Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ទំនប់អាងអូរខៃដនត្រូវបានបាក់បណ្ដាលឲ្យមានការជន់លិចផ្លូវជាតិលេខ៥ចំណុចកូនដំរីដល់រំង្វង់មូលផ្លូវលេខ៥៨ និងភូមិមួយចំនួនក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ ហើយកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនឹងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលហូរចេញពីអាងអូរខៃដនដែលបានបាក់ នៅស្រុកអូរជ្រៅ មកកាន់ទីកន្លែងសុវត្ថិភាព។ សូមជម្រាបថាគិតត្រឹមព្រឹកនេះអាងអូខេដនត្រូវបានបាកបណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ហើយភូមិមួយចំនួន មានភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រឈមនឹងការរងគ្រោះដោយទឹកជំនន់នេះ ។

    October 20, 2020
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា បានឲ្យដឹងថា កម្ពុជាយើងបានកំពុងនឹងបន្តទទួលនូវខ្យល់មូសុងនិរតី ដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្តអូសបន្លាយកាត់ពីលើ។ ទន្ទឹមនឹងនោះនៅក្នុងមហាសមុទ្រស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានការក៏កើតឡើងនូវព្យុះទី១៧ ឈ្មោះហ សូដែល (SAUDEL) ដែលតាមការព្យាករជាលក្ខណៈតំបន់បង្ហាញឲ្យឃើញថា ព្យុះនេះនឹងធ្វើដំណើរចូលភាគខាងជើងវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលា។ ព្យុះនេះអាចមានឥទ្ធិពលបន្តិចបន្ទួចប៉ុណ្ណោះនៃភាគឦសាន្ត ប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួល៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក

    October 20, 2020
  • សង្គម

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរត់ដេញស្រែកតាមពីក្រោយរថយន្តរបស់ខ្លួន ខណៈពេលដែលត្រូវជនមិនស្គាល់មុខលួច បើកទ្វាររថយន្តឡើងបើកចេញទៅបាត់ គ្រាន់តែឈប់រថយន្តចូលទៅរកទិញឆ្នាំងសាកទូរស័ព្ទ មិនបាន៥នាទីផង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នៅម្តុំផ្សារទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះដែលជាម្ចាស់រថយន្តខាងលើបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-3032 ២នាក់ក្មួយ ទៅម្តុំផ្សារទួលពង្រ ខណៈពេលដែលឈប់រថយន្តរួចចុះពីរថយន្តទាំង២នាក់ ដើរចូលទៅហាងលក់ទូរស័ព្ទមួយកន្លែង ដើម្បីរកទិញឆ្នាំងសាកទូរស័ព្ទ ដោយមិនបានដកសោររថយន្តទេ

    October 20, 2020
  • ព័ត៌មានជាតិ

    ចាប់តាំងពីពាក់កណ្តាលខែតុលា កន្លងមកនេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលខ្យល់ព្យុះ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ជាច្រើន បណ្តាលឲ្យនៅតាមតំបន់មួយចំនួនរងការលិចលង់ ខូចខាតទ្រព្យសម្បត្តិ ជាច្រើន ថែមទាំងមានអ្នកបាត់បង់អាយុជីវិត ដោយសារតែលង់ទឹកផងដែរ ហើយប្រជាពលរដ្ឋរាប់សែននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនរកកន្លែងទីទួលសុវត្ថិភាព។ ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចតេជោ ក៏បានអញ្ជើញចុះធ្វើការត្រួតពិនិត្យដោយផ្ទាល់នៅក្នុងខណ្ឌដង្កោម្តងរួចមកហើយ។ នាព្រឹកនេះសម្តេចតេជោ នឹងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យទៀត ដើម្បីធ្វើការត្រួតពិនិត្យស្ថានភាពទឹកជំនន់ ក៏ដូចជាចុះសួរសុខទុក្ខប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ បានបញ្ជាក់ឲ្យដឹងថា ” ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀង។ ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០។ ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សូមអរគុណសប្បុរសជនដែលជួយផ្តល់ ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។ តាមរយៈរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិឬចុះចែកផ្ទាល់ដល់ប្រជាជន ដែលរងគ្រោះ។

