សង្គម

ស្រលាញ់កូនពេក បើកឡានបណ្តើរអោបកូនស្រីដាក់ពីមុខបណ្តើរ ចុងក្រោយមានតែពាក្យថាស្តាយក្រោយ

BY
Khmernote Media
October 19, 2020

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្តោយផ្លូវ សហព័ន្ធរុស្សី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយរថយន្តបង្កម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-7837 បានបុកជាមួយនឹងក្បាលនាគពុះចែកទ្រូងផ្លូវទាំងកម្រោល នាំឱ្យរបួសធ្ងន់ស្រាលទាំងឪពុកនិងកូន ចំណែករថយន្តខូចខាតខ្លាំង ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលជាតៃកុងរថយន្តខាងលើ បានបើកបរក្នុងល្បឿនលឿនគួរសម ដោយបានអោយកូនស្រីអាយុប្រមាណ២ឆ្នាំដាក់ពីមុខ ដោយដៃម្ខាងកាន់ចង្កូតរថយន្ត លុះមកដល់ចំណុចកើតហេតុស្រាប់តែកូនស្រីយំទាញចង្កូតរថយន្តរេទៅបុក របាំងក្បាលនាគពុះចែកទ្រូងផ្លូវទាំងកម្រោល នាំឱ្យរបួសធ្ងន់ស្រាលទាំងឪពុកនិងកូន ចំណែករថយន្តខូចខាតខ្លាំង។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ឪពុកកូន ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯរថយន្តត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Share This Post: