរស២នាក់ជិះម៉ូតូមួយគ្រឿងបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនសំណុំរឿងទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ស្រាប់តែថ្មីៗនេះ មានគេទម្លាយវិដេអូថ្មីមួយប្លង់ទៀត បង្ហាញពីសកម្មភាពស្តែងៗ ពេលដែលជនរងគ្រោះត្រូវរថយន្ត បុកហោះទៅខ្ទប់នឹងផ្ទះរបស់គេ ហើយត្រូវរថយន្តថយមកកិនបន្ថែមទៀត។ ខាងក្រោមនេះគឺជាវិដេអូប្លង់ថ្មី និងព័ត៌មានលំអិតពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T

    October 19, 2020
  • សង្គម

    ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្តោយផ្លូវ សហព័ន្ធរុស្សី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយរថយន្តបង្កម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-7837 បានបុកជាមួយនឹងក្បាលនាគពុះចែកទ្រូងផ្លូវទាំងកម្រោល នាំឱ្យរបួសធ្ងន់ស្រាលទាំងឪពុកនិងកូន ចំណែករថយន្តខូចខាតខ្លាំង ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលជាតៃកុងរថយន្តខាងលើ បានបើកបរក្នុងល្បឿនលឿនគួរសម ដោយបានអោយកូនស្រីអាយុប្រមាណ២ឆ្នាំដាក់ពីមុខ ដោយដៃម្ខាងកាន់ចង្កូតរថយន្ត លុះមកដល់ចំណុចកើតហេតុស្រាប់តែកូនស្រីយំទាញចង្កូតរថយន្តរេទៅបុក របាំងក្បាលនាគពុះចែកទ្រូងផ្លូវទាំងកម្រោល នាំឱ្យរបួសធ្ងន់ស្រាលទាំងឪពុកនិងកូន ចំណែករថយន្តខូចខាតខ្លាំង។ ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ឪពុកកូន ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯរថយន្តត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

    October 19, 2020
  • ព័ត៌មានជាតិ

    កាលពីម្សិលមិញលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងពីគម្រោងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដោយលោកឧកញ៉ាបានសរសេររៀបរាប់ឲ្យដឹងជាមួយនឹងការបង្ហោះរូបភាពថា៖ ជម្រាបសួរពុកម៉ែបងប្អូន ថ្ងៃស្អែកនេះខ្ញុំបាទ រួមទាំងក្រុមគ្រួសារ Galaxy Navatra ទាំងអស់បានរៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀតដើម្បីចែកជូនពុកម៉ែបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ។ ទន្ទឹមនឹងនេះលោកព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្ម Galaxy ក៏បានបង្ហោះពីគម្រោងចុះជួយនេះជាមួយលោកឧកញ៉ាដែរ ដោយលោកសរសេរថា៖ “ជម្រាបសួរបងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយទាំងអស់ ថ្ងៃស្អែកនេះខ្ញុំបាទ និងលោកអគ្គនាយក ឧកញ៉ា ឡេង ណាវ៉ាត្រា រួមទាំងក្រុមគ្រួសារ Galaxy Navatra ទាំងអស់ បានរៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើន ដើម្បីចែកជូនដល់បងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ”៕

    October 19, 2020
  • ព័ត៌មានជាតិ

    ​កំពង់​ស្ពឺ ៖​ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោកស្នងការ​ និង​ការ​សម្របសម្រួល​ពី​លោក​ជំទាវ​ព្រះរាជអាជ្ញា​ បាន​សហការ​ជាមួយ​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ស្រាវជ្រាវ​ឃាត់ខ្លួន​ឃាតក​បាន​ហើយ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្រើ​ពូថៅ​កាប់​ប្តី​របស់​ខ្លួន​ បណ្តាល​ឲ្យ​ស្លាប់​នៅ​លើ​ផ្ទះ​ ។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ សាកសព​បុរស​ជា​ជន​រង​គ្រោះ​ឈ្មោះ​ ជា​ សុះ​ ហៅ​រិ​ទ្ធ​ អាយុ​ ៥២​ ឆ្នាំ​ ជា​អតិ​ត​យោធា​ពិការ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ នៅ​លើ​ផ្ទះ​ស្ថិត​នៅ​ភូមិ​ថ្មី​ ឃុំ​ជាំ​សង្កែ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រាយការណ៍​ទៅ​សមត្ថកិច្ច​ រហូត​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ ។​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​ឈ្មោះ​ មៀ​ច​

    October 19, 2020
  • សុខភាព

    នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​ខ្លះ​នៅ​ប្រទេស​កម្ពុជាយើង​កំពុង​ជួប​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​តាំងពី​សប្ដាហ៍​មុន​ម៉្លេះ។ ដូចនេះ​យើង​ត្រូវ​ការពារ​ទាំងអស់​គ្នា អំឡុង​ពេល​នេះ ដោយ ៤ យ៉ាង​ខាងក្រោម​នេះ​អាច​បណ្ដាល​ឲ្យ​ជួប​គ្រោះថ្នាក់​ទាំង​ចាស់-ក្មេង។ ១- លង់ទឹក របួស ឬ​​ប៉ះទង្គិច គ្រោះ​ធម្មជាតិ​មួយ​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ដូចជា​លង់​ទឹក ការ​បាក់​រលំ​ផ្ទះ ដូចនេះ​ហើយ​ប្រសិនបើ​យើង​ស្ថិត​នៅ​តំបន់​ដែល​ប្រឈម​ខ្លាំង​ត្រូវ​ប្រញាប់​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បន្ទាន់។ មួយ​វិញ​ទៀត​កុំ​ស្នាក់នៅ​កន្លែង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ព្រោះ​អាច​បាក់​រលំ និង​ពេល​ដើរហើរ​ត្រូវ​រក​ឈើ​ដើម្បី​ស្ទាប​រក​ផ្លូវ​ដែល​ខូច ឬ​កន្លែង​លូ គ្រលុក ចៀសវាង​ធ្លាក់​លង់​ទឹក។ ២- ចរន្ត​អគ្គិសនី ទាំង​នៅ​ក្នុង ឬ​ក្រៅ​ផ្ទះ​យើង​មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​នៅ​ក្នុង​ទឹក​ឡើយ។ ត្រូវ​យក​ឈើ​ស្ងួត ដើម្បី​ឆ្កឹះ​ទាញ​ខ្សែភ្លើង​រញ៉េរញ៉ៃ ព្រោះ​អាច​បណ្ដាល​ឲ្យ​ឆ្លង​ឆក់​បាន។ មួយ​វិញ​ទៀត ប្រសិនបើ​មាន​ការ​ជ្រាប​ចូល​ព្រី​ភ្លើង​ណា​មួយ​ក្នុង​ផ្ទះ ត្រូវ​បិទ​កុងតាក់​ភ្លើង​សិន ហើយ​ហៅ​អ្នក​ជំនាញ​មក​ជួយ​មើល ថា​តើ​ស្ថានភាព​បែប​ណា​ទើប​អាច​ប្រើប្រាស់​បាន។ ៣- កុំ​លេង​ទឹក

    October 19, 2020