    October 20, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ និងស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ ដោយអ្នកទាំង២នាក់ជាប្តីប្រពន្ធនឹងគ្នា មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យរលាក់ សង្កាត់អាចារ្យរលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើដំណើរមកពីប្រទេសអ៉ីរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរទៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    October 20, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា បុរសជាជនសង្ស័យ​ម្នាក់​​ ត្រូវ​បានសមត្ថកិច្ចធ្វើការ​ឃាត់​ខ្លួន​ពី​បទ​ ចូល​ផ្ទះប្រជា​ពលរដ្ឋ​ លួច​ទូរសព្ទ​ដៃ។ កាលពី​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង៣:០០នាទីទៀបភ្លឺ កម្លាំងជំនាញអធិការ​ក្រុង​ខេមរភូមិន្ទ​ បានសហការជាមួយប្រជាពលរដ្ឋ ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ មុខសញ្ញា​ ចោរបិទមុខដែលតែងតែធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រ​ សង្កាត់ស្ទឹងវែង​ ក្រុង​ខេមរភូមិន្ទ​ រហូត​ឈាន​ដល់​ឃាត់ខ្លួន​មុខ​សញ្ញា​សង្ស័យ​ឈ្មោះម៉េង សុខុម ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ។ តាមចម្លើយសារភាព :បានធ្វើសកម្មភាពលួចចំនួន៦ ដងមិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២០។ វត្ថុតាងដកហូត: ទូរសព្ទ ១ គ្រឿង​ -​ ពិល

    October 19, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង ២និង៤០នាទីរសៀល ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២០នេះ ថវិកាសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង តាមរយៈសម្តេចតេជោ កើនដល់៦,៩០៦,៥២៤ ដុល្លារ, ប្រាក់រៀល ៣៩៦,៥២៥,០០០ លាន និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ នៅបណ្តាញសង្គមហ្វេសប៊ុក សសម្តេចតេជោបានបញ្ជាក់ ថវិកាទាំងនោះ បានមកពីសប្បុរសជនចំនួន ១៥៣នាក់។ ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសប្បុរសជន

    October 19, 2020
  • សិល្បៈ

    យោងតាមការជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក នៅមុននេះបន្តិចបានអោយដឹងពីរឿងរ៉ាវប្រតិកម្មពីសំណាក់ពលរដ្ឋកម្ពុជា នៅលើបណ្តាញសង្គម Facebook ជុំវិញ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ដែលបានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម របស់រឿងភាគខ្លួនឯងទៅវិញ។ ស្ថានទូតកម្ពុជាក៏បានធ្វើការទំនាក់ទនងទៅកាន់ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ជាលទ្ធផល ស្ថានទូតកម្ពុជាក៏បានជម្រាបជូនសាធារណជនថា៖ “សាធារណជនជាទីគោរព! បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំងតាមកម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងកុនភាគថៃមួយមានចំណងជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ដែលបានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម ស្ថានទូតបានទំនាក់ទំនងទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ ដោយសារកុននេះមិនពាក់ព័ន្ធនឹងកម្ពុជាទេ។ ជាការឆ្លើយតប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ បានធ្វើការផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ។“

    October 19, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ,តារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ព្រមទាំងក្រុមការងារ បានចុះលុយទឹកនាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ដែលមិនបានឡើងមកលើទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរី ក្នុងភូមិព្រេករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ចំនួន២៣០ គ្រួសារ

    October 19, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ពីជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានប្រជាជន កម្ពុជាប្រមាណ ៧៨ ០៥៦គ្រួសារ ស្មើប្រមាណ ៣១២ ២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះប្រជាពលរដ្ឋចំនួន ២៥នាក់បានស្លាប់បាត់បង់ជិវិត។ នេះបើ​យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតពីថ្ងៃទី០១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់១៩ រាជធានី-ខេត្ត ស្មើ៩១ក្រុង/ស្រុក/ខណ្ឌ រួមមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ

    October 19, 2020